កសិករដាំបន្លែនៅខេត្តត្បូងឃ្មុំចង់ឃើញពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ហើយកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីខាងក្រៅ

IMG_1154

រាជធានីភ្នំពេញ៖ ស្របពេលកសិករនៅតាមបណ្តាខេត្តបង្កើនការដាំដុះបន្លែ ផ្លែឈើ ព្រមទាំងង្កើនការកែច្នៃផលិតផល និងផ្គត់ផ្គង់កាន់តែសម្បូរបែបនៅតាមទីផ្សារ ស្របជាមួយគ្នានេះ កសិករប្រកបមុខរបរដាំបន្លែនៅក្នុងផ្ទះសំណាញ់មួយនៅខេត្តត្បូងឃ្មុំ ចង់ឃើញប្រជាពលរដ្ឋងាកមកគាំទ្រ និងប្រើប្រាស់ផលិតក្នុងស្រុកទាំងអស់គ្នា ហើយកាត់បន្ថយការផលិតផលនាំចូលពីខាងក្រៅ។

លោក លីម ផេង ម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងនាមជាកសិករដាំបន្លែនៅក្នុងខេត្តត្បូងឃ្មុំម្នាក់ ក្នុងពេលបច្ចុប្បន្ន លោកមិនចង់ប្រើផលិតផលនាំចូលពីប្រទេសជិតខាង ជាពិសេសផលិតផលនាំចូលមកពីប្រទេសថៃទៀតនោះទេ។ កន្លងមកពលរដ្ឋគាំទ្រផលិតផលនាំចូល ដោយសារតែការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃវេចខ្ចប់ផលិតផលមិនទាន់គ្រប់ទៅតាមតម្រូវការ ប៉ុន្តែសព្វថ្ងៃនេះ គឺមានគ្រប់គ្រាន់ មិនថាប្រភេទផ្លែឈើ សូម្បីតែប្រភេទបន្លែស្លឹកស៊ឹងតែអាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ក្នុងស្រុកបានដោយខ្លួនឯង ដោយពុំចាំបាច់នាំចូលមកពីខាងក្រៅដូចមុនទៀតឡើយ។

លោកបានឱ្យដឹងទៀតថា «ពលរដ្ឋខ្មែរយើងគួរតែយល់ឃើញថា សព្វថ្ងៃនេះផលិតផលកែច្នៃក្នុងស្រុកមានគ្រប់គ្រាន់សម្រាប់បរិភោគ។ យើងមិនចាំបាច់នាំចូលមកពីខាងក្រៅ ក៏យើងអាចផ្គត់ផ្គង់បានដែរ ទាំងភេសជ្ជៈ និងម្ហូបអាហារជាដើម។ ដូច្សនេះយើងគួរតែឈប់នាំចូល ឬកាត់បន្ថយការនាំចូលឱ្យបានច្រើន»។

លោកបន្តទៀតថា «យើងគួរតែប្តេជ្ញាចិត្តដោយខ្លួនឯងថា ឈប់គាំទ្រផលិតផលនាំចូល នឹងងាកមកគាំទ្រផលិតផលក្នុងស្រុក១០០ភាគរយ។ បើគាត់ពលរដ្ឋខ្មែរ អាចធ្វើបានពីម្នាក់ទៅម្នាក់ គឺខាងខ្ញុំជាអ្នកដាំដុះ យើងមានការសប្បាយចិត្ត ហើយធ្វើការលក់បន្លែក្នុងតម្លៃធម្មតានៅលើទីផ្សារ»។

