មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយលើកទី២ ស្តីពីដំណើរការសិក្សា និងរៀបចំគោលនយោបាយម្រេចកម្ពុជា

photo_2025-07-22_08-10-39 (2)

ភ្នំពេញ៖ ឯកឧត្តម សំរិទ្ធ សាកុរា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារបច្ចេកទេស ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជាថ្មីៗនេះបានផ្សព្វផ្សាយថ្នាក់តំបន់លើកទី២ ស្តីពីដំណើរការសិក្សា ប្រមូលព័ត៌មាននិងទិន្នន័យ ឱកាស និងបញ្ហាប្រឈម ក្នុងគោលបំណងបង្កើតគោលនយោបាយម្រេចកម្ពុជា។

ការផ្សព្វផ្សាយនេះ ត្រូវបានរៀបចំដោយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលស្រុកពេជ្រាដា ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ដមណ្ឌលគិរី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់ខេត្ត សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ព្រមទាំងតំណាងសមាគមម្រេច អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុនកែច្នៃម្រេច ក្នុងខេត្តទាំងបី រួមមាន មណ្ឌលគិរី រតនគិរី  និងខេត្តព្រះវិហារ។

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​បញ្ជាក់ថា គោលបំណងបន្តផ្សព្វផ្សាយពីដំណើរការនៃការចាប់ផ្តើមរៀបចំគោលនយោបាយម្រេចកម្ពុជា និងប្រមូលធាតុចូល អនុសាសន៍តម្រង់ទិសបន្ថែម ដើម្បីឱ្យការរៀបចំគោលនយោបាយនេះ មានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដែលនឹងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។

លើសពីនេះចំណុចសំខាន់នៃការរៀបចំគោលនយោបាយម្រេចកម្ពុជា ដែលនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីផលិតកម្មម្រេច តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់ និងជួយបង្កើនប្រាក់ចំណូលកសិករនៅតាមទីជនបទ ជាពិសេស សំដៅជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

សម្រាប់គោលនយោបាយជាតិម្រេចនេះ គឺមានលក្ខណៈមិនខុសគ្នា​​ពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្មានឡើយ។ ពោលគឺគោលនយោបាយទាំងនេះ បង្កើតឡើងដើម្បីបង្កើនទិន្នផលដំណាំ កាត់បន្ថយថ្លៃដើម បង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម ជំរុញការវិនិយោគ និងជំរុញការនាំចេញជាដើម។

ក្រុមហ៊ុនកែច្នៃនាំចេញ ក្រុមហ៊ុនផ្គត់ផ្គង់ផលិត សេវាកម្មក្នុងវិស័យកសិកម្មឧស្សាហកម្ម រួមគ្នាអនុវត្តគោលនយោបាយជាតិ ស្តីពី​ម្រេចនេះ នឹងធ្វើឱ្យវិស័យម្រេចកម្ពុជាកាន់តែរីកចម្រើន ខណៈពេលប្រទេសកម្ពុជាកំពុងបើកទីផ្សារ​សេរីជាមួយប្រទេសកលើពិភពលោកជាបន្តបន្ទាន់។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រឹមតែរយៈពេលប្រាំខែ ឆ្នាំ២០២៥ កម្ពុជា​សម្រេច​បានការនាំចេញម្រេច ​ជិត៨ ០០០តោន ធ្លាក់ចុះ ១១,៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។

​ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេច​បានក្នុងរង្វង់១៧​ ០០០តោន ទៅ២០ ០០០តោន​ លើផ្ទៃ​ដី​ជាង៦ ០០០ហិកតា​ ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅចេញកាន់ប្រទេសវៀតណាមប្រមាណ៨០ភាគរយ និងប្រទេស​បន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប៕


762803107_1594560075364518_4159667303014387224_n
ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ នាំគ្នាដាំដុះដំណាំគ្រប់ប្រភេទនៅជុំវិញផ្ទះ ដើម្បីលើកស្ទួយជីវភាព

ដោយ ហៃ ស៊ីណា បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការដាំដុះបន្លែ និងដំណាំគ្រប់ប្រភេទជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងបង្កើនចំណូលសម្រាប់គ្រួសារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលតែងតែចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ឯកឧត្តមមានសេចក្តីរីករាយ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរៀបចំជីវភាពរស់នៅ ថែទាំផ្ទះសម្បែង ព្រមទាំងរៀបចំដាំដុះដំណាំជុំវិញផ្ទះបានយ៉ាងល្អប្រសើរ និងមានសោភ័ណភាព។ ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពដាំដុះដំណាំទាំងនេះ បានរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក តាមរយៈការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការលក់ដូរ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋភៀសសឹកមួយរូប បានថ្លែងថា លោកធ្លាប់មានបទពិសោធន៍ក្នុងការដាំដុះបន្លែនាពេលកន្លងមក។ ក្រោយពីបានមករស់នៅក្នុងភូមិរង់ចាំ ដែលរាជរដ្ឋាភិបាលបានរៀបចំជូន បន្ទាប់ពីផ្ទះរបស់លោកត្រូវបានទាហានថៃឈ្លានពាន និងគ្រប់គ្រង លោកបានរៀបចំដាំបន្លែផ្សេងៗប្រមាណ ១០ប្រភេទ ដើម្បីលើកស្ទួយជីវភាព និងជួយកាត់បន្ថយការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ។ ប្រជាពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រាប់ពូជ សម្រាប់ដាំដុះដំណាំផ្សេងៗ ដើម្បីបង្កើតជាមុខរបរ […]

image_2026-08-24_07-54-20
បន្ទាប់ពីចូលទីផ្សារអាស៊ីរួចហើយ ក្រុមហ៊ុនគ្រប់គ្រងហាងមាន់បំពងបែបកូរ៉េ បន្តបើកសាខានៅប្រទេសម៉ិកស៊ិក

