បង្កងនាគវៀតណាម ប្រឈមមុខនឹងលក្ខខណ្ឌស្តង់ដារខ្ពស់ សម្រាប់នាំចូលប្រទេសចិន

image_2026-08-27_16-22-09

ហាណូយ៖ សារព័ត៌មានវៀតណាម បានចេញផ្សាយថា វិស័យចិញ្ចឹមបង្កងនាគ (Green Lobster) របស់វៀតណាម ដែលមានសក្តានុពលក្នុងការក្លាយជាឧស្សាហកម្មសម្រាប់មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ប៉ុន្តែមានបញ្ហាបច្ចេកទេស ដើម្បីទាញយកការអភិវឌ្ឍប្រកបដោយចីរភាព។

តំណាងសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម បានឱ្យដឹងថា ការនាំចេញគ្រឿងសមុទ្រក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ផលទុនសរុបនៃការនាំចេញក្នុងវិស័យនេះ សម្រេចទឹកប្រាក់ជិត ៦៥ ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ក្នុងនោះការនាំចេញបង្កងនាគនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដែលមានទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ នៃតម្លៃនាំចេញគ្រឿងសមុទ្រសរុប។ អ្វីដែលគួរឱ្យកត់សម្គាល់ដែរនោះ គឺផលិតផលបង្កងសម្រេចបានទឹកប្រាក់ជាង៥៨៤លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា។

ប្រសិនបើពិនិត្យមើលលើរចនាសម្ព័ន្ធផលិតកម្មបង្កងនាគ នៅតែជាមុខទំនិញ ដែលក្តោបក្តាប់តម្លៃនាំចេញភាគច្រើន ចាប់ពីឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន។ ប្រភេទបង្កងនាគនេះ មានបិរមាណរហូតដល់ជាង៩៨ភាគរយ នៃផលទុនសរុបក្នុងវិស័យនេះ ក្នុងឆ្នាំ២០២៥។ និន្នាការនេះបានបន្តកើតមានក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ ដោយបង្កងនាគមានទំហំទឹកប្រាក់ជាង៥៧៣លានដុល្លារ នៃទំហំនាំចេញបង្កងនាគសរុបទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់ចំនួន៥៧៦លានដុល្លារ។

ពាក់ព័ន្ធនឹងទីផ្សារប្រើប្រាស់ ប្រទេសចិននៅតែជាគោលដៅចម្បងសម្រាប់បង្កងនាគវៀតណាម។ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ផលទុននៅក្នុងទីផ្សារនេះបានកើនឡើងពីជាង២៥៧លានដុល្លារ ដល់ជាង៨៤១លានដុល្លារ នៃតម្លៃនាំចេញបង្កងនាគសរុបរបស់ប្រទេសវៀតណាម។ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ តួលេខនេះបានកើនឡើងស្មើនឹង៥៧៦លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា។ រីឯទីផ្សារផ្សេងទៀត ដូចជា ហុងកុង សហរដ្ឋអាម៉េរិក និងតៃវ៉ាន់ មានបរិមាណតិចតួចប៉ុណ្ណោះ៕ (ញឹក សំអូន)


image_2026-08-27_14-03-35
ប្រធានភ្នាក់ងារពាណិជ្ជកម្មម៉ាឡេស៊ី ជំរុញក្រុមហ៊ុនម៉ាឡេស៊ី ឱ្យយកកម្ពុជាជាច្រកទ្វារទៅកាន់តំបន់មេគង្គ

ភ្នំពេញ៖ ទីភ្នាក់ងារជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ម៉ាឡេស៊ី កំពុងជំរុញឱ្យពាណិជ្ជករម៉ាឡេស៊ី ពង្រីកទីកន្លែងរកស៊ីរបស់ខ្លួន ចូលទៅក្នុងតំបន់ទន្លេមេគង្គក្រោម បន្ទាប់ពីមានការដាក់ទុនវិនិយោគនៅកម្ពុជា ដោយទទួលបានទឹកប្រាក់រហូតដល់ជាង១៨៦លានរីងហ្គិត ឬស្មើនឹងប្រមាណជាង៤០លានដុល្លារ។ លោក រីហ្សាល មេរីកាន់ (Reezal Merican) ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ម៉ាឡេស៊ី បានឱ្យដឹងថា ប្រាក់ចំណូលរកបានពីការធ្វើពាណិជ្ជកម្មនៅកម្ពុជានេះ គឺលើសពីផែនការគ្រោងទុកដំបូងត្រឹមតែ១០០លានរីងហ្គិតទៅទៀត ដែលនេះបង្ហាញថា ការនាំចេញទៅកាន់ទីផ្សារអាស៊ាន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ លោកបានថ្លែងក្នុងសន្និសីទកាសែតនៅ រាជធានីភ្នំពេញថា​ “ប្រទេសកម្ពុជា គឺជាទីតាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ ដែលជួយឱ្យធុរកិច្ចម៉ាឡេស៊ី ងាយស្រួលចូលទៅកាន់ទីផ្សារឥណ្ឌូចិន និងតំបន់មេគង្គ។ ​ ពួកយើងមើលឃើញកម្ពុជាថា ជាច្រកទ្វារដ៏សំខាន់សម្រាប់ទំនិញម៉ាឡេស៊ី ដើម្បីបោះជំហានចូលទៅកាន់តំបន់មេគង្គ ដោយសារកម្ពុជាមានទីតាំងល្អ ដែលអាចដើរតួនាទីជាស្ពានចម្លង ឆ្ពោះទៅកាន់ប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម។ តំបន់ទន្លេមេគង្គក្រោម រួមមាន កម្ពុជា ចិន មានដូចជាខេត្តយូណាន និងខេត្តក្វាងស៊ី ឡាវ ភូមា និងវៀតណាម ដែលមានប្រជាជនសរុបជាង៣០០លាននាក់ គឺជាទីផ្សារប្រើប្រាស់ដ៏ធំសម្បើមសម្រាប់ផលិតផលម៉ាឡេស៊ី។ ម្យ៉ាងវិញទៀត តំបន់តាមដងទន្លេមេគង្គនេះ ក៏សម្បូរទៅដោយផលិតផលកសិកម្ម ធនធានជលផល និងរ៉ៃផ្សេងៗ ដូចជា មាស […]

