ខ្ញីចិនធ្លាក់ថ្លៃ១១,៧ភាគរយ នៅក្នុងទីផ្សារប្រទេសហូឡង់ ដោយសារសម្បូរពេក

អាំស្ទែដាំ៖ ទីផ្សារខ្ញីនៅក្នុងសហភាពអឺរ៉ុបស្ថិតនៅក្រោមសម្ពាធពីការផ្គត់ផ្គង់លើសតម្រូវការ ដែលជំរុញដោយលក្ខខណ្ឌសកល និងការកើនឡើងនៃបរិមាណខ្ញីប្រេស៊ីលដែលមានតម្លៃទាប។ ដូច្នេះ តម្លៃនាំចេញខ្ញី ដែលស្តុកទុករបស់ចិនបានធ្លាក់ចុះ ស្របពេលរដូវប្រមូលផលថ្មីខិតជិតមកដល់ ធ្វឱ្យខ្វះតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។

យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ខ្ញីនាំចូលពីប្រទេសប៉េរូ បានបាត់បង់ចំណែកទីផ្សាររបស់ខ្លួនក្នុងប្រទេសអាឡឺម៉ង់ និងប្រទេសបារាំង ដោយសារបញ្ហាគុណភាព និងទំហំ ស្របពេលការនាំចេញកាន់តែច្រើនឡើងៗចូលទៅទីផ្សារសហរដ្ឋអាមេរិក។

ការនាំចេញខ្ញីក្នុងបរិមាណខ្ពស់ និងតម្លៃទាបរបស់ប្រទេសប្រេស៊ីល ព្រមទាំងពេលវេលាដឹកជញ្ជូនលឿនជាងមុន បានធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងជាមួយខ្ញីរបស់ចិន នៅលើទីផ្សារអឺរ៉ុប ដែលនាំឱ្យមានសម្ពាធធ្លាក់ចុះបន្ថែមទៀតលើតម្លៃ។

យោងតាមទិន្នន័យគយចិន បានបង្ហាញថា នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ តម្លៃជាមធ្យមនៃការនាំចេញខ្ញីរបស់ចិនគឺ១,២៤១ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះ ១០,៧៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅប្រទេសហូឡង់ ដែលជាគោលដៅចម្បងសម្រាប់ខ្ញីរបស់ចិន តម្លៃជាមធ្យមបានធ្លាក់ចុះ១១,៧៤ភាគរយ មកនៅត្រឹមតម្លៃ១ ៤៨១ដុល្លារក្នុងមួយតោន។

តម្លៃខ្ញីនៅទីផ្សារអឺរ៉ុប នៅតែមានកម្រិតទាបដដែល ដោយប្រភពឧស្សាហកម្មបានកត់សម្គាល់ថា តម្រូវការអ្នកប្រើប្រាស់ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ បានផ្តោតលើផ្លែឈើនៅរដូវក្តៅ ខណៈពេលខ្ញីមកដល់បន្តបន្ទាប់ពីប្រទេសប្រេស៊ីល និងប្រទេសចិន ត្រូវរក្សាទុកក្នុងស្តុកទុកកាន់តែច្រើន។

យោងតាមនាយកគ្រប់គ្រងក្រុមហ៊ុននាំចេញខ្ញីចិន បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ផលិតកម្មរបស់ប្រទេសចិន មានស្ថេរភាពល្អនៅឆ្នាំ២០២៥នេះ ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់ការប្រមូលផលក្នុងបរិមាណខ្ពស់។

លោកបានកត់សម្គាល់ថា នៅពេលខ្ញីចិនរដូវកាលថ្មីចូលទីផ្សារក្នុងបរិមាណច្រើន សម្ពាធនៃការផ្គត់ផ្គង់ និងតម្រូវការអាចប៉ះពាល់ដល់តម្លៃខ្ញីលើទីផ្សារអឺរ៉ុបបន្ថែមទៀត។

