​ស្បៀងអាហារ​របស់​ជប៉ុន​ធ្លាក់ចុះ​មក​ត្រឹម៣៧ភាគរយ ទាបជាងគោលដៅ៤៥ភាគរយ សម្រាប់ឆ្នាំ២០៣០

image_2026-08-21_10-18-22

តូក្យូ៖ ក្រសួងកសិកម្មជប៉ុនបានឱ្យដឹងថា សមាមាត្រនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃស្បៀងអាហាររបស់ប្រទេសបានធ្លាក់ចុះមកត្រឹម៣៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦​ ដែលធ្លាក់ចុះមួយភាគរយ បើធៀបនឹងឆ្នាំមុន និងទាបជាងគោលដៅ៤៥ភាគរយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០៣០។

បើយោងតាមសារព័ត៌មាន ឆែនណែល ញូវស៍ អេស៊ា (Channel News Asia)​ បានឱ្យដឹងថា អត្រានេះស្ថិតក្នុងចំណោមអត្រាទាបបំផុតនៃបណ្តាប្រទេសអភិវឌ្ឍន៍ ដែលបង្ហាញយ៉ាងច្បាស់អំពីភាពងាយរងគ្រោះរបស់ជប៉ុនចំពោះការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលមានតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី​ និងអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន បានបញ្ជាក់ថា អត្រាដែលផ្អែកលើការវាស់កាឡូរី ដោយវាស់វែងពីចំណែកនៃប្រើប្រាស់ស្បៀងអាហារផលិតក្នុងស្រុក បានធ្លាក់ចុះដោយសារតែការប្រើប្រាស់អង្ករថយចុះ និងការកើនឡើងនៃស្តុកស្បៀង នៅក្នុងវិស័យឯកជន។ អត្រានេះបានបន្តស្ថិតនៅក្រោម៤០ភាគរយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជម្រុញផលិតកម្មក្នុងស្រុកនូវមុខដំណាំនាំចូលជាច្រើន ដូចជាស្រូវសាលី និងសណ្តែកសៀង។

បើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដោយផ្អែកលើទិន្នន័យចុងក្រោយ បានឱ្យដឹងថា ប្រទេសអូស្ត្រាលី កាណាដា បារាំង និងសហរដ្ឋអាម៉េរិក មានសមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងលើសពី១០០ភាគរយ ខណៈអត្រារបស់ប្រទេសអាល្លឺម៉ង់មាន៨១ភាគរយ ចក្រភពអង់គ្លេស៥៦ភាគរយ និងអ៊ីតាលី៥១ភាគរយ នៅក្នុងឆ្នាំ២០២៣។

សមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងរបស់ជប៉ុន ដែលវាស់វែងតាមតម្លៃផលិតកម្ម បានកើនឡើងរហូតដល់៦៦ភាគរយ នៅក្នុង​ឆ្នាំ​សារពើពន្ធ​ចុងក្រោយ​នេះ ចំណែកតម្លៃស្រូវអង្ករ និងផលិតផលបសុសត្វ ក៏ឡើងខ្ពស់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ វិស័យកសិកម្មនៅតែបន្តប្រឈមមុខនឹងបញ្ហារចនាសម្ព័ន្ធជាច្រើន រួមមានកម្លាំងពលកម្មមានវ័យចំណាស់ ការខ្វះខាតអ្នកបន្តវេន និងការរួមតូចនៃដីកសិកម្ម។ ការផ្លាស់ប្តូរទម្លាប់នៃការហូបចុក ដោយកាត់បន្ថយការបរិភោគបាយ ហើយបែរទៅរកការបរិភោគសាច់ និងអាហារចម្អិនជាមួយប្រេងវិញនោះ ក៏បានដាក់សម្ពាធ និងធ្វើឱ្យប៉ះពាល់ដល់អត្រាសមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងផងដែរ។

លោក តូស៊ីអាគិ សាសាគិ (Toshiaki Sasaki) ប្រធាននាយកដ្ឋានរៀបចំផែនការនៅការិយាល័យសន្តិសុខស្បៀងរបស់ក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ដើម្បីសម្រេចបាននូវគោលដៅ៤៥ភាគរយ ជប៉ុនមានផែនការពង្រីកដីកសិកម្មសម្រាប់ដាំស្រូវសាលី និងសណ្តែកសៀង ដែលជាផលិតផលនាំចូល។

លោកបានមានប្រសាសន៍ថា ក្រសួងនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពឆ្ពោះទៅរកគោលដៅសារពើពន្ធ ឆ្នាំ២០៣០ និងពិចារណាលើវិធានការបន្ថែមតាមតម្រូវការ៕ (ញឹក សំអូន)


image_2026-09-10_16-17-39
ហ្វីលីពីន សុំជប៉ុនយកពន្ធសូន្យលើផ្លែចេកនាំចូល  ឱ្យទាបជាងវៀតណាម និងកម្ពុជា

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងជំរុញឱ្យប្រទេសជប៉ុនលុបពន្ធនាំចូលចេកពីហ្វីលីពីនឱ្យនៅកម្រិតសូន្យ ខណៈប្រទេសទាំងពីរកំពុងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រ៉ូកេ (Cristina Roque) បានឱ្យដឹងថា ប្រធានបទសំខាន់ក្នុងការចរចាកែសម្រួលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន–ហ្វីលីពីន គឺការកាត់បន្ថយអត្រាពន្ធរបស់ជប៉ុន លើផ្លែចេកនាំចូលពីហ្វីលីពីន។ លោកស្រីបាននិយាយថា «ការកាត់បន្ថយពន្ធនេះ នឹងបើកទីផ្សារជប៉ុនកាន់តែទូលំទូលាយសម្រាប់ផ្លែចេករបស់យើង ពីព្រោះបច្ចុប្បន្នចេករបស់យើងត្រូវបង់ពន្ធពី៨ ដល់១៨ភាគរយ។ អត្រាពន្ថនេះខ្ពស់ជាងបណ្តាប្រទេសជិតខាងរបស់យើងនៅក្នុងសហគមន៍អាស៊ាន»។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញឱ្យជប៉ុនទម្លាក់ពន្ធត្រឹមសូន្យ ប៉ុន្តែអត្រាពន្ធចុងក្រោយស្ថិតនៅលើការចរចា។ លោកស្រីបានបន្ថែមថា «នោះគឺជាអ្វីដែលយើងចង់បាន ប៉ុន្តែយើងត្រូវរង់ចាំលទ្ធផលចុងក្រោយសិន។ អ្វីដែលសំខាន់ គឺ ភាគីជប៉ុនបានបើកចំហរួចហើយសម្រាប់ការចរចា»។ ក្នុងឆ្នាំ២០២៦ ពន្ធនាំចូលផ្លែចេកហ្វីលីពីន ទៅក្នុងប្រទេសជប៉ុនត្រូវជាប់ពន្ធក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ កាលពីឆ្នាំ២០២៥ ហ្វីលីពីនបាននាំចេញផ្លែចេកស្រស់ជិត ៣ លានតោន កើនឡើងពី២,៣លានតោន ក្នុងឆ្នាំ២០២៤ ហើយបានធ្វើឱ្យហ្វីលីពីន ត្រឡប់មកកាន់តំណែងជាប្រទេសនាំចេញចេកធំបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអេក្វាឌ័រ។ ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយ […]

image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

កាលវិភាគផ្សព្វផ្សាយ