image_2026-08-27_16-10-03
ឥណ្ឌូណេស៊ីគ្រោងនាំចេញអង្ករទៅម៉ាឡេស៊ី

ឥណ្ឌូណេស៊ី៖ ដោយសារមានស្តុកអង្ករគ្រប់គ្រាន់ ប្រទេសឥណ្ឌូណេស៊ី គ្រោងនាំអង្ករចូលទីផ្សារនាំចេញ នូវប្រភេទអង្ករល្អលេខចំនួន ១ ពាន់តោន ទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមទីភ្នាក់ងាររដ្ឋទទួលបន្ទុកផ្នែកភស្តុភារស្បៀងអាហាររបស់ឥណ្ឌូណេស៊ី។ កាលពីពេលថ្មីៗនេះ មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងទីភ្នាក់ងាររដ្ឋទទួលបន្ទុកផ្នែកភស្តុភារស្បៀងអាហាររបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុនមួយរបស់ប្រទេសម៉ាឡេស៊ី នៅទីក្រុងហ្សាការតា។ តាមទីភ្នាក់ងាររដ្ឋខាងលើ ការនាំចេញអង្ករដំបូងនឹងមានបរិមាណចំនួន១ ពាន់តោន ដែលនឹងក្លាយជាការដឹកជញ្ជូនលើកដំបូងក្រោមភាពជាដៃគូនេះ។ ចំណែកការនាំចេញប្រចាំឆ្នាំ ត្រូវគេរំពឹងថា នឹងកើនឡើងជាបន្តបន្ទាប់រហូតដល់ បរិមាណអង្ករ ២ ពាន់តោនក្នុងមួយឆ្នាំ។ រដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី លោក​ អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានមាមប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ីមានស្តុកអង្ករជាង ៥ លានតោន ហើយការនាំចេញអង្ករនឹងមិនធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ក្នុងស្រុកឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន អាន់តារ៉ា (ANTARA) របស់ឥណ្ឌូណេស៊ី។ យោងតាមភា្នក់ងារកសិកម្មបរទេស (Foreign Agricultural Service) របស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា ការអង្កររបស់ឥណ្ឌូណេស៊ី ត្រូវគេព្យាករណ៍ថា នឹងមានបរិមាណេះជិត៣៤លានតោន សម្រាប់ឆ្នាំទីផ្សារ ២០២៦ -២០២៧។ ភា្នក់ងារកសិកម្មបរទេសរបស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា […]

photo_2026-08-27_13-26-34 (5)
មុខរបរចិញ្ចឹមត្រី និងមាន់ស្រែខ្នាតគ្រួសារជួយឱ្យជីវភាពធូរធារ និងទ្រទ្រង់ការសិក្សារបស់កូនៗ