នៅក្រោមលក្ខខណ្ឌបច្ចុប្បន្ន ក្រុមហ៊ុនបានរាយការណ៍ថា ខ្ញីរបស់ខ្លួនបានឆ្លងផុតការធ្វើសវនកម្មវិញ្ញាបនប័ត្រសរីរាង្គថ្មីរបស់សហភាពអឺរ៉ុប។  ការអនុលោមតាមស្តង់ដារថ្នាំសំលាប់សត្វល្អិត និងជីរបស់សហភាពអឺរ៉ុបត្រូវបានចងក្រងជាឯកសារ ហើយការអនុវត្តការជ្រើសរើសផលិតផលត្រូវបានរក្សា។  ខ្ញីរបស់ប្រទេសប៉េរូ ធ្លាប់ជាប់តំណែងលេចធ្លោនៅក្នុងវិស័យខ្ញីសរីរាង្គ ប៉ុន្តែ បានធ្លាក់ចុះនៅលើទីផ្សារអឺរ៉ុប។

លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនកំពុងតែកែសម្រួលការអនុវត្តការគ្រប់គ្រង និងប្រតិបត្តិការសង្វាក់ផ្គត់ផ្គង់ ដើម្បីពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារអឺរ៉ុប៕


622155118_3011930319197214_6025281470287813748_n
កសិដ្ឋានខ្មែររីករាយ ត្រៀមបញ្ចេញស៊ុតទា៦០ម៉ឺនគ្រាប់ ដើម្បីត្រៀមផ្គត់ផ្គង់ទីផ្សារ ក្នុងរដូវបុណ្យចូលឆ្នាំ​ចិន​

ដោយ អ៊ីវ ឈៀងនី​ ភ្នំពេញ៖ នៅក្នុងរដូវកាលបុណ្យចូលឆ្នាំ​ចិន វៀតណាម​នៅពេលខាងមុខនេះ ក​សិដ្ឋាន​ខ្មែរ​រីករាយ​មួយស្ថិតនៅ​ក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ត្រៀមបញ្ចេញស៊ុតទា​រពីប្រាំសែនទៅ​​ប្រាំមួយសែនគ្រាប់​ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ​។ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយ ដែលចិញ្ចឹមទាយកស៊ុត បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ​​ បច្ចុប្បន្ននេះ ចំនួនទាក្នុងកសិដ្ឋានរបស់លោកមានជិតមួយសែនក្បាល ដែលអាចផលិតស៊ុតប្រចាំថ្ងៃ បានចន្លោះពីជាង៧០ ០០គ្រាប់ ទៅ ៨០ ០០០គ្រាប់ក្នុងមួយថ្ងៃ ហើយនៅ​ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ លោកបានត្រៀមរៀបចំប្រមែប្រមូលពីសហគមន៍ចិញ្ចឹមទាយកពងទូទាំងស្រុកខ្សាច់កណ្តាល ដើម្បីយកមកផ្គត់ផ្គង់ និងបំពេញតម្រូវអតិថិជនមិនឱ្យខកចិត្តនោះទេ។ ចំពោះការចែកចាយទៅកាន់ទីផ្សារនាពេលបច្ចុប្បន្ន លោកបានឱ្យដឹងទៀតថា ទីផ្សារអទិភាពមុនគេ គឺនៅរាជធានីភ្នំពេញ បន្ទាប់មកគឺតាមបណ្តាខេត្តមួយចំនួន ដូចជាទីផ្សារខេត្តកំពង់ស្ពឺ ក្រុងព្រះសីហនុ កោះកុង វាលវែង អូសោម ប៉ោយប៉ែត សៀមរាប ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ លោកបានបន្តថា ចំពោះតម្លៃពងទានាពេលបច្ចុប្បន្ននៅក្នុងទ្រុង គឺពងទាលេខ១ មានតម្លៃ៣៥០រៀលក្នុងមួយគ្រាប់ ចំណែកឯពងទាប្រភេទលេខ២ តម្លៃ៣៣០រៀលក្នុងមួយគ្រាប់។ ហើយតម្លៃនៅលើទីផ្សារនានាក្នុងព្រះរាជាណាចក្រកម្ពុជា […]

