ឥណ្ឌាបើកទីផ្សារនាំចូលផ្លែទុរេនស្រស់របស់វៀតណាមជាផ្លូវការ ហើយមិនទាមទារលក្ខខណ្ឌច្រើនពេក

image_2026-08-03_14-14-55

ហាណូយ៖ ប្រទេសឥណ្ឌាបានយល់ព្រមនាំចូលផ្លែទុរេនស្រស់របស់វៀតណាម ដោយផ្តល់លទ្ធភាពឱ្យអ្នកនាំចេញអាចមានទីផ្សារថ្មីនៅក្នុងប្រទេស ដែលមានប្រជាជនជាង១,៤ពាន់លាននាក់ ស្របពេលប្រទេសវៀតណាមព្យាយាមធ្វើពិពិធកម្មការនាំចេញកសិផលរបស់ខ្លួន។

យោងតាមស្ថានទូតឥណ្ឌាប្រចាំទីក្រុងហាណូយ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានធ្វើវិសោធនកម្មលើកទី៥ លើច្បាប់ស្តីពីចត្តាឡីស័កនាំផលិតផលរុក្ខជាតិចូលប្រទេសឥណ្ឌា (Regulation of Import into India) ឆ្នាំ២០២៦។

ក្រោមច្បាប់ទើបធ្វើវិសោធនកម្មថ្មីនេះ ប្រទេសវៀតណាមត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីប្រទេស ដែលមានសិទ្ធិនាំចេញផ្លែទុរេនស្រស់សម្រាប់បរិភោគ ចូលទីផ្សារប្រទេសឥណ្ឌា។

ជាការកត់សម្គាល់ ប្រទេសឥណ្ឌាមិនតម្រូវឱ្យមានការបញ្ជាក់ពីភូតគាមអនាម័យបន្ថែមលើវិញ្ញាបនបត្រភូតគាមអនាម័យនោះទេ ហើយក៏មិនបានដាក់លក្ខខណ្ឌនាំចូលពិសេសណាមួយលើផ្លែទុរេនស្រស់របស់វៀតណាមនោះដែរ។

ការបើកទីផ្សារថ្មីនេះត្រូវធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបង្កើតឱកាសនាំចេញថ្មីសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។

ប្រទេសឥណ្ឌាត្រូវបានគេចាត់ទុកជាទូទៅថា ជាទីផ្សារដ៏មានសក្តានុពលខ្ពស់ ដោយសារតែប្រជាជនឥណ្ឌាមានចំនួនជាង១,៤ពាន់លាននាក់ ចំណែកប្រជាជនវណ្ណៈកណ្តាលរបស់ឥណ្ឌាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងមានតម្រូវការម្ហូបអាហារ និងផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់នាំចូលពីបរទេស។

ការចូលផ្លែទុរេនទៅកាន់ទីផ្សារឥណ្ឌាជាផ្លូវកា រក៏កើតឡើងផងដែរ នៅពេលវៀតណាមពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មទិសដៅនាំចេញរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារចាស់ៗមួយចំនួន។

ការនាំចេញផ្លែទុរេនរបស់វៀតណាម បានកើនប្រាក់ចំណូលដល់៣,៨៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងជាង៤៥ភាគរយនៃតម្លៃនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេសវៀតណាម។ ចំណែកឧស្សាហកម្មផ្លែទុរេនវៀតណាមកំពុងកំណត់គោលដៅនាំចេញឱ្យបានចំណូលចំនួន៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦នេះ។

ទោះបីជាមានឱកាសថ្មីក៏ដោយ ប្រទេសឥណ្ឌានៅតែជាទីផ្សារដែលមិនទាន់បានប្រើប្រាស់សម្រាប់ផ្លែទុរេនវៀតណាម។ ក្នុងដំណាក់កាលដំបូង ការនាំចេញត្រូវគេរំពឹងថា នឹងកំណត់គោលដៅអ្នកប្រើប្រាស់នៅក្នុងទីក្រុងធំៗ តាមរយៈខ្សែសង្វាក់លក់រាយលំដាប់ខ្ពស់ ហាងលក់ផ្លែឈើនាំចូល ភោជនីយដ្ឋាន សណ្ឋាគារ និងតាមបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក។

