ព្រោះតែអត្រាពន្ធខ្ពស់ពេក ចិនងាកទៅទិញសណ្តែកសៀង ប្រេស៊ីល កាត់បន្ថយសណ្តែកសៀង​ អាម៉េរិក

image_2025-04-29_10-20-51

ទីក្រុងប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានឱ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ យ៉ាងហោចមានកប៉ាល់ដឹកសណ្តែកសៀងប្រេស៊ីល ប្រហែល៤០គ្រឿង គ្រោងនឹងចូលចតនៅកំពង់ផែ ក្នុងខេត្ត ជឺជាំង (Zhejiang) ស្ថិតនៅភាគខាងកើតប្រទេសចិន ដោយកើនឡើង៤៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកាលពីខែមេសា​ ឆ្នាំ២០២៤ មានកប៉ាលដឹកជញ្ជូនសណ្តែកសៀងពីប្រេស៊ីលចំនួន២៧គ្រឿងប៉ុណ្ណោះ។

សេចក្តីការណ៍ដដែលនេះ បានលើកឡើងថា គ្រាន់តែនៅក្នុងខែមេសា ឆ្នាំ២០២៥នេះ កប៉ាល់ចិនដឹកសណ្តែកសៀងពីប្រទេសប្រេស៊ីល ជាច្រើនគ្រឿងទៀត បានចូលចតជារៀងរាល់ថ្ងៃ ដោយមានផ្ទុកសណ្តែកសៀងប្រេស៊ីលប្រមាណប្រាំពីរសែនតោន គឺកើនឡើង៣២ភាគរយ ខណៈឆ្នាំមុននាំចូលបានចំនួនប្រាំសែនបីម៉ឺនតោន។

អ្នកជំនាញចិនម្នាក់ បាននិយាយថា នេះជាការបង្ហាញឱ្យឃើញផ្ទាល់ភ្នែកនៃរបៀបដោះស្រាយបញ្ហាប្រឈមចំពោះការដំឡើងពន្ធបដិកា ដែលបង្កើតឡើងដោយសហរដ្ឋអាម៉េរិក​ គឺកំពុងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មសំខាន់ៗរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋសាមញ្ញ នៅក្នុងសហរដ្ឋអាម៉េរិកផងដែរ ហើយនេះក៏បង្ហាញឱ្យឃើញផងដែរថា ផលិតផលភាគច្រើន ដែលចិនធ្លាប់តែនាំចូលពីសហរដ្ឋអាម៉េរិក ក៏ចិនអាចរកជំនួសបានដែរ ដោយនាំពីប្រទេសផ្សេងៗ នៅទូទាំងពិភពលោក។

យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបង្ហាញថា ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលកសិកម្មរបស់អាម៉េរិក រួមទាំងសណ្តែកសៀង និងសាច់ជ្រូក បាននិងកំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក មកលើប្រទេសចិន។

នៅក្នុងទិន្នន័យនេះ បង្ហាញទៀតថា ការលក់សណ្តែកសៀងអាម៉េរិក បានធ្លាក់ចុះ៥០ភាគរយ បើប្រៀបធៀបទៅនឹងសប្តាហ៍មុន ខណៈពេលការលក់សាច់ជ្រូក បានធ្លាក់ចុះ៧២ភាគរយ ក្នុងរយៈពេលដូចគ្នានេះ។

ប្រទេសចិនបានកាត់បន្ថយការទិញសណ្តែកសៀង និងកាត់បន្ថយបរិមាណនាំចូលសាច់ជ្រូក ពីសហរដ្ឋអាម៉េរិក ឱ្យមកនៅត្រឹមកម្រិតទាបបំផុត បើប្រៀបធៀបនឹងបរិមាណនាំចូលពីប្រទេសប្រេស៊ីល។

សារព័ត៌មានអាម៉េរិក បានធ្វើសេចក្តីរាយការណ៍មួយ ដោយដកស្រង់ទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសាថា ប្រទេសចិនបានទិញសណ្តែកសៀងត្រឹមតែ១,៨០០តោនប៉ុណ្ណោះ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ពោលគឺធ្លាក់ចុះឆ្ងាយណាស់ពីចំនួន ៧២,៨០០តោន ដែលខ្លួនបានទិញ ក្នុងខែមេសា។

ទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក ក៏បានបង្ហាញពីការកាត់បន្ថយបរិមាណនាំចូលសាច់ជ្រូកពីចំនួន១២,០០០តោន ដែលនៅត្រឹមថ្ងៃទី១៧ ខែមេសា មកត្រឹមតែ ៥,៨០០តោន។

លោក លី យ៉ុង (Li Yong) អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសមាគមពាណិជ្ជកម្មអន្តរជាតិចិន បានមានប្រសាសន៍ កាលពីថ្ងៃទី២៦ ខែមេសាថា វិស័យកសិកម្មរបស់សហរដ្ឋអាម៉េរិក កំពុងទទួលរងផលប៉ះពាល់មុនគេពីការដំឡើងពន្ធរួច ព្រោះផលិតផលកសិកម្មមួយចំនួន ដូចជាសណ្តែកសៀង និងសាច់ជ្រូក ធ្លាប់តែពឹងផ្អែកលើទីផ្សារក្នុងប្រទេសចិន។

