ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន”

FB_IMG_1744199468447

ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកគណ:កម្មការជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៅព្រឹកថ្ងៃទី ៩ ខែ មេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន” ដែលរៀបចំឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។

នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ​ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ​ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨”។

ការដាក់ចេញកម្មវិធីនេះក្នុងគោលដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងបណ្តាខេត្តភាគឦសាន តាមរយៈការជំរុញវិនិយោគឯកជន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន ។

ក្នុងសេចក្តីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំនិងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ឲ្យពិនិត្យ និង រៀបចំ «កម្មវិធីពិសេស» នេះ ដើម្បីសិក្សា និងរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ក្នុងគោលដៅជំរុញវិនិយោគឯកជន ឆ្ពោះទៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ។

កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» នេះ កើតចេញពី មហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដល់បណ្ដាខេត្តដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និង តាមវិស័យ ។

នៅក្នុងការរៀបចំ «កម្មវិធីពិសេស» នេះ រាជរដ្ឋាភិបាល មានគោលបំណងបង្កើនការងារ និង សកម្មភាពធុរកិច្ច ស្របតាមគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែងនិងកំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន (Private Sector-led Growth Model)៕


777
ម្រេចកំពត​ប្រមាណ​៨០ភាគរយ​ត្រូវបាននាំចេញ​ទៅទីផ្សាពិភពលោក​ ខណៈតម្លៃនៅតែលក់បាន​​ខ្ពស់មិនប្រែប្រួល​

ដោយ ឡុង សារេត កំពត​៖ ប្រធាន​សមាគម​លើកកកម្ពស់ម្រេចកំពត​បានឱ្យដឹង​ថា​ ម្រេចកំពត​​ជាផលិតផល​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ប្រចាំខេត្ត​កំពត​ត្រូវបាននាំចេញ​ទៅកាន់ទីផ្សារពិភពលោក​ប្រមាណ​៨០ភាគរយ ក្នុងចំណោមទិន្នផល​សរុប​ប្រមាណ​១២០តោន​ ក្នុងមួយឆ្នាំ ហើយតម្លៃនៅតែរក្សាបាន​ថ្លៃខ្ពស់​មិនប្រែប្រួល ឬធ្លាក់ចុះ​ដូចកសិផល​សក្តានុពល​របស់កម្ពុជា​ផ្សេងទៀត​។​ លោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់ម្រេចកំពត​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​សមាគម​មានសមាជិកដែលកសិករដាំម្រេច​មានចំនួន​៣៤៥នាក់ មានផ្ទៃដីសម្រាប់ផលិត​ម្រេចប្រមាណ​២០០ហិកតា ដែលក្នុងមួយឆ្នាំ​អាចប្រមូលផលបាន​ពី​១១០ ទៅ​១២០តោន​។​ លោកលើកឡើង​ថា ​​ទៅ​ជាទូទៅ​ និងយោង​ទៅ​តាមសៀវភៅបន្ទុក​របស់ម្រេចកំពត កសិករ​ចាប់ផ្តើម​ប្រមូលផលម្រេច​​ពីខែមករា​ រហូតដល់ខែ​មិថុនា ឬកក្កដា​​។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ​ ដោយសារ​អាកាសធាតុមានការ​ប្រែប្រួល​ធ្វើឱ្យ​​ដំណាំម្រេចត្រូវបាន​ពន្យាពេល ដូច្នេះការប្រមូលផល​អាចបញ្ចប់នៅខែសីហានេះ​។​ ទន្ទឹមនឹង​ការប្រមូលផលម្រេចនៅឆ្នាំ​២០២៦ មិនទាន់បានបិទបញ្ចប់, បើតាមលោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់​ម្រេចកំពត​ បាន​គូសបញ្ជាក់ថា ក្នុង​​បរិមាណ​ម្រេចកំពត​មួយឆ្នាំ ​ដែល​កសិករ​ផលិតបាន​ពី១១០ ទៅ​១២០តោន។ ចំណែក​ប្រមាណ​៨០ភាគរយ ដែលក្រុមហ៊ុន​ទិញ​ពីកសិករ ត្រូវ​បាន​នាំចេញទៅទីផ្សារ​សហភាពអឺរ៉ុប​៧០ភាគរយ និង១០ភាគរយផ្សេងទៀត​នាំទៅ​សហរដ្ឋអាម៉េរិក និងទីផ្សារបណ្តា​ប្រទេសផ្សេងទៀតនៅលើពិភពលោក។​ លោកបន្តថា ​​តម្លៃម្រេចក្រុមហ៊ុន​ឱ្យតម្លៃផ្សេងៗគ្នា​ ប៉ុន្តែមាន​ក្រុមហ៊ុនមួយចំនួន​ឯកភាពក្នុងការទិញ​ទៅលើប្រភេទម្រេចខ្មៅមួយគីឡូក្រាម ថ្លៃពី២០ ទៅ​២៣ដុល្លារ​,ម្រេចក្រហមតម្លៃ​៣០ ទៅ​៣៣ដុល្លារ និងម្រេច​សតម្លៃ​៣៤ ទៅ​៣៥ដុល្លារ​។ ​ទាក់ទងនិងដំណាំម្រេច​កំពត​នេះដែរ, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម​ […]

photo_2026-08-11_20-07-09
ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ និងធានាបាននូវប្រាក់ចំណេញ គួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា […]

