សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

733328598_2193595651493766_4178156423802900923_n

ដោយ ឡុង សារេត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។

សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។

ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0

ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។

សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

នៅក្នុងពិធីនេះដែរ សម្ដេចមហាបវរធិបតី​ បានអំពាវនាវ​ដល់ប្រជានេសាទ និង​សហគមន៍នេសាទ ឱ្យ​ចូលរួម​អភិរក្ស​ធនធានមច្ឆជាតិ ជា​ពិសេស​ការផ្អាក​ការ​នេសាទ​នៅរដូវត្រីពង ដើម្បី​ធានា​ចីរភាព​ផលត្រី​​សម្រាប់ជាតិ។ ទន្ទឹមនេះ សម្ដេចធិបតី បាន​បញ្ជាឱ្យ​សមត្ថកិច្ច ស្រាវជ្រាវរក​ និង​ចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ ចំពោះ​មេខ្យល់​ ដែល​បំផុស​​ប្រជាពលរដ្ឋ​ឱ្យ​​ប្រើ​ឧបករណ៍​​ឆក់ត្រី​ខុស​ច្បាប់។

ចំពោះការបង្ក្រាប​បទល្មើស​នេសាទ សម្ដេចធិបតី បាន​ណែនាំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវដាក់ផលប្រយោជន៍ប្រជាជនជាធំ ដោយត្រូវ​តម្កល់​ផល​ប្រយោជន៍​ប្រជាជន​ភាគច្រើន​ជាអាទិភាព។

សម្ដេចធិបតី បាន​បញ្ជាក់​បន្ថែម​ថា កិច្ចការ​បង្ក្រាប​នេះ គឺធ្វើ​ឡើង​ក្នុង​គោលដៅ​ការពារ “ឆ្នាំង​បាយ” និង​ធានា​ផលត្រី​ជូន​ប្រជាជន​ទូទាំង​ប្រទេស។

សម្តេចនាយករដ្ឋមន្ត្រីវបានសរសេរសារខ្លីមួយ នៅលើផេកហ្វេសប់ុករបស់សម្តេចថា ទិវាមច្ឆាជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈការកែទម្រង់ក្របខ័ណ្ឌច្បាប់ និងការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងធានាថា ធនធានជលផលនៅតែសម្បូរសម្រាប់កូនចៅជំនាន់ក្រោយ។

ជាការកត់សម្គាល់នៅឆ្នាំ២០២៥ ផលជលផលទទួលបានសរុប៩៧៨ ៥៦០តោន កើនឡើង៥,៦ភាគរយ ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះផលនេសាទទឹកសាប៥១៤ ៨៣០តោន គឺកើនឡើង១០ភាគរយ ផលនេសាទសមុទ្រ១៤០ ១៦០តោន និងផលវារីវប្បកម្ម៣២៣ ៥៧០តោន។

ការកើនឡើងនូវផលនេសាទទឹកសាបនេះ ក៏ដោយសារមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយនិរន្តរភាព៕

image_2026-11-18_16-01-01
កូរ៉េខាងត្បូងគ្រោងវិនិយោគ១៦៣លានដុល្លារ សាងសង់រោងចក្រផលិតអាហារនៅវៀតណាម

