ក្រុមហ៊ុននាំចេញអង្ករអេមរុរ៉ាយស៍ ឈ្នះពានអាស៊ានលើការចូលរួមអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ

THN1 copy

 

ភ្នំពេញ៖យោងតាម​លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន​ឲ្យដឹងថា ក្រុមហ៊ុននាំចេញអង្ករអេមរុរ៉ាយស៍ បាន​​ឈ្នះពានអាស៊ានលើការចូលរួមអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សនៅក្នុងវិស័យស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ អេមរុរ៉ាយស៍បាននិងកំពុងបន្តឈរជើងនៅជួរមុខគេមួយ ក្នុងការលើកកម្ពស់សហគមន៍ក្នុងតំបន់ តាមរយៈកិច្ចសហការជាមួយកសិករខ្នាតតូចជាង២ម៉ឺនគ្រួសារ និងគាំទ្រពួកគេឱ្យផ្លាស់ប្តូរនូវការអនុវត្តការដាំដុះស្រូវតាមបែបប្រពៃណីនិងគ្រួសារ មកជាបែបពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។

លោកឧកញ៉ា សុង សារ៉ន លើកឡើងថា តាមរយៈកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្ម តាំងពីឆ្នាំ២០១៤មក អេមរុរ៉ាយស៍មិនត្រឹមតែជាក្រុមហ៊ុនដែលលធ្វើការលើការប្រមូលទិញស្រូវពីកសិករមួយមុខទេ តែយើងផ្តល់ឱ្យកសិករនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលរួមមានការអភិវឌ្ឍសមត្ថភាពតាមរយៈការបណ្តុះបណ្តាលដែលចាំបាច់នានា ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសនៃការដាំដុះស្រូវដែលមិនប៉ះពាល់ដល់បរិស្ថាន និងសហគមន៍ជាដើម។

បន្ថែមពីនេះលោកឧគញ៉ាលើកឡើងថា នេះគឺ គំរូអាជីវកម្មរបស់អេមរុរ៉ាយស៍ មិនត្រឹមតែផ្តោតសំខាន់លើការផលិតនិងផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ដល់អ្នកទទួលទានប៉ុណ្ណោះទេ តែថែមទាំងចូលរួមកាត់បន្ថយភាពក្រីក្ររបស់សហគមន៍នៅតាមទីជនបទដាច់ស្រយាល ដោយកសិករអាចទទួលបានចំណូលខ្ពស់ជាងមុន និងស្ថេរភាពសេដ្ឋកិច្ចរយៈពេលយូរអង្វែង។

សមិទ្ធផលនៃការទទួលបានពានរង្វាន់នេះ ពិតជាមិនអាចកើតឡើងបានទេបើសិនជាមិនមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបញ្ចូលឈ្មោះក្រុមហ៊ុនអេមរុរ៉ាយស៍ទៅក្នុងការប្រកួតនិងបានទទួលស្គាល់នូវការរួមចំណែករបស់អេមរុរ៉ាយស៍លើកសិកម្មប្រកបដោយនិរន្តរភាព ការអភិវឌ្ឍតំបន់ជនបទ និងការរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ឧកញ៉ា សុង សារ៉ន ក្នុងនាម​អេមរុរ៉ាយស៍សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ការគាំទ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងជឿជាក់ថា យើងទាំងអស់គ្នានឹងបន្តឈរលើឆន្ទៈកសាងនូវអនាគតកសិកម្មកម្ពុជាដែលប្រកបដោយនិរន្តរភាព និងកសាងនូវបរិស្ថានដែលប្រកបដោយសុខុមាលភាព។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រុមហ៊ុនអេមរុរ៉ាយស៍ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឃ្លាំងថ្មី និងឡសម្ងួតស្រូវ ដែលមានទីតាំងនៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។គ្រឿងបរិក្ខារថ្មីរបស់អេមរុរ៉ាយស៍ ដែលរួមមានឡសម្ងួត ឃ្លាំងស្តុកស្រូវនេះ អាចផ្តល់លទ្ធភាពដល់អេមរុរ៉ាយស៍ក្នុងការប្រមូលទិញទាំងស្រូវសើម និងស្ងួតភ្លាមៗពីកសិករបន្ទាប់ពីការច្រូតកាត់ប្រមូលផលរបស់ពួកគាត់ ហើយក៏អាចជួយរក្សាទុកស្រូវ ដែលមានគុណភាពខ្ពស់ប្រកបដោយប្រសិទ្ធភាព មុនពេលអាចដឹកជញ្ជូនយកទៅកែច្នៃនៅរោងចក្រអេមរុរ៉ាយស៍ ខេត្តកំពង់ធំ ដែលអាចធានាបាននូវស្តង់ដារ សម្រាប់ការផ្គត់ផ្គង់ដែលអាចទុកចិត្តបានដល់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