កសិករដាំដុះស្វាយកែវរមៀតខុសរដូវកើនឡើង ប៉ុន្តែ​​តម្លៃវិញមិនសូវល្អនៅលើទីផ្សារនាពេលប្រមូលផល

THN2 copy

កំពង់ស្ពឺ៖ ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះកសិករបានផលិតស្វាយកែវរមៀតខុសរដូវមានសន្ទុះកើនរហូតដល់ប្រមាណ៦០%នៃចំនួនសមាជិកសរុប៤០ចំការ បើប្រៀបធៀបនិងឆ្នាំមុនៗ។ ការកើនឡើងនៃចំនួនកសិករផលិតស្វាយខុសរដូវនេះបានជះឥទ្ធិពលអវេជ្ជមាន ធ្វើឱ្យតម្លៃលក់មិនសូវល្អនៅលើទីផ្សារចាប់តាំងពីការប្រមូលផលក្នុងខែកញ្ញារហូតដល់ពេលនេះ។

លោក សុទ្ធ សុភា ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យ បានឱ្យដឹងថា ស្វាយកែវរមៀតចាប់ផ្តើមប្រមូលផលពីខែកញ្ញារហូតមកដល់ខែវិច្ឆិកានេះមានតម្លៃចន្លោះពី៧០០ទៅ១២០០រៀលក្នុងមួយគីឡូក្រាម ផ្អែកតាមទីផ្សារហាងឆេងជាក់ស្តែងប្រចាំថ្ងៃ ហើយតម្លៃនេះទាបជាងឆ្នាំមុន ដោយសារកសិករមិនសូវផលិតស្វាយខុសរដូវដូចឆ្នាំនេះ។

បើតាមប្រធានប្រតិបត្តិសមាគមខាងលើ តម្លៃស្វាយកែវរមៀតឆ្នាំនេះទោះបីកសិករលក់មិនសូវបានថ្លៃ តែកសិករនៅអាចរកប្រាក់ចំណេញខ្លះដែរ ហើយស្វាយទាំងនេះមួយចំនួននាំចេញទៅប្រទេសថៃ វៀតណាម និងមួយចំនួនផ្សេងទៀតផ្គត់ផ្គង់រោងចក្រកែច្នៃនៅក្នុងស្រុក។

លោកលើកឡើងថា បច្ចុប្បន្ននេះទីផ្សារស្វាយកែវរមៀតមិនទាន់រកឃើញនូវចំណុចកណ្តាលបាននៅឡើយទេ ទាក់ទងនិងតម្លៃនិងការបរិមាណផ្គត់ផ្គង់ ហើយកន្លងបញ្ហានេះខាងក្រសួងកសិកម្ម តែងតែជំរុញរកទីផ្សារធ្វើយ៉ាងណាឱ្យផលិតផលស្វាយកែវរមៀតមានតម្លៃថេ ដែលអាចឱ្យកសិកររកបានប្រាក់ចំណេញ ប៉ុន្តែមួយឆ្នាំកន្លងមកនេះធ្វើមិនទាន់បាន។

ទាក់ទងនិងបញ្ហាទីផ្សារនេះ, លោក សុទ្ធ សុភា ប្រជាកសិករផលិតស្វាយកែវរមៀតនៅខាងគិរីរម្យ ក្នុងពេលបច្ចុប្បន្ននេះទីនៅប្រឈមភាពផុយស្រួយនៅឡើយ ពោលតម្លៃស្វាយកែវរមៀតមិនទាន់មានលក្ខណៈថេដូចទៅនិងដំណាំមួយចំនួនផ្សេងទៀតនោះទេ។ បើកសិករផលិតបានផលតិច តម្លៃស្វាយនឹងងើបឡើង តែផ្ទុយទៅវិញបើកសិករផលិតបានផលច្រើនតម្លៃវានឹងធ្លាក់ចុះ ហើយត្រូវឈ្មួញកណ្តាលឆ្លៀតឱកាសកេងចំណេញពីកសិករថែមទៀត៕

 


photo_2026-03-20_11-18-24 (6)
រវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនូវែលហ្សេឡង់ ចុះ MOU ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច

អូក្លិន-នូវែលហ្សេឡង់៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។ ពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងរវាងឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ គោលបំណង និងខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍សំខាន់ៗដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ដូចខាងក្រោម៖ • ការពង្រឹងការងារ៖ ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ • ប្រសិទ្ធភាពការងារ៖ ត្រូវអនុវត្តតាមខ្លឹមសារនៃ MOU នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដជូនដល់មាតុភូមិ និងលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ • តួនាទីជាស្ពានចម្លង៖ ត្រូវដើរតួនាទីយ៉ាងសកម្មជា […]