ហាណូយ៖ ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំ របស់កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានប្រកាសផែនការសាងសង់រោងចក្រផលិតចំណីមួយ ដែលមានទុនវិនិយោគ១៦៣លានដុល្លារ នៅទីក្រុងបាក់និញ (Bac Ninh) ភាគខាងជើងប្រទេសវៀតណាម ដើម្បីពង្រីកសមត្ថភាពផលិត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់អាស៊ាន និងនាំចេញទៅកាន់ទ្វីបអឺរ៉ុប។ ក្រុមហ៊ុនផលិតចំណីអាហាររបស់កូរ៉េឈ្មោះសាមយ៉ាង ហ្វូដស៍ (Samyang Foods) គឺជាអ្នកផលិតមីកញ្ចប់ដ៏ពេញនិយមម៉ាក ប៊ុលដាក់ (Buldak) នឹងមានសមត្ថភាពដំឡើងខ្សែសង្វាក់ផលិតកម្មរហូតដល់៨ខ្សែ ហើយនឹងក្លាយជាមូលដ្ឋានផលិតកម្មនៅក្រៅប្រទេស ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៦។ យោងតាមការលើកឡើងរបស់ក្រុមហ៊ុន បានឱ្យដឹងថា ការវិនិយោគនេះនឹងកាត់បន្ថយការពឹងផ្អែកលើតំបន់ផលិតកម្មតែមួយ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាសកល។ក្រុមហ៊ុនបានជ្រើសរើសយកប្រទេសវៀតណាម ដោយសារថ្លៃដើមផលិតកម្មមានការប្រកួតប្រជែងល្អ ជាពិសេសមានវត្ថុធាតុដើមសំខាន់ៗ ដូចជាម្សៅស្រូវសាលី និងប្រេងដូង។ ក្រុមហ៊ុនក៏បានលើកឡើងពីបណ្តាញដឹកជញ្ជូនដ៏មានអំណោយផល ទីតាំងភូមិសាស្ត្រល្អ ដែលអាចឱ្យរោងចក្រនេះផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារអាស៊ាន និងអឺរ៉ុបបានយ៉ាងមានប្រសិទ្ធភាព។ ក្រុមហ៊ុន សាមយ៉ាង បានបន្ថែមថា ថ្លៃដើមវិនិយោគ ការចំណាយសម្រាប់ប្រតិបត្តិការ និងនីតិវិធីសាងសង់នៅប្រទេសវៀតណាម មានលក្ខណៈប្រកួតប្រជែងជាងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ ដើម្បីអនុវត្តគម្រោងនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តការវិនិយោគទឹកប្រាក់ចំនួន៩៨លានដុល្លារ ដែលគ្រោងនឹងដំណើរការក្រោមឈ្មោះ សាមយ៉ាង ហ្វូដស៍ បាក់និញ អិលអិលស៊ី (Samyang Foods Bac Ninh […]

sean-catching-big-jeff-head-coho-salmon-1024x563
អង្គការការពារសុខមាលភាពត្រី នៅអាម៉េរិក ដាក់ឱ្យប្រើស្តង់ដារថ្មីសម្រាប់ត្រីសាម៉ុន

