ឥណ្ឌូណេស៊ី កំពុងព្រាងឯកសារគតិយុទ្ធសម្រាប់គ្រប់គ្រងសត្វមឹកពីងពាង នៅក្នុងដែនសមុទ្រ

sun-dried-octopus-traditional-fishing-in-greece-2026-03-16-06-45-17-utc

ហ្សាការតា៖ ភាគីពាក់ព័ន្ធក្នុងវិស័យជលផលមឹកពីងពាង របស់ឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បានជួបប្រជុំគ្នាដើម្បីចរចាលើផែនការគ្រប់គ្រងមឹកពីងពាងនៅទូទាំងប្រទេស ដោយបន្តអនុវត្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

យោងតាមសេចក្តីប្រកាសរបស់មូលនិធិ លីនី (LINI Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកអភិរក្សធនធានធម្មជាតិរបស់ឥណ្ឌូណេស៊ី បានឱ្យដឹងថា ការចរចាលើឯកសារនេះបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្នាក់ជាតិ ក្នុងការគ្រប់គ្រងសត្វមឹកពីងពាងប្រកបដោយចីរភាព។

ឯកសារនេះមានគោលបំណងធ្វើជាក្របខណ្ឌផ្លូវការ ដែលមន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត អាចយកមកធ្វើជាឯកសារយោង ដើម្បីអភិរក្សសត្វមឹកពីងពាងឱ្យបានត្រឹមត្រូវ។ មឹកប្រភេទនេះត្រូវគេនេសាទបានច្រើននៅតំបន់សមុទ្រ ក្បែរកោះស៊ូឡាវេស៊ី (Sulawesi) ស្ថិតនៅភាគខាងកើតរបស់ឥណ្ឌូណេស៊ី។

អង្គការមូលនិធិ លីនី បាននិយាយថា «ឯកសារនេះកំណត់គោលនយោបាយ យុទ្ធសាស្ត្រគ្រប់គ្រង និងតួនាទីរបស់ភាគីពាក់ព័ន្ធនានា ក្នុងការអភិរក្សសត្វមឹកពីពាង ព្រមទាំងគាំទ្រជីវភាពរស់នៅរបស់អ្នកនេសាទខ្នាតតូច និងលើកកម្ពស់ការនេសាទប្រកបដោយការទទួលខុសត្រូវ»។

កិច្ចប្រជុំថ្មីៗនេះ ដែលធ្វើឡើងនៅទីក្រុងបូគ័រ (Bogor) ស្ថិតនៅខាងត្បូងប្រទេសឥណ្ឌូណេស៊ី បានប្រព្រឹត្តទៅតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីសេចក្តីព្រាងផែនការត្រូវបានដាក់ឱ្យធ្វើពិភាក្សាពិគ្រោះយោបល់ជាសាធារណៈ។

ដំណើរការពិគ្រោះយោបល់នេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធជាង១០០នាក់ ដែលតំណាងឱ្យស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងមូលដ្ឋាន សហគមន៍អ្នកនេសាទ ឧស្សាហកម្មអាហារសមុទ្រ សាកលវិទ្យាល័យ និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធនឹងការគ្រប់គ្រងជលផលមឹកពីងពាង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី។

អ្នកចូលរួមបានពិនិត្យ និងវាយតម្លៃមតិយោបល់ ដែលទទួលបានពីសាធារណជន ហើយមានគោលបំណងធ្វើឱ្យឯកសារនេះមានខ្លឹមសារស្របគ្នាជាមួយផែនការគ្រប់គ្រងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី។ ផែនការគ្រប់គ្រងជលផលត្រូវបានធ្វើឡើងក្នុងគោលដៅសំខាន់ៗ រួមមានលើកកម្ពស់ការធ្វើនេសាទប្រកបដោយចីរភាព កែលម្អប្រព័ន្ធប្រមូលទិន្នន័យជលផល និងពង្រឹងអភិបាលកិច្ចជលផលនៅមូលដ្ឋាន។

