កម្ពុជានាំចេញអង្ករនៅត្រីមាសទី១ឆ្នាំ២០២៥ មានទឹកប្រាក់ជាង១៦០លានដុល្លារ

រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះបានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅទីផ្សារពិភពលោក ជាង២១១ពាន់តោន ហើយបើគិតជាទឹកប្រាក់ជាង១៦០លានដុល្លារ។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន២១១ពាន់តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៥ បានបរិមាណអង្ករចំនួន ១០៦ពាន់តោន គិតជាទឹកប្រាក់ចំនួន ៨៤.៨៣ លានដុល្លារ។

នាំចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន៣៧ ៨២១តោន គិតជាទឹកប្រាក់ចំនួន២២.៥៩ លានដុល្លារសហរដ្ឋអាមេរិក។ នាំចេញ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៤ ប្រទេសបានបរិមាណជាង៣៤ពាន់តោន គិតជាទឹកប្រាក់ចំនួន ២៤.៩៥ លានដុល្លារ និងទៅកាន់គោលដៅ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹមបូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ណូវែលហ្សេឡង់  បានជាង៣១ពាន់តោន គិតជាទឹកប្រាក់ចំនួន ២៨.១៤ លានដុល្លារ។

នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥នេះ ចំពោះប្រភេទអង្ករ ដែលកម្ពុជាបាននាំចេញមានដូចជាអង្ករក្រអូបជាង៨១ភាគរយ ប្រភេទអង្ករសគ្រាប់វែងជាង១៣ភាគរយ អង្ករចំហ៊ុយជាង ២ភាគរយ អង្ករសរីរាង្គជាង១ភាគរយ និងអង្ករផ្សេងៗចំនួន ០.៤៩ភាគរយ។ ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមជាង២,៤លានតោន ដោយគិតជាទឹកប្រាក់បានជាង៥៧៥លានដុល្លារសហរដ្ឋអាមេរិក៕

 


photo_2025-12-02_17-19-00
ធនាគារ  ARDB ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនចិន ដើម្បីកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បាន​​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ (CICC-CAFED, YDD)ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង Cambodia International Chamber of Commerce – Cambodia-China Councils Association for Economic Development, Youth Development Department (CICC-CAFED, YDD)។ នៅក្នុងពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Johnny Mo ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំធនាគារ ARDB និងបុគ្គលិកពាក់ព័ន្ធមួយចំនួន និងតំណាង Cambodia-China Councils Association for Economic Development […]

9edd6b8e-e26f-48fc-b56e-e23a67c44c03
ឡាវចាប់ផ្តើមនាំចេញម្សៅដំឡូងមី​ដឹកតាមរទេះភ្លើង ទៅកាន់ប្រទេសចិនដោយផ្ទាល់

វៀងច័ន្ទន៍៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែ ដែលផ្ទុកម្សៅដំឡូងមី ចំនួន១​ ០០០តោន បានចេញដំណើរពីស្ថានីយ៍រថភ្លើង នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីចុងសប្តាហ៍មុន ដែលគេរំពឹងថា នឹងទៅដល់ក្រុង​ឆេងជូ (Zhengzhou) ខេត្ត ហឺណាន (Henan) ប្រទេសចិន ដោយប្រើរយៈពេល៨០ម៉ោង។ សារព័ត៌មាន ក្លូបលថែមៃ៍ របស់ចិនបានចុះផ្សាយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ម្សៅដំឡូងមីចំនួនជាង១​ ០០០តោន ផលិតដោយរោងចក្រកែច្នៃម្សៅដំឡូងមី នៅក្នុងប្រទេសឡាវ​ ត្រូវបានដឹកទៅដល់កំពង់ផែ ក្រុងឆេងជូ​ ភាគកណ្តាលប្រទេសចិន។ ការនាំចេញម្សៅដំឡូងមីនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនចិនដឹកជញ្ជូនតាមទូកុងតឺនើរថភ្លើង (China Railway Container Transport) ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមរថភ្លើងផ្ទាល់រវាងចិន និងអឺរ៉ិប (China-Europe Railway Express) ហើយបានផ្តល់ជូនអតិថិជននូវផែនការដឹកជញ្ជូនទូកុងតឺន័រតាមរថភ្លើង។ ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ដែលដំណើរការផ្លូវដែកចិន-ឡាវ បាននិយាយថា ចាប់តាំងពីផ្លូវដែកបើកដំណើរការមក វាបានផ្តល់ជូនអ្នកនាំចេញផលិតផលកសិកម្មឡាវនូវកុងតឺន័រ សម្រាប់ដឹកជញ្ជូនទំនិញទាន់ពេលវេលា ដែលរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានដឹកជញ្ជូនទំនិញជាង១៦លានតោន រួមទាំងផលិតផលកសិកម្មជាង១,៧លានតោន ដែលនាំចេញទៅកាន់ប្រទេសចិន។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរផ្លូវដែកចិន […]

