កម្មករដែករបស់ជប៉ុនដើរតាមបញ្ជាពីភ្លើងឡាស៊ែរ ចេះធ្វើកសុក្មជំនួសកម្លាំងមនុស្ស

photo_2025-04-17_03-10-38

ទីក្រុងអូសាកា៖ ក្នុងពេលឆាប់ៗនេះ តាមកសិដ្ឋានមួយចំនួននៅក្នុងប្រទេសជប៉ុននឹងមានជំនួយការថ្មី ដែលមិនត្រូវការពេលសម្រាកទទួលទានអាហារថ្ងៃត្រង់ឡើយ។

ជំនួយការថ្មី ឬកម្មករដែកនេះ គឺជាមនុស្សយន្តកសិកម្មទើបផលិតបាន ដែលត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវជនជាតិជប៉ុន អាចជួយធ្វើការងារនៅក្នុងកសិដ្ឋានដោយផ្ទាល់តែម្តង តាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មីបង្កើតឡើងក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យក្រុង​ អូសាកា​ ប្រទេសចប៉ុន។

តាមរយៈការសាលល្បង មនុស្សយន្តនេះអាចធ្វើដំណើរដោយស្វ័យប្រវត្តិ នៅតាមចន្លោះរងដាំដំណាំផ្លែស្ត្របឺរី ដោយមិនបាច់ចំណាយប្រាក់ច្រើន ដើម្បីធ្វើផ្លូវឱ្យដើរឡើយ។

យោងតាមការស្រាវជ្រាវផ្នែកវិស័យកសិកម្ម បានឱ្យដឹងថា ការរកឃើញថ្មីនេះអាចជួយដល់កសិករខ្នាតតូច ដែលកំពុងខ្វះកម្លាំងពលកម្ម។  មនុស្សយន្តថ្មីនេះ មិនសូវពឹងផ្អែកលើប្រព័ន្ធ GPS ដែលមានតម្លៃថ្លៃ ឬត្រូវដំឡើងសញ្ញាសម្គាល់ពិសេសណាមួយនៅក្នុងកសិដ្ឋានឡើយ ព្រោះមនុស្សយន្តនេះប្រើវិធីសាស្រ្តងាយៗ ដូចធ្វើត្រាប់តាមមនុស្សដែរ ហើយនៅពេលផ្លាស់ទីតាំងម្តងៗ វាចេះរក្សាគម្លាតពីថ្នាលមួយទៅថ្នាលមួយទៀត។

សម្រាប់កសិដ្ឋានខ្នាតតូច នឹងទទួលផលចំណេញច្រើនខុសប្លែកគ្នាយ៉ាងខ្លាំងពីកន្លែងកសិដ្ឋាន ឬកសិឧស្សាហកម្មខ្នាតធំ ដោយហេតុថា​ ម្ចាស់កសិដ្ឋានខ្នាតតូចមិនសូវមានលទ្ធភាពអាចកសាងហេដ្ឋារចនាសម្ព័ន្ធធំដុំឡើយ។

តើមនុស្សយន្តកសិកម្មនេះដំណើរការយ៉ាងដូចម្តេច?  នៅពេលមនុស្សយន្តត្រូវការផ្លាស់ទីតាំងពីកន្លែងមួយទៅកន្លែងមួយទៀត វាចេះរកផ្លូវទៅដល់កន្លែង ដែលបានកំណត់ទុកជាមុន។  នៅពេលវាដើរទៅជិតដល់ជួរដំណាំ វាងាកទៅរកថ្នាលដំណាំតាមបញ្ជាពីម៉ាស៊ីនស្កេនឡាស៊ែរ ដោយរក្សាចម្ងាយជាក់លាក់។

តាមរយៈមនុស្សយន្តកសិកម្មដើរដោយប្រព័ន្ធចាប់ពន្លឺ និងចំណាំជួរ (Light Detection and Ranging) ឬហៅកាត់ថា​ លីដា (LiDar) បានបង្ហាញថា មនុស្សអាចបេះផ្លែស្ត្របឺរី ពីថ្នាលខ្ពស់ៗបាន។

វិធីសាស្រ្តកែច្នៃថ្មីនេះ អាចជួយឱ្យមនុស្សយន្តផ្លាស់ទីបានត្រឹមត្រូវតាមជួរដំណាំ សូម្បីតែនៅកន្លែងគ្មាន GPS និងគ្មានឧបករណ៍កំណត់ទីតាំងក៏ដោយ។  នៅតាមចន្លោះជួរផ្លែស្ត្របឺរី ឧបករណ៍ចាប់សញ្ញារបស់មនុស្សយន្ត ចេះរកឃើញលក្ខណៈពិសេសប្លែកៗ។

