បន្ទាប់ពីបរាជ័យម្តង លោក ម៉ន ឡន បន្តចាប់យកមុខរបរដាំបន្លែស្លឹកឡើងវិញ ធ្វើឲ្យជីវភាពគ្រួសារ​​​​កាន់តែប្រសើរឡើងទ្វេដង​​​​

IMG_5724

ដោយ ឡុង សារេត​

កំពត៖ លោក ម៉ន ឡន ជា​កសិករ​​នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ​ខេត្តកំពត​ ​​ប្រកប​មុខរបរ​ដាំបន្លែស្លឹក​​នៅលើវាល​ និងដំណាំហូបផ្លែ​ប្រចាំរដូវកាល​នៅលើផ្ទៃដី​ជាង​៤០ហិកតា​ អាចរក​ប្រាក់​ចំណេញ​សុទ្ធបាន​​រាប់ម៉ឺនដុល្លារ ក្នុងមួយរដូវកាល​ និងបាន​សាងសង់លំនៅឋាន​មួយ​ មាន​តម្លៃ​ជាង​១០ម៉ឺនដុល្លារ រស់នៅប្រកបដោយសុភមង្គល​។​​​

លោកបានឱ្យដឹង​ថា​ មុខរបរ​ដាំបន្លែស្លឹក​នៅលើទីវាល​នៅក្នុង​ឃុំល្អាងនេះ លោកបានចាប់ផ្តើម​ជួលដី​សម្រាប់ដំាំបន្លែខ្នាត​តូច​នៅ​​ឆ្នាំ​២០១០​។​ នៅក្នុងដំណើរការ​ដំបូងៗក្រៅពីសន្សំ​លុយបានទុកទិញ​ដី​​ លោក ម៉ន ឡន​​ សម្រេច​ចិត្ត​ជួល​ដី​ទំហំប្រហែល​៥០ហិកតានៅក្បែរភ្នំវល្លិ៍​​ សម្រាប់ដាំបន្លែស្លឹក និងដំណាំហូបផ្លែប្រចាំរដូវកាល​។​​

លោកគូសបញ្ជាក់ថា នៅក្នុងរដូវប្រាំង​លោកដាំបន្លែ​នៅលើផ្ទៃដីពី​៦ទៅ​៧ហិកតា។ ប៉ុន្តែ​ចូលមកដល់រដូវវស្សា​ចាប់ពីខែ​កក្កដា​ រហូតដល់ខែវិច្ឆិកា ​បាន​ដាំប្រភេទ​បន្លែ​រហូតដល់៤០ហិកតា​​ ដើម្បីចាប់យកឱកាសទីផ្សារ​ពីប្រជាកសិករ​​ដាំបន្លែនៅតាម​តំបន់​ដែលរងផលប៉ះពាល់ពីទឹកជំនន់​​ក្នុងរដូវវស្សា​។​​

លោកបន្តថា ផ្អែកតាម​បទពិសោធន៍​រយៈពេល​៥ឆ្នាំនៃការដាំបន្លែខ្នាតធំនាពេលកន្លងមក​​ក្នុងមួយរដូវកាលលោកអាចផលិតបន្លែចម្រុះបាន​៤០០តោន ហើយក្រៅពីកាត់ថ្លៃចំណាយ​ផ្សេងៗហើយ នៅសល់ប្រាក់ប្រមាណ​១០ម៉ឺនដុល្លារ​។​

បើតាម​លោក ម៉ន ឡន នៅក្នុងការប្រកបមុខរបរដាំបន្លែស្លឹក​អស់រយៈពេលជាច្រើន​ឆ្នាំនេះ ទម្រាំ​មាន​សមត្ថភាព​សាងសង់លំនៅឋាន​មួយតម្លៃជាង​១០ម៉ឺនដុល្លារ លោកក៏ធ្លាប់បរាជ័យ​ខាតប្រាក់អស់ជាង​៨ម៉ឺនដុល្លារ​ កាលឆ្នាំ​២០២៤ ដោយសារតែ​ការជ្រើសរើសប្រភេទពូជបន្លែមិនបានល្អ ការប្រែប្រួលអាកាសធាតុ ហើយបន្លែលក់នៅលើទីផ្សារ​មានតម្លៃមិនល្អ​សម្រាប់កសិករ​៕


