ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករនៅស្រុកស្ទោង​ ខេត្តកំពង់ធំ​​ ឱ្យគិតពីថ្លៃដើមផលិត

photo_2026-11-03_08-39-11

ដោយ ឡុង សារេត

ខេត្តកំពង់ធំ៖  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦ បានដឹកនាំ​សហការីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករជាង​៣០០នាក់ នៅស្រុកស្ទោង ខេត្តកំពង់ធំ​។

ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម តាំង ម៉េងលាង អភិបាលខេត្តកំពង់ធំ លោក យ៉ុម ហឿន អភិបាលរងស្រុកស្ទោង ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ៣០០នាក់​។​

ឯកឧត្តមបណ្ឌិត កៅ ថាច​ មានប្រសាសន៍ថា​ គោលបំណង​នៃការជួបសំណេះសំណាល​ និងសួរសុខទុក្ខ​បងប្អូន​ប្រជាកសិករ​នៅស្រុកស្ទោងនេះ មានគោលដៅ​​ធំ៣៖

១)-ចង់បង្ហាញឱ្យស្គាល់​សមាគមបណ្តាញកសិករតេជោ។​ ទី​២)-បង្ហាញឱ្យស្គាល់​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងទី​៣)-ចង់ជជែក​អំពីបញ្ហា​ការធ្វើកសិកម្ម​របស់បងប្អូននៅក្នុងស្រុកស្ទោង​។

ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍ថា​ “សមាគមបណ្តាញកសិករតេជោ មានតួនាទី ទី១)- ជាស្ពានឱ្យបងប្អូនប្រជាកសិករទូទាំងប្រទេសដើរឆ្លង​ ភ្ជាប់ទៅ​ប្រភពហិរញ្ញវត្ថុ​ ដែលមានទឹកចិត្តស្រឡាញ់ជួយ​ដល់​វិស័យកសិកម្ម​។ ស្ពានទី​២)- ជាស្ពានដើរឆ្លងទៅរកបច្ចេកទេស​។ បងប្អូនមានរបៀបរបរក្នុងការដាំដុះ ចិញ្ចឹម​សត្វ  ចិញ្ចឹមត្រី ខ្លួនឯងហើយ​ ប៉ុន្តែបច្ចេកទេសថ្មីៗមានច្រើន  និងមានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ​។ ដូច្នេះ ទាមទារចំណេះដឹងថ្មី​បន្ថែម​ តាមរយៈសមាគមបណ្តាញកសិករតេជោ។​ ស្ពានទី​៣)​ ជាស្ពានដើរឆ្លងទៅរកទីផ្សារ​  ព្រោះការធ្វើកសិកម្ម​ ហើយលក់មិនដាច់​ បងប្អូនអាចយំ ។ យើងខ្ញុំអាចផ្តល់ព័ត៌មានលក់នៅកន្លែងណា​ ឬអាចង្អុលប្រាប់​ឱ្យក្រុមហ៊ុន​ផ្សេង​មកជួយទិញ​បងប្អូន​បាន​។ ទីផ្សារពិតជាសំខាន់ណាស់​ មានតែដើមទុនតែអត់មានទីផ្សារ​ គឺជាហានិភ័យខ្ពស់​។ ស្ពានទី​៤) ជាស្ពានចម្លងសំឡេង​របស់បងប្អូនកសិករ​នៅតាម​មូលដ្ឋាន​។ សំឡេងនៃការព្រួយបារម្ភ​ សំឡេងបង្ហាញពីទុក្ខលំបាក​ ត្រូវការជំនួយ​ ដើម្បីឱ្យអ្នកជំនាញផ្នែក កសិកម្ម អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ដឹកនាំ​បានឮនៅទូទាំងប្រទេស​ ចុះដោះស្រាយ​បានលឿន​។​ ខ្ញុំមិនចង់ឃើញ​សំឡេង​កង្វល់​របស់បងប្អូន នៅភូមិឃុំ​ត្រូវកប់ចោល​នោះទេ​។

សម្រាប់តួនាទី២របស់សមាគមបណ្តាញកសិករតេជោ​ គឺ​ចង់ធ្វើជាខែល​ឱ្យបងប្អូន​ជ្រក​ពេល​ភ្លៀង ជ្រកពេល​ថ្ងៃ​ ទាំងក្តៅទាំងត្រជាក់​បាន។ ជួយការពារ​ភាពស្របច្បាប់ ភាពត្រឹមត្រូវរបស់បងប្អូន​​។​ បើបងប្អូនមានរឿង​ណា​ដែលមានការ​រំលោភ​ឬបំពានដោយខុសច្បាប់ដោយបុគ្គលណាមួយ យើងខ្ញុំអាចផ្តល់មេធាវី​ ឬត្រូវផ្តល់ជាយោបល់ត្រូវធ្វើរបៀបម៉េច​បា​ន​។ នេះហើយគឺជាជម្រកឬ​ ជាខែល​សម្រាប់ការពារភាពស្របច្បាប់របស់បងប្អូន​។​