ការធ្វើតេស្តនៅក្នុងបរិស្ថាននិម្មិតបានជួយកែលម្អលក្ខណៈជាក់លាក់របស់មនុស្សយន្ត និងក្បួនដោះស្រាយបញ្ហាដោយមិនចំណាយពេលវេលា និងធនធានច្រើនឡើយ។

ការសិក្សានេះនាំឱ្យយើងកាន់តែមានសមត្ថភាពធ្វើឱ្យមនុស្សយន្តក្លាយជាជម្រើសពិតប្រាកដសម្រាប់ជួយធ្វើការងារតូចតាច ដែលមនុស្សមិនសូវចង់ធ្វើ។

ការធ្វើតេស្តប្រព័ន្ធបញ្ជាមនុស្សនៅក្នុងផ្ទះកញ្ចក់ជាក់ស្តែង គឺពិបាកបន្តិច​ ដោយសារថ្នាលដំណាំមិនមានកម្រាលឥដ្ឋ និងភ្លើងបំភ្លឺនោះទេ ព្រោះកសិដ្ឋានតែងតែមានដីខ្ពស់ទាប ចំណែកពន្លឺមិនគ្រប់គ្រាន់ និងមានចំណាំងផ្លាតពីប្លាស្ទិក ដែលអាចបំភាន់ឧបករណ៍ចាប់សញ្ញា ក៏មនុស្សយន្តនេះ បានរកផ្លូវរបស់វាឃើញដែរ។

ប្រព័ន្ធថ្មីនេះមានប្រសិទ្ធភាពល្អជាងវិធីសាស្ត្រចាស់។  វិធីសាស្រ្តបែបប្រពៃណីបានចំណាយពេលយូរជាងបីដង ហើយជារឿយៗ បានធ្វើឱ្យមនុស្សយន្តវង្វេង ឈប់ដើរ បង្វិលខ្លួន ឬដឹងថា តើវានៅទីណាឡើយ៕


697082782_1435758145262738_285231265578006568_n
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលថ្មីៗនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៣ ខែឧសភានេះ បានឱ្យដឹងថា​ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌។ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ជឿជាក់ និងឆន្ទៈ មោះមុត, “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាព។ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងកំណើនផលិតភាពសេដ្ឋកិច្ច ប្រកបដោយពិពិធភាព និងជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេស ធុរកិច្ចថ្មី (Startup)។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដឹកនាំសម្របសម្រួលរៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ […]

IMG_7196
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករក្នុងស្រុកស្អាង គួរកាត់បន្ថយជីគីមី ដោយប្រើផ្សំជាមួយជីកំប៉ុស​ ដើម្បីកាត់បន្ថយថ្លៃដើម

ស្រុកស្អាង ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ដោយមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ មន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៦១០នាក់។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករថា ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធំ២ ទី១ ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។ សមាគមបណ្តាញកសិករតេជោ ជាស្ពានហិរញ្ញវត្ថុ ពាក់ព័ន្ធនិងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ គោលបំណងទី២ គឺការធ្វើកសិកម្មយ៉ាងណាឱ្យចំណេញ […]

image_2026-05-15_09-48-41
ម៉ាឡាវី និងឡាវ ពង្រីកកម្មវិធីកាត់បន្ថយថ្នាំសម្លាប់សត្វល្អិត និងវិធានការចម្រុះការពារដំណាំ

