កសិករ​ម៉ាឡេស៊ី​សុំឲ្យ​មាន​ការ​គ្រប់គ្រង​តឹងរ៉ឹង​ លើ​ការ​នាំ​ចូល​បន្លែផ្លែឈើថោកៗពីបរទេស

image_2025-10-09_14-19-05

កូឡាឡាំពួ៖ កសិកររស់នៅតាមតំបន់ខ្ពង់រាបក្នុងប្រទេសម៉ាឡេស៊ី កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនពង្រឹងយន្តការត្រួតពិនិត្យលើការនាំចូលបន្លែ ដោយព្រមានថា វិធានការធូររលុងដូចបច្ចុប្បន្នមិនអាចទប់ស្កាត់ការនាំចូលបន្លែថោកមកលក់ប្រកួតប្រជែងនឹងផលិតផលក្នុងស្រុក។

លេខាធិការនៃសមាគមអ្នកដាំបន្លែតំបន់ខ្ពង់រាប និងជាអនុប្រធានសហព័ន្ធនៃសមាគមកសិករបន្លែម៉ាឡេស៊ី បាននិយាយថា បន្លែនាំចូលពីបរទេស ជាពិសេសបន្លែមានប្រភពពីប្រទេសចិន កំពុងបង្កផលប៉ះពាល់ដល់អ្នកដាំបន្លែនៅក្នុងស្រុក។

លោក​បាន​បន្ត​ថា​ «បន្លែលក់​នៅមាត់​ច្រក​​កសិដ្ឋាន មាន​តម្លៃ​ត្រឹមតែ៥០ ឬ៦០​ភាគរយ​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ ចំណែកបន្លែ​នាំ​ចូលមានតម្លៃ​ថោកជាង ​ធ្វើ​ឲ្យ​បន្លែក្នុងស្រុក​កាន់តែ​ថោកថែមទៀត​។​ បន្លែ​​នាំ​ចូល​​មក​ដោយ​សេរី ​គ្មានបង់​ពន្ធ​អាករ ធ្វើឱ្យកសិករ​យើង​មិន​អាច​ប្រកួតប្រជែង​បានឡើយ​»​។

លោកប្រធានសមាគម ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលម៉ាឡេស៊ីជួយដោះស្រាយបញ្ហានេះ នៅក្នុងថវិកាសហព័ន្ធនាពេលខាងមុខ។

លោកបានិយាយដូច្នេះថា «អ្វីដែលយើងចង់បាន គឺក្នុងគម្រោងថវិកានាពេលខាងមុខ រដ្ឋាភិបាលត្រូវរៀបចំអនុវត្តឡើងវិញនូវគម្រោងលើកទឹកចិត្ត ដែលផ្តល់ការឧបត្ថម្ភធនជាប្រេងម៉ាស៊ូតដល់កសិករ ដើម្បីកាត់បន្ថយ ឬបញ្ចុះថ្លៃជួលដី ព្រមទាំងឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើបន្លែនាំចូល និងបន្ធូរបន្ថយបន្ទុកកាតព្វកិច្ចរបស់កសិករ។ ប្រសិនបើរដ្ឋាភិបាលអាចដោះស្រាយបញ្ហាទាំងនេះបានខ្លះក៏ដោយ ក៏កសិករសប្បាយចិត្តដែរ»។

យោងទិន្នន័យបានឱ្យដឹងថា នៅក្នុងឆ្នាំ២០០៩ រដ្ឋាភិបាលម៉ាឡេស៊ីបានផ្តល់ជំនួយជាសាច់ប្រាក់ចំនួន១៧ដុល្លារ ក្នុងបន្លែមួយតោន ដើម្បីជួយលើកទឹកចិត្តដល់ការប្រឹងផលិតរបស់កសិករ ព្រមទាំងដំឡើងប្រាក់ឈ្នួលតម្លៃកម្លាំងពលកម្មចំនួន២៥ដុល្លារក្នុងបន្លែមួយតោន។

លោកប្រធាមសមាគមកសិករដាំបន្លែ បានកត់សម្គាល់ថា ការចំណាយលើការធ្វើកសិកម្ម រួមទាំងថ្លៃជី ថ្លៃថ្នាំសម្លាប់សត្វល្អិត ថ្លៃគ្រាប់ពូជ ថ្លៃប្រាក់ឈ្នួល គឺច្រើនពេកទៅហើយ ទម្រាំបូករួមជាមួយការចំណាយសម្រាប់បង់ចូលមូលនិធិផ្តល់ជំនួយរបស់និយោជិត និងសម្រាប់សេវារបបសន្តិសុខសង្គម បានកើនឡើងកាន់ច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកបានមានប្រសាសន៍ថា «លើសពីនេះ ការឧបត្ថម្ភធនសម្រាប់ប្រេងម៉ាស៊ូត ដែលកសិករទទួលបាន គឺមិនគ្រប់គ្រាន់ទេ។ កសិករទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែត្រឹមតែ៤២ដុល្លារប៉ុណ្ណោះ ប៉ុន្តែមិនគ្រប់គ្រាន់ទេសម្រាប់ម៉ាស៊ីនភ្លើងនៅក្នុងកសិដ្ឋាន»។

សមាគមកសិករដាំបន្លែ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ មានតែកសិករដែលរកចំណូលពីការលក់បន្លែ បានប្រាក់ក្រោម៦៣ ០០០ដុល្លារក្នុងមួយឆ្នាំ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានការឧបត្ថម្ភធនជាប្រេងម៉ាស៊ូត។​ ចំណែកឥឡូវនេះ កសិករ​សុំ​ដំឡើង​ទឹកប្រាក់ដល់២១ម៉ឺន​ដុល្លារ ប៉ុន្តែមិនទាន់មានការឯកភាពគ្នានៅឡើយទេ។

លោកប្រធានក៏បានអំពាវនាវឱ្យរដ្ឋាភិបាលម៉ាឡេស៊ីជួយបញ្ចុះថ្លៃជួលដីប្រចាំឆ្នាំ ដែលបច្ចុប្បន្នមានតម្លៃ២ ៣៥០ដុល្លារ ក្នុងមួយហិកតា ដែលលោក​បាន​អះអាង​ថា ជា​តម្លៃជួល​ខ្ពស់​ពេក​ ដែលកសិករមិនអាចរ៉ាប់រងបានឡើយ។

ចំំណែកអ្នកជំនាញផ្នែកសន្តិសុខស្បៀង បានគាំទ្រការអំពាវនាវឱ្យមានច្បាប់រឹតបន្តឹងការនាំចូលបន្លែផ្លែឈើ ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍កសិករម៉ាឡេស៊ី ដូចជាការ​នាំ​ចូល​ផ្លែ​ឈើ ម្ទេស និង​បន្លែ​ពី​ប្រទេសមួយចំនួន​ដូច​ជា ចិន ឥណ្ឌា និង​ប្រទេសវៀតណាម មកលក់ក្នុង​​តម្លៃ​ថោកជាងកសិផលក្នុងស្រុក អ្នក​ផលិត​ក្នុង​ស្រុក​មិន​អាច​ប្រកួត​ប្រជែង​នៅលើទីផ្សារបាន​ឡើយ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