ត្រូវគិតគូរថ្លៃដើមផលិតតាមលក្ខណៈវិទ្យាសាស្ត្រ  កុំគិតគូរតាមអារម្មណ៍ – អគ្គនាយក ARDB លើកទឹកចិត្ត

photo_2026-11-02_21-41-19

កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញឱ្យកសិករគណនាភាពចំណេញ ឬខាតក្នុងសកម្មភាពផលិតកម្មកសិកម្ម ដោយប្រើការគណនាតាមបែបវិទ្យាសាស្ត្រ ជាជាង ការប្រើអារម្មណ៍ដើម្បីកំណត់ការចំណេញឬខាត។

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៦នេះ អគ្គនាយកធនាគារ ARDB មានប្រសាសន៍ថា “ការកំណត់ថ្លៃដើមនេះជាបញ្ហាស្នូលនៃការធ្វើកសិកម្មឱ្យបានប្រាក់ចំណេញ។ បើយើងមិនដឹងចំណុចនេះទេ យើងមិនអាចដឹងថាចំណេញ ឬខាតនោះទេ។ ឧទាហរណ៍ គ្រាន់តែតម្លៃស្រូវចុះមកនៅត្រឹម ៧៥០រៀលក្នុងមួយគីឡូក្រាម ពេលខ្លះយល់ថាខាតដែរ។ សួរថាយកអី្វទៅដក ទើបដឹងវាខាត ។ ដើម្បីបានដឹងពីចំណេញខាតត្រូវការធ្វើការគណនាឱ្យបានច្បាស់”។

ឯកឧត្តមបណ្ឌិតកៅ ថាច មានប្រសាសន៍ថា កិច្ចការដែលសំខាន់នៅក្នុងការធ្វើរបរកសិកម្ម គឺត្រូវរកវិធីធ្វើឱ្យថ្លៃដើមផលិតនៅទាប ធ្វើឱ្យទិន្នផលកើនឡើង និងបង្កើនការប្រុងប្រយ័ត្ននៅក្នុងការធ្វើកសិកម្ម ។

អគ្គនាយក ARDB មានប្រសាសន៍បន្ថែមថា “ដើម្បីឱ្យថ្លៃដើមផលិតធ្លាក់ចុះបានលឿន ត្រូវបង្កើនទិន្នផល។ ឧទាហរណ៍ថា យើងចំណាយអស់ប្រាក់៤លានរៀលក្នុងមួយហិកតា បើទិន្នផលអាចឡើងដល់៧,៥តោន  វាធ្វើឱ្យថ្លៃដើមផលិតយើងធ្លាក់ចុះ ។ តើធ្វើម៉េចដើម្បីបង្កើនទិន្នផល? មានកត្តាពូជសុទ្ធល្អ កត្តាប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ  កត្តាប្រើប្រាស់ជី-ថ្នាំឱ្យត្រូវតាមពេលវេលា កត្តាប្រើថ្នាំសម្លាប់សត្វល្អិតឱ្យត្រូវពេល។ នេះគឺជាកត្តាកំណត់ធ្វើឱ្យទិន្នផលកើនឡើង។ ដូច្នេះ បងប្អូនអាចពិនិត្យពិចារណាឡើងវិញ”៕


Wise Farmer Holds Beanie, Resting on Sack of Produce in Barn
ម៉ាឡេស៊ីអាចផ្គត់ផ្គង់ស្បៀងដល់តម្រូវការក្នុងស្រុកបានត្រឹម៦ខែ

កូឡាឡាំពួ៖ ម៉ាឡេស៊ីមានសមត្ថភាពផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់រយៈពេលយ៉ាងតិច៦ខែ ប៉ុន្តែចាំបាច់ ដាក់ចេញវិធានការស្តុកស្បៀងបន្ទាន់នោះទេ ទោះបីមានការព្រួយបារម្ភអំពីការរំខាន ដែលអាចកើតមានដល់ការផ្គត់ផ្គង់ទំនិញចាំបាច់ក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អះម៉ាត់ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលម៉ាឡេស៊ី នៅតែបន្តធានាសន្តិសុខស្បៀងជាតិ និងការផ្គត់ផ្គង់ទំនិញចាំបាច់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនម៉ាឡេស៊ី និងប្រជាជនផ្សេងទៀត ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-ចិន លើ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសម៉ាឡេស៊ី មិនប្រឈមមុខនឹងស្ថានភាពអាសន្ន ដែលតម្រូវឱ្យប្រជាពលរដ្ឋស្តុកទុកសម្ភារប្រើប្រាស់ចាំបាច់ជាមុននោះទេ។ កន្លងមក មានសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់ប្រទេសចំនួន៣៣បានចេញគោលការណ៍ណែនាំ ស្តីពីការត្រៀមលក្ខណៈ ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរក្សាទុកស្បៀងអាហារ ទឹកស្អាតសម្រាប់ពិសា និងសម្ភារចាំបាច់ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ការចេញសេចក្តីណែនាំទាំងនេះ បណ្តាលមកពីការគំរាមកំហែងជាច្រើន រួមមាន ជម្លោះប្រដាប់អាវុធ អាកាសធាតុប្រែប្រួលខ្លាំង ការដាច់ចរន្តអគ្គិសនី និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងចំណោមប្រទេស ដែលកំពុងបង្កើនយុទ្ធនាការត្រៀមលក្ខណៈទាំងនេះ មានប្រទេសបារាំង និងចក្រភពអង់គ្លេស ដែលបានណែនាំឱ្យគ្រួសារនីមួយៗរក្សាទុកស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់យ៉ាងតិច៧២ម៉ោង៕ (ផាន់ អាណា)

photo_2026-11-03_08-39-11
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករនៅស្រុកស្ទោង​ ខេត្តកំពង់ធំ​​ ឱ្យគិតពីថ្លៃដើមផលិត

