រុស្ស៊ីលុបចោលបម្រាមនាំចូលដំឡូងបារាំងពីប៉ាគីស្ថាន ដោយសារគ្មានបញ្ហាភូតគាមអនាម័យ

E103Q6B8

អ៊ីស្លាម៉ាបាដ៖ មន្ត្រីពាណិជ្ជកម្មប៉ាគីស្ថានប្រចាំទីក្រុងមូស្គូ បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានលុបចោលការរឹតបន្តឹងលើការនាំចូលដំឡូងបារាំង ពីប្រទេសប៉ាគីស្ថាន ដោយអនុញ្ញាតឱ្យអ្នកនាំចេញជាង១០០នាក់ ចាប់ផ្តើមការដឹកជញ្ជូនដំឡូងឡើងវិញ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានពិនិត្យច្បាស់លាស់​អំពីប្រព័ន្ធត្រួតពិនិត្យភូតគាមអនាម័យរបស់ប៉ាគីស្ថាន។

សេចក្តីសម្រេចលុបចោលការហាមឃាត់នេះ ត្រូវបានជូនដំណឹងជាផ្លូវការដល់ក្រសួងសន្តិសុខស្បៀងអាហារជាតិ និងការស្រាវជ្រាវរបស់ប៉ាគីស្ថាន។ ប៉ុន្តែសេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានរារាំងអ្នកនាំចេញប៉ាគីស្ថានពីរនាក់ មិនឱ្យនាំចេញដំឡូងបារាំងចូលទៅក្នុងទីផ្សាររុស្ស៊ី ដោយសារពួកគេខ្វះអនុលោមភាពតាមស្តង់ដារភូតគាមអនាម័យ។

យោងតាមលិខិតរបស់មន្ត្រីពាណិជ្ជកម្ម សេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានជូនដំណឹងដល់អាជ្ញាធរប៉ាគីស្ថានថា ការនាំចូលដំឡូងបារាំងពីប្រទេសប៉ាគីស្ថាននឹងត្រូវបានអនុញ្ញាត អាស្រ័យលើការធានាដែលផ្តល់ដោយក្រសួងការពាររុក្ខជាតិរបស់ប៉ាគីស្ថាន។

អាជ្ញាធររុស្ស៊ីបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញនូវបញ្ជីឈ្មោះអ្នកនាំចេញដំឡូងបារាំងរបស់ប៉ាគីស្ថាន និងបរិមាណនាំចេញ ដែលបានគ្រោងទុក។ ទោះបីជាយ៉ាងណាក៏ដោយ ខ្លួនបានហាមអ្នកនាំចេញពីរនាក់ ដោយចោទប្រកាន់ថា ពួកគេបានរំលោភលើតម្រូវការដាក់ឱ្យនៅដាច់ដោយឡែកផ្នែកភូតគាមអនាម័យនៃរដ្ឋសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលផ្គត់ផ្គង់ដំឡូងបារាំងទៅប្រទេសរុស្ស៊ី កាលពីក្នុងឆ្នាំ២០២៥។

អាជ្ញាធររុស្ស៊ី ក៏បានរំលឹកផងដែរថា ខ្លួនបានអនុញ្ញាតឱ្យពីអ្នកនាំចេញដំឡូងបារាំថប៉ាគីស្ថានចំនួនបីនាក់ ដោយគិតចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថានបានស្នើសុំក្រសួងសន្តិសុខស្បៀង ដើម្បីធានាបាននូវការអនុវត្តសេចក្តីសម្រេចរបស់រុស្ស៊ី។

ប្រទេសប៉ាគីស្ថានបានលើកឡើងពីការហាមឃាត់នេះជាមួយសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យសត្វល្អិត និងភូតគាមអនាម័យ កាលពីខែកុម្ភៈ ដោយបានដាក់ជូននូវកំណត់ត្រាស្ថានភាពសត្វល្អិត និងរបាយការណ៍រោគវិនិច្ឆ័យរបស់មន្ទីរពិសោធន៍ ដែលបញ្ជាក់ពីអវត្តមាននៃសត្វល្អិត និងភ្នាក់ងារបង្កជំងឺនៅក្នុងដំណាំដំឡូង។

ចំណែកអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន និងក្រុមអភិវឌ្ឍន៍ និងនាំចេញសាកវប្បកម្មប៉ាគីស្ថាន បានរៀបចំកិច្ចប្រជុំរវាងអ្នកជំនួញប៉ាគីស្ថាន និងអ្នកជំនួញរុស្ស៊ី ដើម្បីជួយអ្នកនាំចេញប៉ាគីស្ថានទទួលបានអត្ថប្រយោជន៍ពេញលេញនៃឱកាសកំពុងរីកចម្រើននេះ។

គួររំលឹកផងដែរថា ប្រទេសប៉ាគីស្ថានកំពុងវាយតម្លៃផ្លូវនាំចេញដំឡូងបារាំង ទៅកាន់បណ្តាប្រទេសអាស៊ីកណ្តាលផ្សេងទៀត តាមរយៈប្រទេសចិន និងប្រទេសអ៊ីរ៉ង់។ ទិន្នផលដំឡូងបារាំងរបស់ប្រទេសប៉ាគីស្ថាននៅរដូវកាលនេះបានឈានដល់១២លានតោន ដោយបរិមាណប្រហែលបួនលានតោន ដែលត្រូវបានគេកំណត់ថា ជាអតិរេកសម្រាប់ការនាំចេញទៅកាន់ទៅកាន់ប្រទេសអាស៊ីកណ្តាល និងទិសដៅផ្សេងទៀត។

ប្រទេសប៉ាគីស្ថានបច្ចុប្បន្នកំពុងទទួលបានទិន្នផលដំឡូងបារាំងខ្ពស់ ដែលត្រូវបានប៉ាន់ប្រមាណថា មានបរិមាណប្រហែល១២លានតោន។ ការនាំចេញដំឡូងបារាំងប៉ាគីស្ថានចូលទៅកាន់ទីផ្សារថ្មីនេះ នឹងជួយស្រូបយកស្តុកលើសតម្រូវការ រក្សាស្ថិរភាពតម្លៃដំឡូងក្នុងស្រុក គាំទ្រសហគមន៍កសិកម្ម និងបង្កើតប្រាក់ចំណូលជាតិផងដែរ៕ (ផាន់ អាណា)


865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

image_2026-10-30_13-40-33
អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់

តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]

កាលវិភាគផ្សព្វផ្សាយ