កាលពីពេលថ្មីៗកន្លងមកនេះ នគរបាលវៀតណាម បានចាប់ខ្លួន និងការចោទប្រកាន់ខ្លួនមនុស្សជាបន្តបន្ទាប់ ពីបទរត់ពន្ធសារធាតុគីមីប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ព្រមបានរឹបអូសយកសារធាតុគីមីទាំងយ៉ាងច្រើន ដែលគិតជាទឹកប្រាក់ជិតបីលានដុល្លារ។

ដោយសារការប្រើប្រាស់សារធាតុគីមីសម្រាប់ធ្វើឱ្យផ្លែទុរេនឆាប់ទុំ និងរក្សាទុកបានយូរ បានធ្វើឱ្យផ្លែទុរេនវៀតណាម​​ នៅក្នុងខេត្តតាមដីសណ្តទន្លេមេគង្គ​ ធ្លាក់ចុះតម្លៃយ៉ាងខ្លាំងបន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងនីតិវិធីត្រួតពិនិត្យគុណភាព និងពន្យារពេលក្នុងនីតិវិធីគយ ក្រោយពីរកឃើញសារធាតុគីមីលើសកម្រិតនៅលើផ្លែទុរេននាំចូលរបស់វៀតណាម។

កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ២០២៥ នៅ​ក្នុង​តំបន់​ដាំ​ទុរេន​សំខាន់ៗ​របស់​ប្រទេស​វៀតណាម ​ដូច​ជាខេត្តដៀងសាង កឺនថឺ និងប៊េនជេ ជាដើម​​ ដែល​សុទ្ធ​តែ​ជាខេត្តស្ថិត​នៅ​ក្នុងតំបន់​ដីសណ្ត​ទន្លេ​មេគង្គ ផ្លែទុរេនត្រូវបានលក់ក្នុងតម្លៃត្រឹម១ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកទុរេនរបស់​សៀមវិញ​ ព្រោះតែប្រើសារធាតុគីមីនេះ​ ហើយអាជ្ញាធរគយចិនហាមនាំចូល បានធ្វើឱ្យតម្លៃ​ធ្លាក់​មក​នៅ​ត្រឹម​តែប្រមាណ២ដុល្លារប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម។

ឥឡូវនេះប្រទេសចិនទាមទារការត្រួតពិនិត្យ១០០ភាគរយលើរាល់នាំចូលទុរេន រួមទាំងការធ្វើតេស្តរកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហធ្ងន់ និងអ៊ុយរ៉ាមីនអូ (Auramine O) ឬថ្នាំម្សៅពណ៌លឿងសម្រាប់ជ្រលក់ផ្លែទុរេន ដែលជាសារធាតុហាមឃាត់​ព្រោះនាំឱ្យកើតមហារីកដល់អ្នកបរិភោគ៕ (ផាន់ អាណា)


Screenshot 2026-11-12 142915
សហគមន៍ផលិតស្រូវពូជស្នើសុំឥណទាន​១២ម៉ឺនដុល្លារ ដើម្បីទិញស្រូវមកផលិត​ស្រូវពូជ​​៨០០តោន​​​