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦ បានដឹកនាំ​សហការីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករជាង​៣០០នាក់ នៅស្រុកស្ទោង ខេត្តកំពង់ធំ​។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម តាំង ម៉េងលាង អភិបាលខេត្តកំពង់ធំ លោក យ៉ុម ហឿន អភិបាលរងស្រុកស្ទោង ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ៣០០នាក់​។​ ឯកឧត្តមបណ្ឌិត កៅ ថាច​ មានប្រសាសន៍ថា​ គោលបំណង​នៃការជួបសំណេះសំណាល​ និងសួរសុខទុក្ខ​បងប្អូន​ប្រជាកសិករ​នៅស្រុកស្ទោងនេះ មានគោលដៅ​​ធំ៣៖ ១)-ចង់បង្ហាញឱ្យស្គាល់​សមាគមបណ្តាញកសិករតេជោ។​ ទី​២)-បង្ហាញឱ្យស្គាល់​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងទី​៣)-ចង់ជជែក​អំពីបញ្ហា​ការធ្វើកសិកម្ម​របស់បងប្អូននៅក្នុងស្រុកស្ទោង​។ ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍ថា​ “សមាគមបណ្តាញកសិករតេជោ មានតួនាទី ទី១)- ជាស្ពានឱ្យបងប្អូនប្រជាកសិករទូទាំងប្រទេសដើរឆ្លង​ ភ្ជាប់ទៅ​ប្រភពហិរញ្ញវត្ថុ​ ដែលមានទឹកចិត្តស្រឡាញ់ជួយ​ដល់​វិស័យកសិកម្ម​។ ស្ពានទី​២)- ជាស្ពានដើរឆ្លងទៅរកបច្ចេកទេស​។ បងប្អូនមានរបៀបរបរក្នុងការដាំដុះ […]

woman-working-in-the-rice-fields-near-lac-village-2026-09-22-09-56-16-utc
អង្ករបាក់សម្រាប់នាំចេញរបស់វៀតណាម ឡើងថ្លៃដល់៤៨០ដុល្លារ ក្នុងមួយតោន

ហាណូយ៖ នៅចុងខែតុលា ឆ្នាំ២០២៦ អង្ករបាក់៥ភាគរយ​របស់វៀតណាម បានឡើងថ្លៃពី៤៥០ ដល់៤៨០ដុល្លារក្នុងមួយតោន និងធ្វើឱ្យតម្លៃអង្ករក្នុងស្រុកឡើងជិតស្មើអង្កររបស់ប្រទេសជិតខាង។ ការកើនឡើង៣០ដុល្លារក្នុងមួយតោន ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍នេះ គឺជាការប្រែប្រួលដ៏គួរឱ្យកត់សម្គាល់បំផុតមួយនៅក្នុងទីផ្សារនាំចេញអង្ករវៀតណាម ចាប់តាំងពីដើមឆ្នាំមក។ នៅដើមខែតុលា អង្ករធម្មតាមរបស់វៀតណាមបាក់៥ភាគរយ មានតម្លៃពី៤២០ ទៅ៤២២ ដុល្លារក្នុងមួយតោន ខណៈអង្ករបាក់​២៥ភាគរយ មានតម្លៃពី៤០១ ទៅ៤០៥ដុល្លារ។ ចំណែកអង្ករក្រអូបបាក់៥ភាគរយ មានតម្លៃប្រហែល៤៧០ដុល្លារក្នុងមួយតោន ហើយអង្ករផ្កាម្លិះមានតម្លៃចន្លោះពី៥១៣ ទៅ៥១៧ដុល្លារក្នុងមួយតោន។ អស់រយៈពេលជាច្រើនខែមកហើយ តម្លៃអង្កររបស់វៀតណាមបានរងសម្ពាធធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារការផ្គត់ផ្គង់អង្ករលើទីផ្សារពិភពលោកមានច្រើន ធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងក្នុងចំណោមប្រទេសនាំចេញអង្ករធំៗ។ អ្នកនាំចេញ និងអ្នកនាំចូលអង្ករបានឱ្យដឹងថា ការផ្គត់ផ្គង់អង្ករក្នុងស្រុកកាន់តែតឹងតែង គឺជាកត្តាសំខាន់ដែលជំរុញឱ្យតម្លៃកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ នៅលើទីផ្សារពិភពលោក ការព្រួយបារម្ភអំពីផលប៉ះពាល់បង្កឡើងពីបាតុភូតអែលនីញ៉ូ (El Niño) ទៅលើផលិតកម្មស្រូវ ចាប់ពីឆ្នាំ២០២៧ តទៅ ក៏បានជំរុញឱ្យប្រទេសនាំចូលអង្ករយកចិត្តទុកដាក់កាន់តែខ្លាំងលើការធានាការផ្គត់ផ្គង់អង្ករផងដែរ។ ទោះបីជាតម្លៃនាំចេញអង្ករបង្ហាញសញ្ញាងើបឡើងវិញក៏ដោយ ការនាំចេញអង្កររបស់វៀតណាមនៅតែរងសម្ពាធក្នុងអំឡុង។ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចេញអង្ករចំនួន៦,៨៣លានតោន ដែលមានតម្លៃ៣,៣ពាន់លានដុល្លារ។ បរិមាណនាំចេញបានធ្លាក់ចុះ៤,៧ភាគរយ និងតម្លៃនាំចេញបានធ្លាក់ចុះ៩,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ (ផាន់ អាណា)

