ជនជាតិវៀតណាមពីរនាក់ទៀត ត្រូវចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីពីថៃ និងចិន សម្រាប់បន្ទុំទុរេន

image_2026-07-23_11-32-17

ហូជីមិញ៖ អាជ្ញាធរវៀតណាមបានបញ្ជាក់កាលពីថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២៦ថា​ នគរបាលនៃខេត្តដាកឡាក់ (Dak Lak) ដែលស្ថិតនៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម បានចោទប្រកាន់មនុស្សពីរនាក់ ពីបទរត់ពន្ធសារធាតុគីមីជាង៧ ០០០មុខ សម្រាប់បន្ទុំផ្លែទុរេន ដែលមានតម្លៃជាទឹកប្រាក់ជាង៤,៥ពាន់លានដុង ឬស្មើនឹង១៧១ ០០០ដុល្លារ។

នគរបាលវៀតណាមបានបញ្ជាក់ថា ង្វៀន អៃចាវ (Nguyen Ai Chau) ភេទប្រុស អាយុ៤២ឆ្នាំ និងឈ្មោះ ចិន កួកថៃ ( Tran Quoc Thai) ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅក្នុងទីក្រុងហូជីមិញ ត្រូវបានកាត់ទោសពីបទរត់ពន្ធសារធាតុគីមីជាង៧ ០០០មុខ ពីប្រទេសចិន និងប្រទេសថៃ ដើម្បីបន្ទុំផ្លែទុរេ​នឱ្យឆាប់ទុំ និងរក្សាទុកបានយូរ។

យោងតាមការរកឃើញដំបូងរបស់នគរបាល បានឱ្យដឹងថា កាលពីខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ង្វៀន អៃចាវ បានចាប់ផ្តើមប្រមូលទិញសារធាតុគីមីរបស់ចិន​ និងថៃ សម្រាប់បន្ទុំផ្លែទុរេន ហើយបានលក់ចែកចាយបន្តនៅប្រទេសវៀតណាម នៅទូទាំងប្រទេសវៀតណាម។

ចំណែកស្ត្រីជាជនសង្ស័យឈ្មោះ ចិន កួកថៃ បានជួលឃ្លាំងស្តុកមួយកន្លែង ស្ថិតនៅក្នុងខេត្តដាកឡាក់ ហើយជួលកម្មករស៊ីឈ្នួល ព្រមទាំងបានជួយសម្របសម្រួលដល់ការដឹកជញ្ជូនឆ្លងដែនតាមច្រករបៀងខុសច្បាប់។

ស្ត្រីឈ្មោះ ចិន កួកថៃ បានទាក់ទងជនជាតិថៃឱ្យផ្គត់ផ្គង់សារធាតុគីមីទាំងនេះពីប្រទេសថៃ ចំណែកឈ្មោះ ង្វៀន អៃចាវ ជាអ្នកនាំចូលពីប្រទេសចិន។ សារធាតុគីមីទាំងនេះត្រូវបានរក្សាទុកក្នុងឃ្លាំងមួយ នៅខេត្តដាក់ឡាក់ ដើម្បីចែកចាយដល់អ្នកដាំ និងអ្នកប្រមូលទិញផ្លែទុរេន។

កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នគរបាលវៀតណាមបានឆ្មក់ចូលទីតាំងជាច្រើនកន្លែង នៅក្នុងខេត្តដាក់ឡាក់ និងទីក្រុងហូជីមិញ ដោយរឹបអូសបានសារធាតុគីមីចំនួន៧ ០៣៩មុខ ដែលមានតម្លៃជាទឹកប្រាក់សរុបជាង៤,៥ពាន់លានដុង ឬស្មើនឹង១៧១​ ០០០ដុល្លារ​។

ពាក់ព័ន្ធករណីប្រើសារធាតុគីមីនេះ នគរបាលវៀតណាមបានរកឃើញផ្លែទុរេនមួយចំនួនធំ នៅក្នុងខេត្តដុងណៃ ប្រទេសវៀតណាម មានជ្រលក់សារធាតុគីមីប្រភេទនេះ ដែលអាចបង្កជំងឺមហារីកដល់អ្នកបរិភោគ។

ការរកឃើញផ្លែទុរេនជ្រលក់សារធាតុគីមីនេះ កើតឡើងនៅក្នុងការត្រួតពិនិត្យ កាលពីថ្ងៃទី៦ ខែកក្កដា ដោយនគរបាលខេត្តដុងណៃ ក្បែរទីក្រុងហូជីមិញ ហើយបានរកឃើញកម្មករជាច្រើននាក់លាបថ្នាំពណ៌លឿងលើផ្លែទុរេនរក្សាទុកក្នុងឃ្លាំងរបស់ឈ្មួញវៀតណាម។ កម្មករបានសារភាពប្រាប់នគរបាលវៀតណាមថា ការលាបពណ៌លឿងនេះ គឺដើម្បីធ្វើឱ្យផ្លែទុរេននូវរូបរាងស្រស់ស្អាតល្អ និងរក្សាទុកបានយូរ។

