ភូមា រំពឹងទទួលបានប្រាក់ចំណូល១ ០០០លានដុល្លារ ពីការនាំចេញអង្ករ

MYANMAR-ECONOMY

ណៃពិដោ៖ ប្រទេសភូមារំពឹងថា នឹងអាចរកប្រាក់ចំណូលបានជាង១,១៧៩ពាន់លានដុល្លារពីការនាំចេញអង្ករ និងចុងអង្ករ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។

នៅក្នុងឆ្នាំហិរញ្ញវត្ថុ២០២៦-២០២៧ ប្រទេសភូមាបានកំណត់គោលដៅនាំចេញអង្ករឱ្យបាន១,៨លានតោន និងចុងអង្ករចំនួន១,២លានតោន តាមផ្លូវសមុទ្រ និងច្រកពាណិជ្ជកម្មតាមព្រំដែន ដែលសរុបបរិមាណអង្ករទាំងអស់មានចំនួន៣លានតោន។

យោងតាមសហព័ន្ធស្រូវអង្ករភូមា បានឱ្យដឹងថា នៅក្នុងត្រីមាសទីមួយ គិតពីខែមេសា ដល់ខែមិថុនា ប្រទេសភូមាបាននាំចេញអង្ករ និងចុងអង្ករបានជាង៥២៩ ០០០តោន ដោយទទួលបានប្រាក់ចំណូលចំនួន១៦៧លានដុល្លារ។

បរិមាណនាំចេញអង្ករនៅដើមឆ្នាំ២០២៦ ត្រូវបានកត់ត្រាដូចជាក្នុងខែមេសា មានចំនួន១៦៩ ៥៥៩តោន ទទួលបានប្រាក់ចំណូលចំនួន៥១លានដុល្លារ។ ក្នុងខែឧសភានាំចេញបានចំនួន១៣៦ ២៦២តោន ទទួលបានប្រាក់ចំណូលចំនួន៤២លានដុល្លារ។ ចំណែកនៅក្នុងខែមិថុនា នាំចេញបានចំនួន២២៣ ៧១៤តោន ទទួលបានប្រាក់ចំណូលចំនួន៧៤លានដុល្លារ។

រហូតមកទល់ពេលនេះ នៅក្នុងឆ្នាំសារពើពន្ធថ្មីនមិនទាន់មានការនាំចេញអង្ករតាមច្រកព្រំដែនគោកនៅឡើយទេ។

ក្រសួងពាណិជ្ជកម្មភូមា កំពុងសហការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦-២០៣០ ជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីជំរុញពាណិជ្ជកម្ម បង្កើនប្រាក់ចំណូលរូបិយប័ណ្ណបរទេសឱ្យបានជាអតិបរមាដោយវាយលុកចូលទីផ្សារបរទេស ដែលមានសក្តានុពលបន្ថែមទៀត និងជួយលើកកម្ពស់ការនាំចេញ។

ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករភូមា បានបង្ហាញថា ការនាំចេញអង្កររបស់ប្រទេសភូមា​ ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ ដោយគិតចាប់ពីខែមេសា ដល់ខែមីនា សម្រេចបានលើស២,៧លានតោន ដោយប្រមូលចំណូលបានចំនួន៨៦១លានដុល្លារ។ ចំណែកក្នុងឆ្នាំហិរញ្ញវត្ថុ២០២៤-២០២៥ ប្រទេសភូមា រកចំណូលបានជាង១,១២៩ពាន់លានដុល្លារ ពីការនាំចេញអង្ករ និងចុងអង្ករចំនួន២,៤៨លានតោន។

ក្រសួងពាណិជ្ជកម្មភូមា កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្ម, សហព័ន្ធស្រូវអង្ករភូមា, សមាគមពាណិជ្ជករគ្រាប់សណ្តែក ពោត និងល្ង, សមាគមផលិតផលកាត់ដេរ, សមាគមឧស្សាហកម្ម, សមាគមអ្នកដាំដុះ និងផលិតកៅស៊ូ ព្រមទាំងសមាគមកែច្នៃ និងនាំចេញផលិតផលជលផលភូមា ដើម្បីសម្រេចឱ្យបាននូវគោលដៅនាំចេញប្រចាំខែ និងសម្រួលដល់កិច្ចការនាំចេញឱ្យកាន់តែរលូន។

