អាម៉េរិកសាទរអូស្ត្រាលីបើកទីផ្សារទទួលសាច់គោនាំចូលពីប្រទេសរបស់ខ្លួន

Akaushi_Steak_Bundle

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក សម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងរបស់ប្រទេសអូស្ត្រាលីក្នុងការបើកទីផ្សារសាច់គោ នាំចូលពីសហរដ្ឋអាម៉េរិក និងបានបង្ហាញពីការកាត់បន្ថយពន្ធខ្លះដល់រដ្ឋាភិបាលប្រទេសអូស្រា្តលី។

ប្រទេសអូស្ត្រាលី បាននិយាយថា សហរដ្ឋអាម៉េរិក មានប្រព័ន្ធត្រួតពិនិត្យប្រសើរជាងមុនក្នុងការតាមដាន និងគ្រប់គ្រងសុខភាពសត្វពាហនៈ ដូច្នេះពួកគេនឹងទទួលទិញសាច់គោ ដែលធ្លាប់មានប្រភពចេញពីប្រទេសកាណាដា ឬម៉ិកស៊ិក ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នាចុងសប្តាហ៍កន្លងមកបានឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក​​ ដូណាល់ ត្រាំ (Donald Trump) បានបង្ហាញការអបអរសាទរប្រទេសអូស្ត្រាលីចំពោះការបើកទីផ្សារសាច់គោរបស់ខ្លួន និងបញ្ជាក់ថា អ្នកផលិតសាច់គោអាម៉េរិកនឹងនាំចេញផលិតផលទៅកាន់ប្រទេសអូស្ត្រាលី ក្នុងបរិមាណច្រើន និងជាបន្តបន្ទាប់គ្នា។

តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសាន់ គ្រៀំ  (Jamison Greer) បាននិយាយថា ការសម្រេចចិត្តរបស់អូស្ត្រាលី គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយពន្ធ ដែលកាលពីមុនប្រទេសអូស្ត្រាលីប្រឈមនឹងការជាប់ពន្ធ១០ភាគរយ។

បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី បានបន្ធូរបន្ថយច្បាប់នាំចូល ដែលមានចាប់តាំងពីឆ្នាំ២០០៣ ដោយកាលនោះអូស្ត្រាលីបានដាក់កម្រិតលើផលិតផលសាច់គោអាម៉េរិក ដោយសារតែការភ័យខ្លាចអំពីជំងឺឆ្លងពីក្នុងសត្វគោ។ វាជំងឺកាចសាហាវមួយ ដែលក្រៅពីឆ្លងរវាងគោក្របី វាក៏អាចឆ្លងរវាងគោក្របី និងមនុស្សផងដែរ។

ទោះបីជាប្រទេសអូស្ត្រាលី បានបន្ធូរបន្ថយការរឹតបន្តឹងជាច្រើន កាលពីក្នុងឆ្នាំ២០១៩ ក៏ដោយ ក៏វិធានការមួយចំនួននៅតែមានសម្រាប់គោក្របី ដែលមានប្រភពមកពីកន្លែងផ្សេង ប៉ុន្តែត្រូវបានដំណើរការនៅក្នុងកន្លែងសត្តឃាតរបស់អាម៉េរិក។

បច្ចុប្បន្ននេះប្រាំភាគរយនៃសាច់គោ ដែលប្រើប្រាស់នៅសហរដ្ឋអាម៉េរិកត្រូវបាននាំចូលមកពីប្រទេសអូស្ត្រាលី។ ក្នុងរយៈពេលបីសប្តាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៥នេះ ប្រទេសអូស្ត្រាលីបាននាំចេញសាច់គោ និងសាច់សត្វជិត២៥០០០ តោនទៅកាន់សហរដ្ឋអាម៉េរិក៕


image_2026-09-15_14-43-39
ហ្វីលីពីននឹងនាំចូលអង្ករបាក់ច្រើនជាងមុន ចំណែកចិនត្រូវការអង្ករបាក់ច្រើនដាច់គេ