វៀងច័ន្ទ៖ អស់រយៈពេលជាច្រើនទសវត្សមកហើយ ថ្នាំសម្លាប់សត្វល្អិតបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម នៅប្រទេសម៉ាឡាវី ដោយគាំទ្រដល់ផលិតកម្មដំណាំ និងទិន្នផល។ ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់ធូរលុង ការគ្រប់គ្រងមិនមានសុវត្ថិភាព និងការព្រួយបារម្ភអំពីបរិស្ថាន បានបង្កើនសម្ពាធលើវិស័យនេះ។ នៅចន្លោះឆ្នាំ២០១៥ និង២០២៣ គម្រោងមូលនិធិបរិស្ថានសកល មានទឹកប្រាក់ចំនួន២,៥៥លានដុល្លារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងវិញនូវការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ ផ្តោតលើពង្រឹងវិធានការច្បាប់ ប្រព័ន្ធបោះចោល និងការបណ្តុះបណ្តាលកសិករ។ គម្រោងនេះបានគាំទ្រដល់ការពិនិត្យសើរើឡើងវិញនូវច្បាប់ស្តីពីថ្នាំសម្លាប់សត្វល្អិតជាតិ និងបានបណ្តុះបណ្តាលបុគ្គលិកផ្នែកច្បាប់ អំពីការចុះបញ្ជីថ្នាំសម្លាប់សត្វល្អិត ការត្រួតពិនិត្យ ការអនុវត្ត និងការគ្រប់គ្រងវដ្តជីវិត។ អ្នកសម្របសម្រួលក្រុមប្រឹក្សាគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត នៅប្រទេសម៉ាឡាវី និងជាអតីតអ្នកសម្របសម្រួលថ្នាក់ជាតិ សម្រាប់គម្រោងមូលនិធិបរិស្ថានសកល បានមានប្រសាសន៍ថា យើងបានវិនិយោគយ៉ាងច្រើនលើការពង្រឹងប្រព័ន្ធច្បាប់ មិនមែនគ្រាន់តែដោះស្រាយបញ្ហាភ្លាមៗនោះទេ។ ហេតុនេះបានធ្វើឱ្យប្រទេសម៉ាឡាវីគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតបានល្អប្រសើរក្នុងវដ្តជីវិតទាំងមូល ចាប់ពីការនាំចូលរហូតដល់ការបោះចោល។ គម្រោងនេះក៏បានបង្ហាញផែនការយុទ្ធសាស្ត្រសម្រាប់ក្រុមប្រឹក្សាត្រួតពិនិត្យថ្នាំសម្លាប់សត្វល្អិត និងពង្រឹងកិច្ចសហការជាមួយការិយាល័យស្តង់ដារ ម៉ាឡាវី និងក្រសួងកសិកម្ម។ ចំណែកវិធានការបរិស្ថាន រួមមានការបំផ្លាញចចោលថ្នាំសម្លាប់សត្វល្អិត ដែលលែងប្រើប្រមាណ២០៨តោន រួមទាំងសមាសធាតុសរីរាង្គបំពុលជាប់បានយូរ តាមរយៈការដុតក្នុងសីតុណ្ហភាពខ្ពស់។ រីឯកាកសំណល់កខ្វក់ចំនួន៤០តោនទៀត ត្រូវបានកាប់ចោលយ៉ាងមានសុវត្ថិភាពនៅក្នុងកន្លែងចាក់សំរាម។ ប្រព័ន្ធសាកល្បងសម្រាប់គ្រប់គ្រងសំបកធុងថ្នាំសម្លាប់សត្វល្អិត ក៏ត្រូវបានណែនាំ និងបន្តគម្រោងលើសពីរយៈពេលកំណត់ ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មផលិតថ្នាំសម្លាប់សត្វល្អិត។ នៅកម្រិតកសិដ្ឋាន គម្រោងបណ្តុះបណ្តាលអំពីវិធានការចម្រុះការពារដំណាំ និងវិធីសាស្រ្តការពារដំណាំផ្សេងទៀត ក៏ត្រូវបានបន្តផងដែរ។ ស្ត្រីកសិករម៉ាឡាវី […]

700581847_966096872837149_3189571690137847169_n
ឧកញ៉ា ឡាយ ឈុនហួ បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាលនិងវិស័យឯកជន ត្រូវសហការយ៉ាងជិតស្និទ្ធធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល

ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាល និងវិស័យឯកជនត្រូវមានការសហការគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល។ លើសពីនេះប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបា​​នលើកឡើងថា ការកំណត់ផែនការនាំចេញអង្ករ ១ លានតោន អាចផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករ និងវិស័យស្រូវអង្ករកម្ពុជា ដូចជា៖ បង្កើនចំណូលរបស់កសិករ តាមរយៈការលក់ស្រូវបានតម្លៃល្អ និងមានទីផ្សារច្បាស់លាស់ និងជំរុញការផលិតស្រូវមានគុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ជាពិសេស បង្កើនតម្លៃបន្ថែមក្នុងស្រុក ព្រោះកម្ពុជាអាចនាំចេញអង្ករ ជំនួសការលក់ស្រូវឆៅ និង​បង្កើតការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ច នៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ ដូចជាការដឹកជញ្ជូន កែច្នៃ និងនាំចេញ។ យោងតាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលបួនខែ ដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណជិត៤៧ម៉ឺនតោន និងស្រូវសើមជាង២,៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ បើគិតជាទឹកប្រាក់​នៃការនាំចេញ គឺសរុបជាង៨៤០លានដុល្លារ ដោយក្នុងនោះចំណូលនាំចេញអង្ករមានជាង២៦៦លានដុល្លារ។ កម្ពុជាទទួលបានចំណូលជាង២២៦លានដុល្លារ ពីការនាំចេញអង្ករប្រមាណ៤៦៩ពាន់តោន ក្នុង​រយៈ​ ពេលបួនខែ ឆ្នាំ២០២៦​។ ប្រទេសក្នុងសហគមន៍អាស៊ាន កំពុងក្ដោបក្ដាប់ទីផ្សារឈានមុខគេ ដោយបានបញ្ជា​ទិញ​អង្ករពីកម្ពុជា រហូត ដល់ជាង១៧ម៉ឺនតោន, ចិនឈរនៅលេខរៀងទី២ រីឯអឺរ៉ុបធ្លាក់មកត្រឹមលេខ៣។ សហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