រុស្ស៊ីមិនឱ្យរថយន្តដឹកផ្លែឈើរបស់អាមេនីចូល ដោយសារបញ្ហាភូតភាមអនាម័យ

Truck_FP_img_0115

អន្តរជាតិ៖ ឡានដឹកទំនិញអាមេនីរាប់រយគ្រឿង ដែលផ្ទុកផ្លែឈើស្រស់ៗពេញប្រៀប ត្រូវបានបង្ខំឱ្យបើកត្រឡប់ពីព្រំដែនរុស្ស៊ី-ហ្សកហ្ស៊ី មកបន្ទាប់ពីត្រូវបានបដិសេធមិនឱ្យឆ្លងដែនចូលតាមច្រកត្រួតពិនិត្យ មូលហេតុ​បញ្ហាភូតគាម​​អនាម័យ។

យោងតាមសមាជិកសភាអាមេនីម្នាក់ បាននិយាយថា ទំនិញហាមមិនឱ្យនាំចូលទឹកដីរុស្ស៊ី​ គឺជាផលិតផលផ្លែឈើស្រស់សៗរួមមានផ្លែព្រូន ផ្លែប៉ែស និងផ្លែទំពាំងបាយជូរ។  អ្នកបើកបរ​រថយន្ត​បាន​រាយការណ៍​ថា ពួកគេ​ត្រូវ​សមត្ថកិច្ចរុស្ស៊ី ​បដិសេធ​មិន​ឲ្យ​ឆ្លងព្រំដែន​ដោយសារ​លើកហេតុផលថា ទំនិញទាំងនេះមានបញ្ហាផ្នែកភូតគាម​អនាម័យ​។

សមាជិកសភារូបនេះ បាននិយាយទៀតថា បញ្ហាហាមឃាត់​នេះ​មិនមែនកើតឡើងចំពោះ​តែផលិតផលសិកម្ម​នោះទេ ដោយលោកកត់សម្គាល់ថា សូម្បីតេរថយន្តដឹកទំនិញផ្សេងទៀត ដូចជាសម្ភារគ្រឿងសំណង់ ក៏ជាកម្មវត្ថុនៃការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។

ចំណុចច្រកព្រំដែនហាមឃាត់នេះ គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអាមេនី សម្រាប់នាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ី ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន។  ការរអាក់រអួលនៅច្រកផ្លូវឆ្លងព្រំដែនកាត់នេះ បង្កប៉ះពាល់ដោយផ្ទាល់ដល់កសិករ និងអាជីវកម្ម ជាពិសេសក្នុងរដូវប្រមូលផល ដូច្នេះការដឹកជញ្ជូនទាន់ពេលវេលាមានសារៈសំខាន់។

តាមទិន្នន័យពីក្រសួងកសិកម្មរបស់ប្រទេសអាមេនី បង្ហាញថា គ្រាន់តែក្នុងខែសីហា ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលផ្លែឈើស្រស់ទៅកាន់ប្រទេសរុស្ស៊ី មានបរិមាណកើនដល់រាប់ពាន់តោន។  ការពន្យារពេលបច្ចុប្បន្នដឹកជញ្ជូនឆ្លងដែន នាំឱ្យខូចគុណភាពផ្លែឈើ និងបាត់បង់ប្រាក់ចំណូលសម្រាប់កសិករ។

បញ្ហា​ស្រដៀង​គ្នា​នេះដែរ ធ្លាប់​បាន​កើត​ឡើង​ជាហូរហែក្នុង​ពេល​កន្លង​មក ​ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ ឬ​ការ​ត្រួតពិនិត្យ​បច្ចេកទេស។  ទោះជាយ៉ាងណាក៏ដោយនៅពេលនេះ ការរឹតបន្តឹងត្រូវបានភ្ជាប់ជាពិសេសទៅនឹងការគ្រប់គ្រងអនាម័យលើផលិតផលផ្លែឈើ។

បញ្ហារឹតបន្តឹងនៅច្រកព្រំដែន​នៅ​តែ​មិន​ច្បាស់​ថា ​តើ​វិធានការ​បច្ចុប្បន្ននេះ​វាគ្រាន់តែជា​ការ​ហាមឃាត់បណ្ដោះ​អាសន្ន ​ឬ​ក៏​ជា​សញ្ញា​នៃ​ការ​ផ្លាស់​ប្តូរ​ទៅរក​​ការ​ត្រួត​ពិនិត្យ​កាន់​តែ​តឹងរ៉ឹង។  សម្រាប់កសិករអាមេនី​ ដែលដាំបន្លែផ្លែឈើ ពិតជាមានហានិភ័យខ្ពស់ណាស់ ដោយសារផ្លែឈើមានអាយុកាលខ្លី ហើយការពន្យារពេលជារៀងរាល់ថ្ងៃនាំខាតប្រាក់ច្រើនណាស់។

អ្នកវិភាគបានសំណូរពរថា បញ្ហាប្រឈមទាំងនេះអាចជំរុញឱ្យប្រទេសអាមេនី ស្វែងរកផ្លូវនាំចេញផ្សេង និងទីផ្សារថ្មីជំនួសទីផ្សាររុស្ស៊ី ទោះបីជារុស្ស៊ីនៅតែបន្តស្រូបយកភាគច្រើននៃការនាំចេញផលិតផលផ្លែឈើស្រស់ៗ ក៏ដោយ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