អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប

កំពង់ធំ-សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានរបស់ធនាគារ ARDB ដល់សហគមន៍ដាំបន្លែ ផ្ទះសំណាញ់ និងសហគមន៍ចិញ្ចឹមមាន់ ព្រមទាំងកសិករចិញ្ចឹមទារយកស៊ុតផងដែរស្ថិតនៅ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងឱកាសនៃការអញ្ជើញចុះផ្សព្វផ្សាយឥណទានដល់ក្រុមសហគមន៍ខាងលើនេះ គឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលរវាងឯកឧត្តមបណ្ឌិត កៅ ថាច និងកសិករជាច្រើនកន្លែង ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយនិងការស្តាប់មតិលើកឡើងរបស់ក្រុមកសិករអ្នកចិញ្ចឹមសត្វ ព្រមទាំងកន្លែងបំប៉នគោយកសាច់, សហគមន៍ចិញ្ចឹមមាន់ស្រែស្ថិត ឃុំចំណារក្រោម និងកសិដ្ឋានចិញ្ចឹមទារយកស៊ុត ស្តីពីតម្រូវការទីផ្សារ ការផ្គត់ផ្គង់ ព្រមទាំងបញ្ហាប្រឈមនានាផងដែរ។

បន្ទាប់ពីទទួលបានមតិលើកឡើងផ្សេងៗគ្នា និងសំណូមពរក៏ដូចជាការប្តេជ្ញាចិត្តចំពោះមុខរបរនីមួយៗរួចមក  ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំបន្ថែមដល់បងប្អូនទាំងក្នុងសហគមន៍ ក្រៅសហគមន៍ទាំងអស់ ព្រមទាំងអ្នកចិញ្ចឹមស្រាប់ដែលមានឆន្ទៈពិតប្រាកដ ចង់ពង្រីកការចិញ្ចឹម និងដាំដុះបន្លែ ចិញ្ចឹមសត្វ ធនាគារ ARDB ស្វាគមន៍នឹងផ្តល់ឥណទានតម្លៃសមរម្យមានអត្រាការប្រាក់ទាបប្រមាណ៧ភាគរយក្នុង១ឆ្នាំផងដែរ។

ទន្ទឹមនឹងនេះ ក្នុងនាមជាធនាគាររដ្ឋ ដែលបម្រើតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ធនាគារ ARDB មានគោលបំណងធំជាចម្បង គឺចង់ផ្តល់ជូនឥណទានដល់ប្រជាពលរដ្ឋ ដែលចង់បានទុនយកទៅធ្វើអាជីវកម្មពិតប្រាកដ និងកុំយកទៅប្រើប្រាស់ខុសគោលដៅរបស់ធនាគារ។

ហេតុដូច្នោះហើយ ការដែលសហគមន៍ និងអ្នកចិញ្ចឹមសត្វ បានយកឥណទានទៅបង្កើតមុខរបរពិតប្រាកដ ដូចជាបង្កើតចំណូលមូលដ្ឋាន មានដាំដុះបន្លែ ចិញ្ចឹមាន់ ត្រី វារីវប្បកម្ម បន្លែផ្ទះសំណាញ់ ដែលទាំងអស់នេះបានជួយចូលរួមចំណែកយ៉ាងធំ ក្នុងការបង្កើតការងារ ផ្តល់ប្រាក់ចំណូលពលរដ្ឋ និងកាត់បន្ថយចំណាកស្រុកថែមទៀតផង។

ឆ្លៀតក្នុងឱកាសនេះដែរ នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ក៏បានអញ្ជើញចុះពិនិត្យមើលចុងក្រោយ នូវទីតាំងកន្លែងកសិដ្ឋានរបស់ ក្រុមហ៊ុន Made for This របស់លោក ដារ៉ន ដែលចិញ្ចឹមត្រីតាមប្រព័ន្ធទឹកវិលជាប្លុក (IPRS) និងក្រុមចិញ្ចឹមកង្កែប ភ្ញាស់កូនកង្កែប និងចិញ្ចឹមកង្កែបសាច់ ប្រមាណ២០គ្រួសារផងដែរ ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប៕


