អន្តរជាតិ៖ ក្នុងរយៈពេលជិត១០ឆ្នាំ ទំហំទីផ្សារគ្រាប់ស្វាយចន្ទីនៅលើសកលលោក ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃជាទឹកប្រាក់សរុបចំនួន៨ ៩០៦,២៣លានដុល្លារ ក្នុងឆ្នាំ២០២៥ និងកើនដល់ទឹកប្រាក់១៣ ៧១៤,៨៨លានដុល្លារ នៅឆ្នាំ២០៣៤ ចំណែកអត្រាកំណើនប្រចាំឆ្នាំមាន៥,៥៤ភាគរយ។
យោងតាមគេហទំព័ររបាយការណ៍ទីផ្សារពិភពលោក (Market Reports World) ស្តីពីនិន្នាការតម្រូវការគ្រាប់ស្វាយចន្ទី ឆ្នាំ២០៣៤ ចេញផ្សាយនៅដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ទីផ្សារគ្រាប់ស្វាយចន្ទីឆៅសរុបនៅលើពិភពលោកមានបរិមាណប្រមាណ៣ ៩៣៤ ៨៣៩តោន ក្នុងឆ្នាំ២០២៣ ដោយប្រទេសកូតឌីវ័រ ឈានមុខគេ ដោយទទួលបានទិន្នផលចំនួន១ ០៤៤ ៤៥០តោន ប្រទេសឥណ្ឌាមានចំនួន៧៨២ ០០០តោន និងប្រទេសវៀតណាម មានចំនួន៣៤៧ ៦៣៥តោន។ នៅឆ្នាំ២០២៤ ប្រទេសវៀតណាម បាននាំចេញគ្រាប់ស្វាយចន្ទីចំនួន៧៣០ ០០០តោន ដែលស្មើនឹងជាង៨០ភាគរយនៃការនាំចេញគ្រាប់ស្វាយចន្ទីនៅទូទាំងពិភពលោក។
ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៤ វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់សហរដ្ឋអាម៉េរិកចំនួន១៧៩ ៤៨០តោន និង១១៧ ៤២តោន ទៅកាន់ប្រទេសចិន។ លំហូរពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីកែច្នៃ ក្នុងឆ្នាំ២០២៣ ប្រទេសវៀតណាមមានចំនួន៤៨២ ៣៤៨តោន កូតឌីវ័រមានចំនួន១ ០២១ ២៧០តោន ឥណ្ឌាមានចំនួន៦៨ ៤៤ តោន និងនីហ្សេរីយ៉ាមានចំនួន៤៦៨ ៦០១តោន។ ចំពោះភាគីនាំចូលវិញ ការនាំចូលគ្រាប់ស្វាយចន្ទីឆៅរបស់វៀតណាមមានចំនួន១ ៩៥២ ៦៤៤តោន ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៤។
ប្រទេសឥណ្ឌាបាននាំចូលគ្រាប់ស្វាយចន្ទីប្រមាណ៥ ០០០តោន ក្នុងមួយឆ្នាំ ហើយការកែច្នៃវេចខ្ចប់បានចំនួន ៣០០តោន។ តាមរយៈមជ្ឈមណ្ឌលកែច្នៃជាង៦០០ ប្រទេសឥណ្ឌាអាចកែច្នៃគ្រាប់ស្វាយចន្ទីឆៅបានប្រហែល៨០០ ០០០តោន ក្នុងមួយឆ្នាំ ចំណែកអ្នកផលិតកំពុងបន្តពង្រីកសមត្ថភាពថែមទៀត។ ការរីកចម្រើនរបស់ទីផ្សារគ្រាប់ស្វាយចន្ទីនេះ ដោយសារការកើនឡើងនៃតម្រូវការអាហារផ្នែកសុខភាព និងការប្រើប្រាស់នៅក្នុងបង្អែម ហាងនំប៉័ង គ្រឿងផ្សំពីរុក្ខជាតិ និងប័រស្វាយចន្ទី។
ការប្រមូលផលដ៏ច្រើននៅប្រទេសកូតឌីវ័រ បានគ្រាប់ស្វាយចន្ទីចំនួន៩០០ ០០០តោន ក្នុងឆ្នាំ២០២៣ និងអាហ្វ្រិក គឺស្មើនឹង៥៨ភាគរយនៃទិន្នផលសម្រាប់ការផ្គត់ផ្គង់តម្រូវការលើសកលលោក រួមជាមួយកំណើនតម្រូវការគ្រាប់ស្វាយចន្ទី ចំនួន១៦លានតោនរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ២០៣៥។
ការរកឃើញគន្លឹះសំខាន់ៗ
