ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ, លោកស្រី ឈុន សុខា ប្រធាននាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ, លោក ផៃ ប៊ូដថង អនុប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ និងកញ្ញា សន បូសតា បុគ្គលិកជាន់ខ្ពស់នៃការិយាល័យស្រាវជ្រាវ និងបោះផ្សាយនៃធនាគារ ARDB បានអញ្ជើញចូលរួមក្នុងសន្និសីទធនាគារនៅកម្ពុជាលើកទី៥។
ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជារួម និងតំណាងថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនរូបផ្សេងទៀត។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា សន្និសីទធនាគារនៅកម្ពុជាលើកទី៥ ឆ្នាំ២០២៦នេះ មានភាពទូលំទូលាយពាក់ព័ន្ធស្ថានការណ៍នៅកម្ពុជា ហើយសន្និសីទធនាគារលើកទី៥នេះ បានអញ្ជើញប្រតិបត្តិករនៅក្នុងវិស័យ ក៏ដូចជាអ្នកជំនាញនៅក្រៅវិស័យធនាគារ ដែលពាក់ព័ន្ធទាំងនៅក្នុងស្រុក និងក្រៅស្រុក បានស្តាប់បទបង្ហាញ ដើម្បីឱ្យទទួលបានជាធាតុចូលបន្ថែមទៀត សម្រាប់កសាងផែនការសកម្មភាពនៅឆ្នាំ២០២៧។
លើសពីនេះសន្និសីទក៏ពិនិត្យមើលតួនាទីរបស់វិស័យធនាគារដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេស ជាពិសេសការផ្តល់ឥណទានដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មផងដែរ៕














