ធនាគារ (ARDB)បានចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ធនាគារនៅព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤

THN2 copy

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ធនាគារ នៅព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនកុះករ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មព្រឹត្តិកាណ៍ពិព័រណ៍ពាណិជ្ជកម្មមានប្រសាសន៍ថា វត្តមានដ៏ឧត្តុងឧត្តមដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាសក្ខីភាពបញ្ជាក់ពីការផ្តល់នៅសារសំខាន់យកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យពាណិជ្ជកម្មកម្ពុជា តាមរយៈយន្តការគន្លឹះមួយចំនួនដូចជាការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីជាឱកាសនាំយកមកតាំងបង្ហាញនូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មទំនើបរបស់កម្ពុជា ព្រមទាំងជាឱកាសផ្គូផ្គងធុរជន អាជីវករ អតិថិជនដែលជាចំណែកចូលរួមជំរុញដ៏រស់រវើករបស់ពាណិជ្ជកម្មក្នុងប្រទេសនិងជំរុញការនាំចេញទៅទីផ្សារពិភពលោក។


image_2026-09-04_09-23-33
ទីផ្សារស៊ុតទានៅតែមានតម្លៃល្អ បើទោះបីចំណីសត្វឡើងថ្លៃ ខណៈតម្រូវការមាន១០លានគ្រាប់ក្នុងមួយថ្ងៃ

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋាន ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានលើកឡើងថា បច្ចុប្បន្ននេះ តម្លៃទីផ្សារស៊ុតហាក់នៅមានស្ថេរភាពល្អ បើទោះបីជាតម្លៃចំណីសត្វសម្រេចដែលកំពុងធ្វើចរាចរណ៍ក្នុងប្រទេសមានតម្លៃកើនឡើងជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែប្រជាកសិករនិងម្ចាស់កសិដ្ឋានផ្សេងៗនៅបន្តពង្រីកការចិញ្ចឹម ដើម្បីឆ្លើយតបនឹងទីផ្សារ។លោក សៀវ វិសុទ្ធ បានអះអាងទៀតថា ចំពោះតម្លៃទីផ្សារស៊ុតក្នុងស្រុកវិញ គិតត្រឹមចុងខែសីហាឆ្នាំ២០២៦និងដើមខែកញ្ញាឆ្នាំ២០២៦នេះ តម្លៃនៅតែល្អចន្លោះពី៤០០រៀទៅ៤២០រៀល ដែលកសិករលក់ចេញអាចទទួលយកបានហើយសម្តែងការត្រេកអរយ៉ាងខ្លាំងផងដែរ។ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយបានទទួលស្គាល់ថា ដោយសារតែការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការរឹតបន្តឹងការនាំចូល ធ្វើឲ្យពីតម្លៃស៊ុតងើបឡើងវិញ ហើយកសិករសព្វថ្ងៃនេះ បញ្ហាប្រឈមមួយចំនួនគឺ លើបច្ចេកទេស ការចិញ្ចឹមសត្វ ដោយសារនៅខែវស្សាជារើយៗសត្វងាយឆ្លងនិងជំងឺផ្សេងៗនៅតាមកសិដ្ឋាន ប៉ុន្តែឆ្លងកាត់ការប្រជុំបើកវគ្គបណ្តុះបណ្តាលនិងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកនោះ គឺអាចដោះស្រាយបញ្ហាខាងលើបាន។ បន្ថែមពីនេះ លោក សៀវ វិសុទ្ធ បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកស៊ុតរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ ហើយការរីកចម្រើនលើការចិញ្ចឹមសត្វនេះគឺ លោកមិនភ្លេចទេ ពីការជួយជ្រោមជ្រែងដ៏សំខាន់បំផុត ពីធនាគារ ARDB ដែលបានជួយដល់កសិករឲ្យមានការរីកចម្រើន។ ដើម្បីការពារកសិករអ្នកចិញ្ចឹមសត្វក្នុងស្រុក ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាមានគោលការណ៍រឹតបន្តឹង និងមិនលើកទឹកចិត្តឱ្យនាំចូលស៊ុតសម្រាប់បរិភោគការលួចលាក់នាំចូលខុសច្បាប់ពីប្រទេសជិតខាង ដូចជាវៀតណាមជាដើមដែលឈ្មួញលួចរត់ពន្ធតាមព្រំដែន។ ប្រធាន សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក […]

image_2026-09-04_09-08-05
ការដាំដំឡូងមីខ្មែរថយចុះ កសិករថា មកពីបញ្ហាអាកាសធាតុ ហើយខាតទាំងចំណាយត្រូវដាំឡើងវិញ