photo_2026-08-18_18-33-13
តំណាងធនាគារ ARDB ចូលរួម​សិក្ខាសាលា​ស្តីពីការត្រៀមខ្លួន​ទទួលបាន​ហិរញ្ញប្បទាន​ ដើម្បី​អភិវឌ្ឍន៍អាជីវកម្ម​សម្រាប់​ MSMEsតាមបែបឌីជីថល​

ដោយ ឡុង សារេត​ ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៦នេះ លោក សួរ សុខចំរើន អនុប្រធាន​នាយកដ្ឋាន​ឥណទាន​នៃធនាគារ​ ARDB​ បាន​ចូលរួម​ក្នុងសិក្ខាសាលា​ស្តី​ការត្រៀមខ្លួន​ទទួលបាន​ហិរញ្ញប្បទាន​ ដើម្បី​អភិវឌ្ឍន៍អាជីវកម្ម​សម្រាប់​ MSMEs តាមបែបឌីជីថល​។ ​សិក្ខាលាសានេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញ​ចូលរួមជាកិត្តិយសពី​លោកជំទាវ​ តិមា វិច្ឆិកាល អភិបាល​រងនៃគណៈអភិបាល​រាជធានីភ្នំពេញ, ឧកញ៉ា តែ តាំងប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃសម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និងមធ្យម​នៅកម្ពុជា និងម្ចាស់អាជីវកម្ម​ប្រ​មាណ​២០០នាក់ផ្សេងទៀត​។​ ឧកញ៉ា តែ តាំងប៉ ​មានប្រសាសន៍ថា ដោយមើលឃើញ​សហគ្រាស​ធុនតូចនិងមធ្យមត្រូវការចំណេះដឹង​ថ្មី​ៗ ក៏ដូចជាត្រូវការជួយជ្រុំជ្រែង​បន្ថែមទៀត​ទាក់ទងនិងការជំរុញទីផ្សារ​ក្នុងស្រុក​ និងទីផ្សារក្រៅប្រទេស​ ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្ម​​​។ កម្មវិធីសិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណង​ដើម្បីបង្កើនការយល់ដឹង​ជូនដល់​ MSMEs​ ​ឱ្យទទួលបានចំណេះដឹង​អំពីលទ្ធភាព​ទទួលបានហិរញ្ញប្បទានពីគ្រឺះស្ថានធនាគារ​ដៃគូ ព្រមទាំងផ្តល់​ឱ្យ​ ​SMEsនូវចំណេះដឹងជាក់ស្តែង​ ដើម្បីក្លាយជាអ្នក​​ទទួលបានហិរញ្ញប្បទាន​ និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា​ ​អាចត្រៀមខ្លួន​ធ្វើទីផ្សារក្នុង​ស្រុក និងការនាំចេញ​។​ ​ឧកញ៉ាបន្តទៀតថា […]

19279424_1006
ចាប់ពីឆ្នាំ២០២៧តទៅ សហភាពអឺរ៉ុបនឹងអនុវត្តច្បាប់ថ្លឹងត្រីតាមស្តង់ដារតែមួយ

ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តបទប្បញ្ញត្តិថ្មី ស្តីពីការថ្លឹងផលិតផលជលផល ដោយជំនួសវិធានការចំនួន៤៤ ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ធ្លាប់បានអនុវត្តដោយឡែកពីគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ គណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីប្រកាសមួយ ចុះថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០២៦ថា«ការថ្លឹងទម្ងន់​ឲ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងវិស័យជលផលឲ្យមានប្រសិទ្ធភាព។ ការថ្លឹងបានត្រឹមត្រូវនឹងផ្តល់នូវទិន្នន័យដ៏គួរឱ្យជឿទុកចិត្ត អំពីបរិមាណត្រីនេសាទបាន។ ទិន្នន័យនេះចាំបាច់សម្រាប់តាមដានកូតាបានប្រើប្រាស់អស់; វាយតម្លៃផលប៉ះពាល់នៃសកម្មភាពនេសាទ; ឃ្លាំមើលអ្នកនេសាទបានអនុវត្តតាមបទប្បញ្ញត្តិរបស់គោលនយោបាយជលផលរួម ព្រមទាំងការពារអ្នកនេសាទក្នុងសហភាពអឺរ៉ុបឱ្យរួចផុតពីការប្រកួតប្រជែងមិនយុត្តិធម៌។ យោងតាមគណៈកម្មការអឺរ៉ុប បទប្បញ្ញត្តិថ្មីនេះ ត្រូវបានរៀបចំឡើងតាមរយៈការពិគ្រោះយោបល់យ៉ាងច្រើនជាមួយប្រទេសជាសមាជិក និងភាគីពាក់ព័ន្ថ ក្នុងគោលបំណងធ្វើឲ្យនីតិវិធីនដទៃទៀត កាន់តែមានស្តង់ដាររួម ងាយស្រួល និងសាមញ្ញជាងមុន។ បទប្បញ្ញត្តិថ្មីនេះ នឹងកំណត់អំពីនីតិវិធីរួមសម្រាប់ថ្លឹងទម្ងន់ត្រី និងថ្លឹងផលិតផលជលផល និងមានលក្ខខណ្ឌតិចបំផុត ព្រមទាំងកត់ត្រាទិន្នន័យច្បាស់លាស់ ស្របតាមស្តង់ដារសម្រាប់ការត្រួតពិនិត្យ និងនីតិវិធីថ្លឹង។ បទប្បញ្ញត្តិថ្មីនេះនឹង ចូលជាធរមាននៅខែមករា ឆ្នាំ២០២៧។  ចំណុចសំខាន់សម្រាប់វិស័យជលផល គឺកន្លងមកប្រទេសជាសមាជិកសហភាពអឺរ៉ុបនីមួយៗមានផែនការ និងវិធីសាស្ត្រថ្លឹងត្រីរៀងៗខ្លួន។ ដូច្នេះ ទើបតាមគណៈកម្មការអឺរ៉ុបអនុម័តបទប្បញ្ញត្តិថ្មីនេះ ដើម្បីឲ្យប្រទេសសមាជិកទាំងអស់ប្រើ គោលការណ៍ និងស្តង់ដារថ្លឹងតែមួយដូចៗគ្នា។ គោលបំណងសំខាន់បំផុត នៃបទប្បញ្ញត្តិថ្មីនេះ គឺថ្លឹងត្រីឲ្យត្រឹមត្រូវ មានទិន្នន័យចាប់ត្រីច្បាស់លាស់ និងគ្រប់គ្រងកូតាបានត្រឹមត្រូវ ដែលអាចធ្វើឱ្យការនេសាទនៅក្នុងទ្វីបអឺរ៉ុប មាននិរន្តរភាព និងមានការប្រកួតប្រជែងដោយយុត្តិធម៌។ កាលពីខែកញ្ញា ឆ្នាំ២០២៥ […]

image_2026-08-18_08-55-53
ហ្វីលីពីន ទទួលបានកម្ចីជាង២៣០លានដុល្លារពីបារាំង សម្រាប់កម្មវិធីសន្តិសុខស្បៀង

