ធនាគារ ​​ARDBចូលរួម​តាំងបង្ហាញផលិតផលនិងសេវាកម្ម​ក្នុងពិព័រណ៍វិចិត្រ​សាលការរចនាបញ្ញាសិប្បនិម្មិត​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង​

IMG_4443

ដោយ ឡុង សារេត​

ភ្នំពេញ​៖ ដោយទទួលបានការអនុញ្ញាតិ​ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅព្រឹកថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៦ លោក គិត ខេមរារិទ្ធ ​​ប្រធាន​នាយកដ្ឋាន​ផ្នែកលក់ និងទីផ្សារ​ និង​លោក ឈិន ឌីណា ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវា​​ធនាគារ​ឌីជីថល​រួមជាមួយក្រុមការងារ​ បាន​ចូលរួម​​ដាក់តាំងបង្ហាញ​ផលិតផល និងសេវា​កម្មរបស់ធនាគារ ARDB ​​ក្នុងពិព័រណ៍​វិចិត្រ​សាល​ការរចនា​បញ្ញាសិប្បនិម្មិត​ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង​​។

​ពិព័រណ៍វិចិត្រសាលរចនា​បញ្ញាសិប្បនិម្មិត​នេះ ក៏មានការអញ្ចើញចូលរួម​ជាកិត្តិយស​ពី​ឯកឧត្តម​សាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិកា​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង,​ តំណាង​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាង​ក្រសួងទេសចរណ៍, តំណាង​ភោជនីយដ្ឋាន​បាយ័ន, តំណាង​សមាគម​ទេសចរណ៍កម្ពុជា, តំណាងសមាគម​ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក, លោកសាស្ត្រាចារ្យ លោកគ្រួអ្នកគ្រួ និងនិស្សិត​ជាច្រើនផ្សេងទៀត​។​

ឯកឧត្តម​សាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង ​បានមានប្រសាសន៍ថា «ថ្ងៃនេះគឺជា​ឱកាស​ដ៏ពិសេស​សម្រាប់សាកល​វិទ្យាល័យជាតិគ្រប់គ្រង​ ដោយសារ​យើងកំពុង​ឈរធ្វើជា​សាក្សី​នៃភាព​ច្នៃប្រឌិត​គ្មានដែនកំណត់ទេពកោសល្យ​នវានុវត្តន៍​ និងការគិតគូរបែបច្នៃ​ប្រឌិត​របស់និស្សិត​មកពីជំនាញ​ទេសចរណ៍ បដិសណ្ឋារកិច្ច និងសេដ្ឋកិច្ច​ឌីជីថល តាមរយៈ​ការរចនា​ និងអនុវត្តកម្មវិធី​បញ្ញាសិប្បនិម្មិត​ (AI)​ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ក្នុងពិភព​ជាក់ស្តែង​។ ពិព័រណ៍នេះ​មិនមែន​គ្រាន់តែជាការបង្ហាញ​បច្ចេកវិទ្យា ​AI ប៉ុណ្ណោះទេ ប៉ុន្តែ​វាតំណាងឱ្យសមត្ថភាព​ និងចំណេះដឹង​របស់និស្សិត​យើង ក្នុងការបំប្លែង​គំនិត​ឱ្យទៅជា​ដំណោះស្រាយ​ជាក់ស្តែង​ ដែលអាចចូលរួមចំណែកដល់សង្គម​ ធុរកិច្ច​ ព្រមទាំង​ឧស្សាហកម្ម​ទេសចរណ៍ និងបដិសណ្ឋារកិច្ច​»។

