ចិនចាប់ផ្តើមសាកល្បងចំណេះដឹងផ្នែកកសិកម្មនៅលើវាលខ្សាច់​ ក្នុងប្រទេសអារ៉ាប់រួម

image_2025-06-02_11-10-50

ខេត្តសានទុង៖ កសិដ្ឋានដាំបន្លែដ៏ល្បីល្បាញនៅក្នុងខេត្តសានទុងរប់សប្រទេសចិន កំពុងតែសាងសង់កសិដ្ឋានដាំដំណាំមួយកន្លែងមានផ្ទៃដីទំហំ១០ហិកតា ស្ថិតនៅលើវាលខ្សាច់ដ៏ស្ងួតហួតហែង ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្រាប់ធ្វើកសិកម្មឆ្លាតវៃ ដើម្បីបង្ហាញពីការជឿនលឿនផ្នែកបច្ចេកវិទ្យាកសិកម្ម។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ បានរាយការណ៍ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនកសិកម្មឈានមុខគេរបស់ប្រទេសអេមីរ៉ាត​អារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនចិន​ នៅក្នុងខេត្តសានទុង ដើម្បីសហការវិនិយោគរួមគ្នាក្នុងទឹកប្រាក់ចំនួន៣២,៦៧លានដុល្លារ សម្រាប់ផ្លាស់ប្តូរបច្ចេកទេសធ្វើកសិកម្មលើវាលខ្សាច់។

កិច្ចសហការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយជាសកលរបស់ប្រទេសចិន ដើម្បីបង្ហាញឧទាហរណ៍មួយទៀតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការចែករំលែកចំណេះដឹងផ្នែកវិស័យកសិកម្មទៅកាន់ប្រទេសក្នុងតំបន់អារ៉ាប់ និងចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ដែលជាយុទ្ធសាស្ត្រជំរុញហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការតភ្ជាប់ក្នុងតំបន់។

កសិដ្ឋានថ្មីនេះនឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់ចិន​ មានដូចជា បញ្ញាសិប្បនិម្មិត និងមនុស្សយន្ត ដើម្បីបង្កើនប្រសិទ្ធភាព និងភាពប្រាកដប្រជានៃការបណ្ដុះគ្រាប់ពូជ ការគ្រប់គ្រងអាកាសធាតុ ប្រព័ន្ធធារាសាស្រ្ត និងការប្រមូលផល។

ទីភ្នាក់ងារព័ត៌មាន​​ ស៊ីនហួ បានសរសេររៀបរាប់ទៀតថា គម្រោងនេះនឹងគាំទ្រដល់ការដាំដុះពូជដំណាំជាង១០ប្រភេទ រួមមានប៉េងប៉ោះ ត្រសក់ ឪឡឹក និងស្ត្របឺរី​ ជាដើម។

ស្ថាបនិកក្រុមចិន បាននិយាយថា ទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាទីតាំងសម្រាប់ប្រើបច្ចេកវិទ្យាកសិកម្ម ដោយបង្កើតបានជាវេទិកាប្រកបដោយចក្ខុវិស័យ និងជាកន្លែងសាកល្បងពិតៗសម្រាប់ប្រើប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ នៅក្នុងលក្ខខណ្ឌអាកាសធាតុក្រៅខ្លាំង។

ចំណែកនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអេមីរ៉ាតអារ៉ាប់រួម បាននិយាយថា កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតគំរូសម្រាប់ការច្នៃប្រឌិតផ្នែកវិស័យកសិកម្មនៅទូទាំងឈូងសមុទ្រពែក្ស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់ប្រកបដោយភាពធន់ និងមាននិរន្តរភាព។

កសិដ្ឋាននេះនឹងមានផ្ទះកញ្ចក់ ឬរោងសំណាញ់នាំចូលពីប្រទេសចិន ដែលអាចសម្របសម្រួលតាមលក្ខខណ្ឌអាកាសធាតុនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ក្រុម​ហ៊ុន​បាន​ប្រកាស​ថា ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ​រួម​មាន​បន្ទប់​ពិសោធន៍ប្រើបញ្ញាសិប្បនិម្មិត តំបន់​សាកល្បង​បច្ចេក​វិទ្យា ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត តំបន់​ដាំដុះ​ផ្សិត​ និង​មជ្ឈមណ្ឌល​​ខ្សែ​ចង្វាក់ដឹកជញ្ជូន ដែល​បង្កើតបាន​ជាប្រព័ន្ធ​អេកូឡូស៊ី​កសិកម្ម​ តាំងពីពេលដាំដុះរហូតដល់ពេលប្រមូលផលលក់ចេញទៅកាន់ទីផ្សារ។

កិច្ច​ព្រម​ព្រៀង​រវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនអេមីរ៉ាតអារ៉ាប់រួម ត្រូវបានចុះហត្ថលេខាស្របពេលប្រទេសចិនកំពុងតែប្រឹងពង្រីកវិសាលភាពរបស់ខ្លួនក្នុងការធ្វើកសិពាណិជ្ជកម្ម។

កាលពីខែមេសា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយចិន បានរាយការណ៍ថា អត្រាការនាំចេញផលិតផលថ្នាំសម្លាប់សត្វល្អិតរបស់ចិនទៅក្រៅប្រទេស តាមរយៈគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ បានកើនឡើងចំនួន១៥,៥ភាគរយ គិតត្រឹមក្នុងត្រីមាសទីមួយ ខណៈការនាំចេញគ្រឿងយន្តកសិកម្ម បានកើនឡើងចំនួន៣៧,២ភាគរយ។

ក្រុមហ៊ុនដាំបន្លែរបស់ខេត្តសានទុង គឺជាអ្នកផ្គត់ផ្គង់បន្លែប្រចាំឆ្នាំ​ មានបរិមាណចំនួនប្រាំបួនលានតោនដល់តម្រូវនៅក្នុងប្រទេសចិន។​  បច្ចុប្បន្នក្រុមហ៊ុនបន្លែដ៏ធំមួយនេះ កំពុងតែចាប់យកការដាំដុំតាមប្រព័ន្ធឌីជីថលរហូតបង្កើតបានកេរ្តិ៍បោះសំឡេងលើឆាកអន្តរជាតិថែមទៀតផង។ ចាប់តាំងពីបង្កើតបានរយៈ១៥ឆ្នាំកន្លងមក ក្រុមហ៊ុននេះបានបង្កើតកសិដ្ឋានដាំដំណាំក្រៅប្រទេសចំនួន២៧២កន្លែង នៅ២៩ប្រទេស។

រដ្ឋមន្ត្រីក្រសួងកសិកម្មចិន បានកត់សម្គាល់ថា បច្ចេកវិទ្យាកសិកម្មរបស់ប្រទេសចិនបានឈានដល់លំដាប់ទីមួយលើសកលលោក ដែលបានរួមចំណែក៦៣,២ភាគរយចំពោះវឌ្ឍនភាពកសិកម្ម  ព្រមគ្របដណ្តប់លើផ្ទៃដីកសិកម្មនៅទូទាំងប្រទេសចិនរហូតជាង៩៦ភាគរយ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