បើតាមកសិករ លីម ផេង បើសិនប្រជាពលរដ្ឋទាំងអស់ ងាកមកគាំទ្រផលិតផល ដែលផលិតដោយសហគ្រាសក្នុងស្រុក គឺជារឿងល្អសម្រាប់ខ្លួនឯង។ មានន័យថា បើពលរដ្ឋយកប្រាក់ចំណូលរបស់ខ្លួនទៅទិញផលិតនាំចូលមកពីខាងក្រៅ  វាបម្រើឱ្យផលប្រយោជន៍ដល់ប្រទេសដទៃ។ ប៉ុន្តែផ្ទុយទៅវិញ បើពលរដ្ឋទាំងអស់បន្តការគាំទ លើកស្ទួយផលិតផលក្នុងស្រុក ប្រាក់ចំណូលទាំងនោះនឹងវិលនៅក្នុងចរន្តសេដ្ឋកិច្ចជាតិបម្រើឱ្យផលប្រយោជន៍ប្រទេសខ្លួនឯង ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលផ្តោតខ្លាំងលើការធ្វើកសិកម្មនៅក្នុងស្រុក មានមន្ត្រីកសិកម្មឃុំរងចាំជួយដល់កសិករគ្រប់ពេលវេលា។

ពាក់ព័ន្ធនិងការធ្វើកសិកម្មសព្វថ្ងៃនេះ លោក លីម ផេង បញ្ជាក់ថា យើងមានការសប្បាយចិត្ត ដែលមានមន្ត្រីកសិកម្មចុះមកពន្យល់ណែនាំដល់កសិករអំពីការប្រើប្រាស់ថ្នាំគីមី និងការថែទាំដំណាំ។ លើពីនេះប្រធានមន្ទីរកសិកម្មតែងចុះមកពិនិ្យមើល និងណែនាំអំពីការប្រើប្រាស់ថ្នាំគីមី ដែលគ្មានអាជ្ញាប័ណផងដែរ៕ ដោយ ឡុង សារេត


129205405_103346188307607_42439803343582450_n
អ្នកជំនាញគ្រឿងចក្រកសិកម្មចង់ឱ្យកសិករផ្តាស់ប្តូរឥរិយាបទធ្វើស្រែតាមទម្លាប់ចាស់ ដើម្បីកុំឱ្យខាតបង់ប្រាក់

ដោយ ឡុង សារេត ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករធ្វើស្រែតែងរងផលប៉ះពាល់ពីការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ ជាពិសេសនៅក្នុងរដូវកាល ដែលកសិករប្រមូលផល ស្របពេលកសិករធ្វើស្រែតាមទម្លាប់ចាស់ និងចំណាយថ្លៃដើមខ្ពស់។ យោងតាមហេតុផលនេះ អ្នកជំនាញគ្រឿងចក្រកសិកម្ម ចង់ឱ្យកសិករផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនពីការធ្វើស្រែតាមទម្លាប់ចាស់ ដោយងាកមកប្រើម៉ាស៊ីន ឬគ្រឿងចក្រកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយអាចរកប្រាក់ចំណេញពីការធ្វើស្រែ។ លោក សាន បុន្និកា ស្ថាបនិកក្រុមហ៊ុន អេហ្គ្រី ស្មាត បានឱ្យដឹងថា រយៈពេលបីបួនឆ្នាំចុងក្រោយនេះ តម្លៃស្រូវមាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ តែការចំណាយទៅលើថ្លៃដើមផលិតរបស់កសិករកើនឡើងខ្ពស់ ទើបធ្វើឱ្យកសិករជួបបញ្ហា។​ដូច្នេះដើម្បីឱ្យគាត់អាចឈានទៅដល់ការធ្វើកសិកម្ម បង្កើនទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ និងអាចរកបានប្រាក់ចំណេញ កសិករត្រូវប្រើបច្ចេកវិទ្យាទំនើប ដោយសារបរិបទទីផ្សារក្នុងស្រុក វាប្រៀបដូចទៅនិងទីផ្សារអន្តរជាតិ។ លោកបន្តទៀតថា “សម្រាប់ខ្ញុំ បើកសិករនៅតែអនុវត្តគោលការណ៍ ដែលធ្វើដូចកាលឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥កន្លងទៅ គាត់នឹងខាតបង់ប្រាក់ផ្កាប់មុខ។ ដោយសារសង្គ្រាមរវាងអឺរ៉ង់ និងសហរដ្ឋអាម៉េរិក ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ តាមរយៈការប្រែប្រួលតម្លៃប្រេងនេះ បានរុញឱ្យតម្លៃ ថ្នាំ ជី និងពូជ ដែលនាំចូលពីខាងក្រៅឡើងថ្លៃដូចគ្នា ព្រោះយើងត្រូវការប្រេងដើម្បីផលិត។ ផ្ទុយទៅវិញបើយើងធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើបអាចចំណេញបានខ្លះ រហូតដល់សេដ្ឋកិច្ចពិភពលោកមានលំនឹងល្អឡើងវិញបាន”។ ពាក់ព័ន្ធនិងការធ្វើស្រែតាមទម្លាប់ចាស់ និងការធ្វើស្រែដោយប្រើបច្ចេកវិទ្យាទំនើប, បើតាមស្ថាបនិក […]