ភ្នំពេញ៖ សហគមន៍កសិកម្ម​ទំនើបខេមស៊ីដ​មានផែនការពង្រីក​ផលិតកម្មស្រូវពូជសែនក្រអូប ០១ ស្រូវ​ស្រង៉ែ និងស្រូវផ្ការក្រវ៉ាន់​​ដែលជាពូជ​មិនប្រាកន់រដូវ ចាប់ពីខែធ្នូ​ឆ្នាំ ២០២៦ រហូតដល់ខែកុម្ភៈឆ្នាំ​២០២៧ខាងមុន​នេះ​ឱ្យបាន​៨០០តោន​ សម្រាប់ផ្គត់ផ្គង់​ជូនកសិករ​។​ ដើម្បីអនុវត្តផែនការនេះ ​សហគមន៍ត្រូវការ​ស្នើសុំអន្តរាគមន៍​ពីរាជរដ្ឋាភិបាល​នូវឥណទាន​ចំនួន​១២ម៉ឺនដុល្លារ ដែលមានអត្រាការប្រាក់សមរម្យ យកមក​ប្រមូលទិញស្រូវដែលបានចុះកិច្ចសន្យាជាមួយបងប្អូនប្រជាកសិករ​។​ សហគមន៍ផលិតស្រូវពូជមួយឈ្មោះថា ខេមស៊ីដ មានគម្រោង​ប្រមូលទិញស្រូវពីកសិករ ដើម្បី​យកមកផលិត​ស្រូវពូជ ឱ្យបាន៨០០តោន សម្រាប់ផ្គត់ផ្គង់ទៅកសិករវិញ ប៉ុន្តែ​ត្រូវការទុនពីរដ្ឋាភិបាល​ខ្ទង់១២ម៉ឺនដុល្លារ។ លោក ប៊ុន សុធន់ នាយកប្រតិបត្តិ​នៃសហគមន៍កសិកម្មទំនើប​ខេមស៊ីដ ​ក្នុងខេត្តកំពង់ឆ្នាំ ​បានឱ្យដឹង​ថា នៅឆ្នាំ​២០២៥ ​​សហគមន៍ផលិតស្រូបពូជបាន៣៥០តោន​ ​​។ ប៉ុន្តែ សម្រាប់ឆ្នាំ​២០២៦នេះ​ ការផលិតស្រូវពូជ​របស់សហគមន៍បានក្រោម​៣០០តោន​​ ដោយសារតែ​គ្រោះរាំងស្ងួតធ្វើឱ្យ​ការផលិតស្រូវពូជជួបប្រទះ​បញ្ហាធ្ងន់ធ្ងរមិនអាចដោះស្រាយបាន​។ ​​ដូចនេះ​ នៅខែធ្នូឆ្នាំ​២០២៦ រហូតដល់ខែកុម្ភៈឆ្នាំ​២០២៧ខាងមុខនេះ​ សហគមន៍កសិកម្មខេមស៊ីដ​មានផែនការ​ផលិតស្រូវពូជ​មិនប្រកាន់រដូវ​ ឱ្យបាន​៨០០តោន​ សម្រាប់ផ្គត់ផ្គង់​តាមតម្រូវការរបស់កសិករ​។ ​លោក ប៊ុន សុធន់ បាន​បន្តថា តម្រូវការឥណទាន​បន្ថែម សម្រាប់​ប្រមូលទិញពូជពីកសិករនេះ​ គឺមានភាពចាំបាច់ចំពោះសហគមន៍​​ ព្រោះ​ត្រូវការទូទាត់ប្រាក់ជូនកសិករភ្លាមៗនៅពេល​ប្រមូលទិញស្រូវ​ទៅតាមកិច្ចសន្យា​​ ហើយថា សហគមន៍មិនអាចទិញពូជស្រូវពីកសិករដោយជំពាក់ប្រាក់គាត់បានទេ​។ បច្ចុប្បន្នសហគមន៍​កសិកម្ម​ទំនើបខេមស៊ីដ ​​មានសមាជិកសរុប​២២០គ្រួសារ ដែលអាច​ផលិតស្រូវពូជ​​បានពី៣០០ ទៅ​៦០០តោន​ ហើយ​​​​​គ្រោងពង្រីកសក្តានុពលនេះឱ្យបាន១ ០០០តោន​ […]

Confectionery factory employee using icing bag
អង្គការសុខភាពពិភពលោកចង់មានច្បាប់គ្រប់គ្រងល័ក្ត និងមេស្ករ នៅលើចំណីអាហារ

