ប្រទេសចិនគូសបញ្ជាក់នូវភារកិច្ចសំខាន់ៗ ដើម្បីធ្វើកំណែទម្រង់ជនបទឱ្យកាន់តែស៊ីជម្រៅ ជំរុញការរស់ឡើងវិញនៅតាមជនបទ

2025-03-03 13.07.49

ទីក្រុងប៉េកាំង៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រទេសចិនបានបង្ហាញឯកសារគោលនយោបាយទី១ របស់ថា្នកមជ្ឍឹមសម្រាប់ឆ្នាំ២០២៥ ដោយបង្ហាញពីការងារអាទិភាពក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ជនបទ និងជាជំហានដ៏រឹងមាំ ដើម្បីជំរុញការស្តារឡើងវិញលើគ្រប់វិស័យជនបទទាំងអស់។

 យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ បានឲ្យដឹងថា ឯកសារនេះ គឺជាសេចក្តីថ្លែងការណ៍អំពីគោលនយោបាយដំបូងគេ ដែលចេញផ្សាយប្រចាំឆ្នាំដោយការិយាល័យមជ្ឍឹមបក្សរបស់ចិន ហើយត្រូវបានគេមើលឃើញថា ជាការបង្ហាញឲ្យឃើញនូវគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលចិន។

 ឯកសារនេះ មានប្រាំមួយផ្នែក គ្របដណ្តប់លើវិស័យចំនួនប្រាំមួយ គឺការធានាការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មសំខាន់ៗ សមិទ្ធផលរួមនៃការលុបបំបាត់ភាពក្រីក្រ ការអភិវឌ្ឍឧស្សាហកម្មជនបទ ការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ការកែលម្អប្រព័ន្ធអភិបាលកិច្ចជនបទ និងការធ្វើឱ្យប្រព័ន្ធបែងចែកធនធានជនបទប្រកបដោយប្រសិទ្ធភាព។

 ឯកសារនេះអំពាវនាវឱ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការងារទាក់ទងនឹងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ និងកសិករ នៅឆ្នាំ២០២៥ និងនៅបណ្តាឆ្នាំខាងមុខ ដោយបានកំណត់គោលដៅនៃការជំរុញការស្តារឡើងវិញ នៅតាមជនបទទាំងអស់ និងការពង្រឹងមូលដ្ឋានគ្រឹះកសិកម្មរបស់ប្រទេសបន្ថែមទៀត។

 ឯកសារដដែលនេះ បានរៀបរាប់ថា តាមរយៈកំណែទម្រង់នេះ ការបើកចំហរ នវានុវត្តន៍ និងបច្ចេកវិទ្យា គឺជាកម្លាំងជំរុញ ធ្វើឲ្យប្រទេសជាតិអាចការពារសន្តិសុខស្បៀងរបស់ខ្លួនដោយធានាមិនឲ្យមានការដួលរលំ ឬបង្កឲ្យមានភាពក្រីក្រឡើងវិញជាទ្រង់ទ្រាយធំឡើយ។

 ឯកសារបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងខិតខំប្រឹងប្រែងយ៉ាងណា ដើម្បីបង្កើនប្រសិទ្ធភាពកសិកម្ម ពង្រឹងតំបន់ជនបទ និងបង្កើនប្រាក់ចំណូលពីកសិកម្ម ដោយបានចាក់គ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើននៃទំនើបកម្មរបស់ចិន។

  ឯកសារមជ្ឈឹមបក្សនេអ ក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍកម្លាំងផលិតភាពថ្មីប្រកបដោយគុណភាពក្នុងវិស័យកសិកម្ម ស្របតាមលក្ខខណ្ឌក្នុងស្រុក ហើយបានអំពាវនាវឱ្យមានការខិតខំបង្កបង្កើនផលនៃសហគ្រាសបច្ចេកវិទ្យាកសិកម្មជាន់ខ្ពស់ឈានមុខគេ និងការពន្លឿននៃការស្រាវជ្រាវផលិតពូជដំណាំ។

 ទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ បានឱ្យដឹងថា បើយោងតាមឯកសារនេះ ប្រទេសចិននឹងគាំទ្រដល់ការអភិវឌ្ឍន៍កសិកម្មឆ្លាតវៃ និងពង្រីកកម្មវិធីនៃបច្ចេកវិទ្យា ដូចជា បញ្ញាសិប្បនិម្មិតក្នុងការប្រមូលទិន្នន័យ និងប្រព័ន្ធស្រោចស្រព។ ក្នុងនេះ ក៏មានការគូសបញ្ជាក់អំពីផែនការពង្រីកការដឹកជញ្ជូនផលិតផលត្រជាក់ និងសេវាលក់រាយភ្លាមៗទៅកាន់ទីប្រជុំជន និងលើកទឹកចិត្តតាមតំបន់ដែលមានលក្ខខណ្ឌសមស្រប ដើម្បីបង្កើតកន្លែងសាកថ្មរថយន្តជាសាធារណៈ និងកន្លែងផ្លាស់ប្តូរថ្មសម្រាប់យានយន្តអគ្គិសនី។

 ដើម្បីលើកកម្ពស់ការគ្រប់គ្រង ការប្រើប្រាស់ធនធាន និងទ្រព្យសម្បត្តិជនបទប្រកបដោយប្រសិទ្ធភាព ឯកសារនេះអំពាវនាវឱ្យមានការស្វែងរកមធ្យោបាយគ្រប់គ្រង និងប្រើប្រាស់លំនៅឋានជនបទ ដែលមានកម្មសិទ្ធិស្របច្បាប់ ដូចជាតាមរយៈការជួល ការកាន់កាប់ជាកម្មសិទ្ធិរួមជាដើម។

 ខ្លឹមសារនៅក្នុងឯកសារនេះក៏ជំរុញឱ្យមានការខិតខំប្រឹងប្រែងបង្កើតថ្មីទាក់ទងនឹងយន្តការហិរញ្ញប្បទានសម្រាប់ការស្តារជនបទឡើងវិញ។ គ្រប់ជំហាននៃការអនុវត្តគោលនយោបាយនឹងជួយយពង្រឹងការគាំទ្រពីការ

វិនិយោគដោយថវិការបស់ថ្នាក់មជ្ឈឹមបក្ស ជាបន្ទុកបំណុលពិសេសរបស់រដ្ឋាភិបាលក្នុងរយៈពេលវែង 

សម្រាប់គម្រោងសំខាន់ៗ ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍តំបន់ជនបទ។ គោលនយោបាយរូបិយវត្ថុនឹងត្រូវបានប្រើប្រាស់ដើម្បីលើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុឱ្យបង្កើនមូលនិធិសម្រាប់ការស្តារជនបទឡើងវិញ។

 ចំណែកកំណែទម្រង់ទាក់ទងនឹងធនធានព្រៃឈើ កសិដ្ឋានរបស់រដ្ឋ និងសហគមន៍ផ្គត់ផ្គង់ និងទីផ្សារនឹងមានភាពជឿនលឿនផងដែរ។ ឯកសារនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់នៃការកាន់កាប់ព្រៃឈើសហគមន៍ ការពង្រឹងកំណែទម្រង់ទូលំទូលាយនៃតម្លៃទឹក និងសិទ្ធិគ្រប់គ្រងទឹកក្នុងវិស័យកសិកម្ម ការពង្រឹងយន្តការគ្រប់គ្រងការប្រើប្រាស់ទឹក និងការលើកកម្ពស់បច្ចេកវិទ្យាធារាសាស្ត្រសន្សំសំចៃទឹក។

ឯកសារមជ្ឈឹមបក្សនេះ ក៏បានបញ្ជាក់ផងដែរថា ចំណែកទីក្រុងនានា ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច ត្រូវបានលើកទឹកចិត្តឱ្យប្រជាជនធ្វើចំណាកស្រុកទៅធ្វើកសិកម្មនៅតាមជនបទ ក៏នឹងទទួលបានការធានាអំពីសុវត្ថិភាពការងាររបស់ពួកគេ រួមទាំងទទួលបានទីកន្លែងស្នាក់នៅស្របតាមគោលនយោបាយលំនៅដ្ឋាន នៅក្នុងទីក្រុងថែមទៀតផង៕


image_2026-08-26_11-35-12
ឥណ្ឌូណេស៊ី នាំចេញត្រីអណ្តែងប្រឡាក់អំបិល ជាលើកដំបូងទៅកាន់កោះតៃវ៉ាន់

