ដោយ នៅ ស៊ីវុត្ថា
ស្ទឹងត្រែង៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦, បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួចមក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញបន្តដំណើរធ្វើស្សនកិច្ចសិក្សាទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការវិនិយោគលើវិស័យកសិឧស្សាហកម្មយ៉ាងសកម្ម ដោយផ្តោតលើមុខដំណាំសំខាន់ៗ រួមមាន៖
១ -ដំណាំកាហ្វេ៖ កំពុងដាំដុះលើផ្ទៃដីទំហំ៨០ហិកតា និងមានផែនការពង្រីកបន្ថែមទំហំ១០០ហិកតាទៀត នាពេលខាងមុខ។
២- ដំណាំចេក៖ កំពុងដាំដុះលើផ្ទៃដីទហំ១៥០ហិកតា។
៣- ដំណាំទុរេន៖ កំពុងដាំដុះលើផ្ទៃដីទំហំ២០០ហិកតា។
៤- ដំណាំដើមមន៖ កំពុងដាំដុះលើផ្ទៃដីទំហំ១០ហិកតា សម្រាប់បម្រើឱ្យការចិញ្ចឹមដង្កូវនាងយកសូត្រ។
គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យផ្ទាល់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងរបស់ឯកឧត្តមបណ្ឌិត ក្នុងការជំរុញ និងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ក៏ដូចជាការស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនវិនិយោគ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់៕






















