ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBអញ្ចើញចូលរួមទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥

១ (2)

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBបានអញ្ចើញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីបើក “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើក២ ឆ្នាំ២០២៥ ”ក្រោមប្រធានបទ “ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់ការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ”។

ពិធីនេះត្រូវរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ស្តេហ្វាន ម៉េសស៊ើរឺ ( Stefan Messerer) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត។

ទិវានេះរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសហគ្រិនខ្មែរ អង្គការ GIZ អង្គការ UNIDO ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលមានកម្មវីធីសំខាន់ៗចំនួន៣គឺ ការតាំងបង្ហាញផលិតផលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម កិច្ចពិភាក្សាលើប្រធានបទគន្លឹះចំនួន៤ និង “វេទិកាវេចខ្ចប់នៅកម្ពុជា” ដែលជាព្រឹត្តិការណ៍អម៕


474141690_122195061584221381_8602759038549452497_n
កសិករ​ដាំស្ពៃនៅក្នុងស្រុក​ពីរនៃ​ខេត្តតាកែវ និងកំពត​ ចាប់ផ្តើមមានលំនឹងជីវភាព​ និងមិនបារម្ភអំពីទីផ្សារ​

ដោយ ឡុង សារេត​ ភ្នំពេញ៖ បន្ទាប់ពីចាប់ផ្តើម​ប្រមូលទិញស្ពៃក្រញាញ់​ពីកសិករនៅភូមិគល់គម ស្រុកត្រាំកក់ ខេត្តតាកែវ និងនៅឃុំ​ដាមគោម ក្នុងស្រុកអង្គរជ័យ ខេត្តកំពត យកមកកែច្នៃធ្វើជាសាប៊ូ​ កាលពីដើមខែកក្កដា ឆ្នាំ​២០២៤​ រហូតដល់មក​ពេលនេះ​ ត្រូវបានថ្នាក់ដឹកនាំ​​ក្រុមហ៊ុន LSV Industry បាន​អះអាងថា​ កសិករ​ប្រកបមុខរបរដាំស្ពៃ​ក្រញាញ់ ទាំងពីរទីតាំង​ ជីវភាព​ចាប់ផ្តើមមាន​លំនឹង​ មិនបារម្ភ​អំពីទីផ្សារ​ ដូចកាលពីពេលមុន​ទៀតនោះឡើយ​។ អ្នកស្រី នុត សម្ផស្ស អគ្គនាយិកាក្រុមហ៊ុន LSV Industry​បាន​ឱ្យដឹងថា​ មូលហេតុសំខាន់ៗ ដែលជំរុញ​ក្រុមហ៊ុន​ចាប់ផ្តើម​ជ្រើសរើស​ស្ពៃក្រញាញ់​កែច្នៃធ្វើជាសាប៊ូ​សម្រាប់​រាងកាយ​ ដោយសារ​តែមើលឃើញស្ពៃក្រញាញ់​មានការកកស្ទះ​ចាល់ច្រើន​នៅលើទីផ្សារ​ តាមរយៈបណ្តាញទំនាក់ទំនងសង្គម​។​ ម្យ៉ាងទៀត​អ្នកស្រីចង់ចូលរួម​ចំណែកជួយ​ឱ្យកសិផលរបស់កសិករមានទីផ្សារ ទើបសម្រេចចិត្ត​ជ្រើសរើសយកស្ពៃក្រញាញ់​ ដែលត្រូវបានដាំនៅ​ក្នុងសហគមន៍ទាំងពីរ ​ដែលមានទីតាំងនៅខេត្តតែវ និងខេត្តកំពត​ យក​មកកែច្នៃធ្វើជាសាប៊ូ​នេះឡើង​។​​ អ្នកស្រីមានប្រសាសន៍ថា​ “​បន្លែស្ពៃក្រញាញ់មានអត្ថប្រយោជន៍​ច្រើន​ទាំងការទទួលទានជាអាហារ និង​កែច្នៃជាផលិតផលថែរក្សាស្បែក​ ឬរាងកាយ​នេះ ព្រោះនៅក្នុងបន្លែស្ពៃសំបូរទៅដោយវីតាមីនចម្រុះ​ និងសារធាតុរ៉ែចម្រុះ​។ ចឹងនៅពេលបានកែច្នៃ​ស្ពៃក្រញាញ់ធ្វើជា​ផលិតផលប្រើលើរាងកាយហើយ ខ្ញុំ​មានអារម្មណ៍មោទនភាព​ចំពោះការងារមួយនេះ ពីព្រោះ​យើងបានជួយសម្រួលទៅដល់​​ជីវភាពគ្រួសារ​ និងបង្កើនការងារ​នៅតាមតំបន់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស”​។​ បើតាម​អគ្គនាយិកា​ក្រុមហ៊ុនខាងលើ​ ផ្នែកទៅលើផែនការ​ផលិតជាក់លាក់​​ នៅក្នុងមួយ​​ខែ​ក្រុមហ៊ុន​ត្រូវការប្រមូលទិញស្ពៃក្រញាញ់ ដែលដាំដោយកសិករ​ក្នុងខេត្តតាកែវ និងខេត្តកំពត មានប្រមាណ​១០០តោន […]