maxresdefault
ស្រីលង្កាពង្រីកកសិកម្មសរីរាង្គ សម្រាប់នាំចេញផលិតផលទៅសហភាពអឺរ៉ុប

កូឡុំបូ៖ ប្រទេសស្រីលង្កាកំពុងរៀបចំពង្រឹងការដាំដុះបន្លែ និងផ្លែឈើសរីរាង្គ ដើម្បីឆ្លើយតបទៅនឹងបទប្បញ្ញត្តិស្តីពីនិរន្តរភាព នាពេលខាងមុខរបស់សហភាពអឺរ៉ុបសម្រាប់ការនាំចូលផលិតផលកសិកម្មពីប្រទេសស្រីលង្កា។ សហភាពអឺរ៉ុបកំពុងតែបង្កើតច្បាប់ថ្មី ដែលនឹងតម្រូវឱ្យអ្នកនាំចេញបន្លែផ្លែឈើ ត្រូវបំពេញតាមស្តង់ដារប្រកបដោយនិរន្តរភាពកាន់តែតឹងរ៉ឹង ដើម្បីរក្សាលទ្ធភាពនាំចូលទៅកាន់ទីផ្សារអឺរ៉ុប នៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញស្រីលង្កា បានមានប្រសាសន៍ថា ប្រទេសស្រីលង្កាកំពុងតែផ្តល់អាទិភាពដល់ផលិតកម្មសរីរាង្គ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រនាំចេញរបស់ខ្លួន។ លោកបានមាប្រសាសន៍ថា «ទីផ្សារពិភពលោកបច្ចុប្បន្នសម្រាប់ផលិតផលកសិកម្មសរីរាង្គមានតម្លៃប្រហែល១៥០ពាន់លានដុល្លារ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងរហូតដល់៦៥០ពាន់លានដុល្លារនៅឆ្នាំ២០៣៤។ ដូច្នេះ​ ប្រសិនបើប្រទេសស្រីលង្កាចង់ចាប់យកចំណែកទីផ្សារបានខ្លះ យើងត្រូវអភិវឌ្ឍវិស័យកសិកម្មសរីរាង្គរបស់យើង។ ក្រុមប្រឹក្សាអភិវឌ្ឍការនាំចេញបានធ្វើអន្តរាគមន៍ក្នុងបញ្ហានេះរួចហើយ»។ លោកប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ បានកត់សម្គាល់ថា ប្រហែលពាក់កណ្តាលនៃតម្រូវការជាសកលសម្រាប់ផលិតផលសរីរាង្គនឹងមកពីរដ្ឋជាសមាជិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។ លោក​បាន​បន្ត​ថា បច្ចុប្បន្ន​ប្រទេស​ស្រីលង្កា​មាន​កសិករ​ប្រមាណពីរម៉ឺន​នាក់​កំពុងតែ​ដាំបន្លែផ្លែឈើនៅ​លើ​ផ្ទៃដីទំហំ២៨ ៣០០ហិកតា ​ជា​លក្ខណៈ​សរីរាង្គទាំងអស់​សម្រាប់​ផ្គត់ផ្គងការ​នាំ​ចេញទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសសម្រាប់ទីផ្សារសហភាពអឺរ៉ុប។ ក្រុមប្រឹក្សាអភិវឌ្ឍការនាំចេញស្រីលង្កាមានគោលបំណងបង្កើនតំបន់ដាំដុះបែបសរីរាង្គ ក្រោមផែនការសកម្មភាពអភិវឌ្ឍន៍ការនាំចេញ ដើម្បីឱ្យស្របតាមតម្រូវការរបស់សហភាពអឺរ៉ុប នាពេលអនាគត និងនិន្នាការទីផ្សារអន្តរជាតិផងដែរ។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការកែទម្រង់រដ៏ធំដើម្បីសម្របខ្លួនទៅនឹងគោលនយោបាយនិរន្តរភាពជាសកល និងលើកកម្ពស់កសិកម្មប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។  កសិកម្មសរីរាង្គត្រូវបានកំណត់ថា ជាវិធីសាស្រ្តកសិកម្ម ដែលជៀសវាងធាតុចូលសំយោគ និងពឹងផ្អែកលើសារធាតុ និងដំណើរការបែបធម្មជាតិ។ ចំណែកគណៈកម្មការអឺរ៉ុប បានកំណត់គោលដៅនៃការបំប្លែង២៥ភាគរយនៃដីកសិកម្មរបស់សហភាពអឺរ៉ុប ឱ្យក្លាយទៅជាផលិតកម្មសរីរាង្គនៅឆ្នាំ២០៣០ ដែលជាគោលនយោបាយត្រូវគេរំពឹងថា នឹងមានឥទ្ធិពលលើខ្សែសង្វាក់ផ្គត់ផ្គង់នៅតាមបណ្តាប្រទេសនាំចេញ។  ដូច្នេះផែនការរបស់ប្រទេសស្រីលង្កាក្នុងការពង្រីកមូលដ្ឋានកសិកម្មសរីរាង្គរបស់ខ្លួន ដោយអនុលោមតាមស្តង់ដារនាំចូលទាំងនេះ ដើម្បីផ្តល់ឱកាសដល់ប្រទេសនាំចេញទទួលបានអត្ថប្រយោជន៍ពីកំណើនជាអន្តរជាតិសម្រាប់ផលិតផលសរីរាង្គ៕