ឯកឧត្តមសាស្ត្រាចារ្យ បានបន្តទៀតថា យើងទាំងអស់គ្នា​បានជា្រប​យ៉ាងច្បាស់ហើយ​ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ កំពុងតែអភិវឌ្ឍន៍​យ៉ាងរហ័ស​ និង​ធ្វើការផ្លាស់ប្តូរ​របៀប​រស់នៅ​ ការរៀនសូត្រ​ ការប្រាស្រ័យទាក់ទង​ បទពិសោធ ការធ្វើ​ការងារ​និងការប្រកប​អាជីវកម្ម។ នៅជុំវិញពិភពលោក​​ បញ្ញាសិប្បនិម្មិត​កំពុងក្លាយ​ជាកាតាលីករដ៏សំខាន់​ក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ច និងទេសចរណ៍​ បង្កើន​ផលិតភាព​ក្នុងគ្រប់ទិដ្ឋភាព និង​ពង្រឹងភាពប្រកួតប្រជែង​នៅគ្រប់វិស័យ​។ ស្របពេល​ប្រទេសកម្ពុជា​កំពុង​រុញច្រាន​របៀបវារៈបច្ចេកវិទ្យាឌីជីថល​ គ្រឹះស្ថាន​សិក្សា​ និងសាកល​វិទ្យាល័យ​នានា​ មានតួនាទី និងការទទួលខុសត្រូវ​យ៉ាងសំខាន់​ក្នុងការ​បំពាក់បំប៉ន​សិស្ស​ និស្សិត​នូវចំណេះដឹង​បំណិន​ និងផ្នត់គំនិត​បច្ចេកវិទ្យា​ ដែលចាំបាច់​ដើម្បីអាចរីកចម្រើន​ និងប្រកួតប្រជែង​នៅក្នុងយុគស័យថ្មីនេះបាន​។​

ឯកឧត្តមសាស្ត្រាចារ្យ​ មានប្រសាសន៍គូសបញ្ជាក់ថា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង​ជឿជាក់ថា​ ការអប់រំ​កម្រិត​ឧត្តមសិក្សា​ត្រូវតែដើរហួស​ពីការរៀន​សូត្រ​តាមបែបប្រពៃណី​នៅតែក្នុងថ្នាក់រៀន​។ សាលាលើកទឹកចិត្ត​និស្សិត​ឱ្យក្លាយ​ជាអ្នក​បង្កើតនវានុវត្តន៍​ អ្នកច្នៃប្រឌិត អ្នកដោះស្រាយ​បញ្ហា​ សហគ្រិន និងជាពលរដ្ឋ​ឌីជីថល​ ដែលមានការទទួលខុសត្រូវ​។​

ឯកឧត្តមសាស្ត្រាចារ្យ​ «ខ្ញុំពិត​ជាមានមោទនភាព​ជាខ្លាំង​ ដែលគំំនិត​ផ្តួចផ្តើម​ផ្នែក AIនេះបានប្រមូលផ្តុំគ្រប់​គ្នា​ មក​ជុំគ្នា​ ជាពិសេស​ សហការរវាង​និស្សិត​មកពីមហាវិទ្យាល័យ​ទេសចរណ៍​ និងមហាវិទ្យាល័យ​សេដ្ឋកិច្ចឌីជីថល​។​ កិច្ចសហការអន្តរវិស័យ​នេះ​បានបង្ហាញពីរបៀប​ ដែលបច្ចេកវិទ្យា​ AI អាច​ត្រូវបាន​រួមបញ្ចូល​គ្នា​យ៉ាង​ចុះសម្រុង​ជាមួយចំណេះដឹង​ និងបង្កើតជាដំណោះស្រាយ​ច្នៃប្រឌិត​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៅក្នុងសង្គម​ ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស​នេះ​”។

សូមជម្រាបជូន​ថា ​វិចិត្រ​សាល​ការរចនា​បញ្ញាសិប្បនិម្មិត​ មានក្រុមនិស្សិត​ចំនួន​៩១នាក់​ ចែកជា១៤ក្រុម​ ដើម្បីធ្វើបង្ហាញនូវ​គម្រោង ​AI​៖ ១)-ប្រព័ន្ធ​ប្រឹក្សា​យោបល់លើការស្នើសុំទិដ្ឋាការ​,២)-ប្រព័ន្ធ​បណ្តុះបណ្តាល​ការប្រាស្រ័យ​ទាក់ទង​ផ្នែកបដិសណ្ឋារកិច្ច​, ៣)-​ប្រព័ន្ធ​រៀបចំ​កម្មវិធី​ទស្សនកិច្ច​ទេសចរណ៍​ផ្ទាល់ខ្លួន​, ៤)-​ប្រព័ន្ធ​ត្រួតពិនិត្យ​ថ្លៃសេវាកម្មទេសចរណ៍​, ៥)-ប្រព័ន្ធ​រៀបចំផែនការ​សេវា​កម្មម្ហូបអាហារ​,៦)-ប្រព័ន្ធរៀបចំ​ផែនការ​ទេសចរណ៍​ធម្មជាតិ​ផ្អែកលើសហគមន៍​, ៧)-ប្រព័ន្ធរៀបចំ​ផែនការអាពាហ៍ពិពាហ៍​, ៨)-ប្រព័ន្ធរៀបចំផែនការ​ធ្វើដំណើរ​ទៅកម្សាន្ត​នៅខេត្តសៀមរាប​, ៩)-​ប្រព័ន្ធ​ជំនួយការ​ផ្នែកអាហារូបត្ថម្ភផ្ទាល់ខ្លួន​, ១០)​-ប្រព័ន្ធ​ជំនួយការ​រៀបចំផែនការថវិកា​, ១១)-​ប្រព័ន្ធប្រឹក្សា​យោបល់​ពិនិត្យ​ និងវិនិច្ឆ័យ​ស្បែក​, ១២)-​ប្រព័ន្ធ​ណែនាំ​មុខម្ហូប និងអាហារក្នុងស្រុក​,១៣)-ប្រព័ន្ធដៃគូ​ត្រៀមប្រឡង​ IELTS និងទី១៤)-​ប្រព័ន្ធ​ GPT ផ្គូរផ្គងការងារ​៕