វ៉ាស៊ីនតោន៖​ អង្គការការពារសុខមាលភាពត្រី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានដាក់ឱ្យប្រើប្រាស់ស្តង់ដារថ្មី ស្តីពីសុខុមាលភាពសត្វ ដែលកំណត់ជាក់លាក់សម្រាប់ពូជត្រីសាម៉ុងមួយប្រភេទ ក្រោមវិញ្ញាបនបត្របញ្ជាក់សតង់ដារសម្រាប់វិស័យវារីវប្បកម្ម។ អង្គការផ្តល់វិញ្ញាបនបត្របែបមនុស្សធម៌អន្តរជាតិ (Certified Humane International) ដែលជាអង្គការ នៅតំបន់អាមេរិកឡាទីន និងអាស៊ី បានវាយតម្លៃលើដំណាក់កាលផ្សេងៗនៃដំណើរការផលិតកម្ម រួមមាន ការសម្លាប់​ និងការគ្រប់គ្រងត្រីក្នុងអំឡុងពេលចិញ្ចឹម ការដឹកជញ្ជូន និងនីតិវិធីនៃការប្រមូលផល។ គោលបំណងចម្បង គឺដើម្បីកំណត់លក្ខខណ្ឌតម្រូវ ដែលជួយណែនាំក្នុងការគ្រប់គ្រង និងវាយតម្លៃស្ថានភាពសុខុមាលភាពរបស់ពូជសត្វត្រី​សាលមុន ម្ស៉ាង​​ មានឈ្មោះថា កូហូ (Coho)។ ស្តង់ដារថ្មីនេះ បានគិតគូរពីលក្ខណៈពិសេស និងអត្តសញ្ញាណជីវសាស្ត្ររបស់ត្រីសាលមុន​ កូហូ ដែលខុសពីស្តង់ដារទូទៅសម្រាប់ត្រីសាម៉ុនផ្សេងទៀត ដែលធ្លាប់ត្រូវបានកំណត់នាពេលកន្លងមក។ យោងតាមអ្នកជំនាញផ្នែកវារីវប្បកម្ម បានបញ្ជាក់ថា ឯកសារស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងពូជត្រី កូហូ គឺផ្អែកលើការសិក្សាអំពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក ដែលកំណត់លក្ខណៈវិនិច្ឆ័យផ្តោតលើលក្ខណៈជាក់លាក់របស់ប្រភេទសត្វនីមួយៗ។ ការរៀបចំស្តង់ដារនេះ ក៏បានយកតាមបទពិសោធន៍ជាក់ស្តែងពីក្រុមហ៊ុន ចិញ្ចឹមត្រីប្រភេទនេះនៅប្រទេស ឈីលី ផងដែរ។ ប្រទេសឈីលី គឺជាប្រទេស ដែលផលិតត្រីសាម៉ុន កូហូ ប្រមាណ៩០ភាគរយនៃផលិតកម្មសរុបនៅទូទាំងពិភពលោក ហើយកំពុងជំរុញយ៉ាងសកម្មឱ្យត្រីប្រភេទនេះមានអត្តសញ្ញាណជាផលិតផលជាតិរបស់ខ្លួន ដើម្បីបង្កើតភាពខុសប្លែកពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក។ […]

9759815658021f9f1b8fcc03bb0b8a57
ល្បិចលួចស្រូវរបស់សមាជិក្រុមសាមគ្គី នៅកូរ៉េខាងជើង គឺលួចស្រូវខ្លួនឯង

ព្យុងយ៉ាង៖ កសិករនៅក្នុងក្រុមសាមគ្គីរបស់កូរ៉េខាងជើងលួចស្រូវខ្លួនរបស់ខ្លួនឯង ព្រោះខ្វះអង្ករច្រកឆ្នាំង។ ចំណែកកម្មាភិបាលរាយការណ៍ថា ស្រូវទុំពេកជ្រុះអស់។ កម្មករកសិកម្មកូរ៉េខាងជើងបានលួចស្រូវរបស់ខ្លួន​​ នៅពេលប្រមូលផលស្រូវប្រចាំ ឆ្នាំ២០២៦ ដោយលួចទម្លាក់កណ្ដាប់ស្រូវដឹកលើរទេះគោ តាមផ្លូវដឹកទៅទៅកាន់ទីលានបោកបែនរបស់ក្រុមសាមគ្គី។ សេចក្ដីរាយការណ៍របស់សារព័ត៌មាន  ដេលី​ អេនខេ​ (Daily NK) បានលើកឡើងថា អ្នកសមគំនិតលួច បានដើរពីក្រោយរទេះដឹកកណ្ដាប់ ហើយរើសទុកជារបស់ផ្ទាល់ខ្លួន។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦​ នៅអ្នកបើករទេះគោកដឹកស្រូវម្នាក់ បានធ្វើឱ្យកណ្ដាប់ស្រូវមួយធ្លាក់តាមផ្លូវ ហើយលេខាបក្សភូមិ​បានឃើញសកម្មភាពនេះ។ សារព័ត៌មានដដែលនេះ បានសរសេរថា ទង្វើប្រព្រឹត្តបែបនេះបង្ហាញពីស្ថានភាពខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរនៅតាមកក្រុមសាមគ្គីរបស់ប្រទេសកូរ៉េខាងជើង។ អ្នកបររទេះគោត្រូវរងចោទប្រកាន់ថា ប៉ុនប៉ងលួចកណ្ដាប់ស្រូវ ហើយត្រូវគណៈចាត់តាំងនាំខ្លួនទៅឌធ្ចើស្វ័យទិទៀននៅក្នុងអង្គប្រជុំរិះគន់ជាសាធារណៈ។ អង្គប្រជុំប្រភេទនេះតម្រូវឱ្យសមាជិកក្រុមសាមគ្គីសារភាពកំហុសរបស់ខ្លួន និងទទួលរងការរិះគន់បន្ទោសពីសំណាក់សមមិត្តនៅក្នុងក្រុមសាមគ្គី។ ការបង្កបង្កើនផលដំណាំនៅកូរ៉េខាងជើង​ កសិករប្រើគោរឱ្យអូសរទេសះ ដើម្បីដឹកជញ្ជូនដំណាំ ដោយសារខ្វះគ្រឿងយន្តកសិកម្ម។ សូម្បីតែត្រាក់ទ័រ​របស់រដ្ឋខ្លះ ត្រូវទុកចោលឱ្យពុក ដោយសារក្រុមសាមគ្គីខ្វះប្រេង។ ទោះជាយ៉ាងណា ការដឹកកណ្ដាប់ស្រូវតាមរទេះគោជ្រុះតាមផ្លូវ បានផ្តល់ឱកាសដល់សមាជិកក្រុមសាមគ្គី អាចលួចណ្ឌាប់ស្រូវខ្លួនង ហើយកម្មាភិបាលប្រចាំក្រុមសាមគ្គី​ រាយការណ៍ថា «ទិន្នផលស្រុវជ្រុះអស់ »។ តាមសេចក្តីរាយការណ៍ កម្មករកសិកម្មមួយចំនួនបានរៀបចំផែនការជាមុន និងបែងចែកតួនាទីគ្នាសម្រាប់លួច នៅមុនពេលប្រមូលផលស្រូវម្ដងៗ។ ដូចករណីនេះ អ្នកបររទេះគោលួចទម្លាក់កណ្ដាប់ស្រូវ […]