ឡុងដ៍៖ អង្គការសុខភាពពិភពលោក បានស្នើសេចក្តីព្រាងគោលការណ៍ណែនាំថ្មី ដោយជំរុញឱ្យរដ្ឋាភិបាលនានាដាក់ចេញនូវបទប្បញ្ញត្តិគ្រប់គ្រងលើចំណីអាហារ ដែលមានការបន្ថែមសារធាតុពណ៌ សារធាតុផ្តល់ក្លិន និងរសជាតិ ដើម្បីជួយកាត់បន្ថយជំងឺបង្កឡើងពីរបបអាហារ។ យោងតាមសេចក្តីព្រាងគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា បណ្ដារដ្ឋាភិបាលដឹកនាំប្រទេសគួរចេញច្បាប់គ្រប់គ្រងចំណីអាហារបន្ថែមល័ក្ត បន្ថែមក្លិន និងមេស្ករ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់។ សេចក្តីព្រាងគោលការណ៍ណែនាំនេះ មានគោលបំណងជួយរដ្ឋាភិបាលកំណត់ថា តើចំណីអាហារប្រភេទណាខ្លះ គួរបរិភោគតិចល្មមក្នុងរបបអាហារមានសុខភាពល្អ និងផលិតផលប្រភេទណាខ្លះអាចត្រូវស្ថិតក្រោមវិធានការដូចជាដាក់ស្លាកព្រមាន ឬយកពន្ធខ្ពស់ ដោយអាស្រ័យលើអាទិភាពរបស់ប្រទេសនីមួយៗ។ ប៉ុន្តែសេចក្តីព្រាងនេះ បានធ្វើឱ្យឧស្សាហកម្មចំណីអាហារចេញប្រតិកម្មយ៉ាងខ្លាំង និងភ្លាមៗតែម្តង។ គំរូថ្មីសម្រាប់ចាត់ថ្នាក់ចំណីអាហារតាមលក្ខណៈសមាសធាតុ និងបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន គឺជាការងារលើកដំបូងហើយ ដែលទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានបញ្ចូលសារធាតុផ្សំប្រភេទនេះទៅក្នុងគោលការណ៍ណែនាំរបស់ខ្លួន។ កន្លងមក គោលការណ៍ណែនាំនេះផ្តោតតែលើសមាសធាតុអាហារូបត្ថម្ភ រួមមានជាតិខ្លាញ់ និងអំបិលប៉ុណ្ណោះ។ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហាររបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា សេចក្តីព្រាងនេះមានវិសាលភាពលើសពីការចាត់ថ្នាក់ចំណីអាហារតាមសារធាតុចិញ្ចឹមបែបធម្មតា ដោយទទួលស្គាល់ថា ការពិចារណាលើចំណីអាហារមិនគួរផ្អែកតែលើបរិមាណសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែក៏គួរពិចារណាលើទិដ្ឋភាពផ្សេងៗទៀតនៃរូបមន្តផ្សំរបស់ផលិតផលផងដែរ ដើម្បីបង្ការជំងឺ ដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ។ យោងតាមទិន្នន័យពីការសិក្សាសកលមួយរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា របបអាហារមិនល្អ បានធ្វើឱ្យមនុស្សនៅលើសកលលោកស្លាប់ប្រមាណ១១លាននាក់ក្នុងមួយឆ្នាំ។ គំរូថ្មីដែលបានស្នើឡើងនេះ ក៏ជាការព្យាយាមរបស់អង្គការសុខភាពពិភពលោក ក្នុងការផ្តល់ការណែនាំដល់រដ្ឋជាសមាជិក ដើម្បីឱ្យមានគោលការណ៍ច្បាស់លាស់ ក្នុងការពិចារណាអំពីចំណីអាហារកែច្នៃជ្រុលហួស ដែលកំពុងក្លាយជាប្រធានបទចម្រូងចម្រាស់យ៉ាងខ្លាំង។ ចំណីអាហារកែច្នៃជ្រុល គឺជាប្រភេទចំណីអាហារ ឬភេសជ្ជៈ […]

ពីថ្ងៃនេះដល់ឆ្នាំ_២០៤០_1 (3)
អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០

