ប្រទេស​ចិន​រាយការណ៍​ពី​កំណើនជា​សកល​ក្នុង​ការ​ប្រើ​ដ្រូន​កសិកម្ម

images

ខេត្តហ៊ូប៉ី៖ យោងតាមរបាយការណ៍របស់ឧស្សាហកម្មដ្រូន បានឱ្យដឹងថា​ គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ដ្រូនកសិកម្មជាងប្រាំសែនគ្រឿង ត្រូវបានដាក់ពង្រាយនៅទូទាំងពិភពលោក ដែលអាចជួយសន្សំសំចៃទឹកបានប្រមាណ៣៣០លានតោន និងកាត់បន្ថយការបំភាយកាបូនបាន៤២,៥៨លានតោន។

របាយការណ៍នេះ ចេញផ្សាយដោយសារព័ត៌មានបណ្តាញកសិករ និងកសិកម្ម ដោយបានរៀបរាប់ពីនិន្នាការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យា និងការផ្លាស់ប្តូរបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងការប្រើប្រាស់ដ្រូនកសិកម្ម។

អ្នកបោះពុម្ពផ្សាយរបាយការណ៍បាននិយាយថា «ដ្រូនកសិកម្មកំពុងតែផ្លាស់ប្តូរគំរូផលិតកម្មបែបប្រពៃណីតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី ហើយក្លាយគ្រឿងយន្តថ្មីសម្រាប់ធានាសន្តិសុខស្បៀង»។

របាយការណ៍បញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ដ្រូនកសិកម្មរបស់ប្រទេសចិន បានធ្វើការលើផ្ទៃដីជាង១៧៣លានហិកតា បង្កើតតម្លៃទីផ្សារប្រហែល១,៨ពាន់លានដុល្លារ និងបង្កើតការងារសម្រាប់មនុស្សជិត៥០០ ០០០នាក់។  ប្រតិបត្តិករជាស្ត្រីជាង១២ ០០០នាក់បានចូលរួមក្នុងសកម្មភាពការពាររុក្ខជាតិ ខណៈយុវជនកាន់តែច្រើនបានវិលត្រឡប់ទៅកាន់តំបន់ជនបទដើម្បីបង្កើតអាជីវកម្មក្នុងវិស័យកសិកម្ម។

កម្មវិធីប្រើប្រាស់ដ្រូនកសិកម្ម បានពង្រីកលើសពីការបាញ់ថ្នាំដំណាំ ដើម្បីរួមបញ្ចូលមុខងារបន្ថែមទៀត ដូចជាការដឹកជញ្ជូន ការសាបព្រួស ការបង្កាត់ពូជ និងការត្រួតពិនិត្យដំណាំ។  នៅតំបន់ជឺគួយ (Zigui) ខេត្តហ៊ូប៉ី (Hubei) ដ្រូនប្រភេទ DJI T100 អាចបានដឹកជញ្ជូនផ្លែក្រូចបាន៨៥គីឡូក្រាមក្នុងរយៈពេលពីរនាទី។  ចំណែកនៅ​ខេត្ត​យូណាន ប្រព័ន្ធដឹកជ​ញ្ជូនផ្លែ​ចេក​ បានជួយ​កាត់​បន្ថយ​ចំណាយលើ​ការ​ដឹក​ជញ្ជូន​ពី៣០ភាគរយ​ មក​នៅសល់តិច​ជាងប្រាំភាគរយ។  រីឯនៅខេត្តស៊ីឈួន ពេលនេះដ្រូនត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនដើមឫស្សីនៅតាមតំបន់ភ្នំ។

របាយការណ៍បាននិយាយទៀតថា នៅតាមចម្ការពោតក្នុងម៉ុងហ្គោលី គេប្រើប្រាស់ដ្រូនសម្រាប់ការសម្អាតស្មៅ និងការគ្រប់គ្រងដំណាំ ដោយបានបង្កើនទិន្នផលច្រើនជាង១០ភាគរយ។

នៅក្នុងប្រទេសចិន បទប្បញ្ញត្តិផ្សេងៗត្រូវបានកែប្រែជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ប្រតិបត្តិការដ្រូនលើវិស័យកសិកម្ម ខណៈការគាំទ្រថ្នាក់ជាតិសម្រាប់សេដ្ឋកិច្ច ដែលមានកម្រិតទាប បានកំណត់ទីតាំងដ្រូនជាឧបករណ៍យុទ្ធសាស្ត្រ។  នៅក្នុងឯកសារថ្នាក់មជ្ឈឹម​ របស់បក្សកម្មុយនីស្តចិន លេខ១ ឆ្នាំ២០២៥ បានរាប់បញ្ចូលជាលើកដំបូងនូវការប្រើប្រាស់បច្ចេកវិទ្យាហោះរយៈកម្ពស់ទាប បញ្ជាដោយបញ្ញាសិប្បនិម្មិត និងរក្សាទិន្នន័យធំ។

