ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារអភិវឌ្ឍន៍កសិកម្មចិន ចុះអនុស្សរណៈយោគយល់គ្នា ជំរុញកិច្ចសហប្រតិបត្តិការសេវាកម្មធនាគារ លើការអភិវឌ្ឍវិស័យកសិកម្ម

IMG_20250321_192118_784

ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Zhan Dongsheng ប្រធានធនាគារ ADBC ព្រមទាំងថ្នាក់ដឹកនាំនៃធនាគារទាំងពីរ។

អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងជំរុញភាពជាដៃគូ តាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការសេវាកម្មធនាគារលើការអភិវឌ្ឍវិស័យកសិកម្ម, ការជំរុញការ វិនិយោគមកប្រទេសកម្ពុជា, ការជំរុញការនាំចេញកសិផលកម្ពុជា មកទីផ្សារប្រទេសចិន តាមរយៈការផ្តល់សេវាកម្មធនាគារ ជាពិសេសសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តរវាងធនាគារទាំងពីរ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

បន្ថែមពីនេះ, ធនាគារទាំងពីរ នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការជំរុញហិរញ្ញប្បទានបៃតង ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមធ្វើការសិក្សាស្រាវជ្រាវរួមគ្នា (Joint-Research) ក្នុងក្របខណ្ឌ APRACA Centre of Excellence – Green Finance to Agriculture Sector។

ធនាគារទាំងពីរ ក៏បានសង្កត់ធ្ងន់លើការចូលរួមលើកកម្ពស់គំនិតផ្តួចផ្តើមនៃ APRACA និងពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលរួមគ្នា, ការផ្លាស់ប្តូរបទពិសោធន៍រវាងបុគ្គលិក (Staffs Exchange) និងការអនុវត្តទស្សនកិច្ចសិក្សា ជាដើម។

ក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នានេះ, ធនគារទាំងពីរ នឹងបង្កើតផែនការសកម្មភាពរួមគ្នាក្នុងការចូលរួមចំណែក ផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ តាមរយៈការចែករំលែកនូវបទពិសោធន៍ល្អៗ និងការចែករំលែកព័ត៌មានទៅវិញទៅមក៕

 

 

 

 

 

 

 

 

 

 


photo_2026-02-05_14-50-22
សត្វផ្សោតក្បាលត្រឡោកមួយក្បាលត្រូវគេប្រទះឃើញងាប់ ដោយជាប់សំណាញ់នៅកោះអាចម៍សេះ

កែប៖ យោងបើតាមអង្គការអភិរក្សសមុទ្រកម្ពុជា(Marine Conservation Cambodia) បានឱ្យដឹងថា សត្វផ្សោតក្បាលត្រឡោកមួយក្បាល ដែលជាសត្វដ៏កម្រត្រូវបានគេប្រទះឃើញងាប់នៅតំបន់កោះអាចម៍សេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងកែប ខេត្តកែប។ ​ក្នុងសេចក្តីរាយការណ៍ នៅថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអភិរក្សសមុទ្រកម្ពុជាឱ្យដឹងថា “កាលពីសប្តាហ៍មុន ខណៈពេលក្រុមការងាររបស់យើងកំពុងធ្វើដំណើរត្រឡប់មកកោះអាចម៍សេះ យើងបានប្រទះឃើញសាកសពផ្សោតក្បាលត្រឡោកញី (Irrawaddy Dolphin) វ័យជំទង់មួយក្បាលអណ្តែតលើផ្ទៃសមុទ្រ”។ អង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យដឹងបន្ថែមថា សាកសពផ្សោតត្រូវបានគេនាំមកកាន់កោះអាចម៍សេះ ដើម្បីធ្វើកោសលវិច័យដោយអ្នកវិទ្យាសាស្ត្រជំនាញផ្នែកសត្វសមុទ្ររបស់អង្គការអភិរក្សសមុទ្រកម្ពុជា។ ដោយសារតែមានសំណល់សំណាញ់នៅជាប់នឹងកន្ទុយរបស់វា និងមានស្នាមបង្ហាញពីការជាប់សំណាញ់ មូលហេតុនៃការងាប់ត្រូវបានកំណត់ថា បណ្តាលមកពីការជាប់សំណាញ់មងនេសាទ។ អង្គការអភិរក្សសមុទ្រកម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា “ចំពោះករណីនេះត្រូវបានកត់ត្រា និងរាយការណ៍ជូនទៅកាន់រដ្ឋបាលជលផលរួចរាល់ហើយ។ តាមរយៈការបង្ហោះនេះ យើងក៏ចង់លើកកម្ពស់ការយល់ដឹងអំពីការគម្រាមកំហែងដ៏ធ្ងន់ធ្ងរ ដែលអាចកើតមានឡើងទៅលើសត្វសមុទ្រ ជាពិសេសសំណាញ់ ឬឧបករណ៍នេសាទ ដែលត្រូវបានបោះបង់ចោល ឬមិនមានការត្រួតពិនិត្យ”។ គួរបញ្ជាក់ថា ផ្សោត​ក្បាលត្រឡោក​ត្រូវបាន​អ្នក​ជំនាញ​រកឃើញ​នូវ​ទីជម្រក​ពីរ​ខុសគ្នា​រវាង​ដែនទឹក​សមុទ្រ និង​ទឹកសាប ​ហើយ​មាន​រូបរាង​ប្រហាក់ប្រហែលគ្នា​។ ប្រវែង​ដងខ្លួនកូនផ្សោត​ទើប​កើតមានពី​៩០-១០០​ស​ង់ទីម៉ែត្រ រហូតពេលពេញវ័យប្រវែងពី២,៣២ ទៅ២,៧៥​ម៉ែត្រ និង​កូន​ទើប​កើតមាន​ទម្ងន់ពី១០ ​ទៅ១២​គីឡូក្រាម នៅពេលពេញវ័យមានទម្ងន់រហូត១៣០​គីឡូក្រាម។ សត្វផ្សោតប្រភេទនេះ វា​គ្មាន​ចំពុះ​ទេ ក្បាល​មាំ​រាង​មូល ចំណែក​ព្រុយ​ខ្នង​មាន​ទម្រង់​ផ្សេងៗ​គ្នា​​។ ចំណែកផ្នែក​ខាង​ខ្នង […]