ដោយ ឡុង សារេត ភ្នំពេញ៖ ផ្ទៃដីដាំដំឡូងមីរបស់កម្ពុជា នៅឆ្នាំ២០២៦នេះ បានធ្លាក់ចុះជាខ្លាំង ខណៈកសិករមួយចំនួននិយាយថា អាកាសធាតុញាំញីដល់ការដាំ ហើយត្រូវខាតទាំងប្រាក់កាសក្នុងការដាំឡើងវិញថែមទៀត។ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានឱ្យដឹងថា ការដាំដំឡូមី នៅឆ្នាំ២០២៦នេះ មានការថយចុះប្រមាណ៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៥ ប៉ុន្តែរំពឹងថា ផ្ទៃដីដាំដុះនឹងកើនឡើងមកវិញនៅឆ្នាំបន្ទាប់។ លោកបានឱ្យដឹងថា ទោះបីលោកមិនបានស្រាវជ្រាវឱ្យបានលម្អិតថា នៅក្នុងខេត្តណាមានចំនួនប៉ុន្មាន ប៉ុន្តែតាមរយៈការជជែកនៅក្នុងក្រុមការងារជាមួយកសិករដាំដុះដំឡូងមី លោកបានវាយតម្លៃថា ការដាំរបស់កសិករមានការថយចុះ។ ចំណែកលោក ហូយ ហេន កសិករដាំដំឡូងមីនៅខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅឆ្នាំ២០២៦នេះ ចាប់ផ្តើមដាំដំឡូងនៅដើមខែមិថុនា នៅលើផ្ទៃដីជិត៣០ហិកតា ប៉ុន្តែការលូតលាស់របស់ដំឡូងមីមិនបានល្អឡើយ ទាមទារឱ្យដាំឡើងវិញប្រមាណ៨០ភាគរយនៃផ្ទៃសរុប ដោយសារតែអាកាសធាតុប្រែប្រួល។ កសិករប្រកបរបរដាំដំឡូងមីអស់រយៈ១៥ឆ្នាំរូបនេះ បានឱ្យដឹងថា កសិករត្រូវការចំណាយទៅលើការដាំដុះឡើងវិញជាថ្មី ក្នុងមួយហិកតា អស់ប្រាក់ប្រមាណ៤០ម៉ឺនរៀល។ លោក ហូយ ហេន បានបន្តថា កាលពីឆ្នាំ២០២៥កន្លងទៅ លោកប្រមូលផលដំឡូងមីបានប្រមាណ៩០០តោន ហើយលក់បានថ្លៃ៥៧៥រៀលក្នុងមួយគីឡូក្រាម ហើយតម្លៃដំឡូងមីកន្លងទៅនេះ បានជួយកសិករទទួលបានប្រាក់ចំណេញច្រើន និងរំពឹងថា នៅរដូវប្រមូលផលនៅឆ្នាំ២០២៦នេះ នឹងរក្សាបានតម្លៃល្អដែរ។ […]

image_2026-09-04_08-34-11
ប្រាំបីខែ ឆ្នាំ​២០២៦ កម្ពុជានាំចេញស្រូវអង្ករជិត៨០ម៉ឺនតោន គិតជាទឹកប្រាក់​ជិត៥០លានដុល្លារ