Front
សហគមន៍អភិវឌ្ឍន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំ កៀរគរយុវជន និងកសិករ ស្វែងយល់ពីរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថល

ដោយ ញឹក សំអូន កំពង់ឆ្នាំង៖ សហគមន៍អភិវឌ្ឍន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង មានឈ្មោះថា ទឹកហូតមានជ័យក្ដីសង្ឃឹម បានកៀរគរយុវជន និងកសិករចូលរួមសិក្សាស្វែងយល់ពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមរយៈទូរស័ព្ទស្មាតហ្វូន ដើម្បីផ្សព្វផ្សាយពីផលិផលកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធស្មាតហ្មូតសម្រាប់ស្រោចស្រពដំណាំ។ អ្នកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានឱ្យដឹងថា សហគមន៍របស់អ្នកស្រីបានទទួល និងអនុវត្តន៍គម្រោង ស៊ីដ (SEED) ចាប់តាំងពីឆ្នាំ២០២៤មក ដោយមានការគាំទ្រពីគម្រោង ស៊ីដ នៃសមាគមភាពជាដៃគូកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទ (CamboDHRRA)។ គម្រោងនេះ បានផ្ដោតសំខាន់ទៅលើការចុះបណ្ដុះបណ្ដាលយុវជន និងកសិករ ឱ្យចេះប្រើប្រាស់ប្រព័ន្ធឌីជីថលតាមរយៈទូរស័ព្ទដៃ។ យុវជន និងកសិករ ក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានចូលរួមវគ្គបណ្ដុះជាង៤០០នាក់ ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍។ តាមការសង្កេតរបស់អ្នកស្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ យុវជន និងកសិករ ភាគច្រើនបានប្រើប្រាស់ទូរស័ព្ទដៃដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មរបស់ខ្លួននៅតាមប្រព័ន្ធបណ្ដាញសង្គម ដែលអាចរកចំណូលបានបន្ថែមទៀតតាមការផ្សព្វផ្សាយរបស់ពួកគេឱ្យអតិថិជននៅទូទាំងប្រទេស បានស្គាល់ពីផលិតផលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ក្រៅតែពីការដាក់លក់តាមតូប និងលក់តាមផ្សារដោយផ្ទាល់។ បន្ថែមពីនេះ កសិករក៏បានប្រើប្រាស់ស្មាតហ្វូតដើម្បីបញ្ជាប្រព័ន្ធស្រោចស្រប់ដំណាំពីចម្ងាយផងដែរ។ ចំណែកកញ្ញា ព្រឿង សំអាត ជាយុវជននៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង […]

image_2026-03-19_13-26-43
អ៊ីរ៉ង់បិទការនាំចេញបន្លែ និងផ្លែឈើ ជាពិសេសទៅកាន់សហភាពអឺរ៉ុប