គម្រោងលើកម្ពស់ជលផលមឹកពីងពាងឥណ្ឌូណេស៊ី (Indonesia Octopus Fishery Improvement Project) បាននិយាយក្នុងសេចក្តីប្រកាសថា «ឯកសារនេះអាចត្រូវបានបញ្ចប់ និងអនុម័តជាផ្លូវការឱ្យបានឆាប់ ពីព្រោះវានឹងក្លាយជាមូលដ្ឋានសម្រាប់យុទ្ធសាស្ត្រគ្រប់គ្រងមឹកពីងពាងនាពេលអនាគត ទាំងសម្រាប់ឧស្សាហកម្មអាហារសមុទ្រ និងសហគមន៍អ្នកនេសាទ។ ទន្ទឹមនឹងនេះដែរ យើងទទួលស្គាល់ថា គំនិតផ្តួចផ្តើមសម្រាប់គ្រប់គ្រងនៅតាមមូលដ្ឋានមួយចំនួន កំពុងត្រូវបានអនុវត្តរួចហើយ តាមរយៈច្បាប់ទម្លាប់របស់ភូមិ និងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងធនធាន ដោយពឹងផ្អែកលើសហគមន៍»។

ដៃគូដែលចូលរួមក្នុងការចងក្រងឯកសារនេះ រួមមានអង្គការមិនមែនរដ្ឋាភិបាល ដូចជាអង្គការភាពជាដៃគូនេសាប្រកបដោយចីរភាព (Sustainable Fisheries Partnership) ដែលមានមូលដ្ឋាននៅរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិក អង្គការសប្បុរសធម៌អភិរក្សសមុទ្ររបស់ចក្រភពអង់គ្លេស ប្លូវ៉េឆ័រ (Blue Ventures) និងអង្គការអភិរក្សធនធានធម្មជាតិក្នុងស្រុកជាច្រើនទៀត។

ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតមឹកពីងពាងឈានមុខគេមួយនៅលើពិភពលោក។ យោងតាមស្ថិតិរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី បានឱ្យដឹងថា ឥណ្ឌូណេស៊ីនេសាទមឹកពាងបានជាង២១ ០០០តោន ក្នុងឆ្នាំ២០២៤ ដែលមានតម្លៃជាទឹកប្រាក់ជាង៤៥,៦លានដុល្លារ៕ (ផាន់ អាណា)


IMG_7233
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្លិបអ្នកកាសែតកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។​​ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានោះ គឺឯកឧត្តម ចាន់ ស៊ីហា អគ្គនាយករងធនាគារ ARDB ធ្វើជាតំណាង​ធនាគារ និងលោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា​​​​​ ជាអ្នកចុះហត្ថលេខាផ្ទាល់ ហើយពិធីនឹះ ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំធនាគារ និងសមាជិកក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងបងប្អូនអ្នកសារព័ត៌មានមកពីអង្គភាពមួយចំនួន។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាន៍ចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះនឹងមិនត្រឹមតែជួយបង្កើនការផ្សព្វផ្សាយអំពី​វិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយបង្កើតបរិយាកាស​មួយដែលព័ត៌មាន ចំណេះដឹង ហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់តែប្រសើរ។ ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងធនា​​គារ​អភិវឌ្ឍ​ន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា មានតម្លៃជាងការផ្សព្វផ្សាយអំពី​ស្ថាប័ន ពោលនេះជាកិច្ចសហប្រតិបត្តិការ […]

image_2026-08-28_09-51-14
ក្រុមហ៊ុនជប៉ុនគ្រោងដំឡើងរោងចក្រចម្រាញ់ប្រេងពី​សំបកស្វាយចន្ទី​ នៅចុងឆ្នាំ២០២៦

