ទីស្តីការគណៈរដ្ឋ មន្ត្រីរៀបចំពិពរណ៌ភូមិមួយផលិតផលមួយ​​ ដើម្បីលើកម្ពស់ផលិតផលខ្មែរ​ និងអបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

IMG_4221

(ភ្នំពេញ)៖ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយសហគ្រាសឯកជនក្នុងស្រុក មកពីបណ្តារាជធានី-ខេត្ត បានរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលរស់ខ្លួន ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ និងអបអរសាទរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។

ពិពរណ៌​ភូមិមួយផលិផលមួយផលិតផលមួយនេះ​ មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ​ ត្រូវបានប្រារព្ធឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី អគារមិត្តភាពកម្ពុជា-ចិន​ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ និងចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ចូលរួមប្រើប្រាស់ផលិតផលខ្មែរ»។

សហគ្រាសកែច្នៃ វេចខ្ចប់ផលិតផលខ្មែរចំនួន៧១​ បានចូលរួមដាក់តាំងលក់ផលិផលរបស់ខ្លួន ក្រោមបរិយាកាសសប្បាយរីករាយ ព្រមទាំងទទួលបានការស្ងើចសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់ចំពោះផលិតផលកែច្នៃទាំងនេះផងដែរ។

នាពេលរសៀលថ្ងៃទី៩ ខែមេសា ដែលជាថ្ងៃទី២ នៃពិពរណ៌ភូមិមួយផលិតផលមួយ ឯកឧត្តម វង្សី វិសុទ្ទ ឧបនាយករដ្ឋមន្ត្រីប្រចាំការ​ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទស្សនាការដាក់តាំងលក់នេះ ហើយបានសម្តែងការពេញចិត្តចំពោះផលិផលក្នុងស្រុក ព្រមទាំងលើកទឹកចិត្តដល់កសិករ និងសហគ្រឹនឱ្យប្រឹងផលិត និងកែច្នៃថែមទៀត ដើម្បីលើកកម្ពស់ផលិតផលខ្មែរ។

នៅក្នុងឱកាសអញ្ជើញទស្សនាផលិតផល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លៃងកោតសរសើរដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានចូលរួមក្នុងពិពរណ៌នេះដែរ ដោយឯកឧត្តមលើកឡើងថា ការចូលរួមរបស់ធនាគារ​ ARDB ក្នុងផ្តល់ការទុនដល់ប្រជាកសិករ  និងសហគ្រឹន​ គឺមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់​ និងទ្រទ្រង់និរន្តរភាពនៃការធ្វើកសិកម្មនៅកម្ពុជា។

ផលិតផលដាក់តាំងពិពរណ៌នេះ​ភាគច្រើនជាផលិតផលកែច្នៃ​ ជាគ្រឿងឧបភោគ និងបរិភោគ ​មានដូចជា គោងៀត ត្រីងៀត ត្រីឆ្អែ ទឹកត្រី ទឹកស៊ីអៀវ ទឹកផ្លែឈើ ណែម សាច់ក្រក​ ប្រហុក ផ្អក ជ្រក់​ ស្ករត្នោត ទឹកត្នោតផ្អែម​ ទឹកឃ្មុំ ស្រាមៀនប៉ៃលិន ស្រាទំពាំងបាយជូរព្រៃ ស្រាលម៉ើ ស្រាព្រីង​ ស្រាស្វាយ ដំណាប់ផ្លែឈើ​ មី នំក្រៀម និងនំអន្សម ជាដើម។ ចំណែកផលិតផលអាហារបំប៉នសុខភាព មានដូចជាម្យៅរមៀត ម្យៅពន្លៃ ម្យៅខ្ញី និងប្រេងសណ្តែកផ្កាយ ជាដើម។

អ្នកស្រី កែវ កន្និដ្ឋា អ្នកតាំងលក់ផលិតផលខ្មែរចំនួន១០មុខ បានមានប្រសាសន៍ថា ការតាំងលក់រយៈពេលពីរថ្ងៃនេះ ផលិតផលរបស់អ្នកស្រីលក់ដាច់យ៉ាងច្រើនដោយសារការពេញនិយមចូលចិត្ត និងការគាំទ្រផលិតផលខ្មែរ ពីសំណាក់អ្នកចូលទស្សនា។

អ្នកស្រីបានមានប្រសាសន៍ថា ផលិតផលរបស់អ្នកស្រីដាក់តាំងលក់ភាគច្រើន គឺមានប្រភពមកពីសហគមន៍កសិករនៅទូទាំងព្រះរាជាណាចក្រ​ មានដូចជា ងៀតគោ ត្រីងៀត ណែម​​ ប្រហុក ផ្គក ស្ករត្នោត បន្លែ និងផ្លៃឈើ ដែលផលិតផលទាំងអស់ត្រូវបានផលិតឡើងដោយកសិករ និងមិនមានសារធាតុគីមីអ្វិឡើយ គឺមានសុវត្ថិភាពបំផុតសម្រាប់ទទួលទាន។

ចំណែកស្វាមីភរិយាមួយគូឯនេះវិញ គឺលោក សន ស៊ីនិត និងអ្នកស្រី ឆុង សោភា ជាកសិករដាំដំណាំលម៉ើ នៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ដែលគោលបំណងចម្បងរបស់ពួកគាត់​ គឺលក់ផ្លែលម៉ើទុំសម្រាប់ទទួលទាន។ ប៉ុន្តែដោយសារទិន្នផលលម៉ើទុំច្រើនលើសពីតម្រូវទីផ្សារ អ្នកទាំងពីរក៏កែច្នៃជាស្រាក្រហមវិញ​ ដែលមានរសជាតិប្រហាក់ប្រហែលនឹងស្រាត្រពាំងបាយជូរផងដែរ។

អ្នកស្រី ឆុង សោភា បានមានប្រសាសន៍រំឭកអំពីការចាប់ផ្តើមផលិតស្រាថា ទិន្នផលលម៉ើរបស់អ្នកស្រីក្នុងឆ្នាំ២០២៤ ដែលជាឆ្នាំផ្តល់ផលដំបូងនៃដំណាំលម៉ើដាំលើផ្ទៃដីពីរហិកតា ទទួលបានប្រមាណ៤០០គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែលម៉ើទុំចំពេលវេលាអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យផ្លែលម៉ើប្រេះបែក មិនអាចលក់សម្រាប់ទទួលទានបានឡើយ។ ដូច្នេះអ្នកស្រី និងស្វាមី ក៏នាំគ្នាកែច្នៃផ្លែលម៉ើទាំងនោះធ្វើជាស្រាតែ​ ដែលមានរសជាតិស្រទន់ស្រដៀងគ្នានឹងរសជាតិស្រាផ្លែឈើដទៃទៀតដែរ។

នៅក្នុងថ្ងៃដាក់តាំងពិពរណ៌នេះ​ ផលិតផលស្រាលម៉ើរបស់អ្នកស្រី ត្រូវបានបែងចែកជាបីប្រភេទផ្សេងៗគ្នា សម្រាប់ចំណុះ០,៧៥លីត្រ លក់ក្នុងតម្លៃពី៦០​ ០០០​ ទៅ៦៥ ០០០រៀលក្នុងមួយដប។

អ្នកស្រីបានបញ្ជាក់ថា ស្រាលម៉ើអាចទុកបានយូរជាងដំណាប់លម៉ើ ព្រោះស្រាទុកកាន់យូរគុណភាពកាន់តែល្អ ខណៈដំណាប់ផ្លែលម៉ើក្រៀមមិនអាចទុកឱ្យបានយូរឡើយ៕


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