photo_2026-11-18_15-23-17
ត្រីទីឡាព្យ៉ាអាចញ៉ាំឆៅដូចត្រីសាលម៉ុនបាន តែ​អាស្រ័យលើការចិញ្ចឹម និងកែច្នៃ

ដោយ អៀវ ឈាងនី ភ្នំពេញ៖ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ​ អាចធ្វើឡើងទៅបាន គឺអាស្រ័យទៅលើការចិញ្ចឹម និងការ​កែច្នៃ ជាពិសេស​វិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី និងការចិញ្ចឹមត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍រីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។​ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ អាចមានហានិភ័យដល់សុខភាព ប្រសិនបើត្រីនោះ មិនបានចិញ្ចឹម និងកែច្នៃតាមស្តង់ដារអនាម័យត្រឹមត្រូវសម្រាប់ការហូបឆៅ។ លោក កែន ចិន្តា ប្រធានការិយាល័យគាំទ្រវារីវប្បកម្មនៃធនគារអភិវឌ្ឍន៍ធនបទ និងកសិកម្ម ARDB បានប្រាប់ទូរទស្សន៍កសិករ TVថា ចំពោះការហូបឆៅ អាស្រ័យទៅលើការកែច្នៃ ។ បើសិនជាប្រជាពលរដ្ឋ មិនមាននូវវិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី ឬក៏ពួកប៉ារ៉ាសិតមួយចំនួនចេញពីសាច់ទេ គឺវាមិនមានសុវត្ថិភាពការទទួលទាននោះទេ។ លោក កែន ចិន្តា បានមានប្រសាសន៍បន្តថា ការកែច្នៃហូបត្រីទីឡាព្យ៉ាឆៅបាន គឺកសិដ្ឋានដែលផលិត ឬក៏ចិញ្ចឹមនោះ ត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍ GAQP បានន័យថា ការអនុវត្តវារីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ឃើញថាប្រជាជនកម្ពុជាយើងមួយចំនួន និយមបរិភោគត្រីទីឡាព្យ៉ាឆៅ […]

កាលវិភាគផ្សព្វផ្សាយ