THN3
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះពិនិត្យមើលកសិដ្ឋានមុខកំពូល កំពុងបណ្តុះផ្សិតចំបើងនៅស្រុកមុខកំពូល ខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានបណ្តុះផ្សិតចំបើងមួយកន្លែង ដែលកំពុងតែផលិតផ្សិតប្រកបដោយគុណភាព និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។ កសិដ្ឋាននេះ មានឈ្មោះថា កសិដ្ឋាន​មុខកំពូល​ (Mukompul Farm) មានទីតាំង​ស្ថិតនៅតាមផ្លូវ​លំ​ (​មេទឹកកើយ)​ ភូមិ​ស្វាយ​អំពារ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល ដែលត្រូវបានបង្កើតឡើងក្នុងដើមឆ្នាំ២០២៦នេះ និងកំពុងតែដំណើរការបណ្តុះផ្សិតចំបើងនៅក្នុងរោងចំនួន៣០ខ្នង។ ក្នុងការអញ្ជើញពិនិត្យនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានចូលមើលផ្ទាល់ក្នុងរោងចំហុយវត្ថុធាតុដើម និងរោងបណ្តុះ ហើយក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមុខកំពូល ដែលកំពុងតែដាំដុះផ្សិតចំបើងសរីរាង្គនេះ​ ត្រូវបង្កើនផលិតភាពបន្ថែមទៀត ខណៈទីផ្សារក្នុងស្រុកកំពុងតែមានតម្រូវការខ្ពស់ ជាពិសេស ស្របពេលនិន្នាការគាំទ្រកាន់តែខ្លាំងចំពោះផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់កសិករខ្មែរសុទ្ធសាធ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំដល់កម្មករ និងអ្នកគ្រប់គ្រងកសិដ្ឋានមុខកំពូល ឱ្យខិតខំយកចិត្តទុកដាក់បណ្តុះ និងថែទាំផ្សិតឱ្យបានល្អត្រឹមត្រូវតាមក្បួនខ្នាតភូតគាមអនាម័យ ដើម្បីធានាបាននូវផលិតផលផ្សិតចំបើងសរីរាង្គ ដោយមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់។ យោងតាមអ្នកគ្រប់គ្រងកសិដ្ឋាននេះ បានឱ្យទូរទស្សន៍ អនឡាញ​ ARDB TV ដឹងអំពីច្រវាក់ផលិតកម្មបណ្តុះផ្សិតនៅក្នុងរោងទាំង៣០ខ្នង ដោយផលិតបានផ្សិតចំបើងពី៦០ ទៅ៩០គីឡូក្រាមក្នុងមួយថ្ងៃ […]

