កម្ពុជាសម្រេចបានការនាំចេញផលិតផលដំណាំមានទំហំទឹកប្រាក់ជាង៣ ០០០លានដុល្លារ

Pepper-scaled

រាជធានីភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នេះការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានបរិមាណសរុប ៨,៩លានតោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករជាង ៤,៦លានតោន ស្រូវចំនួន ៣,៨លានតោន និងអង្ករចំនួន ៤២៤ពាន់តោន ទៅកាន់ទិសដៅ ៨១ប្រទេស ដោយមានការកើនឡើង ចំនួន ៣១,៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា «ក្នុងរយៈពេល៧ខែឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញ ផលិតផលដំណាំ មានជាង៣ ១៨៣ លានដុល្លារអាម៉េរិក ដែលក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ២០៦៦ លានដុល្លារអាម៉េរិក, តម្លៃពីការនាំចេញស្រូវមានជាង៧៧៨ លានដុល្លារអាម៉េរិក និងតម្លៃពីការនាំចេញអង្ករមានជាង ៣៣៩ លានដុល្លារអាម៉េរិក។ ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃតាមផ្លូវទឹក មានចំនួន ២៥៥ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨ភាគរយ បើប្រៀបធៀបនឹងតម្លៃនៃការនាំចេញសរុប»។

របាយការណ៍ដដែល បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន៣១,៨៧ភាគរយ  តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុដូចខាងក្រោម៖(១)-ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការនាំចេញ ដំឡូងមីក្រៀមកើនឡើងចំនួន ៦០,២៤ភាគរយ និងម្សៅដំឡូងមីកើនឡើងចំនួន៧៣,៣០ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៤។

(២)-ការនាំចេញផ្លែស្វាយស្រស់ថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែ ស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។ គិតត្រឹមរយៈពេល ៧ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំណាប់ស្វាយមានការកើនឡើងចំនួន២១,៥៧ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០២៤និង(៣)-ការនាំចេញគ្រាប់ពោតក្រហមថយចុះ ដោយសារការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃ ទើប មិនអាចនាំចេញពោតក្រហមទៅកាន់ប្រទេសថៃបាន៕ ដោយ ឡុង សារេត


34411
រយៈពេល៦ខែ ឆ្នាំ​២០២៦ កម្ពុជាបាននាំចេញស្រូវអង្ករ៦៣០ ៣១៩តោន គិតជាទឹកប្រាក់​៣៦៧,១០លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៦៣០ ៣១៩តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦០ក្រុមហ៊ុន  ដោយចេញទៅកាន់គោលដៅចំនួន៦៤ប្រទេស។ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣២គោលដៅ ​បានបរិមាណអង្ករចំនួន១៧៩ ៨២៨តោន គិតជាទឹកប្រាក់ចំនួន១២១,៧៣​លានដុល្លារ ទៅកាន់ប្រទេសចិន ​ហុងកុង និងម៉ាកាវបានចំនួន១៧០ ៤៨៣តោន គិតជាទឹកប្រាក់ចំនួន៩៩,៦៧លានដុល្លារ. ចំណែកការនាំចេញទៅកាន់ប្រាំប្រទេសក្នុងសហគមន៍អាស៊ាន បានបរិមាណចំនួន២២៨ ៧៨០តោន​ គិតជាទឹកប្រាក់ចំនួន៩៨,៩០លានដុល្លារ និងទៅកាន់គោលដៅ២៤ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក តំបន់មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  នូវែលសេឡង់ បានចំនួន៥១ ២២៨តោន គិតជាទឹកប្រាក់ចំនួន៤៦,៨០​លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញ រួមមានអង្ករក្រអូបចំនួន៥៩,៨១ភាគរយ ប្រភេអង្ករសគ្រាប់វែង២២,៥៨ភាគរយ អង្ករចំហុយ១,៨២ភាគរយ អង្ករសរីរាង្គចំនួន១,២៤ភាគរយ  អង្ករបាក់គ្រប់ប្រភេទ ១៤,៣៥ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១៧៦ ៥៦១តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧១៣,៤២លានដុល្លារ៕

