តម្លៃ​អង្ករ​នៅ​ជប៉ុនបន្តឡើងថ្លៃ​ រដ្ឋាភិបាលព្យាយាមទប់ស្កាត់

អន្តរជាតិ៖ ប្រជាជនជប៉ុនប្រឈមមុខនឹងបញ្ហាតម្លៃ​អង្ករ ដែល​ចេះ​តែបន្តឡើង​ថ្លៃបន្តបន្ទាប់ ដោយក្នុងនេះ អង្ករ​៥​គីឡូក្រាមមាន​តម្លៃ​ជាង​៣៨០០​យ៉េន​ ឬប្រមាណជាង២៦ដុល្លារអាមេរិក។

ទីភ្នាក់ងារ ស៊ីន ហួរ របស់ចិនបានរាយការណ៍ពីទី ក្រុងតូក្យូ​ ដោយយោងតាមរបាយការណ៍របស់ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជប៉ុន នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ២០២៥ បានរាយការណ៍អំពីតម្លៃអង្ករជាមធ្យមនៅក្នុងផ្សារទំនើបទូទាំងប្រទេស ​បាននឹងកំពុង​បន្ត​កើនឡើង​នៅ​ក្នុងតម្លៃ៣៨៩២យ៉េន ក្នុង៥គីឡូក្រាម​ក្នុង​សប្តាហ៍​ចុងក្រោយ​នេះ​។

​   ទន្ទឹមនឹងនេះដែរ តម្លៃអង្ករនៅផ្សារទំនើបបានបន្តកើនឡើង៦២យ៉េនក្នុង១គីឡូក្រាម កាលពីសប្តាហ៍មុន ដែលបានកើនឡើង ប្រមាណ៩០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។

តម្លៃអង្ករលក់រាយនៅផ្សារទំនើបរបស់ជប៉ុន ​បាន​កើនឡើង​សន្សឹមៗឥតឈប់​ក្នុង​រយៈពេល៧សប្តាហ៍​ជាប់ៗ​គ្នា ទោះបីជា​រដ្ឋាភិបាល​មាន​ផែនការ​បញ្ចេញ​អង្ករ​បម្រុង២១ម៉ឺនតោន​ទៅកាន់​ទីផ្សារ​​ក្នុងការទប់ស្កាត់ ដើម្បីរក្សាស្ថិរភាពតម្លៃ និង​ជួយ​សម្រាល​បញ្ហា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋក៏ដោយ។

ការលក់អង្ករបម្រុងនឹងប្រព្រឹត្តទៅតាមរយៈដំណើរការដេញថ្លៃ ហើយការ​លក់​ដំបូង​ចំនួន១៥ម៉ឺនតោន ​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​មីនា​ ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុននឹងបញ្ចេញ​បរិមាណ​អង្ករបម្រុង​សម្រាប់​ជុំ​បន្ទាប់ទៀត ​ដោយ​ផ្អែក​លើ​ស្ថានភាពជាក់ស្តែង។

អ្នកជំនាញបាននិយាយថា តម្លៃ​អង្ករ​ដែលចេះតែកើនឡើងនេះមិន​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ធូរ​ស្រាល​នោះ​ទេ។ កត្តា​នេះ​បាន​បង្ក​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​កសិករ និង​អ្នក​លក់​ដុំ​នៅ​ប្រទេស​ជប៉ុន ដោយសារតែតម្លៃកើនឡើងនេះ អាចនឹងកាត់បន្ថយតម្រូវការអ្នកទិញនាថ្ងៃខាងមុខ៕


513284636_1144353477723101_546613260000653920_n
ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់សំខាន់ៗលើចំណុចពីរ