image_2026-11-03_12-57-25
សាច់ និងបន្លែផ្លែឈើ តាមផ្សារទំនើបនៅអឺរ៉ុប ត្រូវស្អុយរលួយដោយទូបង្កកមានបញ្ហាដូចៗគ្នា

ព្រុចសែល៖ ហាងលក់គ្រឿងទេសនៅទ្វីបអឺរ៉ុប រាប់ចាប់ពីប្រទេសស៊ុយអែត រហូតដល់ព័រទុយហ្គាល់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើប្រព័ន្ធគ្របើគ្រងទូបង្កក ធ្វើឱ្យសាច់ស្អុយ ចំណែកបន្លែរលួសស្ទើរគ្មានសល់។ ផ្សារទំនើបនៅក្នុងប្រទេសបែលហ្ស៊ិក អេស្តូនី ហ្វាំងឡង់ អៀរឡង់ លុចសំបួ និងហូឡង់ គឺក្នុងចំណោមប្រទេសយ៉ាងតិច៨ ដែលរងផលប៉ះពាល់ច្រើនជាងគេ។ ការវាយប្រហារនេះបានកើតឡើងបីសប្តាហ៍បន្ទាប់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមួយ បានបង្កការរំខានយ៉ាងច្រើនដល់ហាងលក់គ្រឿងទេសនៅប្រទេសបារាំង។ ហេតុការណ៍នេះបានធ្វើឱ្យសីតុណ្ហភាពនៅក្នុងប្រព័ន្ធទូរបង្កកកើនឡើងដល់៥០អង្សាសេ បង្ខំឱ្យក្រុមហ៊ុនលក់រាយបោះចោលទំនិញខូចគុណភាព ដូចជាសាច់ និងបន្លៃផ្លែឈើ។ សហភាពអឺរ៉ុបបានថ្កោលទោសសកម្មភាពទាំងនេះ ដោយចាត់ទុកថា ជាការប៉ុនប៉ងដោយចេតនាដើម្បីរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារ ខណៈប្រទេសបែលហ្ស៊ិកបានបើកការស៊ើបអង្កេត។ អ្នកជំនាញបានកត់សម្គាល់ថា ហាងរងផលប៉ះពាល់ ជាពិសេសហាងដែលប្រើប្រព័ន្ធទូបង្កកតភ្ជាប់បណ្តាញ 4G ជំនាន់ចាស់ ងាយរងគ្រោះជាងគេចំពោះការជ្រៀតចូលពីបណ្តាញខាងក្រៅ។ ក្រុមហ៊ុនលក់រាយចំណីអាហារ ត្រូវបង្ខំចិត្តបោះចោលផលិតផល ដែលបានខូចគុណភាព ឬប្រុងខូចគុណភាព បន្ទាប់ពីសីតុណ្ហភាពក្នុងទូរបង្កកបានកើនឡើងខ្ពស់ខុសប្រក្រតីពេញមួយយប់។ រហូតមកដល់ពេលនោះ មិនទាន់មានជនណាម្នាក់ ឬក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ក៏ដូចជាការវាយប្រហារកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លើក្រុមហ៊ុនលក់រាយធំៗនៅប្រទេសបារាំង ដែលបានបង្ខំឱ្យហាងរាប់រយកន្លែងបោះចោលចំណីអាហារផងដែរ។ ស្នងការទទួលបន្ទុកផ្នែកចំណីអាហារ និងកសិកម្មរបស់សហភាពអឺរ៉ុប បានមានប្រសាសន៍ថា សហភាពអឺរ៉ុបកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះហេតុការណ៍ទាំងនេះ ដោយចាត់ទុកការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតម្តងហើយម្តងទៀតថា ជាបញ្ហាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ នៅប្រទេសបែលហ្ស៊ិក ដែលហាងរាប់សិបកន្លែងនៅតាមបណ្តាខ្សែច្រវាក់លក់គ្រឿងទេសជាច្រើនបានរាយការណ៍អំពីការរំខានដល់ប្រតិបត្តិការ។ […]

កាលវិភាគផ្សព្វផ្សាយ