ហាងលក់បន្លែរបស់បារាំងរងពិន័យជាប្រាក់ជាងពីរម៉ឺនដុល្លារពីបទបន្លៃប្រភពដើមបន្លែ និងផ្លែឈើ

image_2025-09-16_10-06-47

ប៉ារីស៖ ផ្សារទំនើបដ៏ល្បីឈ្មោះមួយកន្លែងនៅក្នុងប្រទេសបារាំង បានទទួលរងការផាកពិន័យពីអគ្គនាយកដ្ឋានការពារការប្រកួតប្រជែង កិច្ចការអ្នកប្រើប្រាស់ និងការត្រួតពិនិត្យការក្លែងបន្លំ សម្រាប់ការដាក់តាំងបង្ហាញកសិផលនាំចូលពីក្រៅប្រទេស ដោយកុហក់អ្នកទិញថា ជាកសិផលផលិតក្នុងស្រុកបារាំង។

ការស៊ើបអង្កេត ដែលធ្វើឡើងដោយអង្គភាពត្រួតពិនិត្យការក្លែងបន្លំ បានបង្ហាញថា បន្លែស្រស់ និងផ្សិតស្ងួត ចំនួន១៩មុខ ត្រូវបានបង្ហាញនៅក្នងផ្សារទំនើបរបស់បារាំងឈ្មោះ ការ៉េហ្វួរ (Carrefour) បានសរសេរថា «ផលិតនៅក្នុងប្រទេសបារាំង» ដែលតាមពិតផលិតផលទាំងនោះសុទ្ធតែនាំចូលពីបរទេស។  ការអនុវត្តនេះត្រូវបានពិពណ៌នាថាជា “ការបំភាន់អំពីប្រភពដើម” ហើយត្រូវបានចាត់ទុកថា ជាបទល្មើសធ្វើពាណិជ្ជកម្មដោយបំភាន់ភ្នែក បំពានលើច្បាប់ការពារអ្នកប្រើប្រាស់បារាំង ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់រយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០០​ ០០០អឺរ៉ូ ឬស្មើនឹង៣៥២ ០៣៥ដុល្លារ។

យោងតាលលទ្ធផលស៊ើបអង្កេត បានបង្ហាញថា ផ្សារទំនើប និងអ្នកគ្រប់គ្រងរបស់ខ្លួន បានបំភាន់ភ្នែកអ្នកប្រើប្រាស់អំពីប្រភពដើមនៃបន្លែ និងផ្លែឈើមួយចំនួន ដោយដាក់តាំងបង្ហាញក្លែងក្លាយថា កសិផលផលិតនៅក្នុងប្រទេសបារាំង។

ការជំនួសប្រភពដើមរបស់បារាំងសម្រាប់បន្លែ និងផ្សិតស្ងួត ដែលនាំចូលទាំង១៩មុខនេះ ដើម្បីបំប៉ោងតម្លៃនៃផលិតផលនៅក្នុងភ្នែកអ្នកប្រើប្រាស់ ដោយធ្វើឱ្យពួកគេយល់ច្រឡំថា ជាប្រភពដើមពិតប្រាកដ ដែលជាលក្ខណៈវិនិច្ឆ័យសំខាន់សម្រាប់ការទិញក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងប្រទេសបារាំង។

រដ្ឋអាជ្ញាសាធារណៈនៃតុលាការយុត្តិធម៌ នៅក្នុងប្រទេសបារាំង បានសុំឱ្យផាកពិន័យផ្សារទំនើបនេះ គិតជាទឹកប្រាក់ចំនួន២១ ០០០អឺរ៉ូ ឬស្មើនឹង២៤ ៦៤២ដុល្លារ។

 យោងតាមច្បាប់ការពារអ្នកប្រើប្រាស់របស់បារាំង ក្រៅពីការពិន័យជាអតិបរមា ជនល្មើសអាចប្រឈមមុខការជាប់ពន្ធនាគាររហូតដល់រយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់៣០០ ០០០អឺរ៉ូ សម្រាប់បុគ្គលទទួលខុសត្រូវ ឬត្រូវពិន័យរហូតដល់១០ភាគរយនៃប្រាក់ចំណូលរបស់ហាង។

 ករណីក្លែងបន្លំប្រភពផលិតផលបែបនេះ មិនមែនទើបតែកើតមានទេនៅក្នុងបារាំង។ កាលពីឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង ធ្លាប់បានសន្យាថា នឹងមានវិធានការត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបាន១០ ០០០ដង លើការអនុវត្តច្បាប់នៅតាមបណ្តាផ្សារទំនើប នៅក្នុងប្រទេសបារាំង ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់។

 នៅក្នុងចំណោម៣៤ភាគរយបទល្មើសករណីផ្សារទំនើបត្រូវបានតុលាការរកឃើញថា បំពានលើបទប្បញ្ញត្តិនៃច្បាប់ការពារការប្រកួតប្រជែង កិច្ចការអ្នកប្រើប្រាស់ និងការត្រួតពិនិត្យការក្លែងបន្លំ មន្ត្រីអនុវត្តច្បាប់បារាំង បានចេញលិខិតព្រមានជិត២ ០០០លើក និងបានរាយការណ៍ពីផ្សារទំនើបជាង៤០០០ ប្រាប់ទៅតុលាការតុលាការបារាំង។

 ករណីក្លែងបន្លំប្រភពទំនិញនាពេលថ្មីៗនេះ ត្រូវបានតុលាការរកឃើញអ្នកផលិតស្រាម្នាក់ ត្រូវជាប់គុកពីបទដាក់ឈ្មោះស្រាអេស្បាញថាជា «ស្រាសំប៉ាញ» ហើយដបមួយចំនួនត្រូវបានលក់នៅក្នុងផ្សារទំនើបធំៗរបស់បារាំង៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