1702530043059
ធនារគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​ចាប់ដៃជាមួយ GCF គ្រោង​បញ្ចេញឥណទានបៃតង ៣០លានដុល្លារ​

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ ​និង​កសិកម្ម ​(ARDB) ​បានចាប់ដៃជាមួយ​មូលនិធិអាកាសធាតុបៃតង​ (GCF) ដែល​គ្រោងផ្ដល់ហិរញ្ញប្បទានបៃតងទំហំ​ ៣០ លានដុល្លារនៅដំណាក់កាលដំបូង​ទៅលើធុរកិច្ចបៃតង ​ដើម្បី​ចូលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ​ និងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​នៅកម្ពុជា។ ​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនារគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​មានប្រសាសន៍ថា ធនាគារ ARDB ​ទើប​បញ្ចប់កិច្ចព្រមព្រៀងជាមួយ​មូលនិធិអាកាសធាតុបៃតង​(GCF) ក្នុងការ​ផ្ដល់​ហិរញ្ញប្បទាន​បៃតងទំហំ​៣០លានដុល្លារ។​ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមថា ហិរញ្ញប្បទានបៃតង គឺពាក់ព័ន្ធនឹង​ធុរកិច្ចបៃតង កសិកម្មចីរភាព ថាមពលព្រះអាទិត្យ ខណៈ ARDB បានផ្ដល់បញ្ចេញឥណទានបៃតងប្រមាណ៤ភាគរយ នៃទំហំទ្រព្យសកម្មសរុបរបស់ធនាគារ។​ ធនាគារធនាគារអភិវឌ្ឍន៍ជនបទ ​និង​កសិកម្ម គឺជាធនាគារគោលនយោបាយ​បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាល ក្រោមកិច្ច​អន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុង​ខ្សែច្រវាក់​ផលិតកម្ម កសិកម្ម និងកសិឧស្សាហកម្ម ដើម្បីផ្តល់​ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាទុនវិនិយោគ និងទុនបង្វិល ដល់សហគ្រាសធុនតូច និងមធ្យម លើវិស័យស្រូវ-អង្គ, បន្លែ-ផ្លែឈើ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិត​កម្មក្នុងស្រុក […]

11634760278-0
ឥណ្ឌូណេស៊ីនឹងនាំចេញជីអ៊ុយរ៉េទៅកាន់បីប្រទេស ចំពេលបិទច្រកសមុទ្រ ហ័រមូស