នៅក្នុងឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញអង្ករជាង១៤២ ៧០០តោន គិតជាទឹកប្រាក់៥២លានដុល្លារ ក្នុងខែមេសា, អង្ករជាង៥២៩ ០០តោន គិតជាទឹកប្រាក់៩០លានដុល្លារ ក្នុងខែឧសភា, អង្ករជាង២១០ ០០០តោន គិតជាទឹកប្រាក់៧១លានដុល្លារ ក្នុងខែមិថុនា, អង្ករជាង២៣០ ០០០តោន គិតជាទឹកប្រាក់៧៧លានដុល្លារ ក្នុងខែកក្កដា, អង្ករជាង១៩០ ០០០តោន គិតជាទឹកប្រាក់៦៥លានដុល្លារ ក្នុងខែសីហា, អង្ករជាង១៦៨ ០០០តោន គិតជាទឹកប្រាក់៥២លានដុល្លារ ក្នុងខែកញ្ញា, អង្ករជាង៣១០ ០០០តោន គិតជាទឹកប្រាក់៩២លានដុល្លារ ក្នុងខែតុលា, អង្ករជាង២៦៣ ៨១៥តោន គិតជាទឹកប្រាក់៧៦លានដុល្លារ ក្នុងខែវិច្ឆិកា, អង្ករជាង៣៣១ ៨៦៩តោន គិតជាទឹកប្រាក់៩៩លានដុល្លារ ក្នុងខែធ្នូ។

ចំណែកនៅក្នុងឆ្នាំ២០២៦ បាននាំចេញអង្ករជាង២០៨ ៨៤៧តោន គិតជាទឹកប្រាក់៦០លានដុល្លារ ក្នុងខែមករា, អង្ករជាង១៧៨ ១៩១តោន គិតជាទឹកប្រាក់៥៥លានដុល្លារ ក្នុងខែកុម្ភៈ និងនាំចេញអង្ករជាង២៣៤ ៦៩០តោន គិតជាទឹកប្រាក់៧១លានដុល្លារ ក្នុងខែមីនា។

ពាណិជ្ជកម្មអង្កររបស់ភូមា គឺពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមសមុទ្រ។ សហព័ន្ធស្រូវអង្ករភូមាមានគោលបំណងសម្រេចបានការនាំចេញអង្ករចំនួនបីលានតោន ក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦។ ប្រទេសភូមារកចំណូលពីការនាំចេញអង្ករបានជាង១,១ពាន់លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៤-២០២៥ ដោយគិតពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕


534229907_1407772588024085_7863421940066385741_n
ក្រុមហ៊ុននាំចេញអង្ករចុះកិច្ចសន្យាជាមួយកសិករនៅស្រុកថ្មគោល និងស្រុកបវេល ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាង បានចុះកិច្ចសន្យាកសិកម្មស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។ កិច្ចសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ស្របតាមគំនិតផ្តួចរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និងកសិកម្ម​ (ARDB ) និង​ជាប្រធាន​សមាគមន៍​បណ្តាញ​កសិករ​តេជោ​ ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស។ កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ជា​អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមបណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមលើកកម្ពស់ផលិតកម្មស្រូវ […]

12water2
ហ្វីលីពីនមិនឈប់នាំចូលអង្ករឡើយ ព្រោះខ្លាចខ្វះស្បៀងក្នុងស្រុក បង្កឡើងដោយបាតុភូតអែលនីញ៉ូ

