អាជីវករលក់ខ្ទឹមនៅផ្សារសួង៖ ខ្ទឹមស្លឹកមានតម្លៃខ្ពស់ក្នុងរដូវរស្សា ព្រោះពិបាកដាំដោយសារដីសើមពេក ធ្វើឱ្យខ្ទឹមរលួយ

photo_2026-07-29_11-02-33 (2)

ដោយ អៀវ ឈៀងនី

ត្បូងឃ្មុំ៖ អាជីវករលក់ខ្ទឹមនៅផ្សារសួង ខេត្តត្បូងឃ្មុំ បានអះអាងប្រាប់ទូរទស្សន៍ ARDB ថា តម្លៃខ្ទឹមស្លឹក មានការប្រែប្រួលឡើងចុះទៅតាមរដូវកាល និងតម្រូវការទីផ្សារ ហើយមានតម្លៃខ្ពស់នៅក្នុងរដូវវស្សា ព្រោះពិបាកដាំដុះ។

អ្នកស្រី អ៊ុន លឿន គឺជាអាជីវករ ដែលទិញខ្ទឹមស្លឹកពីកសិករ ដើម្បីយកទៅលក់បន្តនៅផ្សារសួង នៃខេត្តត្បូងឃ្មុំ បានរៀបរាប់ថា កាលពីចាប់ផ្តើមដំបូង អ្នកស្រីបានជិះម៉ូតូដើរស្វែងរកម៉ូយដោយផ្ទាល់ ដោយសារឃើញអ្នកភូមិដាំខ្ទឹមច្រើន ហើយមានគេមកទិញស្រាប់ អ្នកស្រីក៏សម្រេចចិត្តដើររកម៉ូយទិញបន្ត។

សព្វថ្ងៃនេះ អ្នកស្រីរស់នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកដំបែ ខេត្តត្បូងឃ្មុំ បានប្រាប់ពីស្ថានភាពតម្លៃ និងរដូវកាលប្រមូលផលដំណាំ ក៏ដូចជាការប្រើដើមទុន និងប្រាក់ចំណេញបច្ចុប្បន្នថា អ្នកស្រីអាចរកចំណូលបាន ក្នុងរង្វង់ពីរសែនរៀល ក្នុងមួយថ្ងៃ ពីការលក់ស្លឹកខ្ទឹម។ រដូវកាលដែលសំបូរខ្ទឹមស្លឹក គឺនៅចំខែត្រជាក់ ឬខែធ្លាក់ខ្យល់ និងខែប្រាំង រវាងខែមិនា និងខែមេសា។ ហើយនៅរដូវកាលខ្សត់ខ្ទឹមវិញ គឺនៅរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន ទឹកភ្លៀងធ្វើឱ្យខ្ទឹមរលួយខូច និងជ្រុះស្លឹកច្រើន ជាហេតុនាំឱ្យខ្ទឹមខ្សត់ និងមានតម្លៃថ្លៃ។

អ្នកស្រី អ៊ុន លឿន បានមានប្រសាសន៍ថា ស្ថានភាពតម្លៃខ្ទឹមស្លឹកមានការប្រែប្រួលឡើងចុះទៅតាមរដូវកាល និងតម្រូវការទីផ្សារ ដោយតម្លៃបច្ចុប្បន្ន ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ ថ្លៃខ្ទឹមស្លឹកមានការកើនឡើងចន្លោះពី៣ ៨០០រៀល ទៅ៤ ០០០រៀល ក្នុងមួយគីឡូក្រាម ដោយទិញពីកសិករ ហើយលក់ចេញវិញ ក្នុងតម្លៃ៤ ២០០ ទៅ ៤ ៣០០រៀល។ អ្នកស្រីយល់ថា តម្លៃចន្លោះពី៣ ០០០រៀល ទៅ៤ ០០០រៀល ក្នុងមួយគីឡូក្រាម គឺជាតម្លៃសមរម្យមួយ ដែលអាចឱ្យកសិករទប់ទល់នឹងថ្លៃជី ថ្នាំ និងកម្លាំងពលកម្ម ហើយទទួលបានប្រាក់ចំណេញគួរសម។