photo_2026-07-07_08-31-36 (2)
អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញកំពុងតែត្រៀមសង្រ្គោះដំណាំស្រូវ និងកសិករ​ចិញ្ចឹមសត្វ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញ បានបញ្ជាក់ពីជំហររបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដានេះ ឆ្នាំ២០២៦ថា ស្ថានភាពរាំងស្ងួតនៅស្រុកឯកភ្នំ និងស្រុកសង្កែ អាជ្ញាធរ និងមន្រ្តីជំនាញកំពុងតែពិត្យមើលកន្លែងណា ដែលមានលទ្ធភាពសង្គ្រោះបាននឹងរុញទឹកជួយសង្គ្រោះភ្លាមៗជាពិសេសដំណាំស្រូវរបស់កសិករ​ និងមុខរបរចិញ្ចឹមសត្វ។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍ ARDB ថា ស្ថានភាពរាំងស្ងួត១៧ ០០០ហិកតានេះ គឺមាននៅក្នុងស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកនៅតាមព្រំដែនខ្លះ ពាក់ព័ន្ធរឿងដំណាំស្រូវ ដោយសារខ្វះប្រភពទឹក ហើយក្រៅពីនេះនៅសំពៅលូន កំរៀង ប៉ះពាល់តិចតួច៧០ ទៅ ១០០ហិកតាតាមតំបន់មួយចំនួន។ លោក បានមានប្រសាសន៍ថា “យើងចុះពិនិត្យជាក់ស្តែង កន្លែងណាដែលមានលទ្ធភាពសង្គ្រោះបាន គឺមន្ទីរធនធានទឹកនឹងរុញទឹក គឺយើងអត់ទុកទេប្រភពទឹកពីអាងធំៗ ដូចជា៖ អាងពហុបំណងសេកសក ឬទំនប់ទឹកកង្ហក់មានទឹកច្រើន។អាជ្ញាធរនឹងបើកទម្លាយរុញទឹកទៅជួយសង្គ្រោះភ្លាមៗដោយមិនទុកឡើយ។ ប៉ុន្តែបើសិនជានៅឆ្ងាយពិបាកបន្តិចដែលយើងនៅតែពឹងលើទឹកភ្លៀងដដែល”។ យោងតាមមន្រ្តីកសិកម្ម អាជ្ញាធរមានលទ្ធភាពអាចអន្តរាគមន៍ជួយសង្គ្រោះបានដូចជា នៅស្រុកឯកភ្នំ ជាតំបន់ដែលនៅកៀកប្រភពទឹក អាជ្ញាធរអាចជួយសង្គ្រោះបានមួយចំនួនធំ។ ដោយឡែកស្រុកសង្កែ តំបន់ខ្លះ ដូចជាតំបន់១ […]

photo_2026-07-06_16-38-13
ការព្យាករណ៍ក្នុងខែកក្កដា៖ អាកាសធាតុនៅតំបន់ខ្លះ អំណោយផលដល់ការលូតលាស់របស់ដំណាំ តែនៅតំបន់ខ្លះទៀតត្រូវការសន្សំសំចៃទឹក

ដោយ រស្មី ភ្នំពេញ៖ តាមរយការព្យាករណ៍កសិឧតុនិយមក្នុងខែកក្កដា ឆ្នាំ២០២៦ គម្រោងគជ់របស់ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានឱ្យកសិករមានការប្រយ័ត្នប្រយែង ក៏ដូចជាត្រៀមខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងគជ់បានលើកឡើងក្នុងសេចក្តីរាយការណ៍របស់ខ្លួននាដើមសប្តាហ៍នេះដោយ បានបង្ហាញស្ថានភាពអាកាសធាតុនឹងប្រែប្រួល តាមរយៈការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា នៅខេត្តភាគខាងជើងបឹងទន្លេសាប ក្នុងខែកក្កដានេះ។ ផ្នែកខ្លះនៃខេត្តឧត្តរមានជ័យ និងសៀមរាប ត្រូវបានព្យាករណ៍ថា នឹងទទួលបានទឹកភ្លៀងលើសពីមធ្យម ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលូតលាស់របស់ដំណាំ។ តំបន់ខ្លះនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំ ទឹកភ្លៀងអាចទាបជាងមធ្យម។ សីតុណ្ហភាពក្តៅជាងធម្មតា ក៏អាចកើតមានក្នុងខែកក្កដានេះ នៅទូទាំងខេត្តទាំងបួនផងដែរ។ គម្រោងគជ់បានឱ្យដឹងដែរថា ដោយសារស្ថានភាពអាកាសធាតុមានការផ្លាស់ប្តូរបែបនេះ កសិករគួរតែតាមដានវាលស្រែចម្ការឱ្យបានដិតដល់ និងបត់បែនតាមការអនុវត្តកសិកម្មទៅតាមលក្ខខណ្ឌនៃអាកាសធាតុ។ កន្លែងណាដែលមានភ្លៀងធ្លាក់ច្រើន គួរបង្ហូរទឹកចេញពីស្រែ ឬកសិដ្ឋាន ដើម្បីការពារការជន់លិច និងការរលួយឬសដំណាំ។ នៅតំបន់មិនសូវមានភ្លៀង ត្រូវរក្សាសំណើមដីតាមរយៈការដាក់ជី និងប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តបន្ថែម ដើម្បីជួយឱ្យដំណាំបន្តលូតលាស់ ទោះបីជាមានភ្លៀងធ្លាក់តិចតួចក៏ដោយ។ គម្រោងមួយនេះបានធ្វើការណែនាំដល់កសិករ ត្រូវប្រុងប្រយ័ត្នចំពោះសត្វល្អិត និងជំងឺ ដែលអាចរីករាលដាលកាន់តែងាយស្រួលក្នុងអំឡុងពេលអាកាសធាតុក្តៅ លាយសើម។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍អែលនីញ៉ូ (El Niño) នាឆ្នាំនេះ បានកំពុងធ្វើឱ្យប្រជាកសិករមានការព្រួយបារម្ភពីផលប៉ះពាល់ដល់ដំណាំ ការធ្វើស្រែ និងការចិញ្ចឹមសត្វ។ […]