ម៉ានីល៖ ប្រទេសហ្វីលីពីនអាចបង្កើនការនាំចូលអង្ករបាក់ច្រើនជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន និងប្រទេសនាំចូលអង្ករផ្សេងៗទៀត។ នៅក្នុងរបាយការណ៍មួយ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បាននិយាយថា អ្នកនាំចូលអង្កររបស់ហ្វីលីពីន អាចងាកទៅរក អង្ករបាក់ច្រើនជាងមុន ខណៈពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយហាមឃាត់ការនាំចូលអង្ករអង្ករបាក់កម្រិត៥ភាគរយ។ ការណ៍នេះកើតឡើង ខណៈតម្រូវការកើនឡើងក្នុងចំណោមប្រទេសនាំចូល និងនាំចេញអង្ករ បានធ្វើឱ្យតម្លៃអង្ករបាក់ឡើងថ្លៃជាងមុន។ ក្រសួងកសិកម្មអាម៉េរិក បាននិយាយាបន្ថែមថា អ្នកនាំចេញអង្ករទាំងនេះទំនងជានឹងកែសម្រួលការដឹកជញ្ជូន ដោយត្រូវបង្កើនបិរមាណអង្ករបាក់ សម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីន។ ការនាំចូលអង្កររបស់ហ្វីលីពីន ត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់៥,៥លានតោន ក្នុងឆ្នាំ២០២៦នេះ។ ប្រទេសហ្វីលីពីន បានហាមឃាត់ការនាំចូលអង្ករបាក់កម្រិត៥ភាគរយ ដើម្បីផ្តល់ឱកាសឱ្យកសិករហ្វីលីពីន​អាចលក់អង្ករស្រូវថ្មីរបស់ខ្លួន ដោយមិនឱ្យអង្ករនាំចូលប្រភេទគុណភាពខ្ពស់ មកប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក។ ទោះបីជាយ៉ាងណា ប្រទេសហ្វីលីពីន នៅតែអនុញ្ញាតឱ្យនាំចូលអង្ករបាក់ ដោយធ្វើឱ្យហ្វីលីពីនអាចពឹងផ្អែកកាន់តែច្រើនលើអង្ករប្រភេទបែពនេះ ខណៈតម្រូវការពិភពលោកកំពុងជំរុញឱ្យតម្លៃកើនឡើង។ ចំណែកក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា វៀតណាម នៅតែជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេទីមួយរបស់ហ្វីលីពីន ទោះបីមានការកែប្រែប្រភពនាំចូលអង្ករពីប្រទេសផ្សេង ដូចជាប្រទេសកម្ពុជា និងប៉ាគីស្ថាន ក៏ដោយ។ ទីភ្នាក់ងារអន្តរជាតិបាននិយាយថា  ដោយសារតម្រូវការនាំចូលអង្ករបាក់កាន់តែខ្លាំងនៅប្រទេសចិន និងហ្វីលីពីន ទីផ្សារអង្ករបាក់នៅអាហ្វ្រិកខាងលិច កំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់។ ចំណែកប្រទេសចិន ត្រូវគេរំពឹងថា នឹងបង្កើនល្បឿនការទិញអង្ករបាក់ ដែលអាចធ្វើឱ្យបរិមាណនាំចូលសរុបឈានដល់ជាង៤លានតោន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបន្ថែមថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ […]

