Pressed for time? Stay informed with ARDB TV's newsletters
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងទំហំទឹកប្រាក់២៥០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (Rapid Intervention for Stabilization of the Economy Program – RISE) ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជា ចំពោះផលប៉ះពាល់ពីពហុវិបត្តិ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីលោក នៀនសាន ចាង (Nianshan Zhang) អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB ផងដែរ។ កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចត្រូវបានអនុវត្តក្រោមក្របខណ្ឌយន្តការហិរញ្ញប្បទានប្រឆាំងវិបត្តិ (Countercyclical Support Facility-CSF) របស់ ADB […]
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ជួយសង្គ្រោះដំណាំស្រូវប្រមាណជិត១៥ម៉ឺនហិកតា បន្ទាប់ពីភាពរាំងស្ងួតបានប៉ះពាល់ដល់ផ្ទៃដីដាំដុះនៅក្នុងខេត្តចំនួនប្រាំបីសរុបជិតបីម៉ឺនហិកតា។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ខេត្តរងផលប៉ះពាល់ដោយសារភាពរាំងស្ងួតមានចំនួនប្រាំបីខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ ចំណែកផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់សរុបមានជាង២៨៩ ០០០ហិកតា។ លោកបានឱ្យដឹងថា រាជរដ្ឋាភិបាលបានចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោយអាចជួយសង្គ្រោះផ្ទៃដីដំណាំស្រូវបានប្រមាណ១៤៧ ០០០ហិកតា ដែលធ្វើឱ្យស្ថានភាពដំណាំមានភាពប្រសើរឡើងវិញ។ លោកបានបន្តថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួមសហការរបស់ប្រជាពលរដ្ឋ និងការធ្លាក់ភ្លៀងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក បានធ្វើឱ្យដំណាំស្រូវភាគច្រើនចាប់ផ្តើមលូតលាស់ឡើងវិញ។ ទោះជាយ៉ាងណា ដំណាំស្រូវមួយចំនួនអាចរងផលប៉ះពាល់ដល់គុណភាព និងទិន្នផល ដោយសារការខ្វះខាតទឹកក្នុងអំឡុងពេលកន្លងមក។ លោកបានបញ្ជាក់ថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នៅតាមតំបន់ទាំងនោះក៏អាចឆ្លងផុតពីស្ថានភាពរាំងស្ងួតបានដែរ។ បើតាមអ្នកនាំពាក្យរូបនេះ ភាពរាំងស្ងួតលើកនេះបណ្តាលមកពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) […]