ឯកឧត្តបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា៖ ​“ដូចនេះសូមបងប្អូនជឿជាក់មកលើសមាគមបណ្តាញកសិករតេជោ របស់យើង​ ហើយបងប្អូន​អាចចូលរួម​បានទោះបីបងប្អូននៅក្នុងសហគមន៍កសិកម្មណាក៏អាចចូលរួមនៅតាមបណ្តាញ​ណាមួយក៏បាន ដើម្បីទទួលបាននូវអត្ថប្រយោជន៍”​។
ឯកឧត្តមបណ្ឌិត លើកឡើង​ថា កង្វល់ធំ​របស់បងប្អូនប្រជាកសិករធ្វើកសិកម្ម គឺ​ទុននិងទីផ្សារ​។ បើនិយាយ​ពីទុន របស់ធនាគារ​​​ ARDB មាន​អត្រាការប្រាក់​សមរម្យ​សម្រាប់យកប្រើប្រាស់ក្នុងមុខរបរក្នុងវិស័យ​កសិកម្ម ដែលអាចទទួលបាន​ផលចំណេញ​​ ។ លើសពីនេះ ឯកឧត្តមបណ្ឌិត ក្រើនរំលឹក​ដល់ប្រជាកសិករ​ថា ថ្មីៗរាជរដ្ឋាភិបាលក៏បានជូនដំណឹងអំពីកង្វះទឹកសម្រាប់ធ្វើកសិកម្ម​ដោយសារតែស៊ុពើអែលនីញ៉ូ ដែលអាចធ្វើឱ្យ​ខ្វះខាតទឹកនៅពេល​ខាងមុខ​​។ ដូចនេះមុនធ្វើទាមទារឱ្យមានគិតគូរ ពិចារណា​ឱ្យបានច្បាស់លាស់ ចៀសវាងការខាតបង់ប្រាក់​និងខាតបង់ពេលវេលា​។

បន្ថែមលើសពីនេះ​ ឯកឧត្តមបណ្ឌិត​ ក៏បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូនប្រជាកសិករ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ចាប់អារម្មណ៍​ទៅលើការ​​គិតគូ​ដល់​ថ្លៃដើមផលិតស្រូវឱ្យបានច្បាស់លាស់ ​ ដើម្បីឱ្យ​​ដឹងថាបាន​ប្រាក់ចំណេញឬខាត​នៅពេលលក់កសិផលរបស់ខ្លួន​ម្តងៗ៕


photo_2026-11-03_15-49-47 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យ និងស្វែងយល់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសហការី ក្រុមការងារបច្ចេកទេសសមាគមបណ្តាញកសិករតេជោ ចុះពិនិត្យ និងសិក្សាស្វែងយល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, ឯកឧត្តមបណ្ឌិត បានពិនិត្យទីតាំងចិញ្ចឹមមាន់ពង មាន់សាច់ ទីតាំងចិញ្ចឹមកង្កែប,ទីតាំងចិញ្ចឹមត្រី និងទីតាំងចិញ្ចឹមជ្រូក។ លើសពីនេះឯកឧត្តមបណ្ឌិត អញ្ជើញពិនិត្យនៅតាមអគារសិក្សាផងដែរ៕

delicious-display-of-roasted-duck-in-restaurant-2026-09-23-05-51-06-utc
ហុងកុងផ្អាកនាំចូលផលិតផលសត្វស្លាបពីអាម៉េរិក ក្រោយផ្ទុះជំងឺផ្តាសាយបក្សី

ហុងកុង៖ អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ហុងកុង បានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឋិកាថា ខ្លួននឹងផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សីពីតំបន់មួយចំនួន ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយសារមានការផ្ទុះជំងឺផ្តាសាយបក្សី។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានអនាម័យចំណីអាហារ និងបរិស្ថានរបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានណែនាំដល់អ្នកប្រកបអាជីវកម្មឱ្យផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សី រួមទាំងស៊ុត ពីតំបន់ខាងលើជាបន្ទាន់ ដើម្បីការពារសុខភាពសាធារណៈនៅក្នុងទីក្រុងហុងកុង។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើសេចក្តីជូនដំណឹងពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ អំពីការផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងតំបន់នោះ។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានទាក់ទងទៅអាជ្ញាធរសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវព័ត៌មានចេញផ្សាយរបស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ និងអាជ្ញាធរពាក់ព័ន្ធ អំពីការផ្ទុះជំងឺនេះ។ អ្នកនាំពាក្យមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាត់វិធានការសមស្របទៅតាមស្ថានការណ៍វិវត្តជាក់ស្តែង៕ (ផាន់ អាណា)