image_2026-08-10_14-06-35
សីតុណ្ហភាពនៅហុងកុង ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារព្យុះទីហ្វុងដុលហ្វីន បង្កើតជារលកកម្តៅ

ហុងកុង៖ នាយកដ្ឋានឧតុនិយមក្រុងហុងកុង បានឱ្យដឹងថា សីតុណ្ហភាពបានឡើងខ្ពស់បំផុតខុសពីធម្មតា ស្របពេលព្យុះទីហ្វុងដុលហ្វីន (Dolphin) បានបក់បោកខ្យល់ក្តៅមកលើទីក្រុងនេះ កាលពីចុងសប្តាហ៍មុន។ មជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុនៃទីក្រុងហុងកុង បានបង្ហាញសីតុណ្ហភាព កាលពីថ្ងៃអាទិត្យ បានឡើងជិតដល់៣៧អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៨៨៤។ ព្យុះទីហ្វុងដុលហ្វីន គឺជាឈ្មោះរបស់ទីក្រុងហុងកុង​ ដែលន័យថា សត្វផ្សោត នៅពេលព្យុះដុលហ្វីបក់បោកដល់ទីក្រុងវ៉េនជូ (Wenzhou) និងទីក្រុងសៀងហៃ កម្តៅបានកើនឡើងយ៉ាងខ្លាំងនៅនៅចុងសប្តាហ៍មុន និងបានបង្កឱ្យមានការលុបចោលជើងហោះហើរជាច្រើន ព្រមទាំងត្រូវជម្លៀសប្រជាជន នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន មុនពេលព្យុះដ៏ខ្លាំងនេះបក់បោកមកដល់ឆ្នេរសមុទ្រ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ។ នៅក្នុងប្រវត្តិសាស្ត្រទីក្រុងហុងកុង កម្តៅខ្ពស់បំផុតត្រឹមតែ៣៦,៦អង្សាសេប៉ុណ្ណោះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅមុនពេលព្យុះទីហ្វុងមួយ ឈ្មោះ ហាតូ (Hato) បានបក់បោកមកដល់រ។ ប៉ុន្តែ សីតុណ្ហភាពនៅចុងសប្តាហ៍មុន​ បានឡើងដល់៣៦,៩អង្សាសេ។ នាយកដ្ឋានឧតុនិយមហុងកុង ឱ្យដឹងថា សីតុណ្ហភាព៣៦,៩អង្សាសេ គឺជាសីតុណ្ហភាពខ្ពស់បំផុតរបស់ទីក្រុងនេះ ក្នុងេយៈពេល១៤២ឆ្នាំកន្លងមក ដោយសារព្យុះបានកួចនាំមកនូវកម្តៅយ៉ាងខ្លាំងពីមហាសមុទ្រប៉ាស៊ីហ្វិក។ តួលេខផ្លូវការរបស់ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុហុងកុង បានកត់ត្រាត្រឹម៣៦,៩អង្សាសេរ ប៉ុន្តែសីតុណ្ហភាពនៅទីតាំងផ្សេងទៀត ក្នុងទីក្រុងហុងកុង បានកើនឡើងលើសពី៣៩អង្សាសេ។ ស្ថានីយឧតុនិយមនៅភាគខាងជើងនៃទីក្រុងហុងកុង បានកត់ត្រាសីតុណ្ហភាពដល់ទៅ៣៩,៨អង្សាសេ […]

