កូឡាឡាំពួរ៖ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានបញ្ចប់ការស៊ើបអង្កេតករណីមន្ត្រីរដ្ឋាភិបាលពន្យារពេលចែកចាយជីដល់កសិករសម្រាប់ដាំដំណាំស្រូវនៅរដ្ឋ ដែលបានប៉ះពាល់ដល់ផ្ទៃដីប្រមាណ១សែនហិកតា ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអភិវឌ្ឍន៍កសិកម្ម។
មនុស្សពីរនាក់នឹងត្រូវចោទប្រកាន់ក្នុងពេលឆាប់ៗនេះ ក្រោមច្បាប់ប្រឆាំងអំពើពុករលួយឆ្នាំ២០០៩ របស់ប្រទេសម៉ាឡេស៊ី ពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកា ឬទ្រព្យសម្បត្តិរដ្ឋខុសគោលដៅ និងការប្រើប្រាស់ឯកសារក្លែងក្លាយ។
ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី លោក ហាលីម អាម៉ាន់ (Halim Aman) បាននិយាយថា កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា «ការស៊ើបអង្កេតរបស់គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី លើបញ្ហាចែកចាយជីដល់កសិករ និងអ្នកដាំស្រូវនៅរដ្ឋបានបញ្ចប់ហើយ។ យើងនឹងបញ្ជូនសំណុំរឿងទៅអគ្គព្រះរាជអាជ្ញា ហើយប្រសិនបើមានការយល់ព្រមចំពោះអនុសាសន៍របស់យើង ការចោទប្រកាន់ទំនងជានឹងត្រូវធ្វើនៅសប្តាហ៍ក្រោយ»។
ទោះជាយ៉ាងណា លោកមិនបានបង្ហាញអត្តសញ្ញាណរបស់បុគ្គលទាំងពីរដែលនឹងត្រូវចោទប្រកាន់នផះឡើយ។
កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានបើកសំណុំរឿងស៊ើបអង្កេតលើការពន្យារពេលចែកចាយជីសរីរាង្គដល់កសិករដាំស្រូវ នៅរដ្ឋក្នុងរដ្ឋកេដាស (Kedah) ប្រទេសម៉ាឡេស៊ី។
ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីអង្គការសាមគ្គីកសិករអ្នកដាំស្រូវម៉ាឡេស៊ី (Malaysian Paddy Farmers Brotherhood Organization) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
ការពន្យារពេលផ្គត់ផ្គង់ជីរបស់ក្រុមហ៊ុន ដែលត្រូវបានតែងតាំងដោយក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានបង្កផលប៉ះពាល់ដល់កសិករដាំស្រូវ នៅលើផ្ទៃដីប្រមាណ១សែនហិកតា ដែលស្ថិតក្រោមគម្រោងពង្រឹងផលិតកម្មស្បៀងអាហាររបស់រដ្ឋាភិបាលម៉ាឡេស៊ី៕ (ផាន់ អាណា)