photo_2025-10-21_15-27-44
ឧទ្យានវប្បធម៌តេជោ​​ចូលរួមផ្សព្វផ្សាយ​ពីវប្បធម៌ និង​​​ម្ហូបអាហារ​​ខ្មែរឱ្យ​កាន់តែទូលំទូលាយ​ នៅលើពិភពលោក​

ដោយ ឡុង សារេត ខេត្តកណ្តាល៖ ឧទ្យាន​វប្បធម៌តេជោ ​​​ដែល​រៀបចំ​លើផ្ទៃដី​ប្រមាណ​ប្រាំពីរហិកតា ​ស្ថិតនៅក្នុង​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​​ ​​បាននិង​កំពុង​ដើរតួកាន់តែសំខាន់​ក្នុងការចូលរួមផ្សព្វផ្សាយ​អំពីវប្បធម៌ និងមុខម្ហូបអាហារ​​​ខ្មែរឱ្យកាន់តែទូលំទូលាយ នៅលើពិភពលោក ​តាមរយៈ​ភ្ញៀវទេសចរណ៍​​អន្តរជាតិ​​។ យោងតាម​ប្រធានប្រតិបត្តិ​នៃឧទ្យានវប្បធម៌តេជោ បានឱ្យដឹង​ថា​ នៅក្នុងគម្រោងផែនការអភិវឌ្ឍន៍​​ឧទ្យានវប្បធម៌តេជោ​ នៅលើផ្ទៃ​​ប្រាំពីរហិកតា ​សម្រេច​បានលទ្ធផល​ប្រមាណ​​​១០ភាគរយ​ហើយ នៅលើទំហំផ្ទៃដីសរុប​​ ដោយ​បែងចែកជាបីទីតាំង​ធំ​ៗ ក្នុងនោះមានទីតាំង​​រូបសំណាក​ព្រះវិស្ណុ , ទីតាំង​ផ្សារបៃតង និងទីតាំងបង្ហាញ​វត្ថុអនុស្សាវរីយ៍​យ៉ាងសំបូរបែប ​ដែលជាផលិតផល​ក្នុងស្រុក​។​ ​ អ្នកស្រី ម៉ៃ សុខច័ន្ទ​មរកត ប្រធានប្រតិបត្តិ​នៃឧទ្យាន​វប្បធម៌តេជោ បានឱ្យដឹង​ថា ​គំនិតផ្តួចផ្តើម​បង្កើត​ឱ្យមាន​​ឧទ្យានវប្បធម៌តេជោនេះឡើង គឺ​​ចង់បង្ហាញពីឱ្យឃើញនូវវប្បធម៌ខ្មែរ​ទៅកាន់ភ្ញៀវ​ទេសចជាតិ និងអន្តរជាតិ​ អាចមកទស្សនានៅ​​ទីនេះ​ ​បាន​ទាំងវប្បធម៌​បែបបុរាណ និងបែបសម័យ​ទំនើប​ ដោយគ្រាន់តែ​ភ្ញៀវជាតិ និងអន្តរជាតិ​ដើរចេញពីព្រលាន​ ឬនៅមុនពេលមួយម៉ោង​នៃ​ការចេញដំណើរហោះហើរ ពួកគាត់អាចស្វែងយល់ពីវប្បធម៌ខ្មែរនៅទីនេះបាន​។ អ្នកស្រី​បានបន្ថែម​ថា ក្រៅពីផ្សព្វផ្សាយ​អំពីវប្បធម៌​ខ្មែរទៅដល់​ភ្ញៀវទេសចរបរទេស។ នៅក្នុងបរិវេណ​ឧទ្យាន​វប្បធម៌តេជោ​ ក៏មាន​ការបង្ហាញ​ពីមុខម្ហូប​ខ្មែរ​ប្រចាំនៅតាមតំបន់ដល់​ភ្ញៀវជាតិនិងអន្តរជាតិ​​ដល់ផងដែរ។ ដូច្នេះ​អ្វីដែល​បានរៀបចំនៅទីនេះ​វាអាចជួយបង្ហាញទៅកាន់ពិភពលោក ​ឬពលរដ្ឋខ្មែរ​ ដែលបានរស់នៅ​​ក្រៅប្រទេសឱ្យបាន​​ដឹងកាន់តែ​​ទូលំទូលាយ​ និងចង់មកទស្សនា​នៅទីនេះ​កាន់តែច្រើន​​។ ជាក់ស្តែង​ នៅក្នុងមួយរយៈពេល​ដែល​ឧទ្យានវប្បធម៌តេជោបើកផ្តល់សេវា​ ​សម្រាប់​ពលរដ្ឋរស់នៅបរទេស​ ពេល​បានមកដល់ គឺ​មានការសប្បាយជាមួយទេសភាព ​វប្បធម៌ ​និងការបរិភោគ​នូវ​ម្ហូបខ្មែរ​។ អ្នកស្រី […]