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ចំណេះដឹងសកលដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះថា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់ ដោយកំណត់លើចំណុចសំខាន់ពីរ។ ចំណុចទី១ គឺកម្ពុជាត្រូវកំណត់បំណងប្រាថ្នាសម្រាប់រយៈពេល២៥ឆ្នាំទៅមុខទៀត ដែលជាគោលបំណង និងគោលដៅរយៈពេលវែង ដែលជាការតម្រង់ទិសការខិតខំប្រឹងប្រែង និងការប្ដេជ្ញារបស់កម្ពុជា។ ចំណែកចំណុចទី២ គឺការកំណត់អំពីមាគ៌ារបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណង និងគោលដៅទាំងនេះ ដោយការពិនិត្យលើភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ហើយគិតគូររៀបចំអំពីការកសាងភាពធន់ និងកសាងកំណើនក្នុងការកសាងជាតិ ការការពារផលប្រយោជន៍ជាតិ ការការពារប្រជាជន និងការការពារទឹកដីលើមាគ៌ាដ៏វែងឆ្ងាយនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាការតម្រង់ទិសសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានកសាងផ្អែកលើភាគលាភនៃសន្ដិភាព និងការអភិវឌ្ឍរយៈពេល២៥ ឆ្នាំកន្លងមក ដែលកើតចេញពីលទ្ធផលនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម វង្សី វិសុទ្ធ បានលើកឡើងទៀតថា ការកើនឡើងនូវភាពមិនប្រាកដប្រជា […]

Firefly-Create-an-image-depicting-the-various-elements-influencing-the-FAO-Food-Price-Index-in-May-2_600x400
សន្ទស្សន៍តម្លៃអាហាររបស់ FAO ធ្លាក់ចុះក្នុងខែឧសភា ចំពេលតម្លៃធញ្ញជាតិ ស្ករ និងប្រេងឆាធ្លាក់ចុះ

អន្តរជាតិ៖ សន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការស្បៀងអាហារ​ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ស្តីពីការប្រែប្រួលតម្លៃទំនិញម្ហូបអាហារពិភពលោក បានបង្ហាញឱ្យឃើញថា តម្លៃទំនិញក្នុងខែមីនា ឆ្នាំ២០២៥ មិនផ្លាស់ប្តូរច្រើនទេពីតម្លៃដែលបានប្រែប្រួលក្នុងខែកុម្ភៈ ខណៈពេលមានការធ្លាក់ចុះគ្រាប់ធញ្ញជាតិ និងស្ករ នៅលើពិភពលោក ប៉ុន្តែមានការកើនឡើងគួរឱ្យកត់សម្គាល់នូវតម្លៃប្រេងឆា។ យោងតាមរបាយការណ៍អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានឱ្យដឹងថា សន្ទស្សន៍ដែលតាមដានការផ្លាស់ប្តូរប្រចាំខែ​ ចំពោះតម្លៃអន្តរជាតិនៃប្រភេទទំនិញម្ហូបអាហារ ដែលបានជួញដូរទូទាំងពិភពលោក គឈជាមធ្យម១២៧,១ពិន្ទុក្នុងខែមីនា ត្រូវជា៦,៩ភាគរយខ្ពស់ជាងកម្រិតតម្លៃ ដែលត្រូវគ្នានឹងតម្លៃកាលពីមួយឆ្នាំមុន ប៉ុន្តែនៅតែទាបជាងចំនួន២០,៧ភាគរយនៃតម្លៃខ្ពស់បំផុតកាលពីខែមីនា ឆ្នាំ២០២២។ សន្ទស្សន៍តម្លៃគ្រាប់ធញ្ញជាតិរបស់អង្គការដដែរលនេហះ បង្ហាញថា បានធ្លាក់ចុះ២,៦ភាគរយនៅក្នុងខែមីនា ហើយបានធ្លាក់ចុះរហូតដល់១,១ភាគរយ បើធៀបនឹងខែមីនា ឆ្នាំ២០២៤។ ចំណែកតម្លៃស្រូវសាលីលើពិភពលោក បានធ្លាក់ចុះដោយសារតែការព្រួយបារម្ភអំពីស្ថានភាពដំណាំ នៅក្នុងក្រុមហ៊ុននាំចេញធំៗ ស្ថិតនៅភាគខាងជើងមួយចំនួនបានធូរស្រាល ទោះបីចរាចរណ៍រូបិយប័ណ្ណអន្តរជាតិមិនសូវធ្លាក់ចុះក៏ដោយ។ តម្លៃ​គ្រាប់ពោត ក៏ដូចជាតម្លៃគ្រាប់ស្ពៅ នៅលើ​ពិភពលោក​ក៏​បាន​ធ្លាក់​ចុះ​តាំងពី​ខែ​កុម្ភៈ​ផងដែរ។ សន្ទស្សន៍តម្លៃអង្ករទាំងអស់បង្ហាថា បានធ្លាក់ចុះ១,៧ភាគរយ ដោយសារការនាំចូលមានតិច ហើយការផ្គត់ផ្គង់នាំចេញមានច្រើន។ ផ្ទុយទៅវិញ សន្ទស្សន៍តម្លៃប្រេងឆាបង្ហាថា បានកើនឡើងចំនួន៣,៧ភាគរយ ពីខែកុម្ភៈដល់ជាមធ្យម២៣,៩ភាគរយ ខ្ពស់ជាងកម្រិតតម្លៃកាលពីឆ្នាំមុន។ សម្រាប់ដូងប្រេង សណ្តែកសៀង និងប្រេងផ្កាឈូករ័ត្នទាំងអស់ បានកើនឡើងដោយសារតម្រូវការនាំចូលច្រើននៅលើសកលលោក។ ចំណែកសន្ទស្សន៍តម្លៃសាច់វិញ ក៏បានកើនឡើងផងដែរ ដោយកើនឡើង០,៩ភាគរយក្នុងមួយខែ និងកើនឡើង២,៧ភាគរយក្នុងមួយឆ្នាំ […]