ម៉ានីល៖ធនាគារអភិវឌ្ឍន៍អាស៊ីថា ប្រទេសជាសមាជិកអាស៊ានទាំង១១ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងប្រទេសវៀតណាម ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០។ ទោះយ៉ាងណា របាយការណ៍ខាងលើនេះមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលប្រទេសនីមួយៗត្រូវការឡើយ។ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ច ដែលមានទំនាក់ទំនងតភ្ជាប់គ្នា និងមានភាពធន់។ លោក ម៉ាសាតូ កាន់ដា ប្រធានធនាគារ ADB បានមានប្រសាសន៍ថា កំណើនរបស់អាស៊ីអាគ្នេយ៍ពឹងផ្អែកលើអ្វី ដែលតំបន់នេះនឹងកសាងបន្តទៀត។ រោងចក្រនានាត្រូវការអគ្គិសនីផ្គត់ផ្គង់បានជាប់លាប់ ហើយអាជីវកម្មត្រូវការមធ្យោបាយដឹកជញ្ជូនលឿន និងមានសុវត្ថិភាពជាងមុន ដើម្បីទៅដល់ទីផ្សារ។ ការវិនិយោគទាំងនេះក៏ត្រូវតែរៀបចំឡើង ដើម្បីផ្តល់ផលប្រយោជន៍ក្នុងរយៈពេលវែងផងដែរ។ ធនាគារ ADB នឹងជួយបណ្តារដ្ឋាភិបាល ដើម្បីជំរុញគម្រោងវិនិយោគអាចទុកចិត្តបាន និងប្រជាជនអាចពឹងផ្អែកបាន។ របាយការណ៍បានប៉ាន់ប្រមាណថា តំបន់នេះត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមធ្យមចំនួន៤៧៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៤០ ដែលស្មើនឹង៨,៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់នេះ។ ការវាយតម្លៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែកើនឡើងរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះហេដ្ឋារចនាសម្ព័ន្ធទំនើប […]

photo_2026-11-11_14-28-27 (2)
មៀនប៉ៃលិន​​​ស្រស់​​​​៩០តោន​​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន៤ សម្រាប់កែច្នៃ និង​នាំចេញទៅចិន​​

ដោយ ឡុង សារេត ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប​មៀនប៉ៃលិន​ ដែលទើបតែបង្កើតឡើងនៅដើមឆ្នាំ​២០២៦ បានចាប់ផ្តើម​ប្រមូលផល​ផ្លែមៀនប៉ៃលិន​លើកដំបូង​ ចាប់ពីខែកញ្ញា រហូតដល់​ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាន​៩០តោន​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន​ចំនួន៤​សម្រាប់កែច្នៃ​ និងនាំចេញផ្លែមៀនស្រស់ទៅប្រទេស​ចិន​។​​ អ្នកស្រី ជា លាភ អនុប្រធានក្រុមប្រឹក្សាភិបាល​​សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន បានឱ្យដឹង​ថា សមាជិករបស់សហគមន៍បាន​ប្រមូលផលផ្លែមៀនស្រស់ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុន​ចំនួន​៤ ក្នុងនោះមាន​ក្រុមហ៊ុនឆាយណា ជីនវ័រយាន,ក្រុមហ៊ុនវិផា ហ៊្រ្វូត ត្រេឌីង,ក្រុមហ៊ុនពេជ្រចិន្ដា ហ៊្រ្វូត ប្រូដាកសិន និងក្រុមហ៊ុន ប៊ុនធឿន វ៉ាយប៊ីធី ជាមួយនិងតម្លៃ​ចន្លោះពី២ ៨០០ ទៅ​៣ ៥០០រៀល ​ក្នុងមួយគីឡូក្រាម​។ អ្នកស្រីបានឱ្យដឹងថា សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ត្រូវបាន​បង្កើតឡើងនៅខែមករា​ ឆ្នាំ២០២៦ ហើយ​រហូតមកដល់សព្វថ្ងៃនេះ​មានសមាជិក​ប្រមាណ​៩២នាក់ មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន​៣ ០០០ហិកតា​ ​ហើយការផលិតមៀនប៉ៃលិននៅក្នុងឆ្នាំ​ដំបូង​នេះ​​ ហាក់មានភាពយឺតយាវ​ដោយសារបញ្ហាដើមទុន​ ។​ ទាក់ទងនិង​ដើមទុន​សម្រាប់​ផលិតមៀនប៉ៃលិន​, អ្នកស្រី ជា លាភ បានបញ្ជាក់ឱ្យដឹងថា សហគមន៍​ត្រូវការផ្តល់ទុនជូនកសិករ ដែលជាសមាជិក​មាន៣ដំណាក់កាល​។ ទី១ ចាប់ពីការថែទាំមៀនដំបូង​​រហូតដល់ចេញផ្កា, ​ទី​២ចាប់ពីមៀន​ចេញផ្កា ក្តឹប​ […]

កាលវិភាគផ្សព្វផ្សាយ