ដោយ នៅ​ ស៊ីវុត្ថា កំពង់ធំ៖ ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុនគ្រោង​នឹងដំឡើងរោងចក្រសាកល្បងចម្រាញ់ប្រេងសំបកគ្រាប់ស្វាយចន្ទី និងកែច្នៃកាកសំណល់សំបកគ្រាប់ស្វាយចន្ទី ដែលនៅសេសសល់ឱ្យទៅជាប្រេងឥន្ធនៈ នៅក្នុង​ខេត្តកំពង់ធំ នាចុង​ឆ្នាំ២០២៦នេះ។​ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB TV នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា ការដំឡើងរោងចក្រសាកល្បងចម្រាញ់ប្រេងចេញពីសំបកគ្រាប់ស្វាយចន្ទីនេះ គឺជាគម្រោងទី២ នៅក្នុងខេត្តកំពង់ធំ បន្ទាប់ពីរោងចក្រខ្នាតមធ្យមមួយវិនិយោគដោយក្រុមហ៊ុនចិន ដែលកំពុងដំឡើង ប៉ុន្តែមិនទាន់ដាក់ឱ្យដំណើរការនៅឡើយទេ។ លោកសង្កត់ធ្ងន់ថា រោងចក្រសាកល្បងចម្រាញ់ប្រេងសំបកគ្រាប់ស្វាយចន្ទីនេះនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី មីរ៉ាត (Mirarth) ដែលជា​ក្រុមហ៊ុនជប៉ុនដូចគ្នា​។ លោកបានបន្ថែមថា ប្រសិនបើការសាកល្បងទទួលបានជោគជ័យ គម្រោងនេះនឹងបើកផ្លូវសម្រាប់ការប្រមូលទុនវិនិយោគបន្ថែម និងការប្រើប្រាស់បច្ចេកវិទ្យានេះក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជា។ ទោះជាយ៉ាងណា លោកក៏បានសម្តែងក្តីបារម្ភខ្លះៗចំពោះបរិមាណសំបកស្វាយចន្ទី ដែលអាចនឹងប្រមូលបានតិចតួច មិនគ្រប់គ្រាន់សម្រាប់ការកែច្នៃ។ ទាក់ទិននឹងគម្រោងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អួន ស៊ីឡុត នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាហ្សូអូ អូកាម៉ូរ៉ា (Kazuo Okamura) តំណាងមជ្ឈមណ្ឌលសហប្រតិបត្តិការជប៉ុនសម្រាប់ប្រេង និងថាមពលប្រកបដោយចីរភាព (Japan Cooperation […]

774970168_122133010371354445_2377561132556598066_n
សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវដល់រោងម៉ាស៊ីនកិនស្រូវ ឱ្យជួយទិញស្រូវកសិករឲ្យអស់លទ្ធភាព និងមានតម្លៃល្អ

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា​​បានអំពាវនាវដល់សមាជិករបស់សហ័ន្ធស្រូវអង្ករកម្ពុជាដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ចូលរួមជួយប្រមូលទិញស្រូវពីប្រជាកសិករនៅរដូវច្រូតកាត់នាខែសីហានេះឲ្យអស់លទ្ធភាពនិងមានតម្លៃល្អលើទីផ្សារ ដើម្បីរក្សាស្ថេរភាពថ្លៃ​​។ ការអំពាវនាវរបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាដូច្នោះ ខណៈពេលនៅចុងខែសីហាឆ្នាំ២០២៦នេះ តម្លៃស្រូវមិនប្រកាន់រដូវមានដូចជាស្រូវសែនក្រអូប ស្រូវស្រងែ និងស្រូវអូអឹម៥៤៥១ (OM 5451) បានធ្លាក់ចុះតម្លៃ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ប៉ុន្តែមិនធ្លាក់ចុះខ្លាំងនោះដែរ។​​ ​ ​​ឧកញ៉ា ឡាយ ឈុនហួ បានមានប្រសាសន៍ថា «ក្នុងរយៈពេលមួយសប្តាហ៍នេះ ប្រទេសជិតខាង​​​យើងបានទម្លាក់តម្លៃ​ខ្លាំង ដោយសារតែទីផ្សារអន្តរជាតិ​​មានការថយចុះ​​ ហើយ​ការបញ្ជាទិញមានតិចតួច ដែលពីរសប្តាហ៍មុន តម្លៃស្រូវឡើងខ្ពស់ បើធៀបនិងឆ្នាំមុនៗ​​​ ​​ ព្រមទាំងថ្លៃដឹកជញ្ជូនខ្ពស់ផងដែរ។ បញ្ហានេះធ្វើឲ្យអ្នកប្រមូលទិញមួយចំនួនត្រូវការទិញ ក៏បានផ្អាកសិន ជាពិសេស ក្នុងរដូវកាលនេះ។ កាលឆ្នាំមុនអង្ករយើងមានតម្លៃថោក រួមមានវៀតណាម ថៃ និងភូមា បណ្តាលមកពីឈ្មួញនាំចូល និងឃ្លាំង​​​​​ធំៗនៅបរទេសទិញចូលច្រើន រហូតដល់នៅសល់ក្នុងស្តុកចាស់​​។​​​​ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន​អំពាវនាវដល់គ្រប់រោងម៉ាស៊ីនកិនស្រូវជាសមាជិក និងក្រុមហ៊ុននាំចេញអង្ករធំៗ ជំរុញការលក់អង្ករចេញ នឹងជួយទិញស្រូវរបស់ប្រជាកសិករឲ្យអស់លទ្ធភាព ក្នុងតម្លៃសមរម្យលើទីផ្សារ ឬក៏លើសតម្លៃទីផ្សារបន្តិច ដើម្បីជួយទប់តម្លៃកុំឲ្យធ្លាក់ចុះថែមទៀត។​​​​ ឧកញ៉ា […]