MYANMAR-ECONOMY
ភូមា រំពឹងទទួលបានប្រាក់ចំណូល១ ០០០លានដុល្លារ ពីការនាំចេញអង្ករ

ណៃពិដោ៖ ប្រទេសភូមារំពឹងថា នឹងអាចរកប្រាក់ចំណូលបានជាង១,១៧៩ពាន់លានដុល្លារពីការនាំចេញអង្ករ និងចុងអង្ករ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។ នៅក្នុងឆ្នាំហិរញ្ញវត្ថុ២០២៦-២០២៧ ប្រទេសភូមាបានកំណត់គោលដៅនាំចេញអង្ករឱ្យបាន១,៨លានតោន និងចុងអង្ករចំនួន១,២លានតោន តាមផ្លូវសមុទ្រ និងច្រកពាណិជ្ជកម្មតាមព្រំដែន ដែលសរុបបរិមាណអង្ករទាំងអស់មានចំនួន៣លានតោន។ យោងតាមសហព័ន្ធស្រូវអង្ករភូមា បានឱ្យដឹងថា នៅក្នុងត្រីមាសទីមួយ គិតពីខែមេសា ដល់ខែមិថុនា ប្រទេសភូមាបាននាំចេញអង្ករ និងចុងអង្ករបានជាង៥២៩ ០០០តោន ដោយទទួលបានប្រាក់ចំណូលចំនួន១៦៧លានដុល្លារ។ បរិមាណនាំចេញអង្ករនៅដើមឆ្នាំ២០២៦ ត្រូវបានកត់ត្រាដូចជាក្នុងខែមេសា មានចំនួន១៦៩ ៥៥៩តោន ទទួលបានប្រាក់ចំណូលចំនួន៥១លានដុល្លារ។ ក្នុងខែឧសភានាំចេញបានចំនួន១៣៦ ២៦២តោន ទទួលបានប្រាក់ចំណូលចំនួន៤២លានដុល្លារ។ ចំណែកនៅក្នុងខែមិថុនា នាំចេញបានចំនួន២២៣ ៧១៤តោន ទទួលបានប្រាក់ចំណូលចំនួន៧៤លានដុល្លារ។ រហូតមកទល់ពេលនេះ នៅក្នុងឆ្នាំសារពើពន្ធថ្មីនមិនទាន់មានការនាំចេញអង្ករតាមច្រកព្រំដែនគោកនៅឡើយទេ។ ក្រសួងពាណិជ្ជកម្មភូមា កំពុងសហការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦-២០៣០ ជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីជំរុញពាណិជ្ជកម្ម បង្កើនប្រាក់ចំណូលរូបិយប័ណ្ណបរទេសឱ្យបានជាអតិបរមាដោយវាយលុកចូលទីផ្សារបរទេស ដែលមានសក្តានុពលបន្ថែមទៀត និងជួយលើកកម្ពស់ការនាំចេញ។ ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករភូមា បានបង្ហាញថា ការនាំចេញអង្កររបស់ប្រទេសភូមា​ ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ ដោយគិតចាប់ពីខែមេសា ដល់ខែមីនា សម្រេចបានលើស២,៧លានតោន ដោយប្រមូលចំណូលបានចំនួន៨៦១លានដុល្លារ។ […]

534229907_1407772588024085_7863421940066385741_n
ក្រុមហ៊ុននាំចេញអង្ករចុះកិច្ចសន្យាជាមួយកសិករនៅស្រុកថ្មគោល និងស្រុកបវេល ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាង បានចុះកិច្ចសន្យាកសិកម្មស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។ កិច្ចសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ស្របតាមគំនិតផ្តួចរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និងកសិកម្ម​ (ARDB ) និង​ជាប្រធាន​សមាគមន៍​បណ្តាញ​កសិករ​តេជោ​ ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស។ កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ជា​អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមបណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមលើកកម្ពស់ផលិតកម្មស្រូវ […]

កាលវិភាគផ្សព្វផ្សាយ