san_1
វៀតណាមជាប់ចំណាត់ថ្នាក់លេខ៣ក្នុងការនាំចេញដំឡូងមីលើពិភពលោក

ហាណូយ៖ ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការនាំចេញដំឡូងមីនៅលើពិភពលោក ប៉ុន្តែខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីរបស់ខ្លួននៅតែមានបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្លាភាពក្នុងវិស័យដាំដុះ និងការបំផ្លាញព្រៃឈើ។ តាមរយៈកិច្ចប្រជុំរៀបចំដោយសមាគមវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាមសម្រាប់កសិកម្ម និងអភិវឌ្ឍន៍ជនបទ សហការជាមួយសមាគមដំឡូងមីវៀតណាម និងអង្គការឃ្លាំមើលនិន្នាការព្រៃឈើ កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៦នេះ បាននិយាយលើប្រធានបទខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីរបស់វៀតណាម។ លោក ងៀម មិញទៀន ប្រធានសមាគមដំឡូងមីវៀតណាម បាននិយាយថា ការផលិត ការកែច្នៃ និងពាណិជ្ជកម្មដំឡូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មកសិកម្មរបស់វៀតណាម និងជួយលើកកម្ពស់ជីវភាពរស់របស់គ្រួសារកសិករវៀតណាមប្រហែល១,២លានគ្រួសារ ដែលភាគច្រើនរស់នៅតាមតំបន់ភ្នំ និងតំបន់ជួបការលំបាក។ រួមជាមួយនឹងការប្រើប្រាស់ក្នុងស្រុក ដំឡូងមីបានបង្ហាញពីកំណើននាំចេញដ៏រឹងមាំ ដោយប្រាក់ចំណូលនៅឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល១,៣ពាន់លានដុល្លារ ធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៣របស់ពិភពលោក។ វៀតណាម ជាប្រទេសផលិតដំឡូងមីដ៏សំខាន់ និងជាមជ្ឈមណ្ឌលកែច្នៃ និងនាំចេញដ៏ធំមួយនៅក្នុងតំបន់ ហើយការផ្គត់ផ្គង់ដំឡូងមីប្រចាំឆ្នាំ មានបិរមាណជាង១៨លានតោន ក្នុងនោះប្រហែល៥៨ភាគរយ បានមកពីផលិតកម្មក្នុងស្រុក និង៤២ភាគរយបានមកពីការនាំចូល ដែលភាគច្រើននាំចូលពីប្រទេសឡាវ និងប្រទេសកម្ពុជា។ ផ្ទៃដីដាំដុះដំឡូងមីនៅប្រទេសវៀតណាមគ្របដណ្តប់លើផ្ទៃដីជាង៥០ម៉ឺនហិកតា ដែលផ្តល់ទិន្នផលប្រហែល១០លានតោន ជារៀងរាល់ឆ្នាំ ខណៈពេលការនាំចូលមានបិរមាណប្រហែល៨លានតោន។ អ្នកចូលរួមក្នុងប្រជុំនេះ បានលើកឡើងថា ទោះបីជាបរិមាណនាំចេញបានកើនឡើងយ៉ាងខ្លាំងក៏ដោយ តែតម្លៃនាំចេញបានកើនឡើងយឺតៗ។ ចំពោះដំណោះស្រាយរយៈពេលវែង គឺការបង្កើនតម្លៃបន្ថែមតាមរយៈការកែច្នៃ ដោយកាត់បន្ថយបន្តិចម្តងៗនូវការនាំចេញដំឡូងមីស្ងួត ហើយលើកទឹកចិត្តដល់ការវិនិយោគលើផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាកែច្នៃជាម្សៅ និងផលិតផលសម្រាប់វិស័យម្ហូបអាហារ […]

photo_2026-02-10_17-37-28 (2)
តំណាងធនាគារ  ARDB ជួបពិភាក្សាជាមួយប្រតិភូវិនិយោគិនកូរ៉េ, អង្គការអុកស្វាមនៅកម្ពុជា និងសហគមន៍កសិកម្មតាសីសាមគ្គី

