ឯកឧត្តមបណ្ឌិត កៅ ថាច និងវិនិយោគិនខ្មែរ សម្ដែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តអៃជី

ខេត្តអៃជី, ប្រទេសជប៉ុន៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមជាមួយលោក រស់ រាសី ប្រធានសមាគមខ្មែរនៅប្រទេសជប៉ុន នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ARDB និងវិនិយោគិនខ្មែរ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ីដេអាគី អូមុរ៉ា (Hideaki Omura) អភិបាលខេត្តអៃជី។

ក្នុងកិច្ចការពិភាក្សានេះ ឯកឧត្តមអភិបាល បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតជូន ចំពោះគណៈប្រតិភូកម្ពុជា ដែលអញ្ជើញមកទស្សនកិច្ចនៅប្រទេសជប៉ុន ជាពិសេសខេត្តអៃជី។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងបានស្នេីសុំឯកឧត្តមអភិបាល បន្តពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការល្អបន្ថែមទៀត៕


image_2025-06-05_14-41-58
​ឡាវ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ ជា​លើក​ដំបូងចំនួន៩០តោន ​ទៅ​ប្រទេស​ចិន

វៀងចន្ទន៍៖ កាលពីសប្តាហ៍មុន ប្រទេសឡាវបានចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ជាលើកដំបូងចំនួន៩០តោន ទៅកាន់ប្រទេសចិន ដែលជាការកត់សម្គាល់ពីការអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងវិស័យពាណិជ្ជកម្មកសិកម្មរបស់ប្រទេសឡាវ។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ថា ការនាំចេញនេះគឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មរវាងឡាវ និងចិន បន្ទាប់ពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ កាលពីឆ្នាំ២០២៣ ក្នុងការនាំចេញផ្លែស្វាយស្រស់របស់ឡាវ ទៅកាន់ទីផ្សារប្រទេសចិន ដែលជាកិច្ចព្រមព្រៀងបើកទ្វារវិស័យពាណិជ្ជកម្ម និងការវិនិយោគកាន់តែទូលំទូលាយរបស់ឡាវ។ លោក ប៊ុនចាន់ ខុមប៊ុនយ៉ាស៊ីត (Bunchan Kombonyasit)​ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានប្រាប់ថា ក្រសួងផ្តោតលើការលើកកម្ពស់ផលិតផលកសិកម្ម ដែលមានសក្តានុពលខ្ពស់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល បង្កើតការផ្លាស់ប្តូរពីបរទេស និងគាំទ្រដល់ការកែច្នៃតម្លៃបន្ថែមសម្រាប់ការនាំចេញ។ រដ្ឋាភិបាលឡាវបានកំណត់គោលដៅសម្រាប់កំណើនវិស័យកសិកម្មចំនួន៤,៣ភាគរយ នៅឆ្នាំ២០២៥នេះ ដោយមានបំណងជំរុញការរួមចំណែករបស់វិស័យកសិកម្មដល់ផលិតផលក្នុងស្រុករបស់ប្រទេ ឱ្យដល់២២,៤ភាគរយ។ គួរបញ្ជាក់ថា ប្រទេសឡាវ មានគោលបំណងលើកកម្ពស់ផលិតកម្មកសិកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព តាមរយៈការលើកទឹកចិត្តដល់កសិករ និងអ្នកផលិត ឱ្យប្រឹងបង្កើនគុណភាព ដើម្បីជំរុញការនាំចេញកសិផលទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ ដែលទើបតែសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២៤ កន្លងមក។ ប្រទេសឡាវ មានធនធានធម្មជាតិច្រើន រួមជាមួយនឹងដីមានជីវជាតិសម្រាប់ការដាំដុះដំណាំផ្សេងៗ សម្រាប់នាំចេញទៅកាន់ទីផ្សាប្រទេសចិន៕

4_6_2025_2337
ប្រាំខែដើមឆ្នាំ​២០២៥ កម្ពុជារកប្រាក់ចំណូល​ជិតមួយលានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករចំនួនជាង៤៤៧ពាន់តោន​ ទៅកាន់ទីផ្សារអន្តរជាតិចំនួន៦៣ប្រទេស​ នៅទូទាំងពិភពលោក ដោយរកប្រាកចំណូលបានជិតមួយពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា​ ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជាចំនួន៤៨ក្រុមហ៊ុន បាននាំអង្ករទៅកាន់ទីផ្សារចំនួន៦៣គោលដៅ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦គោលដៅ ​មានបរិមាណស្រូវអង្ករចំនួន១៦០ ៧៣២តោន គិតជាទឹកប្រាក់ចំនួន១២៦.៧៥​លានដុល្លារ។ ចំណែកអង្ករនាំចេញទៅកាន់ទីផ្សារប្រទេសចិន ​និងក្រុងហុងកុង មានបរមានចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ចំពោះគោលដៅបាននាំចេញអង្ករទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន ចំនួនប្រាំប្រទេស មានបរិមាណ៤៩ ៧០០ តោន​ គិតជាទឹកប្រាក់ចំនួន៣៤.៥៦លានដុល្លារ និងនាំចេញទៅកាន់គោលដៅ៣០ប្រទេសផ្សេងទៀត នៅក្នុងទ្វីបអាហ្វ្រិក  តំបន់មជ្ឈឹមបូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ ដោយមានបិរមាណអង្ករចំនួន៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៨០ លានដុល្លារ។ ចំពោះប្រភេទអង្ករនាំចេញវិញ មានអង្ករក្រអូបចំនួន៧៥.៥៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៩.៣៣ភាគរយ អង្ករ៤៤ចំហុយ ២.៤៣ភាគរយ អង្ករសរីរាង្គចំនួន២.០៣ភាគរយ  និងអង្ករផ្សេងៗចំនួន០.៦៥ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១០២ ៩៧៣តោន […]