photo_2026-02-13_09-06-15 (3)
អ្នកចិញ្ចឹមជ្រូកក្នុងស្រុកសប្បាយរីករាយ​ពេល​លក់បានថ្លៃ ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ នៅក្នុងរដូវកាល​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ជនជាតិ​ចិន-វៀតណាម​ក្នុងឆ្នាំ​២០២៦នេះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យចិញ្ចឹមសត្វក្នុងស្រុក​សង្កេតឃើញ​ថា ​អ្នកចិញ្ចឹមជ្រូកមានការសប្បាយរីករាយ​​នៅពេលលក់សត្វចិញ្ចឹមរបស់ខ្លួនបានថ្លៃ​​ជាងពេលធម្មតា​។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាល​នៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា​ “យើងឃើញថា តម្រូវការជ្រូករស់នៅក្នុងរដូវកាលចូលឆ្នាំចិន-វៀតណាម​នេះ​ ជា​ពេលវេលា​មួយ ដែល​កសិករប្រកបមុខរបរចិញ្ចឹមសត្វ​ ពិសេសអ្នកចិញ្ចឹមជ្រូក​មានការ​សប្បាយរីករាយ​ ពីព្រោះ​​មានតម្រូវការ​​ជ្រូករស់កើនឡើង​ខ្ពស់​​”។ ​លោកបន្តទៀតថា នៅរដូវចូលឆ្នាំចិននេះ​ ពិតជាមានតម្រូវការជ្រូករស់កើនឡើងច្រើនគួរសម​​ ទាំងការបញ្ជាទិញ​ជ្រូកខ្វៃ ជ្រូកធំ ​បានធ្វើឱ្យតម្លៃជ្រូករស់កើនឡើងផងដែរ​​។ តួយ៉ាង​នៅដើមឆ្នាំ​២០២៦មកនេះ​ តម្លៃជ្រូករស់​របស់កសិករចាប់ផ្តើមហក់ឡើងជាសន្សឹមៗ​ បើប្រៀបធៀប និងពេលដូចគ្នា ឆ្នាំ​២០២៥​​។​ បើតាម​ប្រធានក្រុមប្រឹក្សាភិបាលសមាគមខាងលើ កសិករ​ចិញ្ចឹមជ្រូក​ មិនសម្រាប់តែ​​ផ្គត់ផ្គង់នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-​វៀតណាម​ទេ។ បានន័យថា សម្រាប់ឆ្លើយតប​​​តម្រូវការ​នៅទូទាំងប្រទេស​ ក្នុងមួយថ្ងៃមានប្រមាណ​១០​ ០០០ក្បាល​ ប៉ុន្តែចូលមកដល់ជិតបុណ្យចូលឆ្នាំចិននេះ​ តម្រូវការជ្រូករស់​អាចកើនដល់​១២ ០០០ក្បាល​។​ ដូច្នេះទើបធ្វើឱ្យតម្លៃជ្រូក​រស់ឡើងថ្លៃដល់ជាង១០ ០០០រៀល​ក្នុងមួយគីឡូក្រាម ប៉ុន្តែ​ក្រោយពីបុណ្យចូលឆ្នាំចិន​បានបញ្ចប់​ តម្លៃជ្រូកនឹងធ្លាក់មកវិញ ​ចន្លោះពី៩ ០០០រៀល ទៅ១០ ០០០រៀល។​ ​លោក លី ឡាវីល បានលើកឡើង​ថា ក្នុងនាម​​ក្រុមប្រឹក្សានៃសមាគមអ្នកចិញ្ចឹមសត្វ ​គឺលោកចង់ឱ្យវិស័យចិញ្ចឹមសត្វ​មានការរីកចម្រើន​ ហើយចង់ឃើញប្រជាពលរដ្ឋរស់នៅក្នុងប្រទេស​ជួយគាំទ្រ […]

photo_2026-02-12_08-23-16 (4)
សហគមន៍កសិកម្មស្ពឺ ត្រៀមកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន

ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖  ក្រោមការគាំទ្រពីអង្គការទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) តាមរយៈស្ថានទូតតួកគីយេប្រចាំកម្ពុជា សហគមន៍កសិកម្មស្ពឺ ស្ថិតនៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងត្រៀមចាប់ផ្តើមកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចូលទីផ្សារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី។ លោក លី រ៉សាត អ្នកគ្រប់គ្រងសហគមន៍កសិកម្មស្ពឺ បានប្រាប់ទូរទស្សន៍ ARDB នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា បន្ទាប់ពីទទួលបានជំនួយគាំទ្រពីគម្រោង TIKA សហគមន៍កំពុងធ្វើការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីវាយតម្លៃលើគុណភាព និងបរិមាណផលិត មុននឹងដាក់ចូលទីផ្សារជាផ្លូវការ។ លោកបានបន្ថែមថា បន្ទាប់ពីការសាកល្បងទទួលបានជោគជ័យពេញលេញ សហគមន៍នឹងចាប់ផ្តើមផលិតជាផ្លូវការ ដោយប្រមូលទិញគ្រាប់ស្វាយចន្ទីពីសមាជិកសហគមន៍ តាមកញ្ចប់ថវិកា និងបរិមាណដែលបានកំណត់។ ទោះជាយ៉ាងណា នៅពេលនេះ ថ្នាក់ដឹកនាំសហគមន៍មិនទាន់កំណត់ច្បាស់លាស់អំពីថវិកា និងទិសដៅនៃការប្រមូលទិញនៅឡើយទេ ព្រោះស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដែលមកទល់ពេលនេះ ទើបអាចកែច្នៃបានប្រមាណមួយតោនប៉ុណ្ណោះ។ បើតាមលោក លី រ៉សាត, គម្រោង TIKA ក្រោមប្រធានបទ  “ពង្រឹងសមត្ថភាពសហករណ៍កសិកម្មតាមរយៈការកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា” និងជួយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសស្ត្រីក្រីក្រ […]

image_2026-02-10_13-18-37
ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីនកើនឡើង១៤ភាគរយ នៅឆ្នាំ២០២៥

ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រទេសហ្វីលីពីនបានរក្សាតំណែងរបស់ខ្លួនជាប្រទេសនាំចេញផ្លែម្នាស់ធំជាងគេទីពីរ របស់ពិភពលោកនៅឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រជាតម្រូវការខ្ពស់ពីទីផ្សារប្រទេសចិន។ អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីន បានឈានដល់បរិមាណ៧៧៥ ០២៨តោន កាលពីឆ្នាំ២០២៥ គឺកើនឡើងជិត១៤ភាគរយ ពីបិរមាណ៦៨២ ៣៨៣តោន ក្នុងឆ្នាំ២០២៤។ ការកើនឡើងដែលបានព្យាករណ៍នេះ គឺផ្អែកលើទិន្នន័យពាណិជ្ជកម្ម ក្នុងរយៈពេលប្រាំបួនខែដំបូង រហូតដល់ខែកញ្ញា ដែលបង្ហាញថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសចិន បានកើនឡើង១៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិននៅតែជាទិសដៅសំខាន់សម្រាប់ផ្លេម្នាស់ហ្វីលីពីន ដោយការនាំចូលកើនឡើង ស្របពេលអ្នកប្រើប្រាស់បង្ហាញឆន្ទៈកាន់តែខ្លាំងក្នុងការទិញផ្លែម្នាស់ដាំក្នុងត្រូពិច។ អង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ថា តម្រូវការគឺខ្លាំង ជាពិសេសសម្រាប់ផ្លែម្នាស់ពូជ អឹមឌីធូ (MD2) ដែលត្រូវបានដាំដុះយ៉ាងច្រើននៅក្នុងតំបន់ខ្ពង់រាបនៃកោះមីនដាណាវ​ ប្រទេសហ្វីលីពីន។ អង្គការដដែលនេះបាននិយាយថា “កំណើននៃការនាំចេញទៅកាន់ប្រទេសចិន ដោយសារការធ្លាក់ចុះទាក់ទងនឹងអាកាសធាតុមិនអំណោយផលនៅក្នុងផលិតកម្មម្នាស់ក្នុងស្រុករបស់ចិន ដែលបណ្តាលឱ្យមានទិន្នផលទាប និងមានគុណភាពអន់”។ ចំណែកប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក៏បានបន្តស្រូបយកបរិមាណផ្លែម្នាស់របស់ហ្វីលីពីនប្រមាណ៣៦ភាគរយ និង១៣ភាគរយនៃការនាំចេញសរុបផងដែរ។ ផ្អែកលើទិន្នន័យបឋម អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសជប៉ុននឹងកើនឡើង២៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងអំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ តម្លៃនាំចេញជាមធ្យមរបស់ផ្លែម្នាស់ហ្វីលីពីន […]

កាលវិភាគផ្សព្វផ្សាយ