image_2025-12-02_08-51-33
អាម៉េរិកលុបចោលពន្ធលើបន្លែនាំចូលពីប្រទេសមួយចំនួនក្នុងតំបន់អាម៉េរិកឡាទីន

វ៉ាស៊ីនតោន៖ ការផ្លាស់ប្តូរអត្រាពន្ធ ដែលបានចូលជាធរមាននៅសហរដ្ឋអាម៉េរិក កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កំពុងតែកែប្រែតម្លៃដើមនាំចូល និងគំរូប្រភពបន្លែ ដែលត្រូវបានលុបចោលពន្ធលើការនាំចូលផលិតផលជាច្រើនប្រភេទ រួមទាំងម្ទេស ខ្ទឹមបារាំង ខ្ទឹមស បន្លែកែច្នៃ និងទំនិញកក ឬទំនិញកែច្នៃបន្ថែមតម្លៃផ្សេងៗ ពាក់ព័ន្ធនឹងផលិតផលកសិកម្មជាង២០០មុខ។ សេចក្តីសម្រេចនេះ មានសុពលភាពធាក់ថយក្រោយផងដែរ ចំពោះការចូលបន្លែណានៅក្រោយថ្ងៃទី១៣ ខែវិច្ឆិកា ដោយអនុញ្ញាតឱ្យអ្នកនាំចូលអាចទាមទារសងពន្ធ ដែលបានបង់រួចហើយ។ អ្នកទីផ្សារបានបញ្ជាក់ថា ការលើកលែងទាំងនេះត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មថ្មី ដែលពាក់ព័ន្ធនឹងអ្នកនាំចូលបន្លែមកពីប្រទេសអេក្វាឌ័រ ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងប្រទេសអាហ្សង់ទីន។ ប្រទេសទាំងនេះត្រូវគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង ដោយសារការនាំចូលបន្លែមិនជាប់ពន្ធ ដូច្នេះវាជួយកាត់បន្ថយថ្លៃដើមនាំចូលបន្លែ។ ចំណែកបន្លែប៉េងប៉ោះនៅតែជាប់ពន្ធដដែល សម្រាប់ពន្ធផ្លែប៉េងប៉ោះនាំចូលពីប្រទេសម៉ិកស៊ិក។ អ្នក ទីផ្សារ បានរាយការណ៍ទៀតថា ពន្ធនេះធ្វើឱ្យតម្លៃផ្លែប៉េងប៉ោះរបស់សហរដ្ឋអាម៉េរិកនៅតែឡើងខ្ពស់ ហើយបង្កការលំបាកលើប្រភពបន្លែ និងយុទ្ធសាស្ត្រកំណត់តម្លៃ។  អ្នកទិញមួយចំនួនកំពុងតែពិចារណាអំពីប្រភពដើមរបស់ផ្លែប៉េងប៉ោះ ហើយចង់នាំចូលផ្លែប៉េងប៉ោះពីតំបន់អាម៉េរិកឡាទីន ដែលស្ថិតនៅក្រោមការលើកលែងពន្ធនាំចូល ប៉ុន្តែបរិមាណផ្លែប៉េងប៉ោះមិនសូវមានច្រើន ហើយលក្ខណៈបច្ចេកទេសរបស់ផលិតផលក៏មិនទាន់កំណត់ឱ្យបានច្បាស់លាស់ដែរុ។ ដោយសារពន្ធត្រូវបានលើកលែងសម្រាបបន្លែផ្សេងទៀត អ្នកនាំចូលកំពុងរៀបចំសម្រាប់ការចំណាយឱ្យធ្លាក់មកទាប ដែលអាចបង្កើនបរិមាណ និងបន្ធូរបន្ថយសម្ពាធពីអតិផរណាមួយចំនួន នៅក្នុងការលក់រាយ។ ក្រុមពាណិជ្ជករ​ បានកត់សម្គាល់ថា អ្នកផ្គត់ផ្គង់ផ្លែប៉េងប៉ោះ ដែលមិនស្ថិតក្រោមកិច្ចព្រមព្រៀងលើកលែងពន្ធថ្មីនេះ អាចប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងជាងគេ […]