តេអ៊ីរ៉ង់៖ សង្រ្គាមនៅអ៊ីរ៉ង់ស្ទើរតែបានបញ្ឈប់រាល់លំហូរនៃការនាំចេញ និងការនាំចូលរវាងប្រទេស និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ជាពិសេសសម្រាប់សហភាពអឺរ៉ុប អ៊ីរ៉ង់មិនមែនជាដៃគូសំខាន់ក្នុងការនាំចេញបន្លែ និងផ្លែឈើនោទេ ដោយការនាំចូលពីអ៊ីរ៉ង់ទៅអឺរ៉ុប មានត្រឹមតែ០,៦ភាគរយប៉ុណ្ណោះ នៃការនាំចូលសរុប។ ទោះជាយ៉ាងនេះក្តី បើយោងតាមតួលេខបឋមរបស់សម្រាប់ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បាននាំចូលបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដែលមានតម្លៃជាង២៥៨លានដុល្លារ ពីប្រទេសអ៊ីរ៉ង់។ ការនាំចូលទាំងនេះ ច្រើនបំផុតមានផ្លែឈើ និងគ្រាប់ធញ្ញជាតិ ក្នុងទឹកប្រាក់ទំហំប្រហែល២៤១លានដុល្លារ ឬស្មើនឹង៩៣ភាគរយ នៃចំនួនសរុប។ បន្លែមានទឹកប្រាក់ប្រហែល១៧លានដុល្លារ។ ប្រសិបបើក្រឡេកមើលលំហូរនៃការនាំចូលពីប្រទេសអ៊ីរ៉ង់ ផលិតផលលេចធ្លោជាងគេ គឺគ្រាប់ភីស្តាស៊ីអូ (pistachios) ដែលមានតម្លៃនាំចូលជាង១២៨លានដុល្លារ ក្នុងនេះបរិមាណគ្រាប់ភីស្តាស៊ីអូមានសំបក នាំចូលបានជិតពាក់កណ្តាលនៃកសិផលអឺរ៉ុបពីប្រទេសអ៊ីរ៉ង់ ដោយសរុបជាទឹកប្រាក់ចំនួន៧,៦លានដុល្លារ។ ចំណាត់ថ្នាក់ទីពីរ គឺផ្លែទំពាំងបាយជូរក្រៀម ដែលមានតម្លៃជាទឹកប្រាក់សរុបប្រហែល៥៨លានដុល្លារ បន្ទាប់មក គឺផ្លែលម៉ើ ដែលមានតម្លៃជាទឹកប្រាក់ជិត៣២លានដុល្លារ។ ផ្លែឈើទាំងបីមុខនេះ គឺជាផលិតផលកសិកម្មរបស់អ៊ីរ៉ង់ នាំចេញទៅកាន់សហភាពអឺរ៉ុប។ ចំណែកផលិតបន្លែនាំចេញតិចជាងគេ ប៉ុន្តែមានតម្លៃគួរឱ្យកត់សម្គាល់ គឺជាផ្សិតស្ថួត ដែលមានតម្លៃជាង១១លានដុល្លារ ក្នុងនោះ ក៏មានផ្លែឪឡឹក ផ្លែអាល់ម៉ុនមានសំបក ផ្លែឆឺរី ផ្លែល្វា និងផ្លែអាព្រីកត់ស្ងួតផងដែរ។ រហូតមកដល់ពេលនេះ ប្រទេសអាល្លឺម៉ង់ […]

images (1)
ឥណ្ឌូណេស៊ីមានទំនុកចិត្តថា នឹងរក្សាអត្រាពន្ធសូន្យភាគរយលើផលិតផលសំខាន់ៗ ក្នុងទីផ្សារអាម៉េរិក

ហ្សាការតា៖ ទីភ្នាក់ងារទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី បានបង្ហាញការជឿជាក់ថា ឥណ្ឌូណេស៊ីនឹងរក្សាអត្រាពន្ធសូន្យភាគរយលើផលិតផលសំខាន់ៗមួយចំនួន នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ចំពេលមានការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ អ្នកជំនាញជាន់ខ្ពស់នៅទីភ្នាក់ងារទំនាក់ទំនងរដ្ឋាភិបាល បាននិយាយថា “រដ្ឋាភិបាលនៅតែមានទំនុកចិត្តក្នុងការរក្សាពន្ធសូន្យភាគរយ”។ លោកបានពន្យល់ថា ការផ្តល់ពន្ធសូន្យភាគរយ ត្រូវបានចែងក្រោមបទប្បញ្ញត្តិដាច់ដោយឡែក ខុសពីអត្រាក្នុងពន្ធបដិការ។ គោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិក បានផ្លាស់ប្តូរនាពេលថ្មីៗនេះ បន្ទាប់ពីតុលាការកំពូលបានលុបចោលគោលការណ៍ច្បាប់ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ប្រើប្រាស់ដើម្បីដាក់ពន្ធគយពាណិជ្ជកម្មមួយចំនួន ជំរុញឱ្យមានការប្រែប្រួលគោលនយោបាយ ដែលប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មខ្លះ រួមទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ជំហររបស់ឥណ្ឌូណេស៊ី នៅតែមានសុវត្ថិភាព ដោយសារតែការចរចា និងការប្រាស្រ័យទាក់ទងគ្នាជាប់ជានិច្ចជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ កាលពីលើកមុន រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក អ៊ែឡាំងការ ហារតាតូ (Airlangga Hartarto) បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ី បានស្នើសុំឱ្យអត្រាពន្ធបដិការមកនៅត្រឹមសូន្យភាគរយ ទោះបីជាមានការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការដាក់ពន្ធបដិការថ្មីក៏ដោយ។ លោកបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានសម្របសម្រួលជាមួយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ហើយការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីនឹងត្រូវចេញ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ លោកបានមានប្រសាសន៍នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ថា “ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ យើងបានស្នើសុំឱ្យផលិតផល ដែលទទួលបានអត្រាពន្ធសូន្យភាគរយ […]

កាលវិភាគផ្សព្វផ្សាយ