ម៉ានីល៖ ប្រទេសហ្វីលីពីននឹងបន្តអនុញ្ញាតនាំចូលអង្ករ នៅក្នុងឆ្នាំ២០២៦នេះ ដោយសារការព្រួយបារម្ភពីកង្វះខាតស្បៀងអាហារក្នុងស្រុក បង្កឡើងដោយបាតុភូតមហាអែលនីញ៉ូ (El Niño) ដែលគេព្យាករណ៍ថា នឹងធ្វើឱ្យទិន្នផលស្រូវហ្វីលីពីនថយចុះចំនួន៧៥០ ០០០តោន។ ដោយសារតម្រូវការក្នុងស្រុកមានបរិមាណចំនួន១៣,៥៧លានតោន លើសពីការផ្គត់ផ្គង់ក្នុងស្រុកបានត្រឹមតែ ១២,៤០លានតោន ដូច្នេះរដ្ឋាភិបាលហ្វីលីពីន មានផែនការបង្កើតប្រភពស្បៀងបម្រុង និងប្រមូលទិញស្រូវក្នុងស្រុកចំនួន៥០០ ០០០តោន ដើម្បីគាំទ្រដល់កសិករ គឺជាការផ្លាស់ប្តូរខុសប្លែកពីឆ្នាំមុន ដែលធ្លាប់បានផ្អាកការនាំចូលអង្ករពីបរទេស។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម បានលើកឡើងថា គោលនយោបាយបើផ្លូវនាំចូលអង្កររបស់រដ្ឋាភិបាលហ្វីលីពីន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកនាំចេញវៀតណាម ដែលចាត់ទុកប្រទេសហ្វីលីពីនជាទីផ្សារធំបំផុតរបស់ខ្លួន ដោយមានទំហំរហូតដល់៤៥ភាគរយនៃប្រាក់ចំណូលនាំចេញអង្ករសរុបរបស់វៀតណាម ចំនួ​ន២,៦៤ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦នេះ។ ចំណែកទីភ្នាក់ងារព័ត៌មានហ្វីលីពីន បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ថា បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា ដែលព្យាករណ៍ថា នឹងកើតមានឡើងនៅចុងឆ្នាំ២០២៦នេះ អាចធ្វើឱ្យទិន្នផលស្រូវរបស់ប្រទេសហ្វីលីពីនថយចុះប្រមាណ៧៥០ ០០០តោន ដែលបង្កើនហានិភ័យនៃការខ្វះខាតអង្ករ នៅមុនពេលចួលរដូវប្រមូលផលស្រូវរដូវប្រាំង នាដើមឆ្នាំ២០២៧។ រីឯតម្រូវការអង្កររបស់ប្រទេសហ្វីលីពីន មានបរិមានសរុបចំនួន១៣,៥៧លានតោន ក្នុងឆ្នាំ២០២៥ គឺច្រើនជាងការផ្គត់ផ្គង់ក្នុងស្រុក ដែលមានត្រឹមតែ១២,៤០លានតោនប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា […]

images (2)
ឥណ្ឌូណេស៊ីរៀបចំបង្កើតគោលនយោបាយទឹកធ្វើកសិកម្ម ដើម្បីការពារប្រភពទឹកក្រោមដី

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក ជុំហ៊ួរ ហ៊ីដាយ៉ាត (Jumhur Hidayat) បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីកំពុងរៀបចំគោលនយោបាយទឹកសម្រាប់ធ្វើកសិកម្ម (Water Farming Policy) ដោយតម្រូវឱ្យអ្នកប្រើប្រាស់ទឹកក្រោមដីទាំងអស់ ត្រូវស្តារប្រភពទឹកបម្រុងឡើងវិញ ដើម្បីការពារធនធានទឹកប្រកបដោយចីរភាព។ ថ្លែងការណ៍នាឱកាសកិច្ចប្រជុំកំពូល ស្តីពីការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់របស់ឥណ្ឌូណេស៊ីឱ្យនៅត្រឹមសូន្យ (Indonesia Net Zero Summit) ឆ្នាំ២០២៦ នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោក ជុំហ៊ួរ ហ៊ីដាយ៉ាត បានមានប្រសាសន៍ថា គោលនយោបាយនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់ បង្វែរទឹកត្រឡប់ទៅក្នុងដីវិញ បន្ទាប់ពីបានបូមយកទឹកក្រោមដី តាមរយៈយន្តការមានស្រាប់។ លោកបានបន្តថា កម្រៃសេវាពីការប្រើប្រាស់ទឹកក្រោមដីនាពេលបច្ចុប្បន្ន ដែលបង់ជូនអាជ្ញាធរមូលដ្ឋាន គឺមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះថវិកាទាំងនោះមិនបានយកទៅទ្រទ្រង់ដោយផ្ទាល់ដល់ការស្តារទឹកក្រោមដី ឬរក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ីឡើងវិញឡើយ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា គោលនយោបាយនេះមានគោលបំណងបង្ការការស្រុតដី ការរីងស្ងួតទឹកក្រោមដី និងការខូចខាតប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។ ការប្រើប្រាស់ទឹកក្រោមដីត្រូវតែសមស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ដើម្បីធានាចីរភាពទឹកក្នុងរយៈពេលវែង។ ការស្តារទឹកក្រោមដីឡើងវិញ អាចរាប់បញ្ចូលទាំងការកសាងប្រព័ន្ធជ្រាបទឹកបែបជីវសាស្រ្ត (Biopore Infiltration Systems) ស្របតាមបទដ្ឋានបច្ចេកទេសកំណត់ ឬការដាំដើមឈើឱ្យស្របតាមបរិមាណទឹក ដែលបានបូមយកប្រើប្រាស់។ លោកបានពន្យល់ថា […]