pabda-fish
បង់ក្លាដែសនាំចេញត្រីទៅឥណ្ឌាជិត១៤លានគីឡូក្រាម រកចំណូលបានជាង៣៨លានដុល្លារ

ក្រុងដាកា៖ ការនាំចេញត្រីរបស់ប្រទេសបង់ក្លាដែស ទៅកាន់ប្រទេសឥណ្ឌា បានកើនឡើងយ៉ាងខ្លាំងព្រោះមានតម្រូវការកាន់តែខ្ពស់ ដោយអាចរកប្រាក់ចំណូលពីការនាំចេញកើនឡើងរហូតដល់១២,៨៨លានដុល្លារ ខណៈការនាំចូលត្រីពីប្រទេសឥណ្ឌាបានធ្លាក់ចុះចំនួន៩,៦៨លានដុល្លារ រវាងឆ្នាំឆ្នាំ២០២៤-២០២៥។ យោងតាមទិន្នន័យផ្លូវការណ៍ បានឱ្យដឹងថា ប្រទេសបង់ក្លាដែស បាននាំចេញត្រីចំនួន១៣,៧៤លានគីឡូក្រាម ទៅកាន់ប្រទេសឥណ្ឌារវាងឆ្នាំ២០២៤​-២០២៥ ដែលមានតម្លៃជាទឹកប្រាក់ចំនួន៣៨,៣៥លានដុល្លារ គឺប្រហែល៨៨ភាគរយ​ ជាប្រភេទត្រីត្រឱន ខណៈប្រភេទត្រី​ចង្វាមានបរិមាណប្រហែលបួនភាគរយប៉ុណ្ណោះ។ ផ្ទុយទៅវិញ ការនាំចូលប្រភេទត្រីគល់រាំង និងប្រភេទត្រីសមុទ្រពីប្រទេសឥណ្ឌា បានធ្លាក់ចុះយ៉ាងខ្លាំង។  ក្រុមមន្ត្រីជលផលសន្មត់ថា ការកើនឡើងនៃការនាំចេញរបស់ប្រទេសបង់ក្លាដែស ដោយសារតម្រូវការកំពុងតែកើនឡើងសម្រាប់បុណ្យសាសនានៅក្នុងប្រទេសឥណ្ឌា ជាពិសេសប្រភេទត្រីត្រឱនតែម្តង។ រវាងឆ្នាំ២០២៣-២០២៤ ប្រទេសបង់ក្លាដែស បាននាំចេញត្រីទៅកាន់ប្រទេសឥណ្ឌា ក្នុងបរិមាណចំនួន៨,២៩លានគីឡូក្រាម ដោយគិតជាទឹកប្រាក់មានចំនួន២៥,៤៦លានដុល្លារ ហើយភាគច្រើន គឺជាប្រភេទត្រីត្រឱន។ ទន្ទឹមនឹងនេះដែរ ការនាំចូលត្រីពីប្រទេសឥណ្ឌា បានធ្លាក់ចុះយ៉ាងខ្លាំង ដែលក្នុងអំឡុងឆ្នាំ២០២៤-២០២៥ បង់ក្លាដែសបាននាំចូលត្រីចំនួន១៧,១១លានគីឡូក្រាម គិតជាទឹកប្រាក់ចំនួន៧,៦៦លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣-២០២៤ មានបរិមាណ៣៥,៤០លានគីឡូក្រាម គិតជាទឹកប្រាក់ចំនួន១៧,៣៤លានដុល្លារ។ ទោះបីការនាំចេញត្រីទៅកាន់ប្រទេសឥណ្ឌាមានការកើនឡើង