ភ្នំពេញ៖  តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦  បានជួបពិភាក្សាជាមួយប្រតិភូវិនិយោគិនកូរ៉េ, អង្គការអុកស្វាមនៅកម្ពុជា និងតំណាងសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរមតិយោបល់លើទិដ្ឋភាពនៃការផ្ដល់ហិរញ្ញប្បទានកសិកម្មគំាទ្រ​ដល់តួអង្គក្នុងខ្សែសង្វាក់តម្លៃកសិកម្ម។ កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្ដាលនៃធនាគារ ARDB ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានជួបប្រជុំជាមួយប្រតិភូវិនិយោគិនកូរ៉េ អង្គការអុកស្វាមនៅកម្ពុជា និងក្រុមការងារ​នៃសហគមន៍​កសិកម្មតាសី​សាមគ្គី។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB បានមានប្រសាសន៍លើកឡើងពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកិសកម្ម (ARDB) ក្នុងការគាំទ្រ និងផ្តល់ឥណទានដល់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិឧស្សាហកម្ម និងការស្វែងរកឱកាសនៃកិច្ចសហការ និងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។ ក្នុងរយៈពេល២៥ឆ្នាំមកនេះ ធនាគារ ARDB បានវិវឌ្ឍន៍ពីធនាគារឯកទេស ដែលធ្វើតែប្រតិបត្តិការផ្តល់ឥណទានដុំដល់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ ដែលធ្វើប្រតិបត្តិការធនាគារពេញលេញរួមមាន៖ សេវាឥណទាន សេវាប្រាក់បញ្ញើ  សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាផ្តល់មធ្យោបាយទូទាត់។ លើសពីនេះ ធនាគារ  […]

image_2026-02-06_15-20-49
ម៉ាឡេស៊ីទម្លាក់កញ្ចប់មូលនិធិជាង២៥ដុល្លារដល់សហគមន៍ចិន-ម៉ាឡេ ដើម្បីពង្រឹងសហគ្រាស

គូឡាឡាំពួរ ៖ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសអំពីគំនិតផ្តួចផ្តើមផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១០០លានរីងគីត ឬស្មើនឹងជាង២៥លានដុល្លារ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សហគមន៍ម៉ាឡេស៊ីដើមកំណើតចិន ដើម្បីពង្រីកលទ្ធភាពទទួលបានដើមទុនបន្ថែម។ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត ចិន ជី សឹង (Dr. Chin Chee Seong ) បានពិពណ៌នាគម្រោងមូនិធិនេះថា ហិរញ្ញប្បទាននេះល្អណាស់ មានអត្រាការប្រាក់ទាប មិនមានលក្ខខណ្ឌស្មុគស្មាញ និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំជាដើម។ លោកបានថ្លែងថា «នេះជាប្រភេទហិរញ្ញប្បទាន ដែលអាចជួយសហគ្រិនបានយ៉ាងជាក់ស្តែង ដែលពីមុនអាជីវកម្មភាគច្រើនត្រូវឆ្លងកាត់ដំណើរការដ៏ស្មុគស្មាញតាមធនាគារ។ បច្ចុប្បន្នដំណើរការត្រូវបានសម្រួលឱ្យកាន់តែងាយស្រួលជាមុន។ ខ្ញុំសង្ឃឹមថា ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាច្រើន នឹងដាក់ពាក្យស្នើសុំមូលនិធិនេះ»។ លោកប្រធានសមាគមបានបន្ថែមទៀតថា លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានមូលនិធិ មានភាពបត់បែន ដោយអនុញ្ញាតឱ្យអាជីវកម្ម ដែលជនជាតិម៉ាឡេស៊ីដើមកំណើតចិន មានភាគហ៊ុនតិចជាង៥១ភាគរយ អាចដាក់ពាក្យសុំបាន ដរាបណាម្ចាស់ភាគហ៊ុនភាគធំ គឺជាជនជាតិម៉ាឡេស៊ី។ លោកក៏បានអំពាវនាវឱ្យធនាគារពិនិត្យមើលពាក្យស្នើសុំឱ្យបានឆាប់រហ័ស ហើយបញ្ជាក់ថា បើមានបញ្ហាណាមួយ អាចបញ្ជូនមកសមាគមវិញ ដើម្បីជួយសម្របសម្រួលបន្ថែមទៀត។ ព្រមជាមួយគ្នានេះដែរ លោក គូង លីនឡុង (Koong […]

កាលវិភាគផ្សព្វផ្សាយ