ដោយ៖ អៀវ ឈៀងនី មណ្ឌលគិរី៖ ដំណាំកាហ្វេប្រភេទរ៉ូប៊ូស្តា (Robusta) កំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង ជាមួយនឹងការផ្តល់ទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់ នៅក្នុងចំការគីរីកាហ្វេមួយកន្លែង ដែលស្ថិតនៅក្នុងភូមិពូឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោក សៀម ធារ៉ា អ្នកគ្រប់គ្រងចំការគិរី និងជាអ្នកបច្ចេកទេស ថែទាំចំការកាហ្វេគិរី បានឱ្យដឹងថា ចំការគីរីកាហ្វេ ដែលឈានចូលដល់ឆ្នាំទី៤ នៃការដាំដុះ អាចផ្តល់ទិន្នផលចន្លោះពី ៥ ទៅ ៦ តោន ក្នុងមួយហិកតា។ សម្រាប់ដើមកាហ្វេ ដែលមានអាយុចន្លោះពី ៤ ទៅ ៧ ឆ្នាំ ក្នុងមួយដើមៗ អាចប្រមូលផលផ្លែកាហ្វេទុំបានមិនក្រោម ២០ គីឡូក្រាម នោះឡើយ ដែលផ្លែត្រូវការរយៈពេលប្រមាណ ៤ ខែ ក្នុងការទុំ និងប្រមូលផល។ ដើម្បីទទួលបានទិន្នផលខ្ពស់ និងផ្លែកាហ្វេណែនល្អ លោក សៀម ធារ៉ា បានចែករំលែកនូវបច្ចេកទេសសំខាន់ៗមួយចំនួន៖ ដូចជា ប្រព័ន្ធស្រោចស្រព និងការផ្តល់ទឹក គឺជាកត្តាសំខាន់បំផុត ដោយក្នុងនោះ […]
ដោយ ឡុង សារេត ព្រៃវែង៖ ផ្តើមចេញពីចំណង់ចំណូលចិត្ត និងមើលឃើញពីនិន្នាការទីផ្សារកើនឡើង, យុវជនម្នាក់រស់នៅភូមិកំចាយមារ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានចាប់ផ្តើមចិញ្ចឹមកន្ធាយ នៅឆ្នាំ២០១៩ ជាមួយដើមទុនដំបូង៥ ០០ដុល្លារ និងបានបន្ថែមទុនប្រមាណ៣ ៥០០ដុល្លារទៀត ក្រោយពីចិញ្ចឹមបានបីខែមានការលូតលាស់បានល្អ ហើយនៅលើទីផ្សារអាចលក់បានតម្លៃខ្ពស់ រហូតជួយឱ្យលោក មានសមត្ថភាពរកប្រាក់ចំណូលសរុបក្នុងមួយខែបានដល់៥ ០០០ដុល្លារ។ លោក ចន បូរិន បានឱ្យដឹងថា ក្នុងដំណើរការចិញ្ចឹមកន្ធាយអស់រយៈពេលប្រហែលប្រាំពីរឆ្នាំកន្លងមកនេះ ក៏ដូចជាក្នុងពេលបច្ចុប្បន្ន កន្ធាយសាច់មានតម្រូវការខ្ពស់ និងលក់បានតម្លៃល្អនៅលើទីផ្សារ។ តួយ៉ាងកន្ធាយសាច់មួយក្បាលមានទម្ងន់ក្នុងវង្វង់កន្លះគីឡូក្រាម អាចលក់បានតម្លៃពី៦ទៅ៧ដុល្លារ ហើយបើទម្ងន់មួយគីឡូក្រាមឡើងទៅ អាចលក់បានថ្លៃដល់១០ដុល្លារក្នុងមួយក្បាល។ ពាក់ព័ន្ធនិងការចិញ្ចឹមកន្ធាយនេះ, បើតាមយុវជនខាងលើ សម្រាប់កសិករមានទីតាំងធំ និងមានស្រះចិញ្ចឹមកន្ធាយមានចំនួនច្រើនអាចផ្ទុទុកកន្ធាយឱ្យដល់ធំចាំប្រមូលផលនឹងបានចំណេញកាន់តែខ្ពស់។ ផ្ទុយទៅវិញបើកសិករមានទីតាំងតូច ហើយចង់បានដើមទុនមកវិញលឿន គាត់អាចចំណាយពេលចិញ្ចឹមប្រហែលប្រាំមួយខែក៏អាចប្រមូលផលលក់យកប្រាក់ធ្វើដើមទុនទៅពង្រីកការចិញ្ចឹមបន្ថែមបាន។ ខណៈការចិញ្ចឹមកន្ធាយ បើកសិករមើលថែទាំនៅក្នុងរយៈពេលបីខែដំបូងបានល្អ យល់ច្បាស់ពីបច្ចេកទេស និងចេះផ្លាស់ប្តូរទឹកឱ្យបានទៀងទាត់ គឺអាចចៀសផុតពីការខូចខាត ឬពីហានិភ័យបានច្រើន។ លោកគូសបញ្ជាក់ថា “បច្ចុប្បន្នដោយសារខ្ញុំទើបតែរៀបចំកសិដ្ឋានថ្មីមួយទៀត។ ដូច្នេះការផ្គត់ផ្គង់កន្ធាយទៅលើទីផ្សារនៅមានកម្រិត។ តែទៅអនាគតយើងមានផែនការផលិតមេកន្ធាយពូជឱ្យបានដល់៥០ ០០០ក្បាល ផ្អែកលើអាងស៊ីម៉ង់ត៍ចំនួន៣០អាង និងស្រះចំនួន២០ ដែលមានក្នុងពេលសព្វថ្ងៃ”។ […]