បើតាមការលើកឡើងរបស់អ្នកស្រី បរិមាណខ្លឹមសឹ្លក ដែលអ្នកស្រីលក់ដំបូងមានប្រមាណ៩០គីឡូក្រាមក្នុងមួយថ្ងៃ។ ហើយបច្ចុប្បន្ន សម្រាប់ការប្រមូលទិញខ្ទឹមបានប្រមាណមួយតោន អ្នកស្រីត្រូវចំណាយដើមទុនជាងបួនលានរៀល ដោយទទួលបានប្រាក់ចំណេញសុទ្ធប្រហែលពីរសែនរៀល ក្នុងមួយថ្ងៃ បន្ទាប់ពីដកការចំណាយផ្សេងៗ។ ចំពោះការប្រៀបធៀបឆ្នាំមុន និងឆ្នាំនេះ អ្នកស្រីបានឱ្យដឹងថា តម្លៃខ្ទឹមមានកម្រិតប្រហាក់ប្រហែលគ្នា ប៉ុន្តែឆ្នាំមុនធ្លាប់ឡើងថ្លៃខ្លាំងរហូតដល់៦ ០០០ រៀលក្នុងមួយគីឡូក្រាម។

គួរបញ្ជាក់ថា បើតាមលោក ទេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុកនៃខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងសហគមន៍របស់លោកមានផ្ទៃដីដាំខ្ទឹមសរុបចំនួន៦៤ហិកតា ជាមួយសមាជិកចំនួន៧០គ្រួសារ អាចប្រមូលផល បានចន្លោះពីប្រាំតោន ទៅ១០តោន។ លោកថា បច្ចុប្បន្ននេះ សហគមន៍របស់លោកបានជួយប្រជាកសិករដោយផ្តោតទៅលើវគ្គបណ្តុះបណ្តាលបច្ចេកទេសជាច្រើនអំពីដំណាំខ្ទឹម ដូចជារបៀបតាមដានមើលសត្វល្អិត និងជំងឺ ព្រមទាំងកម្ចាត់សត្វល្អិតជាដើម៕


photo_2026-07-29_10-58-48
ខេត្តភូមិភាគឦសានទាក់ទាញគម្រោងវិនិយោគថ្មីក្នុងវិស័យកសិកម្ម ដើមទុន១០៨លានដុល្លារ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន  បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ក្នុងវិស័យកសិកម្ម ដែលមានទុនវិនិយោគសរុបប្រមាណ ១០៨ លានដុល្លារអាមេរិក និងរំពឹងថានឹងបង្កើតការងារប្រមាណ ៧០០ កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តភូមិភាគឦសាន។ ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ គម្រោងវិនិយោគទាំងបីរួមមាន ការដាំដុះដើមកាហ្វេ និងកាកាវ ការចិញ្ចឹមសត្វចម្រុះ និងសត្តឃាតដ្ឋាន ព្រមទាំងការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម។ គម្រោងទាំងនេះត្រូវបានរំពឹងថានឹងជួយពង្រឹងខ្សែច្រវាក់តម្លៃវិស័យកសិកម្ម បង្កើនការកែច្នៃក្នុងស្រុក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគឦសាន។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ កម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ដោយសារស្ថិរភាពនយោបាយ បរិយាកាសវិនិយោគល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យឯកជន។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន ដើម្បីចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) កាលពីថ្ងៃទី១៥-១៧ […]

757455162_1372635074967589_3421837076639000965_n
កម្ពុជានាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅអង់គ្លេសជាលើកដំបូង ក្នុងបរិមាណប្រាំបីតោន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារចក្រភពអង់គ្លេសជាលើកដំបូង តាមរយៈសហគ្រាសក្នុងស្រុកឈ្មោះ​ ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (Handcrafted Cashew Nuts Stung Treng) ដោយមានការគាំទ្រពីទីភ្នាក់ងារឥណទាននាំចេញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស (United Kingdom’s Export Finance) ដែលជាស្ថាប័នផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការធានាពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ និងការវិនិយោគអន្តរជាតិ។ យោងតាមស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ការនាំចេញលើកដំបូងនេះ គឺជាសមិទ្ធផលដ៏គួរឱ្យមោទនភាពមួយនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។ ស្ថានទូតបានបញ្ជាក់ថា ការដឹកជញ្ជូនផលិតផលគ្រាប់ស្វាយចន្ទីរបស់សហគ្រាសក្នុងស្រុកឈ្មោះ​ ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ទៅកាន់ចក្រភពអង់គ្លេសសម្រាប់ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ។ ក្រោមការគាំទ្ររបស់ ទីភ្នាក់ងារឥណទាននាំចេញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស  ដូច្នេះសហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង អាចពង្រីកការចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេសដោយជោគជ័យ ដែលឆ្លុះបញ្ចាំងពីគុណភាព ស្តង់ដារ និងសក្ដានុពលនៃវិស័យកែច្នៃកសិផលរបស់កម្ពុជា។ ស្ថានទូតចក្រភពអង់គ្លេសក៏បានអបអរសាទរដល់ក្រុមការងាររបស់សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ […]