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញត្រីប្រាប្រឡាក់អំបិលទម្ងន់ ជាង១០តោន ទៅកាន់កោះតៃវ៉ាន់ជាលើកដំបូង ក្នុងទំហំទឹកប្រាក់ប្រហែល២៥ ០០០ដុល្លារ។ នេះបើយោងតាមការ​ប្រកាស​របស់​ក្រសួងកិច្ចការសមុទ្រ និងជលផល។ ត្រីប្រាប្រឡាក់អំបិលសម្រាប់ការនាំចេញនេះ ផលិតដោយក្រុមហ៊ុនឥណ្ឌូណេស៊ី ដែលមានស្នាក់នៅទីក្រុងបានឌុង ។ លោកស្រី អ៊ីហ្សាទីនី (Ishartini) ប្រធានភ្នាក់ងារត្រួតពិនិត្យ និងគ្រប់គ្រងគុណភាព បានឱ្យដឹងថា ការនាំចេញនេះត្រូវបានឆ្លងកាត់ និងបំពេញតាមស្តង់ដារសុវត្ថិភាពយ៉ាងហ្មត់ចត់ ព្រមទាំងទទួលបានវិញ្ញាបនបត្រ​បញ្ជាក់ពីការវិភាគ និងពិនិត្យ​គ្រោះថ្នាក់ ដែលតម្រូវដោយអាជ្ញាធរតៃវ៉ាន់ផងដែរ។ លោកស្រីបានប្រាប់ថា កត្តានេះអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅប្រទេសគោលដៅទទួលស្គាល់គុណភាពផលិតផល និងអនុញ្ញាតឱ្យនាំចូលទីផ្សារបាន ព្រោះត្រីប្រា និងត្រីទីឡាព្យ៉ាប្រឡាក់អំបិល កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅទីផ្សារបរទេស។ ចំណែកការនាំចេញលើកទីពីរ ត្រូវបានគ្រោងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៦ ដោយរំពឹងថា នឹងមានបរិមាណរហូតដល់២០តោន ព្រមទាំងមានត្រីទីឡាព្យ៉ាផងដែរ។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ ខេត្តជ្វាខាងលិចរបស់​ឥណ្ឌូនេស៊ី បាននាំចេញផលិតផលជលផលចំនួន ១​ ៨០០តោន ទៅកាន់ទីផ្សារសំខាន់ៗ រួមមានសហរដ្ឋអាម៉េរិក ជប៉ុន ចិន និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសឥណ្ឌូណេស៊ីបាននាំចេញត្រីទៅកាន់ទីផ្សារអឺរ៉ុបឡើងវិញ បន្ទាប់ពីត្រូវបានលុបឈ្មោះចេញពីបញ្ជីអនុញ្ញាតឱ្យនាំចេញផលិតផលវារីវប្បកម្ម កាលពីខែមិថុនា ឆ្នាំ២០២៦៕ (ផាន់ អាណា)

កូនមាន់​
លក់កូនមាន់ចេញ ទិញមាន់សាច់ចូល​៖ ​កសិករ​​ចិញ្ចឹមមាន់​ខ្នាតតូច​ធ្វើតាមបច្ចេកទេស​​ទទួលបាន​ជោគជ័យ​

