ដាកា៖ បុរសពីរនាក់ត្រូវសមត្ថកិច្ចបង់ក្លាដែសចាប់ខ្លួន ព្រមទាំងរឹបអូសបានជីអ៊ុយរ៉ាចំនួន៦០០បាវ ដែលសង្ស័យថា កំពុងលួចដឹកស្លងដែនទៅប្រទេសភូមា នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
មេបញ្ជាកាឆ្មាំសមុទ្របង់ក្លាដែស បានបញ្ជាក់ពីការចាប់ខ្លួននេះ ព្រមទាំងសន្និដ្ឋាថា ជីទាង៦០០បាវ មានទម្ងន់សរុបរហូតដល់៣០តោន និងគិតជាទឹកប្រាក់ជិតមួយសែនដុល្លារ។
មេបញ្ជាការរូបនេះ បានឱ្យដឹងទៀតថា ក្រុមឆ្មាំសមុទ្របានធ្វើប្រតិបត្តិការស្ទាក់ចាប់បានភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ នៅវេលាប្រមាណម៉ោង១២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញានេះ។
ក្រុមទាហានការពារព្រុំដែន បានស្ទាក់ចាប់រថយន្តដឹកជីចំនួនពីរគ្រឿង និងចោរពីរនាក់ នៅពេលកំពុងផ្ទេរជីដាក់លើទូកមួយគ្រឿង ដើម្បីលួចនាំចេញទៅលក់ក្នុងប្រទេសភូមា។
កងឆ្មាំសមុទ្របានរឹបអូសជីអ៊ុយរ៉ាចំនួន៦០០បាវ មានទម្ងន់សរុប៣០តោន មានតម្លៃប្រមាណ១៧ ០០០ដុល្លារ ព្រមទាំងចាប់យករថយន្តដឹកទំនិញពីរគ្រឿង ដែលប្រើប្រាស់ក្នុងសកម្មលួចនាំចេញជី នៅពេលប្រទេសកំពុងជួបកង្វះខាត។
មេបញ្ជាការរូបនេះ បាននិយាយថា អង្គភាពរបស់ខ្លួនកំពុងបន្តស៊ើបអង្កេតរកបណ្ដាញពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនខ្លួនចោរលួចជីទាំងពីរនាក់នេះ ទៅតុលាការ។
ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមុស (Hormuz) មិនឱ្យវានាឆ្លងកាត់ បានធ្វើឱ្យការផ្គត់ផ្គង់ជីលើពិភពលោកធ្លាក់ចុះ ហើយជំរុញឱ្យតម្លៃអ៊ុយរ៉េកើនឡើងថ្លៃយ៉ាងខ្លាំង ស្របពេលតម្លៃធាតុចូលកសិកម្មនៅលើពិភពលោកត្រូវចំណាយថ្លៃដើមផលិតកាន់តែឡើងខ្ពស់ ចំណែកកសិករខ្លះទៀត បានកាត់បន្ថយការប្រើប្រាស់ជីសម្រាប់ដំំណាំរបស់ខ្លួន ដែលធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះបង្កផលប៉ះពាល់ដល់សន្តិសុខស្បៀងសកល៕ (ផាន់ អាណា)