និងមានប្រាក់ចំណូលខ្ពស់ក៏ដោយ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយចំនួននៅក្នុងប្រទេសបង់ក្លាដែស បាននិយាយត្អូញត្អែរអំពីការកើនថ្លៃដើមផលិត​ ដែលធ្វើឱ្យកសិករពិបាករកប្រាក់ចំណេញ។ ម្ចាស់កសិដ្ឋានរូបនេះ បាននិយាយថា «​តម្លៃ​ផលិតកម្ម​បាន​កើនឡើង​ខ្លាំង​ដោយសារ​តម្លៃ​ចំណី ថាមពលអគ្គិសនី និង​កម្លាំង​ពលកម្ម​កាន់តែ​ខ្ពស់​»​។ យោងតាមមន្ត្រីជលផល និងកសិករក្នុងប្រភេទបង់ក្លាដែស បានឱ្យដឹងថា ផលិតកម្មចិញ្ចឹមត្រីត្រឱន នៅក្នុងប្រទេសបង់ក្លាដែស […]

photo_2025-10-20_11-44-17
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំប្រតិភូធនាគារ ARDBចេញដំណើរទៅទីក្រុងម៉ាកាវប្រទេសចិន ដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAPលើកទី៩៩

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP​) បានដឹកនាំប្រតិភូតំណាងធនាគារ ARDB ចេញដំណើរទៅទីក្រុងម៉ាកាវនៃប្រទេសចិន ដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ និងចូលរួមជាអធិបតីក្នុងវេទិកា ADFIAP-AADFI Joint International CEO Forum 2025 និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច នឹងចូលរួមក្នុងកម្មវិធី ADFIAP Development Finance Fellowship Program ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដែលផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់ ចែករំលែកចំណេះដឹង និងបទពិសោធ ពាក់ព័ន្ធនឹងការដឹកនាំ ព្រមទាំងនវានុវត្តន៍នានាក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគម ADFIAP លើកទី៩៩ នឹងផ្តល់នូវវេទិកាដ៏សំខាន់មួយដល់សមាជិក ក្រុមប្រឹក្សាភិបាលរបស់សមាគមក្នុងការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារ និងការផ្តួចផ្តើមនានា, ពិភាក្សា […]

កាលវិភាគផ្សព្វផ្សាយ