ដោយ ឡុង សារេត​ ខេត្តកណ្តាល៖ លោក កន ប៊ុនធឿន នៅភូមិស្រែតាម៉េ​ង ឃុំទំនប់ធំ ស្រុកពញាឮ ​ខេត្តកណ្តាល​​ ប្រកបមុខរបរ​ចិញ្ចឹមមេមាន់​យកស៊ុតភ្ញាស់កូនមាន់​លក់ជូនដល់កសិករ​នៅក្នុងសហគមន៍​នៅតាមបណ្តាខេត្ត​ តាមរយៈកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និង​​គម្រោងជំរុញទីផ្សារសម្រាប់កសិកម្ម​ខ្នាតតូច ​(អេមស៍-AIMS) កំពុងទទួលបានជោគជ័យ​បន្ទាប់ពីប្រើបច្ចេកទេស​ ផលិតកូនពូជលក់​ ហើយប្រមូលទិញមាន់សាច់​ពីកសិករ​ត្រឡប់មកវិញ​ យកទៅផ្គង់ផ្គង់ទីផ្សារ​នៅក្រុងភ្នំពេញ​។​ លោក កន ប៊ុនធឿន ​បាន​ឱ្យ​ដឹង​ថា​ក្នុងរយៈពេលមាន​វិបត្តិជំងឺកូវីដ​១៩ នៅស្រុកពញាឮមានកសិករចងក្រងបណ្តុំ​អ្នក​ចិញ្ចឹមមាន់លក្ខណៈគ្រួសារ​ចំនួន​១០​ក្រុម។ ប៉ុន្តែ​ក្រោយពីជំងឺកូវីដ​១៩​ កសិករ​​​ចំនួន​៩ក្រុម​ផ្សេងទៀត​បានបរាជ័យទាំងអស់​ ដោយសារមិនបាន​​បានធ្វើតាម​បច្ចេកទេសដែលលោក​បានប្រាប់ “បើចង់ធ្វើឱ្យជោគជ័យ​ត្រូវ​ផលិតកូនលក់​ ហើយប្រមូលទិញមាន់សាច់ពីអ្នកចិញ្ចឹមត្រឡប់មកវិញ”​ តាមរយៈការស្វែងរក​ទីផ្សារដើម្បីផ្គត់ផ្គង់មានសាច់​។​ លោកបន្តថា “ខ្ញុំបានជោគជ័យ​ដូចថ្ងៃនេះ គឺខ្ញុំផលិតកូនចែកចាយដល់កសិករ​ ហើយប្រមូលទិញមាន់សាច់ត្រឡប់មកវិញ​ និងស្វែងរកទីផ្សារ​ពីគម្រោងអេមស៍-AIMS និងគម្រោង​ ​​ASPIRE-AT។ គំនិតផ្តួចផ្តើម​​ដោយខ្លួនឯងផ្ទាល់​រហូតដល់ខាងមន្ទីរកសិកម្ម​ យកគំនិត​ទៅផ្សព្វផ្សាយ​ដល់កសិករនៅស្រុកពញាឮ ប៉ុន្តែ​អ្នកចិញ្ចឹមមាន់នៅក្នុងបណ្តុំ​នានា​គាត់អត់អាចធ្វើ​បានឬមិនចេះធ្វើទីផ្សារ​​”​។  លោក កន ប៊ុធឿន បាន​ទទួលស្គាល់ថា ​បើសិន​មិនទាន់មានអង្គការដៃគូ​ទាំង២ខាងលើ​ចូលមកជួយ​គាំទ្រ​ដល់មុខរបរចិញ្ចឹមមាន់លក្ខណៈគ្រួសារ​ដូចសព្វថ្ងៃនេះ​ទេ​​។  ការលក់សាច់មាន់​​សាច់មាន់ចូលទៅរាជធានីភ្នំពេញក៏ជួបការពិបាកដែរ​​។​ពោល​​​អង្គការទាំង២​ជួយធ្វើជាសាក្សី​នៃការចុះកិច្ចសន្យាទិញលក់​ជាមួយផ្សារ​នៅក្រុងភ្នំពេញ​។​ សូមជម្រាបជូនថា លោក កន ប៊ុនធឿន ចាប់ផ្តើមចិញ្ចឹមមេមាន់​ លក្ខណៈគ្រួសារ​​នៅឆ្នាំ​២០១៥​ចំនួន​៣០ក្បាល​មាន់ឈ្នោល​៥ក្បាល​ ហើយ​បានប្រែក្លាជាអ្នកចិញចិញ្ចឹមមាន់ខ្នាតអាជីវកម្ម​ក្នុង​ឆ្នាំ​២០១៨​​ […]

image_2026-08-26_10-15-40
ចិន​នាំចេញទំពាំងបាយជូរស្រស់ច្រើនជាងគេបំផុតក្នុងពិភពលោក ក្នុងឆ្នាំ២០២៥