ក្រុងម៉ាកាសា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានថ្លែងថា ប្រទេសចំនួនបីបានស្នើសុំការនាំចូលជីអ៊ុយរ៉េពីប្រទេសឥណ្ឌូណេស៊ី ចំពេលមានការបិទច្រកសមុទ្រហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។ លោករដ្ឋមន្ត្រី “យើងនឹងនាំចេញជីអ៊ុយរ៉េ ព្រោះយើងជាអ្នកផលិត ហើយប្រទេសមួយចំនួនបានស្នើសុំទិញជីអ៊ុយរ៉េ”។ ទោះបីជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីមិនបានបង្ហាញពីឈ្មោះប្រទេស ដែលស្នើសុំទិញជីនោះទេ ដោយសារការចរចានៅតែបន្ត ហើយលោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវតម្លៃបន្ថែម និងអត្ថប្រយោជន៍ដ៏ល្អប្រសើរសម្រាប់ប្រទេសឥណ្ឌូណេស៊ី។ លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន បានមានប្រសាសន៍ដូច្នេះថា “វានៅតែជាការចរចា ដូច្នេះតម្លៃរបស់យើងនឹងល្អប្រសើរជាងនេះបន្តិច។” លោកបានបន្តឲ្យដឹងថា រដ្ឋាភិបាលក៏បានធានាការផ្គត់ផ្គង់ជីផងដែរ ចាប់តាំងពីដើមឆ្នាំរហូតមក តាមរយៈការទិញវត្ថុធាតុដើម ដើម្បីធានាឲ្យមានជី។ ជំហានយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃគោលនយោបាយចក្ខុវិស័យរបស់ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) សម្រាប់ការរក្សាភាពធន់នៃវិស័យកសិកម្ម។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ភាពតានតឹងផ្នែកនយោបាយនៅមជ្ឈិមបូព៌ាមិនបានជះឥទ្ធិពលខ្លាំងដល់តម្លៃស្បៀងអាហារនៅក្នុងប្រទេសឥណ្ឌូណេស៊ីទេ ដោយសារតែការផ្គត់ផ្គង់អង្ករក្នុងស្រុកមានសុវត្ថិភាព។ ស្តុកអង្ករឥណ្ឌូណេស៊ី បានកើនឡើងរហូតដល់៤,៥លានតោន ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល១១ខែខាងមុខ។ កន្លងមកប្រធានក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី […]

photo_2022-12-09_12-21-24 (3)
ការចិញ្ចឹមខ្យងប័រងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើននោះទេ

ដោយ អៀវ ឈៀងនី​ ភ្នំពេញ៖ បច្ចុប្បន្ននេះ តម្លៃខ្យងប័រមួយគីឡូក្រាម១០ដុល្លារ ខណៈពីមុនតម្លៃខ្ពស់ មួយគីឡូក្រាមចន្លោះពី១០០ដុល្លារ ទៅ១៥០ដុល្លារ ដោយការលក់ និងការផ្គត់ផ្គង់ទីផ្សារ តែតាមអនឡាញលើបណ្តាញសង្គមទូទាំងពិភពលោក។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងប័រ៤០០ បានឱ្យដឹងថា លោកបានចិញ្ចឹមខ្យងប័រ​ អស់រយៈពេលចូលប្រាំមួយ ទៅប្រាំពីរឆ្នាំមកហើយ បើគិតជាខ្យងមានរាប់ម៉ឺនខ្យង ដោយចិញ្ចឹមជិត៤០០អាង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឱ្យកាន់តែទូលំទូលាយ។ លោកបានចែកចាយពូជខ្យង ទូទាំង២៥ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ លោកបានប្រាប់ទូរទស្សន៍អនឡាញ ARDBថា ខ្យងនេះ ងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើនទេ វាស៊ីចកអាសូឡា និងបន្លែ ជាចំណីអាហារ។ ដោយវាធន់នឹងអាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ដោយចិញ្ចឹមក្នុងអាងទឹក លូថ្ម តង់ និងវាស៊ីបន្លែផ្លែឈើទុំជាអាហារ មានដូចជាផ្លែល្ពៅ ត្រឡាច ននោង ផ្ទី កំប្លោក និងចកអាសូឡាជាចំណីអាហារ និងក្រោយពីការចិញ្ចឹមរយៈពេលបីទៅប្រាំខែ អាចប្រមូលផលបាន។ លោកបានបន្តថា បច្ចុប្បន្នខ្យងនេះ នៅតែមានទីផ្សារល្អ គ្រាន់តែធ្លាក់ថ្លៃបន្តិច ដោយកាលពីឆ្នាំ២០២១ មានតម្លៃខ្ពស់ […]

កាលវិភាគផ្សព្វផ្សាយ