fertilizer
សហភាពអឺរ៉ុប រកឃើញផលិតផលឥណ្ឌា៣៦៥មុខ មានសំណល់ថ្នាំពុល និងលោហធ្ងន់

បង់ហ្កាលូរូ៖ ពីរឆ្នាំបន្ទាប់ពីផលិតផលមានគុណភាពសម្រាប់នាំចេញរបស់ឥណ្ឌាត្រូវបានបដិសេធ មិនឱ្យនាំចូលទីផ្សារតាមបណ្តាប្រទេសជាសហភាពអឺរ៉ុប ជុំវិញថ្នាំពុលសម្លាប់សត្វល្អិត និងមានលោហៈធ្ងន់ បណ្ដុំទិន្នន័យថ្មីមួយបានបង្ហាញថា អាជ្ញាធរឥណ្ឌាមិនបានចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតបង្កជំងឺមហារីកឡើយ។ សរុបទៅផលិតផលកសិកម្មនាំចូលពីប្រទេសឥណ្ឌាជិត៣៧០មុខ ត្រូវបានសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសរកឃើញថា មានផ្ទុកសារធាតុគីមីហាមឃាត់។ ការវិភាគទិន្នន័យពីអាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប គណៈកម្មការសហភាពអឺរ៉ុប បានបង្ហាញថា ផលិតផលជាង៤៥០ត្រូវបានបដិសេធមិនឱ្យនាំចូល ឬដាក់តាំងលក់ នៅចន្លោះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ចំណែកផលិតផលចំនួន៣៦៥មុខ ត្រូវបានបដិសេធដោយសារមានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត និងមានលោហធាតុធ្ងន់ ក្នុងនោះប្រហែល៥០មុខ ត្រូវបានបដិសេធដោយសារមានផ្ទុកសារធាតុគីមី អាចបង្កជំងឺមហារីក ដូចជាសារធាតុ សាល់ម៉ូណេឡា (Salmonella) អាហ្វ្លាតុក្ស៊ីន ប៊ី១ (Aflatoxin B1) និងអាក្រាតុក្ស៊ីន អេ (Ochratoxin A)។ រីឯផលិតផលជាច្រើនទៀត ត្រូវបានបដិសេធមិនឱ្យនាំចូល ពាក់ព័ន្ធនឹងការបំពុលបរិស្ថានតាមរយៈសារធាតុពុលនៅក្នុងប្រេងរ៉ែ។ ចំពោះជី និងគ្រឿងទេស ផ្លែឈើ និងបន្លែ គ្រាប់ធញ្ញជាតិ ផលិតផលធ្វើដំណាប់ និងគ្រាប់ធញ្ញជាតិ ផលិតផលនំប៉័ង និងអាហារបំប៉ន គឺផលិតផលភាគច្រើន ដែលត្រូវបានហាមឃាត់ផងដែរ។ សារធាតុគីមី គ្លរពីរីហ្វូស […]

HKSrx5PbkAAttwg
នេប៉ាល់រឹតបន្តឹងច្បាប់នាំចូលផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ហាមផ្លែស្វាយឥណ្ឌា

កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានដាក់ចេញនូវតម្រូវការនាំចូលយ៉ាងតឹងរ៉ឹងសម្រាប់ផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ពីការវិភាគហានិភ័យសត្វល្អិត ដែលធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងការដាក់ឱ្យនៅដាច់ពីគេ និងថ្នាំសម្លាប់សត្វល្អិត។ លក្ខខណ្ឌថ្មីនេះ បានចូលជាធរមានកាលពីសប្តាហ៍មុន ក្នុងគោលបំណងការពារច្បាប់ស្តីអំសត្វល្អិតចង្រៃ ដែលមានហានិភ័យខ្ពស់ ព្រមទាំងរក្សាការនាំចូលក្រោមលក្ខខណ្ឌតម្រូវតាមភូតគាមអនាម័យតឹងរ៉ឹង។ យោងតាមមជ្ឈមណ្ឌលនេះ បានឱ្យដឹងថា សត្វល្អិតចងករៃជាង២៧ប្រភេទ ត្រូវបានកំណត់ឈ្មោះនៅក្នុងផ្លែស្វាយរបស់ចិន។ សត្វល្អិតប្រាំបីប្រភេទត្រូវបានចុះបញ្ជីរួចហើយថា ត្រូវបានហាមឃាត់នៅក្នុងច្បាស់របស់នេប៉ាល់ព្រោះវាបង្កហានិភ័យធ្ងន់ធ្ងរ ចំណែកសត្វល្អិត១៩ប្រភេទផ្សេងទៀត ត្រូវបានកំណត់អត្តសញ្ញាណថា ជាសត្វល្អិតបង្កហានិភ័យថ្មី។ តម្រូវការភូតគាមអនាម័យស្រដៀងគ្នានេះ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ការនាំចូលផ្លែចេក ផ្កាខាត់ណា ផ្លែប័រ គ្រាប់អាល់ម៉ុន និងផ្លែឪឡឹក។ មន្ត្រីនេប៉ាល់បាននិយាយថា វិធានការនេះមិនមែនជាការហាមឃាត់ការនាំចូលទេ ប៉ុន្តែមានគោលបំណងធានាថាផលិតផលនាំចូលត្រូវតែបំពេញតាមស្តង់ដារស្តីពីជីវសុវត្ថិភាពរបស់ប្រទេសនេប៉ាល់។ ប្រទេសនាំចេញត្រូវតែផ្តល់វិញ្ញាបនបត្រអនាម័យ ដែលបញ្ជាក់ថា ការដឹកជញ្ជូនបានអនុលោមតាមតម្រូវការនាំចូលរបស់ប្រទេសនេប៉ាល់ ហើយមិនមានសត្វល្អិត ដែលត្រូវបានកំណត់នៅក្នុងច្បាប់។ ការវិភាគហានិភ័យសត្វល្អិតរបស់នេប៉ាល់ បានវាយតម្លៃថា តើសត្វល្អិតទាំងនេះធ្លាប់មាននៅក្នុងប្រទេសនាំចេញឬទេ ចំណែកសមត្ថភាពរបស់សត្វល្អិតអាចឆ្លងរាលដាលនៅក្នុងស្រុក និងបង្កផលប៉ះពាល់សេដ្ឋកិច្ច និងបរិស្ថានដែរឬទេ។ មជ្ឈមណ្ឌលគ្រប់គ្រងចត្តាឡីស័កដំណាំ និងថ្នាំសម្លាប់សត្វល្អិត របស់ប្រទេសនេប៉ាល់ បានបញ្ចប់ការវិភាគហានិភ័យលើកសិផលនាំចូលពីបរទេសប្រមាណពី៤០០ ទៅ៥០០មុខ ហើយការវាយតម្លៃបន្ត។ ពាក្យស្នើសុំនាំចូលត្រូវបានដំណើរការតាមរយៈប្រព័ន្ធច្រកចេញចូលតែមួយ របស់ប្រទេសនេប៉ាល់។ ការដឹកជញ្ជូនត្រូវឆ្លងកាត់ការត្រួតពិនិត្យរាងកាយ និងការយកគំរូនៅតាមច្រកព្រំដែន ដោយការធ្វើតេស្តមន្ទីរពិសោធន៍ត្រូវបានអនុវត្តនៅកន្លែងកំណត់ច្បាស់លាស់។ ការដឹកជញ្ជូនណាមួយ ដែលត្រូវាបនរកឃើញថា មានសត្វល្អិតចង្រៃដូចច្បាប់បានហាម ត្រូវតែប្រគល់ទៅប្រភពដើមញ ឬបំផ្លាញស្របតាមច្បាប់របស់ជាតិ។ […]

កាលវិភាគផ្សព្វផ្សាយ