លោកបានកត់សម្គាល់ថា ទីផ្សារដ៏ធំរបស់ប្រទេសចិន និងអំណាចទិញដ៏រឹងមាំរបស់ចិន ដែលកើតឡើងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រូវរលាយស្ទើរអស់។

លោក លី យ៉ុង បានមានប្រសាសន៍ទៀតថា តាមរយៈការបង្កើតឱ្យមានសង្រ្គាមពាណិជ្ជកម្ម សហរដ្ឋអាម៉េរិកកំពុងស្ម័គ្រចិត្តដកខ្លួនចេញពីទីផ្សារដ៏ធំសម្បើមនៅប្រទេសចិន។ ទោះបីសហរដ្ឋអាម៉េរិក ជាអ្នកផ្គត់ផ្គង់ ប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោកក៏ដោយ ពន្ធគយបានបង្ខំឱ្យកសិករអាម៉េរិកបាត់បង់ចំណែកទីផ្សារជាមួយដៃគូប្រកួតប្រជែង។

ចាប់តាំងពីខែមករា សហរដ្ឋអាម៉េរិកបានដំឡើងពន្ធបដិកាម្តងហើយម្តងទៀតលើទំនិញរបស់ចិន ដោយចេតនាបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មថ្មីម្តងទៀត។  ដូច្នេះជាការឆ្លើយតប ចិនបានអនុវត្តវិធានការតបតវិញយ៉ាងឆាប់រហ័ស។  ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ប្រទេសចិនបានដំឡើងពន្ធចំនួន១៥ភាគរយលើសាច់មាន់ ស្រូវសាលី ពោត និងកប្បាស ដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងដំឡើងពន្ធ១០ភាគរយទៀត លើកសិផល មានដូចជា ស្ពៅ សណ្តែកសៀង សាច់ជ្រូក សាច់គោ គ្រឿងសមុទ្រ ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោជាដើម។

លោក លី យ៉ុង ព្យាករណ៍ថា ពន្ធគយរបស់សហរដ្ឋអាម៉េរិកនឹងនាំឱ្យប្រទេសចិនផ្លាស់ប្តូរឆ្ពោះទៅរកការទិញផលិតផលកសិកម្មបន្ថែមទៀត ពីប្រទេសផ្សេងៗ ដោយកាត់បន្ថយចំណែករបស់សហរដ្ឋអាម៉េរិកនៅក្នុងទីផ្សារចិន៕


Oplus_16908288
ឯកឧត្តមបណ្ដិត កៅ ថាច៖ កសិកររស់នៅជិតប្រភពទឹក​គួររក្សា​ទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃ​ខ្ពស់​សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក​

ដោយ ឡុង ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បាន​ណែនាំនិងលើកទឹកចិត្ត​ដល់បងប្អូនកសិករ​ដែលរស់នៅជិតប្រភពទឹក​ គួររក្សា​ទឹកទុក​ និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូ​ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់​មកលើតែកម្ពុជា​មួយទេ ប៉ុន្តែបណ្ដា​ប្រទេសជាច្រើន​នៅទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅ​ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក​ប្រជាកសិករ​ក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​​ពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាល​នៃគណៈអភិបាល​ស្រុក​សន្ទុក លោក ហេង សារិទ្ធ អភិបាល​រងក្រុងកំពង់ធំ​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ​៦០០នាក់​។​ ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូ​មានប្រសាសន៍ថា​ បញ្ហា​​ដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែ​នៅចុងឆ្នាំ​២០២៦ និងឆ្នាំ​២០២៧នឹងជួប​ជាមួយវិបត្តិ​ខ្វះទឹក​ ដោយសារ​បាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើ​ខ្វះទឹក​ កសិករមិនអាចធ្វើកសិកម្មបានទេ​។ ដូច្នេះបងប្អូន​គិតគូបញ្ហានេះឱ្យបានមែនទែន […]

IMG_8043
កសិករនៅអមលាំងខេត្តកំពង់ស្ពឺ កំពុងបង្កើនជំនាញដាំបន្លែតាមបច្ចេកទេស​ទំនើបជាងមុន ដើម្បីរកចំណូលបន្ថែម

ដោយ រស្មី ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែ​បង្កើនជំនាញ និងការ​អនុវត្ត​របស់ខ្លួន​ក្នុងការ​ដាំបន្លែ ក៏ដូចជាការ​ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករ​ក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជា​ចិញ្ចឹមសត្វ​កណ្ដូប ចង្រិត និងមាន់ទា​ផងដែរ។ កសិករ នៃ​សហគមន៍កសិកម្មកសិករ​សាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ​កំពុង​ពង្រឹង​ជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការ​ចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។ កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។ ទន្ទឹមនឹងនេះ កសិករ​ក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិករ​របស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា […]

image_2026-11-02_15-14-10
ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ

ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌​ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ​ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]

image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