photo_2026-08-10_08-40-18
កសិករម្នាក់ប្រើទុនជាង៥ ០០០ដុល្លារ បង្កើតមុខរបរចិញ្ចឹមសត្វ ហើយអាចរកបានចំណូលជិតបីលានរៀលក្នុងមួយខែ

ដោយ ឡុង សារេត កណ្តាល៖ កសិករម្នាក់រស់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល បានចាប់ផ្តើមចិញ្ចឹមមាន់ស្របតាមបច្ចេកទេសច្បាស់លាស់ និងជាពេទ្យសត្វប្រចាំឃុំ ទទួលបានទុនពីគម្រោងតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នូវទឹកប្រាក់ប្រមាណ៥ ២០០ដុល្លារ ដើម្បីសាងសង់រោងមួយខ្នង សម្រាប់ចិញ្ចឹមមេមាន់ចំនួន១៤០ក្បាល និងយកស៊ុតភ្ញាស់កូនមាន់ពូជចែកចាយទៅលើទីផ្សារ ដោយរំពឹងថា អាចរកចំណូលបានជិតបីលានរៀលក្នុងមួយខែ។ កសិករឈ្មោះ កន ប៊ុនធឿន បានបញ្ជាក់ថា លោកបានទទួលទុនពីគម្រោង APIRE AT តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅខែមេសា ឆ្នាំ២០២៦ នូវទំហំទឹកប្រាក់ចំនួន៥​២០០ដុល្លារ ដើម្បីចាក់ដីពង្រីករោង ឬសាងសង់រោងចិញ្ចឹមមាន់បានមួយខ្នង ដែលមានទទឹង១០ម៉ែត្រ និងបណ្តោយប្រវែង២៥ម៉ែត្រ អាចដាក់មេមាន់ពូជបានចំនួន១៤០ក្បាល។ តែកន្លងមកមិនទាន់បានយកស៊ុតមាន់ទាំងនេះមកភ្ញាស់បានកូនមាន់លក់នៅឡើយទេ តែចាប់ពីខែសីហានេះតទៅ លោលរំពឹងថា អាចភ្ញាស់បានកូនមាន់ចន្លោះពី៨០០ ទៅ១ ០០០កូនក្នុងមួយខែ និងអាចទទួលបានប្រាក់ចំណូលពីរលានប្រាំបីរសែនរៀលក្នុងមួយខែ។ ក្រោយមកលោកបានបង្ហាញបទពិសោធន៍នៃការលក់កូនមាន់ពូជដល់កសិករ ក៏ដូចជាសហគមន៍នៅតាមតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពការចិញ្ចឹមសត្វ។ ចំពោះកូនមាន់អាយុត្រឹមបីថ្ងៃមានតម្លៃ៣ ៥០០រៀល,កូនមាន់អាយុមួយសប្តាហ៍មានតម្លៃ៤ ០០០រៀល, កូនមាន់អាយុ១៤ថ្ងៃ​ មានតម្លៃ៤ ៥០០រៀល និងកូនមាន់អាយុ២១ថ្ងៃ មានតម្លៃ៥ ៥០០រៀល ក្នុងមួយក្បាល។ លោក […]

កាលវិភាគផ្សព្វផ្សាយ