photo_2026-07-06_14-40-41
កសិករក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ទន្ទឹងរង់ចាំអាជ្ញាធររកដំណោះស្រាយជួយសង្គ្រោះដំណាំស្រូវ 

ដោយ ឡុង សារេត បាត់ដំបង៖ ដំណាំស្រូវនៅលើផ្ទៃដី ជាង១៨ពាន់ហិកតា ស្ថិតនៅក្នុងស្រុកឯកភ្នំ និងស្រុក សង្កែ ខេត្តបាត់ដំបង បាននិងកំពុងរងការខូចខាត ចំណែកកសិករបាននិងកំពុងរង់ចាំមើលអាជ្ញាធរពាក់ព័ន្ធចូលរួមធ្វើអន្តរាគមន៍ជួយសង្គ្រោះ តាមរយៈនាំទឹកពីតំបន់ផ្សេងមកចាក់បញ្ចូលទៅក្នុងស្ទឹងសង្កែ ក៏ដូចបង្ហៀរចូលទៅក្នុងអាងទឹក ក្នុងតំបន់មួយចំនួនផ្សេងទៀត ដើម្បីអាចឱ្យកសិករអាចបូមទឹកយកទៅស្រោចស្រពដំណាំស្រូវឱ្យបានទាន់ពេលវេលា។ លោក ណែម ពក ប្រធានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាព ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឱ្យដឹង ថាដំណាំស្រូវរបស់សមាជិកសហគមន៍ ដែលបានដាំដុះនៅលើផ្ទៃដីជាង ១ ៤០០ហិកតា នៅពេលកន្លងទៅអាចខូចខាត។ ប៉ុន្តែក្រោយពីមានភ្លៀងរលឹមធ្លាក់ខ្លះៗ កាលពីដើមខែកក្កដា កន្លងទៅនេះ បានធ្វើឱ្យដំណាំស្រូវខ្លះ ដែលមិនទាន់ខូចខាតធ្ងន់ធ្ងរ ហាក់មាន សភាពស្រស់ឡើងមកវិញ។ លោកប្រធានសហគមន៍កសិកម្មខាង បានវាយតម្លៃថា ដំណាំស្រូវក្នុងមួយស្រែៗរងការខូចខាតប្រហែល៣០ភាគរយ ចំណែក៧០ភាគរយផ្សេងទៀត ក្រោយពីមានភ្លៀងរលឹម ជាបន្តបន្ទាប់ហាក់មានភាពស្រស់ឡើងវិញ។ តែទោះជាបែបនេះក្តី បើនៅថ្ងៃខាងមុខមានទឹកស្រោចស្រពគ្រប់គ្រាន់ឡើងវិញ ទិន្នផលស្រូវអាចធ្លាក់ចុះ។ ស្រពពេលដំណាំស្រូវកំពុងត្រូវការទឹកដូចសព្វថ្ងៃនេះ, លោក ណែម ពក លើកឡើងថា ប្រសិនជាមានទឹកជំនន់ដងស្ទឹងសង្កែមកការស្រោចស្រង់ដំណាំស្រូវអាចបានច្រើន ដោយសារនៅក្នុងភូមិឃុំ មានម៉ាស៊ីនបូមទឹកសម្រាប់ស្រោចស្រពមួយចំនួន។ តែបច្ចុប្បន្ន ទឹកនៅក្នុងស្ទឹងសង្កែមិនទាន់ធ្លាក់ចុះទៅក្រោមទេ ហើយនៅផ្នែកខាងលើស្ទឹងសង្កែ […]

កាលវិភាគផ្សព្វផ្សាយ