ប្រទេសផ្សេងៗទៀតនៅលើពិភពលោកក៏ចាប់ផ្តើមបង្កើតច្បាប់សម្រាប់ប្រើប្រាស់ដ្រូនផងដែរ។​ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសប្រេស៊ីលវិញ បានសម្រួលការចុះឈ្មោះ ខណៈសហភាពអឺរ៉ុប បានអនុម័តស្តង់ដារបាញ់ថ្នាំអន្តរជាតិ រីឯរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាម៉េរិកបានដាក់បន្ថែមម៉ូដែល DJI មួយចំនួន ទៅក្នុងបញ្ជីលើកលែងរបស់ខ្លួនចំពោះដ្រូន។ ចំណែកប្រទេសអូស្ត្រាលីវិញ​បានចេញគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់ដ្រូន ដែលអាចបត់បែនបាននៅលើដីឯកជន។

ប្រធាន​សមាគម​យន្តការ​កសិកម្ម​ចិន​ បាន​និយាយ​ថា ​បទប្បញ្ញត្តិពាក់ព័ន្ធនឹងដ្រូន​ត្រូវ​ការ​ការ​កែលម្អ​បន្ថែម​ទៀត។  លោកបានកត់សម្គាល់ថា «ច្បាប់ដែលមានស្រាប់ ដូចជារយៈកម្ពស់ហោះហើរអតិបរមា៣០ម៉ែត្រ អាចត្រូវបានធ្វើឱ្យមានភាពបត់បែនជាងមុន ដើម្បីសម្រួលដល់ទំហំ និងភាពខុសគ្នានៃកម្មវិធីរបស់ដ្រូនកសិកម្ម»៕


image_2026-09-14_13-43-37
ឥណ្ឌូណេស៊ីចាប់ផ្តើមចិញ្ចឹមបង្កង សម្រាប់នាំចេញទៅក្រៅប្រទេស

ហ្សាការតា៖ ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការសាកល្បងបានទទួលជោគជ័យក្នុងការផលិតបង្កងមានទំហំធំល្អសម្រាប់ទីផ្សារអន្តរជាតិ ហើយបានលក់ទៅឱ្យប្រទេសសិង្ហបុរី។ លោកអគ្គនាយកផ្នែកវារីវប្បកម្មឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីអាចចិញ្ចឹមបង្កងចាប់ពីដំណាក់កាលកូនបង្កង រហូតដល់មានទំហំគ្រប់គ្រាន់សម្រាប់ទីផ្សារអន្តរជាតិ។ លោកអគ្គនាយក បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា​ «នេះបង្ហាញថា យើងអាចចិញ្ចឹមបង្កងឱ្យធំតមាទំហំទីផ្សារត្រូវការ ហើយអាចលក់ និងនាំចេញបាន»។ លោកបានបន្ថែមថា បង្កងជិត ៣៤០ គីឡូក្រាម របស់កម្មវិធីចិញ្ចឹមសាកល្បងត្រូវបាននាំចេញទៅលក់ឱ្យប្រទេសសិង្ហបុរី និងទទួលបានការឆ្លើយតបជាវិជ្ជមានពីទីផ្សារ។ ការនាំចេញលើកក្រោយ ត្រូវបានកំណត់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបាននិយាយថា ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី មានគម្រោងរពង្រីកកម្មវិធីចិញ្ចឹមបង្កង ដែលទទួលបានជោគជ័យទៅកាន់តំបន់ផ្សេងៗទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ចំណែកពាណិជ្ជករនាំចេញក្តាម និងបង្កងទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសចិន បាននិយាយថា បង្កងចិញ្ចឹមដោយ មជ្ឈមណ្ឌលជលផលវារីវប្បកម្មសមុទ្ររបស់ឥណ្ឌូណេស៊ី មានសក្តានុពលខ្ពស់នៅលើទីផ្សារអន្តរជាតិ។ លោកបាននិយាយថា មុននឹងប្រមូលផលបង្កងក្នុងទ្រង់ទ្រាយធំ ក្រុមហ៊ុនរបស់លោកបានសាកល្បងធ្វើតេសនៅទីផ្សារក្នុងប្រទេសសិង្ហបុរី ហើយបង្ហាញថា បង្កងទាំងនោះនៅតែមានគុណភាពល្អ។ លោកបាននិយាយថា «គុណភាពគឺល្អ ហើយបង្កងនៅតែមានសុខភាពល្អ។ ពួកវាបានមកដល់កន្លែងរក្សាទុកក្នុងសភាពល្អ។ យើងក៏បានសាកល្បងនាំចេញទៅសិង្ហបុរីផងដែរ ហើយការឆ្លើយតប គឺមានភាពវិជ្ជមានខ្លាំង»។ លោកបាននិយាយថា ទីផ្សារបង្កងចិញ្ចឹមរបស់ឥណ្ឌូណេស៊ី មានសក្តានុពលរីកចម្រើនយ៉ាងខ្លាំង […]