e1e7fa83-a6e6-40a7-8c3b-fb0fa4c85b6a
ដោយសារពន្ធនាំចូលថ្លៃពេក ភោជនីយដ្ឋាននៅក្រុង​ប៉េកាំង​ ចាប់ផ្តើមប្រើសាច់គោអូស្ត្រាលីជំនួស​សាច់គោ​អាម៉េរិក​

ទីក្រុងប៉េកាំង៖ បុគ្គលិកបម្រើការនៅបណ្តាញភោជនីយដ្ឋានបែបអាមេរិកាំង នៅទីក្រុងប៉េកាំង បាននិយាយនៅដើមសប្តាហ៍នេះថា កាលពីពេលថ្មីៗនេះ ភោជនីយដ្ឋានបានចាប់ផ្តើមប្រើសាច់អូស្ត្រាលី ដែលមានតម្លៃថោកជាងសាច់គោអាម៉េរិក ដែលលែងមានអ្នកនាំចូលប្រទេសចិន ព្រោះតម្លៃពន្ធលើការនាំចូលមានអត្រាខ្ពស់ពេក។ សារព័ត៌មាន គ្លូបល ថែមស៍ របស់ចិន បានធ្វើសេចក្តីរាយការណ៍ថា អវត្តមានសាច់គោអាម៉េរិកនៅលើបញ្ជីមុខ គឺជាសញ្ញាបង្ហាញឱ្យឃើញផលប៉ះពាល់យូរអង្វែងរបស់សង្រ្គាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក ចំពោះការប្រកួតប្រជែងនៃផលិតផលអាមេរិកនៅក្នុងទីផ្សារប្រទេសចិន។ បុគ្គលិកនៅសាខាភោជនីយដ្ឋានដ៏ល្បីល្បាញមួយកន្លែង​ផ្នែកសាច់អាំងបែបអាមេរិក នៅទីក្រុងប៉េកាំង បាននិយាយថា ភោជនីយដ្ឋានបានឈប់ប្រើសាច់គោនាំចូលពីសហរដ្ឋអាមេរិក ប្រហែលមួយខែកន្លងមកហើយ ដោយសារពន្ធនាំចូលថ្លៃពេក។ បុគ្គលិករូបនេះបាននិយាយទៀតថា ក្រៅពីថ្លៃចេញចូលខ្ពស់ពេក ភោជនីយដ្ឋានក៏មិនអាចរកអ្នកផ្គត់ផ្គង់សាច់គោអាម៉េរិកបានដែរ​ ដោយសារអ្នកផ្គត់ផ្គង់សាច់គោនាំចូលពីសហរដ្ឋអាមេរិក បានប្តូរទៅលក់សាច់គោនាំចូលពីប្រទេសអូស្ត្រាលីវិញ។ សាច់គោអាម៉េរិកត្រូវបានគេចាត់ទុកថា មានគុណភាពល្អជាងគេបន្តិច ប៉ុន្តែសាច់គោនេះមិនអាចប្រកួតប្រជែងជាមួយសាច់គោអូស្ត្រាលី ដែលមានតម្លៃសមរម្យ និងមានគុណភាពល្អប្រហាក់ប្រហែលគ្នាដែរ។ យោងទូរទស្សន៍ CNBC របស់អាម៉េរិក បានឱ្យដឹងថា ក្រៅពីសាច់គោ សូម្បីតែជើងមាន់អាម៉េរិក ក៏ត្រូវមាន់នាំមកពីប្រទេសប្រេស៊ីល ឬប្រទេសរុស្ស៊ី ដណ្តើមទីផ្សារអស់ដែរ។ ​ផលិតផល​កសិកម្ម​របស់​អាម៉េរិក​បាន​និង​កំពុង​បាត់ឈ្មោះពីក្នុង​​ហាង​ទំនិញ ​និង​លែងមានឈ្មោះលើបញ្ជីមុខម្ហូបតាមភោជនីយដ្ឋាន​របស់​ចិនតែម្តង។ ចំណែកទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ​ របស់ចិនបានរាយការណ៍ថា រដ្ឋាភិបាលអាម៉េរិកបានប្រកាសដាក់ពន្ធបន្ថែម១០ភាគរយទៀតលើផលិតផលនាំចូលពីប្រទេសចិន។ ជាការឆ្លើយតប គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ធ្លាប់បាននិយាយថា ខ្លួននឹងដាក់ពន្ធបន្ថែមលើផលិតផលមួយចំនួន ដែលនាំចូលពីសហរដ្ឋអាមេរិក រួមទាំងពន្ធបន្ថែម១០ភាគរយលើសាច់គោនាំចូលពីអាម៉េរិកផងដែរ។ […]

photo_2025-06-04_11-03-04
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកវិស័យកសិកម្មនៅតែមានសក្តានុពល និងទទួលបានកំណើនវិជ្ជមាន

រាជធានីភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជាមានប្រសាសន៍ថា វិស័យកសិកម្មនៅតែបន្តរួមចំណែកប្រមាណ១៦%នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស), តម្លៃបន្ថែមសរុបរបស់វិស័យកសិកម្មបន្តកើនឡើងពីប្រមាណជិត២០ប៊ីលានរៀលនៅឆ្នាំ២០១៥ដល់ជាង៣១ប៊ីលានរៀល ហើយវិស័យមួយនេះនៅតែបន្តមានកំណើនជាវិជ្ជមានជាមធ្យមក្នុងរង្វង់០,៧%នៅចន្លោះឆ្នាំ២០២០-២០២៤។ ថ្លែនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ កាលថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ ជារួមថា កត្តាដែលនាំឱ្យមានកំណើននៅក្នុងវិស័យកសិកម្មអាស្រ័យលើ ៖ (ទី១)-ការកើនឡើងនៃផ្ទៃដីដាំដុះ។ដំាំស្រូវកើនឡើងពី៣,៣៣លានហិកតានៅឆ្នាំ២០១៩ ដល់១៣,៥៥លានហិកតានៅឆ្នាំ២០២៣។ ដំណាំសាកវប្បកម្មកើនពី២៣ម៉ឺន៧ពាន់ហិកតានៅឆ្នាំ២០១៩ដល់៣១ម៉ឺន៩ពាន់ហិកតានៅឆ្នាំ២០២៣។ ដំណាំឧស្សាហកម្មកើនពី១លាន ២សែន៨ម៉ឺនហិកតានៅឆ្នាំ២០១៩រហូតដល់១លាន៦សែន៣ម៉ឺនហិកតានៅឆ្នាំ២០២៣។ (ទី២)-ការកើនឡើងនៃទិន្នផលដោយអាស្រ័យដោយភាពប្រសើរឡើងនៃការប្រើប្រាស់បច្ចេកទេសនិងគ្រាប់ពូជ និង(ទី៣)-ការផ្លាស់ប្តូររូបភាពនៃការធ្វើកសិកម្មបែបបុរាបទៅជាកសិកម្មទំនើបបែបសហគមន៍។ សម្តេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់ខាងលើនេះ ស្ថិតក្នុងបរិការណ៍នៃការប្រែប្រួលសកលលោកដែលកំពុងតែប្រែប្រួលលឿន និងមានភាពមិនពិតប្រាកដខ្ពស់។ ជាមួយនិងវិបត្តិនិងវិញ្ញាសារថ្មីៗដែលកើតឡើងគ្រប់ពេល នឹងអាចបន្ទុចបង្អាក់កំណើននិងដំណើរការសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ត្រូវការបង្កើនល្បឿននៃការពង្រឹងសមត្ថភាពស្ថាប័ន ជំរុញការលើកកម្ពស់អភិបាលកិច្ច និងជំរុញគ្រប់ការដ្ឋានកែទម្រង់រួម រួមទាំងការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីរក្សាកំណើននិងសន្ទុះសេដ្ឋកិច្ច។ ដើម្បីធានាសាកសិទ្ធភាព ប្រសិទ្ធភាពនិងសមិទ្ធកម្មនៅក្នុងការអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងយន្តការតាមដានត្រួតពិនិត្យនិងវាយតម្លៃ ទាំងកម្រិតគោលនយោបាយថ្នាក់ជាតិ ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, គោលនយោបាយតាមវិស័យ និងគោលនយោបាយតាមក្រសួងស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំពោះគោលនយោបាយអាទិភាពទាំង៦, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការដឹកនាំ សម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ ដោយឡែកសម្រាប់គោលនយោបាយអាទិភាព២នៅក្នុងវិស័យកសិកម្មដែលដឹកនាំនិងអនុវត្តផ្ទាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងការសម្របសម្រួលខ្សែច្រវ៉ាក់ផលិតកម្ម ផលិតផលកសិកម្ម ដែលមានភារកិច្ច៖ (ទី១)-តាមដានការវិវត្តន៍ថ្លៃកសិកម្ម កសិផល, (ទី២)-វិភាគផលវិបាកការប្រែប្រួលថ្លៃ, […]

កាលវិភាគផ្សព្វផ្សាយ