720570755_1521885309732989_409897240525865205_n
ក្រុមហ៊ុនអេមរុរ៉ាយស៍ ពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រុមហ៊ុនអេមរុរ៉ាយស៍បាន​​ពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ក្រោយការចុះបញ្ជីជាផ្លូវការ ក្រុមហ៊ុនអេមរុរ៉ាយស៍នឹងពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ដោយប្រើគ្រាប់ពូជចំនួន៥៥០តោន និងរំពឹងទទួលបានស្រូវចំណីប្រមាណ១៧ ០០០តោន នៅខែសីហា និងកញ្ញាខាងមុខនេះ។ យោងតាមក្រុមហ៊ុនខាងលើ គ្រាប់ពូជស្រូវ ដែលផលិតបាន នឹងត្រូវប្រើសម្រាប់ពង្រីកការដាំដុះ និងផ្គត់ផ្គង់ដល់ដៃគូកសិករ ដើម្បីធានាគុណភាព និងស្ថិរភាពនៃផលិតកម្មស្រូវក្រអូបសម្រាប់ទីផ្សារ។ ការវិនិយោគនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍពូជស្រូវ ដែលមានតម្លៃខ្ពស់ និងលើកកម្ពស់ការប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា។ ទីផ្សារនាំចេញសម្រាប់ផលិតផលពីពូជស្រូវស្រងែក្រអូប ផ្តោតចំពោះសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលី ដែលជាទីផ្សារសក្តានុពលសម្រាប់អង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនអេមរុ រ៉ាយស៍ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួនប្រាំមួយ ជាមួយសហគមន៍កសិកម្មទំនើបសហភាពសហគមន៍កសិកម្មខេត្តបាត់ដំបង និងក្រុមកសិករក្នុងខេត្តបាត់ដំបង សម្រាប់ការផលិត និងផ្គត់ផ្គង់ស្រូវចំណីសុវត្ថិភាព (Sustainable Rice Platform) និងស្រូវពូជគុណភាពល្អ។ កិច្ចសន្យាទាំងនេះគ្របដណ្តប់លើផ្ទៃដីសរុប៣ ៤៧៥ហិកតា រួមមានស្រូវចំណីសុវត្ថិភាព ទំហំ៣ ៣៦៣ហិកតា និងស្រូវពូជ១១២ហិកតា ជាមួយទិន្នផលរំពឹងទុកជាង៣២ ៦០០តោន។ កិច្ចសហការនេះនឹងជួយពង្រឹងទីផ្សារ លើកកម្ពស់គុណភាពស្រូវ បង្កើនប្រាក់ចំណូលរបស់កសិករ និងគាំទ្រដល់ការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាប្រកបដោយចីរភាព […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំដល់ក្រុមយុវជននៅស្រុកខ្សាច់កណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ ហេីយរករលុយបានច្រើន និងចូលរួមបម្រើប្រទេសជាតិ (Learn, Earn and Serve)

ដោយ ផាន់ អាណា ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំដល់ក្រុមយុវជននៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងខ្ពង់ខ្ពស់ ដែលអាចអភិវឌ្ឍខ្លួនជាមនុស្សល្អ និងអាចក្លាយខ្លួនជាអ្នកមានទ្រព្យសម្បត្តិច្រើន ព្រមទាំងអាចចូលរួមបម្រើសហគមន៍របស់ខ្លួនឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បាប់ក្រុមកីឡាករយុវជនថា ការសិក្សារៀនសូត្រនឹងធ្វើឱ្យយុវជនក្លាយជាមនុស្សខ្លាំង និងធ្វើឱ្យប្រទេសជាតិខ្លាំង។ ក្រៅពីលេងកីឡា យុវជនត្រូវប្រឹងរៀន និងប្រឹងសន្សំប្រាក់ ព្រមទាំងចូលរួមធ្វើសកម្មភាពជួយការងារក្នុងមូលដ្ឋានរបស់ខ្លួន (Learn, Earn and Serve)។ ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានមានប្រសាសន៍ស្ងើចសរសើរដល់ប្អូនៗយុវជន ជាកីឡាករ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងមានសាមគ្គីភាពល្អ ក្នុងការប្រកួតដណ្តើមយកពានរង្វាន់ ប្រកបដោយកិត្តិយស […]

IMG_5834
តំណាងធនាគារ ARDB ចូលរួមជាវាគ្មិនក្នុងវេទិកាគយ និង FASMEC លើកទី១ ស្តីពីឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  លោក គុយ បញ្ញា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនក្នុង វេទិកាគយ និង FASMEC លើកទី១ ក្រោមប្រធានបទ «ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ដោយផ្តោតលើប្រធានបទពិភាក្សា «ឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្រោមយន្តការសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។ វេទិកានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធជាច្រើន ព្រមទាំងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដើម្បីពិភាក្សាអំពីយន្តការ គោលនយោបាយ និងដំណោះស្រាយនានា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ កម្មវិធីនេះត្រូវបានសម្របសម្រួលដោយឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធាន FASMEC និងមានវាគ្មិនមកពីស្ថាប័នសំខាន់ៗជាច្រើន រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ […]

កាលវិភាគផ្សព្វផ្សាយ