កូរ៉េខាងជើងចេញបទបញ្ជា ស្តីពីរលកកម្ដៅ បន្ទាប់ពីមានអ្នកស្លាប់កើនលើស១០០នាក់

image_2026-08-21_09-10-29

ព្យុងយ៉ាង៖ ទូរទស្សន៍មជ្ឈឹមរបស់កូរ៉េខាងជាតិ បានផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នូវរូបភាពប្រជាជនកូរ៉េខាងជើងដើរតាមដងផ្លូវដោយកាន់ឆ័ត្រ ខណៈអក្សរនៅលើអេក្រង់បញ្ជាក់ថា សីតុណ្ហភាពខ្ពស់ និងរលកកម្ដៅកំពុងកើតមានទូទាំងប្រទេស។

គណៈរដ្ឋមន្ត្រីកូរ៉េខាងជើងបានបើកកិច្ចប្រជុំបន្ទាន់ និងចេញសេចក្តីណែនាំលម្អិតអំពីរលកកម្ដៅ បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងកម្ដៅនៅទូទាំងប្រទេស បានកើនលើស១០០នាក់។ ការចេញបទបញ្ជានេះត្រូវបានធ្វើឡើងស្របពេលអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងជើង និងធ្វើឱ្យចំនួនអ្នករងគ្រោះកើនដល់កម្រិតមិនធ្លាប់ជួបប្រទះនាពេលកន្លងមក។

សារព័ត៌មាន ដេលី អិនខេ (Daily NK) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះថា គណៈរដ្ឋមន្ត្រីបានកោះប្រជុំបន្ទាន់នៅថ្ងៃទី២ ខែសីហា បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារកម្ដៅនៅទូទាំងប្រទេសបានកើនលើស១០០នាក់។ ភ្លាមៗនោះ អាជ្ញាធរបានចេញគោលការណ៍សកម្មភាពលម្អិត ព្រមទាំងវិធានការដើម្បីការពារកុំឱ្យមានអ្នកស្លាប់ថែមទៀត។

សារព័ត៌មានដដែលនេះ បានលើកឡើងថា ក្រសួងការពារគ្រោះមហន្តរាយរបស់កូរ៉េខាងជើង បានដាក់របាយការណ៍ជូនគណៈរដ្ឋមន្ត្រី កាលពីដើមខែសីហានេះ ស្តីពីការខូចខាតដោយសាររលកកម្ដៅនៅទូទាំងប្រទេស ដោយគិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ហូតមកដល់ពាក់កណ្ដាលខែសីហានេះ។ របាយការណ៍បានកត់ត្រាថា មានអ្នកជំងឺ ដោយសាររលកកម្ដៅ មានចំនួនសរុបប្រមាណ៤ ៣០០នាក់ ហើយក្នុងចំណោមនោះ មានមនុស្សប្រហែល១០០នាក់បានស្លាប់។

ដោយសារចំនួនអ្នកស្លាប់បានកើនដល់កម្រិតមិនធ្លាប់មានទូទាំងប្រទេស គណៈរដ្ឋមន្ត្រីកូរ៉េខាងជើង បានកោះប្រជុំបន្ទាន់ និងចេញគោលការណ៍សកម្មភាពចំនួន២០ចំណុច ស្តីពីការទប់ទល់នឹងរលកកម្ដៅទៅកាន់គ្រប់បណ្តាខេត្ត នៅទូទាំងប្រទេស។

គោលការណ៍ណែនាំនេះផ្តោតសំខាន់លើជីវិតប្រចាំថ្ងៃ និងសុវត្ថិភាពនៅកន្លែងធ្វើការ ដោយណែនាំថា ត្រូវស្វែងរកកន្លែងមានម្លប់ក្នុងអំឡុងពេលអាកាសធាតុក្តៅបំផុតនៅពេលថ្ងៃ។ ប្រសិនបើមាននរណាម្នាក់បង្ហាញរោគសញ្ញា ដែលបណ្តាលមកពីរលកកម្ដៅ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ មិនត្រូវធ្វើការក្រោមកម្ដៅព្រះអាទិត្យនៅពេលថ្ងៃត្រង់ឡើយ ព្រមទាំងត្រូវផ្គត់ផ្គង់ទឹកកក ឬទឹកត្រជាក់ដល់កសិករ ឬកម្មករ។ ត្រូវផ្លាស់ប្តូរម៉ោងធ្វើការទៅពេលអាកាសធាតុត្រជាក់ ដូចជាពេលព្រឹកព្រលឹម និងពេលល្ងាច ដើម្បីរក្សាប្រសិទ្ធភាពការងារ។

