ឱកាសការងារជាងបីម៉ឺនកន្លែងពីក្រុមហ៊ុនរោងចក្រ និងសហគ្រាសធំៗចំនួន១៥០ក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ២០២៥

ភ្នំពេញ៖ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នឹងរៀបចំឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥នេះ ត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការពលកម្មអន្តរជាតិ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិនគ្រុប ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។

ពិព័រណ៍ការងារនេះរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាជួបជុំដ៏ធំរវាងអ្នកស្វែងរកការងារ និយោ​ជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបល់អាជីពការងារ និងវិជ្ជាជីវៈ ព្រមទាំងបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ។

ជាមួយគ្នានេះ ពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ ក៏នឹងរួមបញ្ចូលនូវកិច្ចពិភាក្សា និងការប្រកួតប្រជែងនិយាយជាសាធារណៈ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសក្រោមប្រធានបទ វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ ក្នុងគោលបំណងបំផុសគំនិតទាក់ទងនឹងផលិតភាពការងារ ដោយមានការចែករំលែកចំណេះដឹង បទពិសោធល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ ដែលមានបទពិសោធយូរឆ្នាំនៅក្នុងវិស័យការងារ។

យុវជន សិស្សនិសិ្សត និងអ្នកស្វែងរកការរងារ កុំភ្លេចត្រៀមប្រវត្តិរូបឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន  និងអាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាព ដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញជាច្រើនផងដែរ។ បងប្អូនពលករក៏អាចចូលរួមដាក់ពាក្យ​រកការងារធ្វើបានផងដែរ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈគេហទំព័រផងដែរ៕


photo_2025-10-13_09-04-20
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការី នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល អាជ្ញាធរមូលដ្ឋានក្នុងស្រុកមុខកំពូល ដែលមានអ្នកចូលរួមសរុបប្រមាណ៥១១នាក់ ក្នុងនោះមានប្រជាកសិករចំនួន៤៥០នាក់ផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើង ដែលកន្លងមកតែងតែប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈពេលដែលបងប្អូនប្រជាកសិករចង់បានដូចៗគ្នា គឺ (១) តម្លៃកសិផលដែលមានស្ថេរភាព ជាពិសេសនៅពេលប្រមូលផលឱ្យបានតម្លៃសមរម្យ (២) មានទីផ្សារ (៣) ធាតុចូលកសិកម្មជីថ្នាំមានតម្លៃសមរម្យ និង (៤) កម្ចីដែលមានអត្រាការប្រាក់ទាប។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃរបៀបក្នុងការធ្វើកសិកម្មបែបសហគ្រិន ដែលបងប្អូនប្រជាកសិករគួរផ្លាស់ប្តូរទម្លាប់តាមបែបថ្មី ដែលត្រូវសិក្សាពីថ្លៃដើមផលិតឱ្យច្បាស់លាស់ ទើបអាចរកផលចំណេញបាន។ ជាពិសេសការពង្រឹងផលិតផលរបស់ខ្លួនឱ្យមានគុណភាព មានបច្ចេកទេសត្រឹមត្រូវ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានបន្តទៀតថា បញ្ហាតម្លៃស្រូវធ្លាក់ថ្លៃក្នុងរយៈកាលកន្លងមកថ្មីៗ ដែលបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង ជាក់ស្តែងដូចជាប្រទេសហ្វីលីពីន ​និងប្រួទេសឥណ្ឌូនេស៊ី បានកាត់បន្ថយការនាំចូលអង្ករពីប្រទេសវៀតណាម […]

image_2025-10-13_08-58-06
ឥណ្ឌូណេស៊ី​នាំ​ចេញ​កាហ្វេចំនួន​២០៦ពាន់តោន ​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​២០២៥