មន្ត្រីនគរបាលវៀតណាមគិតថា ផ្លែទុរេនលាបពណ៌លឿងនេះ​ត្រូវត្រាំក្នុងធុងមួយមានសារធាតុគីមី បន្ទាប់យកផ្លែទុរេនមកដាក់នៅលើធ្នើឱ្យវាស្ងួតល្អ ទើបដាក់ស្លាក និងវេចខ្ចប់សម្រាប់លក់ចែកចាយនៅតាមទីផ្សារ។

នគរបាលខេត្តដុងណៃរបស់វៀតណាម បានរឹបអូសផ្លែទុរេនជិត១៤តោន ដែលរក្សាទុកក្នុងប្រអប់ជាង៨០០ ព្រមទាំងរកឃើញសារធាតុគីមីចំនួន២០ដប និងម្សៅពណ៌លឿងជាងដប់ថង់ មានទម្ងន់សរុបប្រហែល៣០គីឡូក្រាម។

កាលពីខែឧសភា ឆ្នាំ២០២៥ នគរបាលវៀតណាម នៅតំបន់ខ្ពង់រាបកណ្តាល បានចាប់ខ្លួន និងការចោទប្រកាន់បុរសពីរនាក់ ពីបទរត់ពន្ធសារធាតុគីមីប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។

ប្រតិបត្តិការបង្ក្រាបសកម្មភាពរត់ពន្ធសារធាតុគីមីនេះ មានតម្រុយតាំងពីខែកក្កដា ឆ្នាំ២០២៤ម្លេះ ក្រោយពេលនគរបាលវៀតណាម បានចាប់ខ្លួនឈ្មោះ ង្វៀង ថៃង្វៀង និងកម្មករម្នាក់ទៀត​ ដែលកំពុងតែលើកប្រអប់ផ្ទុកសារធាតុគីមីខុសច្បាប់​ ដាក់លើរថយន្តសដឹកទំនិញមួយគ្រឿង នៅឯគេហដ្ឋានមួយកន្លែង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃទីក្រុង បួនម៉ាទួត ខេត្តដាក់ឡាក់ ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរី របស់ប្រទេសកម្ពុជា។

មន្ត្រីនគរបាលវៀតណាម បានរឹបអូសយកសារធាតុគីមីទាំង២៩៣ប្រអប់ បើគិតជាទឹកប្រាក់មានតម្លៃប្រមាណ១ ០០០ពាន់លានដុង ឬស្មើនឹង៣៨​ ៥០០ដុល្លារ ហើយក្រោយមកបានរកឃើញថា នៅក្នុងឆ្នាំ២០២៣។​ អ្នកទាំងពីរបានជួញដូរសារធាតុគីមី មានតម្លៃជាទឹកប្រាក់សរុបចំនួន៩៧ពាន់លានដុង ឬស្មើនឹង២,៥លានដុល្លារ និងនៅក្នុងឆ្នាំ២០២៤ ពួកគេរកបានប្រាក់ចំណេញបានជាង៦០០លានដុង ឬស្មើនឹង២៣ ០០០ដុល្លារ។

ដោយសារការប្រើប្រាស់សារធាតុគីមីសម្រាប់ធ្វើឱ្យផ្លែទុរេនឆាប់ទុំ និងរក្សាទុកបានយូរ បានធ្វើឱ្យផ្លែទុរេនវៀតណាម​​ នៅក្នុងខេត្តតាមដីសណ្តទន្លេមេគង្គ​ ធ្លាក់ចុះតម្លៃយ៉ាងខ្លាំងបន្ទាប់ពីប្រទេសចិន បានរឹតបន្តឹងនីតិវិធីត្រួតពិនិត្យគុណភាព និងការពន្យារពេលក្នុងនីតិវិធីគយ ក្រោយពីរកឃើញសារធាតុគីមីនៅលើផ្លែទុរេននាំចូលរបស់វៀតណាម។

កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ២០២៥ នៅ​ក្នុង​តំបន់​ដាំ​ទុរេន​សំខាន់ៗ​របស់​ប្រទេស​វៀតណាម ​ដូច​ជាខេត្តដៀងសាង កឺនថឺ និងប៊េនជេ ជាដើម​​ ដែល​សុទ្ធ​តែ​ជាខេត្តស្ថិត​នៅ​ក្នុងតំបន់​ដីសណ្ត​ទន្លេ​មេគង្គ ផ្លែទុរេនត្រូវបានលក់ក្នុងតម្លៃត្រឹម១ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកទុរេនរបស់​សៀមវិញ​ ព្រោះតែប្រើសារធាតុគីមីនេះ​ ហើយអាជ្ញាធរគយចិនហាមនាំចូល បានធ្វើឱ្យតម្លៃ​ធ្លាក់​មក​នៅ​ត្រឹម​តែប្រមាណ២ដុល្លារប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម។

ឥឡូវនេះប្រទេសចិនទាមទារការត្រួតពិនិត្យ១០០ភាគរយ នៃការដឹកជញ្ជូនទុរេន រួមទាំងការធ្វើតេស្តរកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងអ៊ុយរ៉ាមីនអូ (Auramine O) ឬថ្នាំម្សៅពណ៌លឿង ដែលជាថ្នាំជ្រលក់ ជាសារធាតុហាមឃាត់​ព្រោះនាំឱ្យកើតមហារីកដល់អ្នកបរិភោគ៕ (ផាន់ អាណា)


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