ជាមួយគ្នានេះដែរ គណៈរដ្ឋមន្ត្រីបានព្រមានយ៉ាងតឹងរ៉ឹងថា មិនត្រូវឱ្យមានអ្នកស្លាប់ដោយសាររលកកម្ដៅទៀតឡើយ។ ប៉ុន្តែកម្មករកសិកម្ម និងកម្មករសំណង់ បានប្រតិកម្មយ៉ាងខ្លាំងចំពោះគោលការណ៍ថ្មីនេះ ដោយលើកឡើងថា អាជ្ញាធរបានបង្ខំឱ្យពួកគេបន្តធ្វើការ ទោះបីក្តៅខ្លាំងដល់ស្លាប់ក៏ដោយ ហើយទើបចាប់ផ្តើមដាក់ចេញវិធានការការពារ បន្ទាប់ពីមានមនុស្សស្លាប់រួចទៅហើយ។ អ្វីដែលកម្មករខឹងជាងគេ គឺអាជ្ញាធរបានណែនាំឱ្យពួកគេប្រុងប្រយ័ត្ន ដោយអនុវត្តតាមគោលការណ៍២០ចំណុច ប៉ុន្តែ ជាក់ស្តែងនៅតាមកន្លែងធ្វើការ សូម្បីតែសម្ភារៈវេជ្ជសាស្ត្រសង្គ្រោះបឋម ដូចជា អំបិល និងថ្នាំបន្ថយកម្ដៅក៏មិនសូវមានដែរ។

លើសពីនេះ សូម្បីតែមន្ត្រីតូចតាច ដែលទទួលខុសត្រូវត្រួតពិនិត្យកន្លែងធ្វើការ ក៏បានបង្ហាញពីការមិនពេញចិត្តផងដែរ។ ពួកគេនិយាយថា ថ្នាក់លើមិនបានកាត់បន្ថយកូតាការងារទេ ទោះបីជាបញ្ជាឱ្យពួកគេការពារកុំឱ្យមានអ្នកស្លាប់ថែមទៀតក៏ដោយ។

កាលសប្ដាហ៍មុន កសិករកូរ៉េខាងជើង បានបង្ហាញពីការមិនពេញចិត្ត និងប្តឹងតវ៉ា បន្ទាប់ពីពួកគាត់ត្រូវអនុវត្តតាមបទបញ្ជាផ្ទុយគ្នាពីរ ក្នុងអំឡុងពេលមានរលកកម្តៅឡើងខ្លាំងខុសពីធម្មតា ដែលបទបញ្ជាទីមួយ តម្រូវឱ្យកសិករទប់ស្កាត់ការខូចខាតដំណាំ ចំណែកបទបញ្ជាទីពីរ តម្រូវឱ្យពួកគាត់ការពារកុំឱ្យមានករណីខ្យល់គរគាំងបេះដូង ឬដាច់សរសៃឈាមខួរសា្លប់ ដោយសារសីតុណ្ហភាពក្តៅខ្លាំងពេក។

អាជ្ញាធរកូរ៉េខាងជើងបានចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុក្តៅខ្លាំង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅភាគខាងត្បូងប្រទេស ដោយផ្តោតសំខាន់លើអ្នកធ្វើការក្នុងវិស័យកសិកម្ម។

កសិដ្ឋានត្រូវតែរាយការណ៍ជារៀងរាល់ថ្ងៃ ដោយគ្មានការលើកលែង អំពីការគ្រប់គ្រងទឹកនៅតាមស្រែចម្ការ និងនៅតាមកសិដ្ឋានចិញ្ចឹមត្រី ខណៈសីតុណ្ហភាពនៅពេលថ្ងៃត្រង់ក្នុងតំបន់ទាំងនោះបានឡើងកម្ដៅរហូត៤០អង្សាសេ។ ប៉ុន្តែអាជ្ញាធរបានបង្ខំកសិករឱ្យធ្វើការចាប់តាំងពីព្រលឹមស្រាងៗ ដោយត្រូវរែកទឹក និងយួរទឹកក្នុងធុងដើរចុះឡើងពាសពេញវាលស្រែ។ ដូច្នេះកសិករខ្លះបានដួលសន្លប់ និងធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។

កសិករនិយាយថា អាកាសធាតុអាក្រក់រួចទៅហើយ ប៉ុន្តែបទបញ្ជាដ៏តឹងរ៉ឹង និងប្រព័ន្ធរាយការណ៍អំពីគ្នាឯងនេះ កំពុងតែសម្លាប់មនុស្សថែមទៀត៕ (ផាន់ អាណា)


image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

image_2026-09-08_16-04-42
ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល​

វៀតណាម និង​ហ្វីលីពីន​បានសម្រុកនាំចូលសាច់ជ្រូកពីប្រទេស​ប្រេស៊ីល ដោយសារតែ​កង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និង​ក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុង​បរិមាណ​ច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹង​ឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល​ ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូល​ផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ​ក្នុងឆ្នាំនេះ ហើយបើនិយាយពីការ​នាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