ម៉ានីល៖ រដ្ឋាភិបាលបារាំងបានផ្តល់ហិរញ្ញប្បទានជាង២៣០លានដុល្លារ ដើម្បីជួយគ្រួសារប្រជាជនហ្វីលីពីន ដែលមានប្រាក់ចំណូលទាប ឱ្យទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់ ក្រោមកម្មវិធីសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រសួងហិរញ្ញវត្ថុហ្វីលីពីន និងទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង បានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការគាំទ្រដល់គម្រោងកាត់បន្ថយអសន្តិសុខស្បៀង និងកង្វះអាហាររូបត្ថម្ភ តាមរយៈប័ណ្ណអាហារអេឡិចត្រូនិក (Electronic Vouchers)។ តាមរយៈការអនុវត្តដោយក្រសួងអភិវឌ្ឍន៍សង្គម និងសុខុមាលភាព ហ្វីលីពីន គម្រោងនេះត្រូវបានរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់គ្រួសារប្រជាជនហ្វីលីពីន ដែលមានប្រាក់ចំណូលទាបប្រមាណ ៧៥០ ០០០គ្រួសារ តាមរយៈប័ណ្ណអាហារអេឡិចត្រូនិកប្រចាំខែ ដែលអាចយកទៅផ្លាស់ប្តូរយកអាហារនៅតាមហាងលក់ទំនិញ ដែលជាដៃគូអនុវត្តគម្រោងនេះ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក ហ្វ្រេដឺរិក ហ្គោ (Frederick Go) បានលើកឡើងក្នុងពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះថា «គ្រួសារងាយរងគ្រោះនឹងទទួលបានអាហាររូបត្ថម្ភដោយផ្ទាល់ ដោយថ្លៃថ្នូរ និងទាន់ពេលវេលា។ តាមរយៈការធ្វើឱ្យដំណើរការនេះទៅជាប្រព័ន្ធឌីជីថល យើងធានាថាជំនួយនេះ គឺមានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់»។ ក្រៅពីជំនួយផ្នែកស្បៀងអាហារ គ្រួសារមានប្រាក់ចំណូលទាបក៏អាចទទួលបានការគាំទ្រផ្នែកអាហាររូបត្ថម្ភ និងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈវគ្គបណ្តុះបណ្តាលអំពីអាហាររូបត្ថម្ភសម្រាប់មាតា និងទារក អនាម័យ ការរៀបចំផែនការអាហារសុខភាព និងឱកាសបង្កើតប្រាក់ចំណូល។ គម្រោងកាត់បន្ថយអសន្តិសុខស្បៀង និងកង្វះអាហាររូបត្ថម្ភ តាមរយៈប័ណ្ណអាហារអេឡិចត្រូនិកនេះ […]

photo_2026-08-18_09-28-47
កម្ពុជានាំចូលត្រីធូណា និងគ្រឿងសមុទ្រ មានតម្លៃជាង៦១លានដុល្លារ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលគ្រឿងសមុទ្រ ដូចជាត្រីធូណា លៀស និងបង្គាស្រស់ជាដើម ក្នុងតម្លៃជាង៦១លានដុល្លារ មានបរិមាណសរុបជិត៣៨ពាន់តោន ដើម្បីមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មុខទំនិញគ្រឿងសមុទ្រ ដែលកម្ពុជានាំចូលសំខាន់ៗ រួមមានត្រីធូណា បង្គាស្រស់ ឬក្លាសេ្ស មឹក គ្រឿងសមុទ្របង្កក លៀសសមុទ្រ គ្រែង ងាវ និងគ្រុំជាដើម។ បើតាមប្រភពដដែល បានបន្តឱ្យដឹងថា វៀតណាម គឺជាប្រភពនាំចូលគ្រឿងសមុទ្រធំជាងគេមកកម្ពុជា ដែលមានទំហំទឹកប្រាក់រហូតដល់ជាង៣៣លានដុល្លារ ,បន្ទាប់មក គឺប្រទេសចិន មានតម្លៃជាង១៦លានដុល្លារ។ ដោយឡែកទីផ្សារនាំចូលផ្សេងទៀត ដូចជា ហុងកុង អូស្ត្រាលី បារាំង ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងប្រទេសដទៃទៀត មានទំហំនាំចូលក្នុងតម្លៃក្រោម១០លានដុល្លារ។ ក្នុងរយៈពេលដូចគ្នា គឺឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាក៏បាននាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារអន្តរជាតិផងដែរ និងរកចំណូលបានជាង១លានដុល្លារ ក្នុងបរិមាណគ្រឿងសមុទ្រនាំចេញជាង១ […]

កាលវិភាគផ្សព្វផ្សាយ