ដោយ​ នៅ ស៊ីវុត្ថា ព្រៃវែង៖ ការចាប់របរតូចតាច ដូចជាការចិញ្ចឹមត្រី និងការចិញ្ចឹមមាន់ស្រែ មិនត្រឹមតែជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ។ លោក ឈន ខាន វ័យជាង៤០ឆ្នាំ ដែលបច្ចុប្បន្នរស់នៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានប្រកបមុខរបរចិញ្ចឹមត្រី និងមាន់ស្រែអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ។ មុខរបរនេះបានក្លាយជាប្រភពចំណូលសំខាន់មួយសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ព្រមទាំងអាចបែងចែកថវិកាមួយផ្នែកសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនៗផងដែរ។ លោកបានរៀបរាប់ថា ផ្តើមចេញពីមុខរបរខ្នាតតូចដែលអាស្រ័យលើកម្លាំងពលកម្ម និងការខិតខំប្រឹងប្រែងរបស់សមាជិកគ្រួសារ ការចិញ្ចឹមត្រីអណ្ដែង ត្រីឆ្ពិន និងមាន់ស្រែ បានជួយបង្កើតចំណូលប្រមាណ១លាន៥សែនរៀល ជាប្រចាំខែ សម្រាប់សម្រាលបន្ទុកចំណាយប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ។ កសិកររូបនេះបានឱ្យដឹងទៀតថា បច្ចុប្បន្ន លោកមានស្រះចិញ្ចឹមត្រីសរុបចំនួន៦ស្រះ ក្នុងនោះ៣ស្រះបានដាក់កូនត្រីចិញ្ចឹមរួចរាល់ហើយ ដោយក្នុងមួយស្រះដាក់កូនត្រីប្រមាណ២០គីឡូក្រាម ខណៈ៣ស្រះទៀតកំពុងរៀបចំ និងត្រៀមដាក់កូនត្រីបន្ថែម។ ក្រៅពីការចិញ្ចឹមត្រី កសិករ ឈន ខាន ក៏បានចាប់មុខរបរបន្ថែមដោយចិញ្ចឹមមាន់ស្រែប្រមាណពី៥០ ទៅ៦០ក្បាល ដោយប្រើប្រាស់ពូជក្នុងស្រុក។ លោកបន្ថែមថា មាន់ដែលចិញ្ចឹមបាន គឺមានអតិថិជនមកទិញជាបន្តបន្ទាប់ដល់ទីកន្លែង ដែលធ្វើឱ្យលោកមានប្រភពចំណូលបន្ថែមមួយផ្នែកទៀតចូលមកក្នុងគ្រួសារ។ លោក ឈន ខាន បានបញ្ជាក់ដោយក្តីរីករាយថា ការប្រកបមុខរបរនេះអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានផ្លាស់ប្តូរជីវភាពគ្រួសាររបស់លោកឱ្យមានភាពធូរធារ […]

image_2026-08-27_12-33-43
ទីផ្សារមីឆុង​​នៅឥណ្ឌូនេស៊ីធ្លាក់ចុះ ដោយសារអ្នកទទួលទានក្បិតក្បៀតចំណាយ

ហ្សាកាតា​៖  ក្នុងឆ្នាំ ២០២៥ ការទទួលទានមីឆុងនៅប្រទេស​ឥណ្ឌូនេស៊ី មានរហូតដល់ទៅ ១៤,៥ ពាន់លាន​កញ្ចប់ និងកំប៉ុង ប៉ុន្តែ ចំនួននេះ មានការធ្លាក់ចុះ ១% បើធៀបនឹង​ឆ្នាំ ២០២៤។ បច្ចុប្បន្ន ​ឥណ្ឌូនេស៊ីជាប្រទេស​ ដែលទទួលទានមីច្រើនជាងគេលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពីប្រទេស​ចិនបូកជាមួយនឹង​ហុងកុង ដែលទទួលទានមីឆុងរហូតដល់ទៅ៤៣ពាន់លានកញ្ចប់ និងកំប៉ុង ។ ការ​ធ្លាក់ចុះ នៃតម្រូវ​ការ​មីឆុង​នៅប្រទេសឥណ្ឌូនេស៊ីនេះ គឺដោយសារតែតម្លៃកើនឡើង វត្ថុធាតុដើមក្នុងការ​ផលិតខ្ពស់ គួបផ្សំនិង​សមត្ថភាពចំណាយរបស់ប្រជាជនធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយ​ដោយសមាគម​មីឆុង​ពិភពលោក។​ ទោះជាបែបនេះក្ដី មីឆុង​ប្រភេទកំប៉ុង​បានបន្តពង្រីកទីផ្សាររបស់ខ្លួន​ក្នុងប្រទេស​ឥណ្ឌូនេស៊ី ហើយគេរំពឹងថា ទីផ្សារ​មីឆុងជារួមនឹងកើនឡើងមកវិញ។ គួរបញ្ជាក់ថា នៅឆ្នាំ២០២៥ តម្រូវការ​មីឆុង​បានកើនឡើងរហូតដល់ទៅ១២៤ពាន់លានកញ្ចប់ និងកំប៉ុង ហើយទីផ្សារធំៗសម្រាប់មីឆុង និងមីកញ្ចប់នេះ មានដូចជាចិននិងហុងកុង ឥណ្ឌូនេស៊ី ឥណ្ឌា វៀតណាម និង​ប្រទេសជប៉ុន ។ ប្រទេសដែល​ទទួលទានមីឆុង​ច្រើនជាងគេ​បន្ទាប់មកទៀត រួមមាន សហរដ្ឋអាម៉េរិក ហ្វីលីពីន ថៃ កូរ៉េ​ខាង​ត្បូង និង​នីហ្សេរីយ៉ាជាដើម៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