រដ្ឋខូឡូរ៉ាដូ៖ ការធ្លាក់ទឹកសន្សើមកកពេញមួយយប់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានធ្វើឱ្យអ្នកដាំដំណាំហូបផ្លែជាច្រើននៅក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) គ្មានផ្លែឈើសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅឆ្នាំ២០២៦នេះឡើយ បន្ទាប់ពីសីតុណ្ហភាពធ្លាក់ចុះត្រជាក់ដល់កម្រិតទាបបំផុត កំឡុងពេលផ្លែឈើកំពុងតែលូតលាស់។
កសិករអាម៉េរិកម្នាក់ បាននិយាយថា ផ្លែឈើរី ផ្លែព្រូន ផ្លែប៉េស ផ្លែសារី ផ្លែអាព្រីខុត និងផ្លែប៉ោម ត្រូវខូចទាំងអស់នៅក្នុងចម្ការរបស់លោកមានផ្ទៃដីទំហំង៥៧ហិកតា។
ទឹកសន្សើមកកនេះបានកើតឡើងបន្ទាប់ពីរដូវផ្ការីកមានសីតុណ្ហភាពក្តៅខុសពីធម្មតា ដែលធ្វើឱ្យផ្លែឈើកំពុងតែធំលូតលាស់បានខូចអស់។ កសិករភាគច្រើននៅក្នុងតំបន់បានរាយការណ៍ថា ផ្លែឈើរបស់ខ្លួនត្រូវខូចទាំងអស់គ្មានសល់។
ទោះបីជាមិនអាចប្រមូលផលក៏ដោយ ចម្ការនៅតែត្រូវការប្រព័ន្ធធារាសាស្រ្ត ត្រូវការជី ត្រូវការកាប់ចោល និងការគ្រប់គ្រងសត្វល្អិត។ អ្នកដាំក៏កំពុងព្យាយាមរក្សារុកកម្មករជំនាញ និងរក្សាទំនាក់ទំនងជាមួយអ្នកទិញលក់ដុំ។
ការខាតបង់នេះក៏បានជះឥទ្ធិពលដល់កម្លាំងពលកម្មតាមរដូវកាល ប៉ះពាល់ដល់រោងចក្រវេចខ្ចប់ និងអាជីវកម្មផ្សេងទៀត ដែលទាក់ទងនឹងវិស័យផ្លែឈើ។
ការធានារ៉ាប់រងដំណាំត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់តែផ្នែកមួយនៃការខាតបង់របស់កសិករប៉ុណ្ណោះ។ កសិដ្ឋានមួយចំនួនកំពុងពឹងផ្អែកលើអាជីវកម្មដាំដំណាំចម្រុះ រួមមានផលិតផលមានតម្លៃបន្ថែម កសិកម្ម ភោជនីយដ្ឋាន និងផលិតកម្មប្រើផ្លែឈើ។
ចំណែកកសិករម្នាក់ទៀត ប៉ាន់ប្រមាណថា ការធ្លាក់សន្សើមកកនេះ បានបណ្តាលឱ្យមានការខាតបង់ផ្នែកកសិកម្មក្នុងទឹកប្រាក់ប្រហែល១៥លានដុល្លារ។
ដោយសារបាតុភូតធម្មជាតិដូច្នេះនេះដែរ កសិករដាំស្រូវសាលីនៅរដ្ឋខូឡូរ៉ាដូ អាចបោះបង់ចោលស្រូវសាលីដ៏ច្រើនបំផុត នៅឆ្នាំ២០២៦នេះ បន្ទាប់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ចំណែករដូវរងារប្រែជាក្តៅ និងធ្លាក់សន្សើមកកខុសរដូវ បានបំផ្លាញទិន្នផលស្រូវសាលីស្ទើរទាំងស្រុង។
ទោះបីជាវាលស្រូវសាលីជិតដល់ពេលប្រមូលផលក៏ដោយ ក៏ផ្ទៃដីដាំដំណាំស្រូវសាលីជាច្រើនត្រូវស្កកស្ទើរទាំងអស់ដោយសារគ្រោះរាំងស្ងួត និងធ្លាក់សន្សើមកកនៅដំណាក់កាលដំណាំកំពុងតែលូតលាស់ ដែលនាំឱ្យកសិករសម្រេចចិត្តបោះបង់ចោលប្រមាណពី៤០ ទៅ៥០ភាគរយ ដែលបានព្យាករណ៍ថា ទិន្នផលស្រូវសាលីនៅក្នុងរដ្ឋទាំងមូល មានត្រឹមតែប្រមាណ៩១៣ ៨៤៥តោនប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង១,៨លានតោន នៅឆ្នាំ២០២៥។
នៅឆ្នាំ២០២៦នេះ កសិករនៅភាគខាងកើតរដ្ឋខូឡូរ៉ាដូ ដែលជាធម្មតាដាំស្រូវសាលីជិតពីរលានហិកតា បានតស៊ូនឹងគ្រោះរាំងស្ងួត សម្ពាធសត្វល្អិត និងសន្សើមកករយៈពេលយូរ។
លោកបាននិយាយថា គ្រោះរាំងស្ងួត ដែលជារដូវរងាដ៏ក្តៅ និងជារដូវធ្លាក់ព្រឹកទឹកកកនៅខែមេសា និងឧសភា បានបំផ្លាញដំណាំស្រូវសាលីនៅទូទាំងរដ្ឋខូឡូរ៉ាដូ ដោយបង្ខំឱ្យកសិករបោះបង់ចោលស្រូវសាលីរហូតដល់៥០ភាគរយ។
គ្រោះរាំងស្ងួត និងរដូវរងាបែរជាក្តៅខុសពីធម្មតា រួមជាមួយនឹងព្រឹត្តិការណ៍សន្សើមកកធ្លាក់ខ្លាំងនៅសប្តាហ៍ បានធ្វើដំណាំនៅក្នុងរដ្ឋខូឡូរ៉ាដូ ងាយរងគ្រោះចំពោះអាកាសធាតុត្រជាក់៕ (ផាន់ អាណា)