photo_2026-11-03_13-03-23
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី​ ស្វែងយល់សិប្បកម្ម​កែច្នៃជលផល នៅស្រុកសន្ទុក​ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធាន​សមាគម​បណ្តាញកសិករតេជោ បាន​ដឹកនាំសហការី ចុះពិនិត្យ និងសិក្សា​ស្វែងយល់​ “សិប្បកម្ម​កែច្នៃ​ផលិតផលជលផល​​ ចាវ សួស្តី” ដែលស្ថិត​នៅ​ក្នុង​ស្រុកស្ទោង ខេត្តកំពង់ធំ​ នារសៀលថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ​​តំណាងសិប្បកម្មកែច្នៃផលិតផលជលផល​ “ចាវ សួស្តី” បានឱ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងនៅឆ្នាំ​២០២២ ហើយគិតមកដល់សព្វថ្ងៃនេះ ក្រៅពីកែច្នៃផលិតផលប្រកបដោយគុណភាពស្តង់ដារហើយនោះ​ សិប្បកម្ម​មួយនេះក៏ជាកន្លែង​ផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃ​​ដល់ពលរដ្ឋក្នុងស្រុកជាបន្តបន្ទាប់ផងដែរ​។ ​សិប្បកម្ម​មាន​ធ្វើប្រហុកត្រីរ៉ស់​ ម្ស៉ៅប្រហុកត្រីឆ្ដោ ម្ស៉ៅត្រីប្រម៉ា និងត្រីងៀត​ ហើយ​រាល់ផលិតផល​ទាំងអស់​មានជាង​៨០ភាគរយ បានចុះបញ្ជីបញ្ជក់ផលិតផល​នតាមស្តង់ដារ​។ រាល់ផលិតផល​ទាំងអស់ ដែល​ធ្វើនៅសិប្បកម្ម​នេះ មិនត្រឹមតែគោរពតាមស្តង់ដារសុវត្ថិភាព​ចំណីអាហារទេ ​ប៉ុន្តែ​សិប្បកម្ម​ក៏បាន​​រៀបចំពេលវេលា​សម្រាប់​សិស្ស​ចូលមក​រៀនសូត្រ ​ទទួលបានចំណេះដឹងត្រឹមត្រូវ ហើយអាចថ្ងៃក្រោយក្លាយជាកន្លែងបណ្តុះបណ្តាល​សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​។​បើតាម​តំណាងសិប្បកម្មកែច្នៃផលិតផលជលផលខាងលើ បានអះអាងថា ផលិតផលកែច្នៃ​របស់ខ្លួន នៅ​មិន​ទាន់មានឈ្មោះ​ល្បី​ខ្លាំងនោះ​ទេ ប៉ុន្តែ​​ម្ស៉ៅប្រហុក ​និងម៉្សៅ​ត្រីប្រម៉ា ​​មកដល់សព្វថ្ងៃនេះមានការទទួលស្គាល់ច្រើន​។ ​សិប្បកម្ម​ក៏​មានបណ្តាញផ្នែកលក់នៅតាមបណ្តាខេត្ត​ទូទាំងប្រទេសផងដែរ​៕

Wise Farmer Holds Beanie, Resting on Sack of Produce in Barn
ម៉ាឡេស៊ីអាចផ្គត់ផ្គង់ស្បៀងដល់តម្រូវការក្នុងស្រុកបានត្រឹម៦ខែ

កូឡាឡាំពួ៖ ម៉ាឡេស៊ីមានសមត្ថភាពផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់រយៈពេលយ៉ាងតិច៦ខែ ប៉ុន្តែចាំបាច់ ដាក់ចេញវិធានការស្តុកស្បៀងបន្ទាន់នោះទេ ទោះបីមានការព្រួយបារម្ភអំពីការរំខាន ដែលអាចកើតមានដល់ការផ្គត់ផ្គង់ទំនិញចាំបាច់ក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អះម៉ាត់ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលម៉ាឡេស៊ី នៅតែបន្តធានាសន្តិសុខស្បៀងជាតិ និងការផ្គត់ផ្គង់ទំនិញចាំបាច់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនម៉ាឡេស៊ី និងប្រជាជនផ្សេងទៀត ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-ចិន លើ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសម៉ាឡេស៊ី មិនប្រឈមមុខនឹងស្ថានភាពអាសន្ន ដែលតម្រូវឱ្យប្រជាពលរដ្ឋស្តុកទុកសម្ភារប្រើប្រាស់ចាំបាច់ជាមុននោះទេ។ កន្លងមក មានសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់ប្រទេសចំនួន៣៣បានចេញគោលការណ៍ណែនាំ ស្តីពីការត្រៀមលក្ខណៈ ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរក្សាទុកស្បៀងអាហារ ទឹកស្អាតសម្រាប់ពិសា និងសម្ភារចាំបាច់ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ការចេញសេចក្តីណែនាំទាំងនេះ បណ្តាលមកពីការគំរាមកំហែងជាច្រើន រួមមាន ជម្លោះប្រដាប់អាវុធ អាកាសធាតុប្រែប្រួលខ្លាំង ការដាច់ចរន្តអគ្គិសនី និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងចំណោមប្រទេស ដែលកំពុងបង្កើនយុទ្ធនាការត្រៀមលក្ខណៈទាំងនេះ មានប្រទេសបារាំង និងចក្រភពអង់គ្លេស ដែលបានណែនាំឱ្យគ្រួសារនីមួយៗរក្សាទុកស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់យ៉ាងតិច៧២ម៉ោង៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