images
ភូមារកចំណូលបាន២២៥លានដុល្លារ ពីការនាំចេញជលផលទៅ៤០ប្រទេស

ណៃពីដោ៖ យោងតាមនាយកដ្ឋានជលផលរបស់ប្រទេសភូមា បាននាំចេញផលិតផលជលផលជាង ៣០០ ប្រភេទ ទៅកាន់ប្រទេសជាង ៤០ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ អាចរកចំណូលបានជាង ២២៥ លានដុល្លារ ពីការនាំចេញជាងពី ១៣ ម៉ឺនតោន។ ប្រទេសភូមា នាំចេញផលិតផលជលផលច្រើនជាងគេ ទៅកាន់ប្រទេសជប៉ុន បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសអូស្ត្រាលី។ សហព័ន្ធជលផលភូមា និងនាយកដ្ឋានជលផល បានឱ្យដឹងថា ភូមាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីពង្រឹងការនាំចេញផលិតផលជលផលរបស់ខ្លួន។ នាយកដ្ឋានជលផល និងក្រុមហ៊ុននាំចេញ កំពុងសម្របសម្រួលគ្នា ដើម្បីធានាឱ្យការដឹកជញ្ជូនផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានជាប់ជាប្រចាំ និងឆ្លើយតបទៅនឹងតម្រូវពិតប្រាកដរបស់ប្រទេសទទួលទិញនីមួយៗ។ ជាពិសេស សម្រាប់ទីផ្សារប្រទេសចិន ដែលអនុវត្តវិធានការតឹងរ៉ឹងលើវិញ្ញាបនបត្របញ្ជាក់ផលិតផល និងស្របតាមលក្ខខណ្ឌសុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលជលផល ដូច្នេះ អ្នកនាំចេញត្រូវធានាថា ផលិតផលទាំងអស់ពិតជាបានបំពេញតាមស្តង់ដារកំណត់របស់ទីផ្សារ។ កាលពីឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញផលិតផលនេសាទជាង១៥​ ០០០តោន ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតជាតម្លៃទឹកប្រាក់ជិត២០០លានដុល្លារ៕ (ផាន់ អាណា)

image_2026-09-14_13-43-37
ឥណ្ឌូណេស៊ីចាប់ផ្តើមចិញ្ចឹមបង្កង សម្រាប់នាំចេញទៅក្រៅប្រទេស

ហ្សាការតា៖ ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការសាកល្បងបានទទួលជោគជ័យក្នុងការផលិតបង្កងមានទំហំធំល្អសម្រាប់ទីផ្សារអន្តរជាតិ ហើយបានលក់ទៅឱ្យប្រទេសសិង្ហបុរី។ លោកអគ្គនាយកផ្នែកវារីវប្បកម្មឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីអាចចិញ្ចឹមបង្កងចាប់ពីដំណាក់កាលកូនបង្កង រហូតដល់មានទំហំគ្រប់គ្រាន់សម្រាប់ទីផ្សារអន្តរជាតិ។ លោកអគ្គនាយក បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា​ «នេះបង្ហាញថា យើងអាចចិញ្ចឹមបង្កងឱ្យធំតមាទំហំទីផ្សារត្រូវការ ហើយអាចលក់ និងនាំចេញបាន»។ លោកបានបន្ថែមថា បង្កងជិត ៣៤០ គីឡូក្រាម របស់កម្មវិធីចិញ្ចឹមសាកល្បងត្រូវបាននាំចេញទៅលក់ឱ្យប្រទេសសិង្ហបុរី និងទទួលបានការឆ្លើយតបជាវិជ្ជមានពីទីផ្សារ។ ការនាំចេញលើកក្រោយ ត្រូវបានកំណត់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបាននិយាយថា ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី មានគម្រោងរពង្រីកកម្មវិធីចិញ្ចឹមបង្កង ដែលទទួលបានជោគជ័យទៅកាន់តំបន់ផ្សេងៗទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ចំណែកពាណិជ្ជករនាំចេញក្តាម និងបង្កងទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសចិន បាននិយាយថា បង្កងចិញ្ចឹមដោយ មជ្ឈមណ្ឌលជលផលវារីវប្បកម្មសមុទ្ររបស់ឥណ្ឌូណេស៊ី មានសក្តានុពលខ្ពស់នៅលើទីផ្សារអន្តរជាតិ។ លោកបាននិយាយថា មុននឹងប្រមូលផលបង្កងក្នុងទ្រង់ទ្រាយធំ ក្រុមហ៊ុនរបស់លោកបានសាកល្បងធ្វើតេសនៅទីផ្សារក្នុងប្រទេសសិង្ហបុរី ហើយបង្ហាញថា បង្កងទាំងនោះនៅតែមានគុណភាពល្អ។ លោកបាននិយាយថា «គុណភាពគឺល្អ ហើយបង្កងនៅតែមានសុខភាពល្អ។ ពួកវាបានមកដល់កន្លែងរក្សាទុកក្នុងសភាពល្អ។ យើងក៏បានសាកល្បងនាំចេញទៅសិង្ហបុរីផងដែរ ហើយការឆ្លើយតប គឺមានភាពវិជ្ជមានខ្លាំង»។ លោកបាននិយាយថា ទីផ្សារបង្កងចិញ្ចឹមរបស់ឥណ្ឌូណេស៊ី មានសក្តានុពលរីកចម្រើនយ៉ាងខ្លាំង […]

image_2026-09-15_07-15-23
អង្គការសហប្រជាជាតិថា មិនគួរយកត្រីមកកិនធ្វើជាចំណីឱ្យត្រីស៊ីទេ