ដោយ ផាន់ អាណា ភ្នំពេញ៖ ក្នុងរយៈពេល៨ខែនៃ ឆ្នាំ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន៧៩២ ២១២តោន​ តាមរយៈក្រុមហ៊ុននាំចេញចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣៣ ​បានបរិមាណអង្ករចំនួន២៣២ ៣១៩តោន គិតជាទឹកប្រាក់ចំនួន ១៧៥,៥៧​ លានដុល្លារ។ ការនាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន១៧៧ ៧៨៣តោន គិតជាទឹកប្រាក់ចំនួន១០៥,៣៤លានដុល្លារ ទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ានចំនួន៥ប្រទេស បានបរិមាណចំនួន ៣១៥ ០៨៨តោន​ គិតជាទឹកប្រាក់ចំនួន១២២,៩៣លានដុល្លារ និងទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក  តំបន់មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  នូវែលសេឡង់ បានចំនួន៦៧ ០២២តោន គិតជាទឹកប្រាក់ចំនួន៦០,៣៣លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូប៥៧,៩៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង២៤,៤០ភាគរយ អង្ករចំហុយ១,៩១ភាគរយ អង្ករសរីរាង្គ១,២៨ភាគរយ  អង្ករបាក់គ្រប់ប្រភេទ១៤,២៦ភាគរយ និងអង្ករផ្សេងៗចំនួន ០,១៩ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ៣៥៦ ៩៦៩តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧៥៣,៤១លានដុល្លារ៕​

image_2026-09-04_07-41-51
រដ្ឋាភិបាលជប៉ុន គ្រោងទិញអង្ករជាងពីរសែនតោនត្រឡប់ចូលស្តុកវិញ

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបាននិយាយកាលពីថ្ងៃទី១ ខែកញ្ញាថា រដ្ឋាភិបាលជប៉ុននឹងទិញអង្ករចំនួន២១០ ០០០តោន ដែលខ្លួនបានបញ្ចេញកាលពីឆ្នាំ២០២៥ ត្រឡប់ចូលស្តុកវិញ បន្ទាប់ពីការផ្គត់ផ្គង់អង្ករនាពេលនេះ បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។ កាលពីឆ្នាំ២០២៥ នៅពេលតម្លៃអង្ករជប៉ុនឡើងថ្លៃខ្លាំងពេក រដ្ឋាភិបាលបានបង្ខំចិត្តបញ្ចេញអង្ករសរុប៥៩០ ០០០តោន ពីស្តុកបម្រុងរបស់ខ្លួន ដែលត្រៀមទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន មានអង្ករនៅសល់ក្នុងស្តុកប្រមាណ៣២០ ០០០តោន ដែលទាបជាងបរិមាណកំណត់ស្តុកទុកចំនួន១លានតោន។ ដូច្នេះ ការទិញអង្ករត្រឡប់ចូលស្តុកវិញតាមផែនការនេះ នឹងធ្វើឱ្យបរិមាណអង្ករក្នុងស្តុកទុកកើនឡើងដល់ប្រមាណ៧៤០ ០០០តោន។ តម្លៃអង្ករជប៉ុនបានធ្លាក់ចុះ ដោយសារមានអង្ករច្រើនឡើងនៅលើទីផ្សារ។ ទន្ទឹមនឹងនេះដែរ កសិករមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ដ៏សម្បូរហូរហៀរអាចនាំឱ្យតម្លៃអង្ករធ្លាក់ចុះទាបពេក។ រដ្ឋមន្ត្រីកសិកម្ម លោក ណូរីកាហ្ស៊ុ ស៊ុយហ្សូគី (Norikazu Suzuki) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងបានបញ្ជាក់ហើយថា ការផ្គត់ផ្គង់នឹងមានច្រើនជាងតម្រូវការ» ហើយគេរំពឹងថា នឹងទទួលបានទិ្នផលស្រូវល្អនៅរដូវប្រមូលផលឆ្នាំនេះ។ ផែនការទិញអង្ករត្រឡប់ចូលស្តុកវិញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះតម្លៃអង្ករខ្លាំងពេក ព្រមទាំងកាត់បន្ថយបន្ទុកលើគ្រួសារប្រជាជនជប៉ុន ចំពោះការឡើងថ្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ការប្រើប្រាស់អង្ករក្នុងស្រុករបស់ជប៉ុនក្នុងរយៈពេលពេញមួយឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារតម្លៃអង្ករផលិតក្នុងស្រុកបានហក់ឡើងដោយសារជួបបញ្ហាខ្វះអង្ករយ៉ាងច្រើនពេក នៅក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ទិន្នផលស្រូវឆ្នាំ២០២៥ […]

កាលវិភាគផ្សព្វផ្សាយ