សេអ៊ូល៖ បណ្តាញហាងលក់សាច់មាន់បំពងបែបកូរ៉េ ប៊ីប៊ីឃ្យូ (BBQ) បានបើកសាខាភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងទីក្រុងម៉ិកស៊ីកូ ដោយរំពឹងថា ទីផ្សារមានមនុស្សច្រើនក្នុងទីក្រុងនេះ នឹងក្លាយជំហានដ៏សំខាន់សម្រាប់ការពង្រីកខ្លួនកាន់តែធំនៅទូទាំងតំបន់អាម៉េរិកឡាទីន។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប (Genesis BBQ Group) ដែលជាប្រតិបត្តិករម៉ាកសញ្ញា BBQ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា ខ្លួនបានបើកសាខា​ឈ្មោះថា ប៊ីប៊ីឃ្យូ ហ្សូណា រ៉ូសា (BBQ Zona Rosa) នៅក្នុងទីក្រុងម៉ិកស៊ីកូ ដែលជាការបោះជំហានចូលទីផ្សារប្រទេសម៉ិកស៊ីកូ ជាលើកដំបូង។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប បានចូលទីផ្សារសិង្ហបុរី នៅឆ្នាំ២០០៧ បន្ទាប់មកបានចូលក្នុងទីផ្សារប្រទេសកម្ពុជា នៅឆ្នាំ២០០៩ ព្រមទាំងបានចុះបញ្ជីសម្គាល់ម៉ាករបស់ខ្លួននៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុននេះក៏បានចូលទីផ្សារប្រទេសថៃ និងឥណ្ឌូណេស៊ី នៅឆ្នាំ២០១១ ហើយបានចូលទីផ្សារភូមា និងឡាវ នៅឆ្នាំ២០១២។ ចំណែកនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួន នៅខែកក្កដា ឆ្នាំ២០២៦​ ដោយគ្រប់គ្រងសាខា​​ នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នៅក្នុងឆ្នាំ២០២៦ នេះដែរ ហាងមាន់ចៀនបែបកូរ៉េនេះ​ […]

778972328_1768566168611390_8361069910620193664_n
ចិនពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការនាំចេញអង្ករ​​

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហាញសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបង្ហាញការប្តេជ្ញាចិត្តបែបនេះ នៅក្នុងដំណើរទស្សនកិច្ច និងស្វែងយល់អំពីដំណើរការរបស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ (City Rice) នាចុងសប្តាហ៍នេះ ក្នុងខេត្តបាត់ដំបង់ ដែលទទួលស្វាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ក្នុងការបន្តខិតខំអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ […]

image_2026-08-21_10-18-22
​ស្បៀងអាហារ​របស់​ជប៉ុន​ធ្លាក់ចុះ​មក​ត្រឹម៣៧ភាគរយ ទាបជាងគោលដៅ៤៥ភាគរយ សម្រាប់ឆ្នាំ២០៣០

តូក្យូ៖ ក្រសួងកសិកម្មជប៉ុនបានឱ្យដឹងថា សមាមាត្រនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃស្បៀងអាហាររបស់ប្រទេសបានធ្លាក់ចុះមកត្រឹម៣៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦​ ដែលធ្លាក់ចុះមួយភាគរយ បើធៀបនឹងឆ្នាំមុន និងទាបជាងគោលដៅ៤៥ភាគរយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០៣០។ បើយោងតាមសារព័ត៌មាន ឆែនណែល ញូវស៍ អេស៊ា (Channel News Asia)​ បានឱ្យដឹងថា អត្រានេះស្ថិតក្នុងចំណោមអត្រាទាបបំផុតនៃបណ្តាប្រទេសអភិវឌ្ឍន៍ ដែលបង្ហាញយ៉ាងច្បាស់អំពីភាពងាយរងគ្រោះរបស់ជប៉ុនចំពោះការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលមានតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី​ និងអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន បានបញ្ជាក់ថា អត្រាដែលផ្អែកលើការវាស់កាឡូរី ដោយវាស់វែងពីចំណែកនៃប្រើប្រាស់ស្បៀងអាហារផលិតក្នុងស្រុក បានធ្លាក់ចុះដោយសារតែការប្រើប្រាស់អង្ករថយចុះ និងការកើនឡើងនៃស្តុកស្បៀង នៅក្នុងវិស័យឯកជន។ អត្រានេះបានបន្តស្ថិតនៅក្រោម៤០ភាគរយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជម្រុញផលិតកម្មក្នុងស្រុកនូវមុខដំណាំនាំចូលជាច្រើន ដូចជាស្រូវសាលី និងសណ្តែកសៀង។ បើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដោយផ្អែកលើទិន្នន័យចុងក្រោយ បានឱ្យដឹងថា ប្រទេសអូស្ត្រាលី កាណាដា បារាំង និងសហរដ្ឋអាម៉េរិក មានសមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងលើសពី១០០ភាគរយ ខណៈអត្រារបស់ប្រទេសអាល្លឺម៉ង់មាន៨១ភាគរយ ចក្រភពអង់គ្លេស៥៦ភាគរយ និងអ៊ីតាលី៥១ភាគរយ នៅក្នុងឆ្នាំ២០២៣។ សមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងរបស់ជប៉ុន ដែលវាស់វែងតាមតម្លៃផលិតកម្ម បានកើនឡើងរហូតដល់៦៦ភាគរយ នៅក្នុង​ឆ្នាំ​សារពើពន្ធ​ចុងក្រោយ​នេះ ចំណែកតម្លៃស្រូវអង្ករ និងផលិតផលបសុសត្វ […]

កាលវិភាគផ្សព្វផ្សាយ