image_2025-06-25_08-58-05
ឡាវ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ចិន​ដើម្បី​ចាប់ផ្តើម​គម្រោង​ដាំ​កៅស៊ូ​ខ្នាត​ធំ នៅក្នុងប្រទេស

វៀងច័ន្ទ៖ អាជ្ញាធរខេត្តបកែវរបស់ឡាវ កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនដាំកៅស៊ូមកពីប្រទេសចិន ដើម្បីអនុវត្តគម្រោងវិនិយោគរយៈពេល៣០ឆ្នាំ សម្រាប់ដាំដើមកៅស៊ូលើផ្ទៃដីទំហំ៥០០០ហិកតា ជាមួយប្រជាជនឡាវ នៅក្នុងមូលដ្ឋាន។ យោងតាមសារព័ត៌មាន​ វៀងច័ន្ទថែមស៍​ របស់ឡាវ បានឱ្យដឹងថា កិច្ច​ប្រជុំ​អំពីគម្រោងវិនិយោគនេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន ​នៅ​ក្នុងស្រុកប៉ាក់ថា ខេត្តបកែវ ​ដើម្បី​ពិភាក្សាគ្នាលម្អិតបន្ថែមទៀត​ ​ដោយ​មាន​តំណាង​មក​ពី​មន្ត្រីថ្នាក់ស្រុក និងថ្នាក់ដឹកនាំ​ក្រុមហ៊ុនរោងចក្រផលិតកៅស៊ូ។ ប្រធានការិយាល័យផែនការ និងវិនិយោគក្នុងស្រុក លោក អាំភូន អ៊ិនថានុន (Amphone Inthanon)  បានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ក្នុងការដាំដើមកៅស៊ូនៅក្នុងខេត្តប៉ាក់ថា ស្ថិតនៅភាគពាយ័ព្យប្រទេសឡាវ ជាប់ព្រំដែនជាមួយប្រទេសថៃ។ កិច្ចព្រមព្រៀងនេះមានគោលបំណងផ្តល់ផលប្រយោជន៍ស្មើគ្នាដល់ភាគីទាំងបី  គឺរដ្ឋ វិនិយោគិន និងប្រជាជនក្នុងមូលដ្ឋាន  ដោយធានាថា ការវិនិយោគជាទ្រង់ទ្រាយធំនេះ ត្រូវតែអនុលោមតាមច្បាប់របស់ឡាវ ដោយប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ជាអ្នកផ្តល់ដីសម្រាប់ដាំដើមកៅស៊ូ។ កិច្ចព្រមព្រៀងបានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចសហការគ្នានេះមានគោលបំណងបង្កើនអត្ថប្រយោជន៍ជាអតិបរមាសម្រាប់គ្រប់ភាគី តាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ គម្រោងវិនិយោគដំាដំណាំកៅស៊ូនេះ ក៏ត្រូវផ្សារភ្ជាប់ទៅនឹងការការពារបរិស្ថាន តាមរយៈលើកកម្ពស់ការដាំដំណាំយុទ្ធសាស្ត្រ ដើម្បីបង្កើតជាតំបន់បៃតង បង្កើតការងារធ្វើនៅនឹងកន្លែង និងផ្តល់ប្រាក់ចំណូលប្រកបដោយស្ថិរភាពដល់ប្រជាជនឡាវនៅក្នុងមូលដ្ឋាន។ សារព័ត៌មានដដែល បានពន្យល់បន្ថែមទៀតថា គោលដៅចុងក្រោយបំផុតរបស់រដ្ឋាភិបាលឡាវចំពោះគម្រោងវិនិយោគជាមួយក្រុមហ៊ុនចិននេះ គឺដើម្បីលើកកម្ពស់ប្រាក់ចំណូលតាមគ្រួសារប្រជាជនឡាវ និងកាត់បន្ថយភាពក្រីក្រផងដែរ។ កិច្ចព្រមព្រៀងភាពជាដៃគូវិនិយោគនេះ មានសុពលភាពរយៈពេល៣០ឆ្នាំ និងគ្របដណ្តប់លើផ្ទៃដីចំនួន៥ […]