image_2025-12-01_13-49-16
ហ្វីលីពីនចាប់ផ្តើមលក់រាយខ្ទឹមបារាំង ក្នុងតម្លៃថោក ដើម្បីទប់ស្កាត់ការឡើងថ្លៃ

ម៉ានីល៖ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃខ្ទឹមបារាំងក្នុងរដូវបុណ្យណូអែល ឆ្នាំ២០២៥នេះ ក្រសួងកសិកម្មហ្វីលីពីន បានចាប់ផ្តើមលក់រាយក្នុងតម្លៃទាបបំផុត ត្រឹម១២០ប៉េសូ ឬស្មើនឹង២ដុល្លារ ​ក្នុងមួយគីឡូក្រាម សម្រាប់ខ្ទឹមបារាំងក្រហម និងខ្ទឹមបារាំងស។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ លួរ៉ែល​​​ (Francisco Tiu Laurel) ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្អាកនាំចូលអង្ករ ដែលដាក់ចេញកាលក្នុងខែកញ្ញា នៅតែមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥។ តម្លៃលក់រាយទាបបំផុតសម្រាប់ខ្ទឹមបារាំង គឺធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍អំពីការត្រួតពិនិត្យទីផ្សារ ដែលបង្ហាញថា តម្លៃខ្ទឹមបារាំងលក់រាយ​បានកើនឡើងខ្ពស់រហូតដល់៣០០ប៉េសូ ឬស្មើនឹង៥,១២ដុល្លារ​ ក្នុងមួយគីឡូក្រាម ដោយនៅតាមផ្សារខ្លះ បានឡើងថ្លៃរហូតដល់ជិត៤០០ប៉េសូ ឬស្មើ៦,៨៣ដុល្លារ ​ក្នុងមួយគីឡូក្រាម។ លោករដ្ឋមន្ត្រីបានទទួលស្គាល់ថា ការនាំចូលខ្ទឹមបារាំងយឺតយ៉ាវពេក បានធ្វើឱ្យការផ្គត់ផ្គង់មានការខ្្វះខាត និងបង្កឱ្យតម្លៃខ្ទឹមបារាំងកើនឡើងខ្ពស់។ ខ្ទឹមបារាំងនាំចូលពីបរទេសនាពេលបច្ចុប្បន្ននេះ​ មានតម្លៃប្រហែល៦០ប៉េសូ ឬស្មើនឹង១ដុល្លារ ក្នុងមួយគីឡូក្រាម ដោយធ្វើឱ្យតម្លៃធ្លាក់មកនៅទាបសមរម្យតាមខ្សែសង្វាក់ផ្គត់ផ្គង់​ គឺ១២០ប៉េសូ ឬស្មើនឹង២ដុល្លារ ក្នុងមួយគីឡូក្រាម។ ម៉្យាងវិញទៀត ខណៈពេលផ្អាកការនាំចូលអង្ករពីបរទេសរយៈពេលពីរខែ បានជួយឱ្យតម្លៃស្រូវ ក្នុងរដូវប្រមូលផលកន្លងផុតទៅ អាចរក្សាបានតម្លៃទាប ដូច្នេះក្រសួងកសិកម្មបានសម្រេចចិត្តបន្តហាមឃាត់ការនាំចូលរហូតដល់ចុងឆ្នាំ២០២៥ ស្របតាមការណែនាំរបស់លោកប្រធានាធិបតី ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ-អង្ករ […]

កាលវិភាគផ្សព្វផ្សាយ