បេកាំង៖ នៅឆ្នាំ២០២៥ ចិននាំចេញផ្លែទំពាំងបាយជូរស្រស់ទៅកាន់ទីផ្សារពិភពលោកច្រើនជាងប្រទេសណាណាទាំងអស់ គឺ​រហូតដល់ទៅជិត៨៦ម៉ឺនតោន ​ ដែលស្មើនឹង១៧% នៃបរិមាណទំពាំងបាយជូរនាំចេញ​ក្នុងពិភពលោក ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ការ​នាំចេញផ្លែទំពាំងបាយជូសរុបមានចំនួន ជាង៥លានតោន គិតជា​ទឹកប្រាក់ប្រមាណជាង១០ពាន់លានដុល្លារ ។​ នេះបើយោងតាមឯកសារផ្លូវការអំពីទីផ្សារអន្តរជាតិសម្រាប់ផ្លែទំពាំងបាយជូរស្រស់ ឆ្នាំ២០២៦ ។ ប្រទេសចិនបានពង្រឹងកិត្តិនាមរបស់ខ្លួនជាប្រទេសនាំចេញផ្លែទំពាំងបាយជូរច្រើនជាងគេបង្អស់ ដោយតាមពីក្រោយដោយប្រទេសប៉េរូ ដែល​នាំចេញបានជិត៧០ម៉ឺនតោន និងប្រទេសឈីលី នាំចេញបាន៥៦ម៉ឺនតោន ។ ការដែលប្រទេសចិនអាចនាំចេញបានច្រើនបែបនេះ គឺដោយសារកំណើនឥតឈប់ឈរនៃផលិតកម្មក្នុងស្រុក ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ដែលបានកាត់បន្ថយការពឹងផ្អែកលើការនាំចូល ។ ចិនបានកាត់បន្ថយការនាំចូលផ្លែទំពាំងបាយជូរស្រស់ពី១២ភាគរយ ក្នុងឆ្នាំ២០១៦ មកនៅត្រឹមបួនភាគរយ​ប៉ុណ្ណោះ​ ក្នុងឆ្នាំ២០២៥ ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុករបស់ចិន។ ផ្អែកលើតម្រូវការទីផ្សារ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសនាំចូលផ្លែទំពាំងបាយជូរ​ស្រស់ច្រើនជាងគេ​បំផុត​លើ​ពិភពលោក ហើយ​បន្ទាប់មក គឺប្រទេសអាល្លឺម៉ង់ ប្រទេសហូឡង់ និងចក្រភពអង់គ្លេស៕ (ផាន់ អាណា)

photo_2026-08-25_10-49-49
ព្រាបសាច់ក្នុងស្រុកកំពុងត្រូវប៉ាន់​ក្នុងចំណោមពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន

ដោយ នៅ ស៊ីវុត្ថា កំពត៖ ព្រាបសាច់នៅកម្ពុជាហាក់​កំពុងមានតម្រូវការច្រើន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន សម្រាប់​យក​ធ្វើជាមុខម្ហូបអាហារ ។ ស្ថានភាពនេះបានជំរុញឱ្យកសិករចិញ្ចឹមព្រាបសាច់ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរនេះ ចូលរួមចិញ្ចឹមបន្ថែម ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការ​លើកឡើងរបស់​កសិករ​ចិញ្ចឹមព្រាប​សាច់ នៅខេត្តកំពត។ លោក រី រ៉ាឈីត កសិករចិញ្ចឹមព្រាបសាច់ ស្ថិតនៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា តាមការសង្កេតមើលឃើញរបស់លោក នាពេលបច្ចុប្បន្ននេះ ព្រាបសាច់មានតម្រូវការខ្ពស់នៅក្នុងទីផ្សារក្នុងស្រុក ខណៈលោកមិនទាន់អាចផ្គត់ផ្គង់បានទាន់ពេលវេលាតាមតម្រូវការរបស់អតិថិជននៅឡើយ។ លោកបានបញ្ជាក់បន្ថែមថា ដើម្បីបង្កើនបរិមាណផលិតកម្ម និងឆ្លើយតបនឹងតម្រូវការទីផ្សារ លោកគ្រោងពង្រីកទ្រុងចិញ្ចឹម និងបង្កើនការចិញ្ចឹមមេពូជឱ្យបានរាប់ម៉ឺនគូរបន្ថែមទៀត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរចិញ្ចឹមព្រាប ឱ្យចូលរួមចិញ្ចឹមបន្ថែម ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ ព្រោះការចិញ្ចឹមព្រាបសាច់មានភាពងាយស្រួល បើធៀបជាមួយនឹងការចិញ្ចឹមសត្វមាន់​។ ទាក់ទិននឹងទីផ្សារព្រាបសាច់នេះដែរ លោក អ៊ីវ ផល្លារ អ្នកផ្គត់ផ្គង់ព្រាបសាច់សម្រាប់លក់បន្តនៅតាមភោជនីយដ្ឋាននានានៅក្នុងរាជធានីភ្នំពេញ បានអះអាងប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កសិករដែលចិញ្ចឹមព្រាបសាច់ ហើយចេះធ្វើទីផ្សារតាមបណ្តាញសង្គមដោយខ្លួនឯង ដូចលោក រី រ៉ាឈីត ទៀតនោះ […]

កាលវិភាគផ្សព្វផ្សាយ