LANDBANK_Branch_Facade_2023_12_02_08_56_20
ធនាគារហ្វីលីពីណបញ្ចេញប្រាក់កម្ចីជិត២២លានដុល្លារ សម្រាប់ទ្រទ្រង់ខ្សែសង្វាក់តម្លៃកសិកម្ម

ម៉ានីល៖ ធនាគាររដ្ឋរបស់ប្រទេសហ្វីលីពីន បានបញ្ចេញប្រាក់កម្ចីចំនួន១,២ពាន់លានប៉េសូហ្វីលីពីន ឬប្រហែល២១,៨២លានដុល្លារ  តាមរយៈកម្មវិធីផ្តល់ប្រាក់កម្ចី ដើម្បីគាំទ្រដល់ខ្សែសង្វាក់តម្លៃកសិកម្មទាំងមូល។ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាប្រធានធនាគារ ឡែនដ៍ (Land​ Bank) ដែលគ្រប់គ្រង លោក រ៉ាល រ៉េកតូ (Ralph Recto) បានមានប្រសាសន៍ថា កំណើនកសិកម្ម និងសមាហរណកម្មធនធាន តាមរយៈកម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម បានបញ្ចេញប្រាក់កម្ចីចំនួន១,១៦ពាន់លានប៉េសូហ្វីលីពីន ឬប្រហែលជាង២១លានដុល្លារ ក្នុងរយៈពេលប្រាំមួយខែ។ គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៥ កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ដល់អ្នកខ្ចីប្រាក់ចំនួនជិត៧០ ០០នាក់ និងបានផ្តល់ហិរញ្ញប្បទានលើផ្ទៃដីស្រែចម្ការជាងពីរម៉ឺនហិកតា។ សេចក្តីថ្លែងការរបស់ធនាគារ បានឱ្យដឹងទៀតថា ធនាគារមានគោលបំណងនាំយកកម្មវិធីនេះទៅដល់អ្នកទទួលផលថ្មីយ៉ាងហោចណាស់មួយម៉ឺននាក់ នៅត្រឹមចុងឆ្នាំ២០២៥ ដើម្បីអនុវត្តផែនការជំរុញរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្ម និងលើកកម្ពស់ជីវភាពរស់នៅតាមជនបទ។ កម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម បានបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពង្រីកសិទ្ធិទទួលបានប្រាក់កម្ចីមានអត្រាការប្រាក់ទាប និងយល់ដឹងពីភាពងាយស្រួលទទួលបានប្រាក់កម្ចី។ អ្នកទទួលផលថ្មីៗរបស់កម្មវិធីនេះរួមមានកសិករប្រមាណ១​ ០០០នាក់នៅ។ កម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម ផ្តល់ហិរញ្ញប្បទានដល់តម្រូវការកសិផលជាច្រើន ចាប់ពីផលិតកម្មដំណាំ និងជលផល រហូតដល់ការទិញគ្រឿងយន្តកសិកម្ម។ មុននិងក្រោយការប្រមូលផល […]

កាលវិភាគផ្សព្វផ្សាយ