image_2026-09-15_07-15-23
អង្គការសហប្រជាជាតិថា មិនគួរយកត្រីមកកិនធ្វើជាចំណីឱ្យត្រីស៊ីទេ

ឡុងដ៍៖ អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) គ្រោងបង្កើនផលិតកម្មវារីវប្បកម្ម ដួចជាការចិញ្ចឹមត្រី និងសត្វរស់នៅក្នុងទឹកផ្សេងៗទៀត ជំនួសឱ្យការនេសាទត្រីធម្មជាតិ ឱ្យបាន៧៥ភាគរយ ត្រឹមឆ្នាំ២០៤០ គឹដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារសមុទ្រ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខស្បៀង និងលុបបំបាត់ភាពអត់ឃ្លាន នៅលើពិភពលោក។ ប៉ុន្តែការវិភាគបានរកឃើញថា ផែនការនេះអាចនាំឱ្យមានការចាប់ត្រីធម្មជាតិរាប់សិបលានតោនពីមហាសមុទ្រជារៀងរាល់ឆ្នាំ ដើម្បីយកទៅធ្វើជាចំណីសម្រាប់ចិញ្ចឹមត្រីសាល់ម៉ុន និងបង្គាជាដើម។ វារីវប្បកម្មអាចបង្កើនសម្ពាធយ៉ាងខ្លាំងលើធនធានជលផល ដែលកំពុងរងការនេសាទលើសកម្រិតរួចទៅហើយ ពីព្រោះធនធានអាហារបំផ្លាញនៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងនៅតាមសហគមន៍តាមតំបន់ឆ្នេរ ដែលធ្លាប់តែពឹងផ្អែកលើធនធានទាំងនោះ។ របាយការណ៍បានឱ្យដឹងទៀតថា ផលិតផលវារីវប្បកម្មបានផ្គត់ផ្គង់ជាងពាក់កណ្តាលនៃបរិមាណសត្វទឹក ដែលមនុស្សទទួលទាននៅទូទាំងពិភពលោក។ ចំំណែកប្រភេទសត្វទឹកស៊ីសាច់ជាអាហារ និងចិញ្ចឹមក្នុងកសិដ្ឋានវារីវប្បកម្ម ជាទូទៅពួកវាស៊ីចំណីជាម្សៅសាច់ត្រី និងប្រេងត្រី ដែលផលិតឡើងតាមរយៈការកិនត្រីធម្មជាតិតូចៗ។ លោកស្រី តារា ហ្គណេស (Tara Ganesh) អ្នកធ្វើយុទ្ធនាការជាន់ខ្ពស់របស់មូលនិធិទីផ្សារប្រែប្រួល (Changing Markets Foundation) បាននិយាយថា «ត្រីទាំងនេះជាប្រភេទសត្វ ដែលស៊ីសាច់តាមធម្មជាតិ ដូច្នេះវាត្រូវស៊ីអាហារបែបនេះនៅក្នុងធម្មជាតិ។ យើងមិនអាចកែប្រែការចិញ្ចឹមត្រីសាល់ម៉ុនឱ្យក្លាយជាសត្វស៊ីបន្លែ ក្នុងរយៈពេលតែមួយភ្លែតទេ»។ លោកស្រីបាននិយាយទៀតថា ទោះបីអ្នកផលិតបានកាត់បន្ថយបរិមាណត្រីធម្មជាតិ ដែលត្រូវប្រើសម្រាប់ផលិតជាចំណីត្រីចិញ្ចឹមក៏ដោយ ក៏វាមិនមានន័យថា បរិមាណត្រីធម្មជាតិ ដែលឧស្សាហកម្មវារីវប្បកម្មប្រើប្រាស់សម្រាប់ធ្វើចំណីកំពុងថយចុះនោះដែរ។ សាកលវិទ្យាល័យ ប្រីធីស […]

image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

កាលវិភាគផ្សព្វផ្សាយ