ចិនអនុញ្ញាតឱ្យនាំចូលសាច់ជ្រូក និងផលិតផលបសុបក្សី ពី១០៦រោងចក្ររបស់អាម៉េរិក

OIP (4)

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយថា ប្រទេសចិនបានអនុញ្ញាតឱ្យរោងចក្រផលិតកែច្នៃសាច់ជ្រូក និងសាច់បសុបក្សីចំនួន១០៦កន្លែងរបស់សហរដ្ឋអាម៉េរិក អាចនាំចេញផលិតផលរបស់ខ្លួន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជាទំនិញផលិតនៅថ្ងៃទី១២ ខែមិថុនា ឬក្រោយថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៥។

ទីភ្នាក់ព័ត៌មានដដែល បានលើកយកសេចក្តី​ជូន​ដំណឹង​របស់អាជ្ញាធរគយចិន ដែលបានសម្រេចអនុញ្ញាតឱ្យនាំចូលសាច់សត្វ បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាម៉េរិកបានព្រមព្រៀងគ្នាលើក្របខណ្ឌមួយចំនួន នៅក្នុងកិច្ចប្រជុំនាទីក្រុងហ្សឺណែវ ប្រទេសស្វីស ព្រមទាំងបានបន្ធូរបន្ថយភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម។

អគ្គនាយកដ្ឋានគយចិន បានបញ្ជាក់ថា ការអនុញ្ញាតឱ្យនាំចូលសាច់របស់អាម៉េរិកនេះ​ មានរោងចក្រផលិតកែច្នៃសាច់ជ្រូកចំនួន២៣កន្លែង និងរោងចក្រផលិតកែច្នៃបសុបក្សីចំនួន៨៣កន្លែង ដែលទីតាំងនៅក្នុងសហរដ្ឋអាម៉េរិក។

កាលពីខែមីនា ឆ្នាំ២០២៥ ប្រទេសចិនបានដំឡើងពន្ធរហូតដល់១៥ភាគរយ គ្របដណ្តប់លើផលិតផលកសិកម្ម និងចំណីអាហាររបស់អាម៉េរិក ដែលមានតម្លៃជាទឹកប្រាក់ចំនួន២១ពាន់លានដុល្លារ ដើម្បីតបតនឹងការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ​ត្រាំ​ លើទំនិញនាំចូលពីប្រទេសចិន។

តាមរយៈការបញ្ចុះបញ្ចូលពីលោក ដូណាល់ ​ត្រាំ​ កាលពីឆ្នាំ២០២០ រោងចក្រផលិតកែច្នៃសាច់រាប់រយរបស់សហរដ្ឋអាម៉េរិក ទទួលបានសិទ្ធិនាំចូលផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារក្នុងប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ប៉ុន្តែក្រុមហ៊ុនជាច្រើនបានបាត់បង់សិទ្ធិរបស់ពួកគេ តាំងពីដើមឆ្នាំ២០២៥នេះ ដោយសារអាជ្ញាបណ្ណផុតសុពលភាព។  ខណៈពេលការចុះបញ្ជីសុំបន្តសុពលភាពឡើងវិញ​សម្រាប់រោងចក្រសាច់ជ្រូក និងរោងចក្រសាច់បក្សី ត្រូវបានអាជ្ញាធរគយចិនអនុញ្ញាតបន្តអាជ្ញាបណ្ណនាំចូល ប៉ុន្តែសម្រាប់អាជ្ញាបណ្ណនាំចូលសាច់គោរបស់អាម៉េរិកវិញ នៅតែមិនទាន់ទទួលបានសុពលភាពដដែល។

កាលពីពេលថ្មីៗកន្លងមកនេះ សារព័ត៌មាន គ្លូបល ថែមស៍ របស់ចិន បានធ្វើសេចក្តីរាយការណ៍ថា សាច់គោអាម៉េរិកមិនឈ្មោះនៅលើបញ្ជីមុខម្ហូបតាមបណ្តាភោជនីយដ្ឋាននៅក្នុងទៅក្រុងប៉េកាំងទៀតទេ ដោយសារឡើងថ្លៃខ្លាំងពេកបន្ទាប់ពីមានផ្ទុះសង្គ្រាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ។

យោងទូរទស្សន៍ CNBC របស់អាម៉េរិក បានឱ្យដឹងថា ដោយសារសង្គ្រាមពាណិជ្ជកម្មនេះហើយ នៅក្នុងប្រទេសចិនកុំថាឡើយសាច់គោអាម៉េរិក សូម្បីតែជើងមាន់អាម៉េរិក សាច់មាន់ ក៏ស្ទើរលែងមានលក់ដែរ ហើយត្រូវប្រទេសប្រេស៊ីល ឬប្រទេសរុស្ស៊ី ដណ្តើមទីផ្សារអស់ដែរ។ ​ផលិតផល​កសិកម្ម​របស់​អាម៉េរិក​ បាន​និង​កំពុង​បាត់ឈ្មោះពីក្នុង​​ហាង​ទំនិញ ​និង​លែងមានឈ្មោះលើបញ្ជីមុខម្ហូបតាមភោជនីយដ្ឋាននានា​របស់​ចិនតែម្តង។

ជាការឆ្លើយតប គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ធ្លាប់បាននិយាយថា ខ្លួននឹងដាក់ពន្ធបន្ថែមលើផលិតផលមួយចំនួន ដែលនាំចូលពីសហរដ្ឋអាម៉េរិក រួមទាំងពន្ធលើសាច់គោនាំចូលពីអាម៉េរិកផងដែរ។

គណៈកម្មាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលនោះថា ការដាក់ពន្ធឯកតោភាគីដោយសហរដ្ឋអាម៉េរិកធ្វើឱ្យខូចដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី បង្កើនបន្ទុកលើធុរកិច្ច និងអ្នកប្រើប្រាស់ជនជាតិអាម៉េរិក និងបំផ្លាញមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិក។

សាច់គោអាម៉េរិក បានរងគ្រោះមុនគេនៅប្រទេសចិន ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។  ​មុនពេលសង្គ្រាម​ចាប់​ផ្ដើម​ សាច់គោ​អាម៉េរិក​​​ ដូចជាសាច់ស្មា សាច់ជាប់ឆ្អឹងជំនី និងសាច់ចំឡកជាដើម មាន​តម្លៃ​ថ្លៃណាស់រួចទៅហើយ លុះពន្ធបដិការបស់ទីក្រុងប៉េកាំង ឡើងដល់១២៥ភាគរយ ដើម្បីតបទៅនឹងពន្ធ១៤៥ភាគរយរបស់អាម៉េរិក ធ្វើឱ្យសាច់គោលែងមានអ្នកទិញហូប ព្រោះវាថ្លៃខ្លាំងពេក៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