image_2026-08-27_16-22-09
បង្កងនាគវៀតណាម ប្រឈមមុខនឹងលក្ខខណ្ឌស្តង់ដារខ្ពស់ សម្រាប់នាំចូលប្រទេសចិន

ហាណូយ៖ សារព័ត៌មានវៀតណាម បានចេញផ្សាយថា វិស័យចិញ្ចឹមបង្កងនាគ (Green Lobster) របស់វៀតណាម ដែលមានសក្តានុពលក្នុងការក្លាយជាឧស្សាហកម្មសម្រាប់មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ប៉ុន្តែមានបញ្ហាបច្ចេកទេស ដើម្បីទាញយកការអភិវឌ្ឍប្រកបដោយចីរភាព។ តំណាងសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម បានឱ្យដឹងថា ការនាំចេញគ្រឿងសមុទ្រក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ផលទុនសរុបនៃការនាំចេញក្នុងវិស័យនេះ សម្រេចទឹកប្រាក់ជិត ៦៥ ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះការនាំចេញបង្កងនាគនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដែលមានទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ នៃតម្លៃនាំចេញគ្រឿងសមុទ្រសរុប។ អ្វីដែលគួរឱ្យកត់សម្គាល់ដែរនោះ គឺផលិតផលបង្កងសម្រេចបានទឹកប្រាក់ជាង៥៨៤លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា។ ប្រសិនបើពិនិត្យមើលលើរចនាសម្ព័ន្ធផលិតកម្មបង្កងនាគ នៅតែជាមុខទំនិញ ដែលក្តោបក្តាប់តម្លៃនាំចេញភាគច្រើន ចាប់ពីឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន។ ប្រភេទបង្កងនាគនេះ មានបិរមាណរហូតដល់ជាង៩៨ភាគរយ នៃផលទុនសរុបក្នុងវិស័យនេះ ក្នុងឆ្នាំ២០២៥។ និន្នាការនេះបានបន្តកើតមានក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ ដោយបង្កងនាគមានទំហំទឹកប្រាក់ជាង៥៧៣លានដុល្លារ នៃទំហំនាំចេញបង្កងនាគសរុបទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់ចំនួន៥៧៦លានដុល្លារ។ ពាក់ព័ន្ធនឹងទីផ្សារប្រើប្រាស់ ប្រទេសចិននៅតែជាគោលដៅចម្បងសម្រាប់បង្កងនាគវៀតណាម។ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ផលទុននៅក្នុងទីផ្សារនេះបានកើនឡើងពីជាង២៥៧លានដុល្លារ ដល់ជាង៨៤១លានដុល្លារ នៃតម្លៃនាំចេញបង្កងនាគសរុបរបស់ប្រទេសវៀតណាម។ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ តួលេខនេះបានកើនឡើងស្មើនឹង៥៧៦លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា។ រីឯទីផ្សារផ្សេងទៀត ដូចជា ហុងកុង សហរដ្ឋអាម៉េរិក និងតៃវ៉ាន់ មានបរិមាណតិចតួចប៉ុណ្ណោះ៕ […]

កាលវិភាគផ្សព្វផ្សាយ