E104V41R
ឡាវប្រកាសឱ្យប្រជាជនប្រយ័ត្នគ្រោះទឹកជំនន់ នៅពេលកម្ពស់ទឹកក្នុងទន្លេមេគង្គជិតដល់កម្រិតប្រកាសអាសន្ន

វៀងចន្ទន៍៖ នាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ឡាវ បានចេញសេចក្តីជូនដំណឹងឱ្យតាមដានទឹកជំនន់ ដោយព្រមានដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេធំៗ និងតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះ កម្ពស់ទឹកបន្តកើនឡើង។ យោងតាមការតាមដានប្រចាំថ្ងៃទី អំពីកម្រិតទឹកទន្លេ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្រិតទឹកនៅតាមស្ថានីយមួយចំនួនតាមបណ្តោយទន្លេមេគង្គ បានកើនឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ ស្ថានីយនៅទីក្រុងវៀងចន្ទន៍ ទឹកទន្លេមេគង្គវាស់ឃើញកម្ពស់១១,១១ម៉ែត្រ ដែលនៅខ្វះតែ០,៣៩ ម៉ែត្រទៀតប៉ុណ្ណោះនឹងដល់កម្រិតប្រកាសអាសន្ន ដែលមានកម្ពស់ទឺក១១,៥០ម៉ែត្រ។ ចំណែកកម្រិតទឹកជំនន់នៅស្ថានីយនេះ គឺមានកម្ពស់១២,៥០ម៉ែត្រ។ ចំណែកស្ថានីយខេត្តប៉ាកសេ ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា កម្រិតទឹកទន្លេមេគង្គមានកម្ពស់១០,៨២ម៉ែត្រ នៅខ្វះ០,១៨ ម៉ែត្រទៀតនឹងដល់កម្រិតប្រកាសអាសន្ន ដែលមានកម្ពស់១១,០០ម៉ែត្រ និងកម្រិតទឹកជំនន់កម្ពស់១២,០០ម៉ែត្រ។ នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ បានអំពាវនាវដល់ប្រជាជនឡាវ អាជ្ញាធរមូលដ្ឋាន និងអង្គភាពនានា ដែលស្ថិតនៅតាមដងទន្លេមេគង្គ និងតាមតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ឱ្យបានដិតដល់។ នាយកដ្ឋានបានព្រមានថា ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ អាចធ្វើឱ្យកម្រិតទឹកទន្លេកាន់តែហក់ឡើងខ្ពស់បន្ថែមទៀត និងបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងជាន់លិចនៅតាមតំបន់ងាយរងគ្រោះ។ ដូច្នេះប្រជាពលរដ្ឋឡាវត្រូវបន្តតាមដានព័ត៌មាន ដោយស្តាប់ការព្យាករណ៍អាកាសធាតុ និងកម្រិតទឹកទន្លេមេគង្គ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការពារគ្រោះមហន្តរាយ។ កាលពីខែឧសភា​ ឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម និងបរិស្ថានរបស់ឡាវ ក៏បានព្រមានអំពីផលប៉ះពាល់ ដែលអាចកើតមានពីបាតុភូតអែលនីញ៉ូ […]

photo_2026-08-11_18-18-22
ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញជនភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដើម្បីលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញប្រជាពលរដ្ឋភៀសសឹក អំពីគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយ ដែលនឹងជួយបង្កើតការងារ និងមុខរបរ​ ក៏ដូចជាបង្កេីតប្រភពចំណូលប្រកបដោយចីរភាព​។ បទបង្ហាញរបស់ឯកឧត្តមបណ្ឌិតត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ,លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងលោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ២០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីណែនាំឱ្យស្គាល់អំពីសមាគមបណ្តាញកសិករតេជោ ព្រមទាំងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ជាពិសេស ឯកឧត្តមចង់បង្ហាញប្រជាពលរដ្ឋអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដែលអាចជួយបង្កើតការងារ និងជាប្រភពចំណូលចីរភាពសម្រាប់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះឯកឧត្តមបណ្ឌិត […]

កាលវិភាគផ្សព្វផ្សាយ