ឡុងដ៍៖ អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) គ្រោងបង្កើនផលិតកម្មវារីវប្បកម្ម ដួចជាការចិញ្ចឹមត្រី និងសត្វរស់នៅក្នុងទឹកផ្សេងៗទៀត ជំនួសឱ្យការនេសាទត្រីធម្មជាតិ ឱ្យបាន៧៥ភាគរយ ត្រឹមឆ្នាំ២០៤០ គឹដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារសមុទ្រ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខស្បៀង និងលុបបំបាត់ភាពអត់ឃ្លាន នៅលើពិភពលោក។ ប៉ុន្តែការវិភាគបានរកឃើញថា ផែនការនេះអាចនាំឱ្យមានការចាប់ត្រីធម្មជាតិរាប់សិបលានតោនពីមហាសមុទ្រជារៀងរាល់ឆ្នាំ ដើម្បីយកទៅធ្វើជាចំណីសម្រាប់ចិញ្ចឹមត្រីសាល់ម៉ុន និងបង្គាជាដើម។ វារីវប្បកម្មអាចបង្កើនសម្ពាធយ៉ាងខ្លាំងលើធនធានជលផល ដែលកំពុងរងការនេសាទលើសកម្រិតរួចទៅហើយ ពីព្រោះធនធានអាហារបំផ្លាញនៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងនៅតាមសហគមន៍តាមតំបន់ឆ្នេរ ដែលធ្លាប់តែពឹងផ្អែកលើធនធានទាំងនោះ។ របាយការណ៍បានឱ្យដឹងទៀតថា ផលិតផលវារីវប្បកម្មបានផ្គត់ផ្គង់ជាងពាក់កណ្តាលនៃបរិមាណសត្វទឹក ដែលមនុស្សទទួលទាននៅទូទាំងពិភពលោក។ ចំំណែកប្រភេទសត្វទឹកស៊ីសាច់ជាអាហារ និងចិញ្ចឹមក្នុងកសិដ្ឋានវារីវប្បកម្ម ជាទូទៅពួកវាស៊ីចំណីជាម្សៅសាច់ត្រី និងប្រេងត្រី ដែលផលិតឡើងតាមរយៈការកិនត្រីធម្មជាតិតូចៗ។ លោកស្រី តារា ហ្គណេស (Tara Ganesh) អ្នកធ្វើយុទ្ធនាការជាន់ខ្ពស់របស់មូលនិធិទីផ្សារប្រែប្រួល (Changing Markets Foundation) បាននិយាយថា «ត្រីទាំងនេះជាប្រភេទសត្វ ដែលស៊ីសាច់តាមធម្មជាតិ ដូច្នេះវាត្រូវស៊ីអាហារបែបនេះនៅក្នុងធម្មជាតិ។ យើងមិនអាចកែប្រែការចិញ្ចឹមត្រីសាល់ម៉ុនឱ្យក្លាយជាសត្វស៊ីបន្លែ ក្នុងរយៈពេលតែមួយភ្លែតទេ»។ លោកស្រីបាននិយាយទៀតថា ទោះបីអ្នកផលិតបានកាត់បន្ថយបរិមាណត្រីធម្មជាតិ ដែលត្រូវប្រើសម្រាប់ផលិតជាចំណីត្រីចិញ្ចឹមក៏ដោយ ក៏វាមិនមានន័យថា បរិមាណត្រីធម្មជាតិ ដែលឧស្សាហកម្មវារីវប្បកម្មប្រើប្រាស់សម្រាប់ធ្វើចំណីកំពុងថយចុះនោះដែរ។ សាកលវិទ្យាល័យ ប្រីធីស […]

កាលវិភាគផ្សព្វផ្សាយ