ហ្សាការតា៖ ពេញមួយឆមាសទីមួយនៃឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញកាហ្វេជាង២០៦ពាន់តោន ទៅកាន់គោលដៅផ្សេងៗ រួមទាំងសហរដ្ឋអាមេរិក បណ្តាប្រទេសសហភាពអឺរ៉ុប មជ្ឈិមបូព៌ា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងសហគ្រាសធុនតូច និងមធ្យមរបស់ឥណ្ឌូណេស៊ី បានពិពណ៌នាអំពីទំហំនាំចេញបានកើនឡើងក្នុងទីផ្សារប្រកួតប្រជែងជាសកលសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់ឥណ្ឌូណេស៊ី។ អនុរដ្ឋមន្ត្រីក្រសួង បាននិយាយថា «ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតកាហ្វេដ៏ធំបំផុតរបស់ពិភពលោក ដែលចម្ការជាង៩០ភាគរយ ស្ថិតក្រោមការគ្រប់គ្រងដោយម្ចាស់ជាសហគ្រិនខ្នាតតូច»។ លោកបានគូសបញ្ជាក់ពីការដឹកជញ្ជូនផលិតផលកាហ្វេពិសេសរបស់ឥណ្ឌូណេស៊ីចំនួន១៥តោនទៅកាន់ទីផ្សារប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលមានតម្លៃនាំចេញសរុបប្រហែល១៨០ពាន់ដុល្លារអាមេរិក។ យោងតាមលោកអនុរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ផលិតផលកាហ្វេពិសេសរបស់ឥណ្ឌូណេស៊ីតំណាងឱ្យឧទាហរណ៍ជាក់ស្តែងអំពីរបៀប ដែលសហគ្រាសមធ្យមអាចក្លាយជាក្បាលម៉ាស៊ីននៃប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម។ លោកបានពន្យល់ថា ក្រសួងបានចាប់ផ្តើមអនុវត្តកម្មវិធីចម្ការតូច និងសហគ្រិនធុនមធ្យម ដើម្បីទាញយកសក្តានុពលនៃផលិតផលកាហ្វេរបស់ប្រទេសឥណ្ឌូណេស៊ីឱ្យបានច្រើនបំផុត។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដើម្បីកសាងប្រព័ន្ធអេកូសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំជាងមុនដោយការរួមបញ្ចូលគ្នារវាងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ ដើម្បីបង្កើនតម្លៃនៃទំនិញពេញនិយមរបស់ប្រទេសឥណ្ឌូណេស៊ី រួមទាំងកាហ្វេផងដែរ។ លោកអនុរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កម្មវិធីនេះត្រូវបានដាក់ឱ្យសហគ្រាសធុនមធ្យមជាអ្នកប្រមូលផ្តុំ អ្នកបង្កើតទីផ្សារ និងអ្នកផ្តល់មូលនិធិ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាព ស្របជាមួយនឹងការបង្កើតថ្មី និងប្រកបដោយនិរន្តរភាព។ លោកបានកត់សម្គាល់ថា «ដោយសារមានការគាំទ្រពីរដ្ឋាភិបាល ក្រុមហ៊ុនរដ្ឋ វិស័យឯកជន […]

photo_2025-10-13_08-21-57
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមច្រូតស្រូវស្រែគំរូ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការី នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកម្មវិធី «ច្រូតស្រូវស្រែគំរូ» ដែលប្រើប្រាស់ជីធម្មជាតិ មានទីតាំងស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ការអញ្ជើញចុះពិនិត្យមើលការច្រូតស្រូវស្រែគំរូរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺស្ថិតនៅរោងម៉ាស៊ីនកិនស្រូវរបស់លោក ឈិត ប៊ុនថន ដែលបានដាំដុះស្រូវជាស្រែគំរូ ពូជសែនក្រអូប ដើម្បីបង្ហាញដល់កសិករអាចយកជាបទពិសោធន៍ សម្រាប់ជាគំរូយកទៅអនុវត្តបន្តឱ្យទទួលបានទិន្នផលចន្លោះពី៧ទៅ៨តោនក្នុងមួយហិកតា។ ស្រែគំរូរបស់លោក ឈិត ប៊ុនថន ខាងលើគឺផលិតស្រូវជារៀងរាល់ឆ្នាំ ជាប្រភេទពូជក្នុងស្រុក ដាំដុះលើផ្ទៃដីចំនួន១០ហិកតា ជាពូជសែនក្រអូប០១ និងពូជជាតិយើង ដែលបានដាំដុះមិនប្រើប្រាស់ជីគីមីនោះទេ៕

photo_2025-10-06_11-13-16
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ធ្វើទស្សនកិច្ច ពិនិត្យមើលកសិដ្ឋាន មូមូ ហ្វាម  ចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ នៅក្រុងអរិយក្សត្រ

ខេត្តកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី កាលពីថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជេីញធ្វើទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនឹងការផ្គត់ផ្គង់លើទីផ្សារ ដែលកំពុងតែមានតម្រូវការខ្ពស់។ លើសពីនេះ ដើម្បីជួយដល់កសិករនៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯមនេះ មានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករ និងតភ្ជាប់ការផលិត ឬប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាគ្រាប់ពោត និងកសិផលផ្សេងៗទៀត ដែលកសិករបានដាំដុះ គួរប្រមូលទិញពីពួកគាត់យកមកប្រើប្រាស់ឲ្យអស់លទ្ធភាពតែម្តង។ បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម បានបំពាក់ដោយបច្ចេកវិទ្យាទំនើប […]

កាលវិភាគផ្សព្វផ្សាយ