កត្តាជំរុញ៖ ការកើនឡើងនៃតម្រូវការអាហារសម្រន់ និងកែច្នៃគ្រាប់ស្វាយចន្ទីជាអាហារលើសកលលោក ដោយមានជាង៩០ប្រទេសបានស្តុកទុកគ្រាប់ស្វាយចន្ទីសម្រាប់ធ្វើជាអាហារសម្រន់ និងប័រស្វាយចន្ទី។
ប្រទេស/តំបន់សំខាន់ៗ៖ ប្រទេសកូតឌីវ័រផលិតបានគ្រាប់ស្វាយចន្ទីចំនួន១ ០៤៤ ៤៥០តោន តាមពីក្រោយដោយប្រទេសឥណ្ឌាមានចំនួន៧៨២ ០០០តោន និងប្រទេសវៀតណាមមានចំនួន៣៤៧ ៦៣៥តោន។
ចំណែកធំជាងគេ៖ ការនាំចេញគ្រាប់ស្វាយចន្ទីមានសំបកធំជាងគេ គឺប្រទេសវៀតណាម ដោយបាននាំចេញចំនួន៧៣០ ០០០តោន ក្នុងឆ្នាំ២០២៤ ដែលស្មើនឹងជាង៨០ភាគរយនៃការនាំចេញគ្រាប់ស្វាយចន្ទីនៅលើពិភពលោក។
និន្នាការទីផ្សារគ្រាប់ស្វាយចន្ទី
ទីផ្សារគ្រាប់ស្វាយចន្ទីបន្តបង្ហាញពីការប្រមូលផ្តុំផលិតកម្មដ៏រឹងមាំក្នុងចំណោមប្រទេសផលិតកំពូលៗ។ គ្រាន់តែប្រទេសកូតឌីវ័រ តែមួយគត់មានទិន្នផលគ្រាប់ស្វាយចន្ទីចំនួន១ ០៤៤ ៤៥០តោន ក្នុងឆ្នាំ២០២៣ ដែលច្រើនជាងទិន្នផលរួមរបស់ប្រទេសពីរ គឺប្រទេសឥណ្ឌាមានចំនួន៧៨២ ០០ តោន និងប្រទេសវៀតណាមមានចំនួន៣៤៧ ៦៣៥តោន ដែលជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំទាំងបីរបស់ពិភពលោក។ ផលិតកម្មគ្រាប់ស្វាយចន្តីរបស់អាហ្រ្វិក ឥឡូវនេះបានរួមចំណែកចំនួន៥៨ភាគរយនៃទិន្នផលស្វាយចន្ទីប្រចាំនៅលើពិភពលោក ដោយបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិកខាងលិច រួមមាន ប្រទេសហ្គាណា តង់ហ្សានី បេណាំង និងប្រទេសបួគីណាហ្វាសូ សរុបបញ្ចូលគ្នាបាន៤៤ភាគរយ។
លំហូរពាណិជ្ជកម្មបង្ហាញពីឥទ្ធិពលរបស់ប្រទេសក្នុងទ្វីបអាស៊ី៖ លើពិភពលោកក្នុងឆ្នាំ២០២៣ ប្រទេសវៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន៤៨២ ៣៤៨តោន និងប្រទេសកូតឌីវ័រនាំចេញបានចំនួន១ ០២១ ២៧០តោនុ។ ការនាំចេញរបស់ឥណ្ឌា ក្នុងឆ្នាំ២០២៣ មានចំនួនតិចជាង៦៨ ៤៤៤តោន។ ប្រទេសឥណ្ឌានាំចូលគ្រាប់ស្វាយចន្ទីមានសំបកពីប្រទេសវៀតណាមចំនួន៩៥២ ៦៤៤តោន ក្នុងខែមករា ឆ្នាំ២០២៤ និងកែច្នៃបានប្រហែល៥ ០០០តោន ក្នុងមួយឆ្នាំ។ ប្រទេសបង់ក្លាដែសនាំចូលគ្រាប់ស្វាយចន្ទីឆៅចំនួន៥ ០០០តោន និងកែច្នៃបានចំនួន៧០០តោន។
ទីផ្សារគ្រាប់ស្វាយចន្ទីឆៅកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ស្របពេលការប្រើប្រាស់គ្រាប់ស្វាយចន្ទីនៅលើពិភពលោកមានចំនួនជាង៤១ លានតោនក្នុងមួយឆ្នាំ ដោយការផលិតគ្រាប់ស្វាយចន្ទីឆៅមានបរិមាណជិត៥,២លានតោននៅតាមតំបន់ផលិតសំខាន់ៗ។ ជាង៦៤ភាគរយនៃការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីលើសកលលោក គឺបានមកពីប្រទេសអាហ្វ្រិកខាងលិច ខណៈ ២៣ភាគរយមានប្រភពមកពីប្រទេសនៅក្នុងទ្វីបអាស៊ី។
ការកែច្នៃតម្លៃបន្ថែម នៅតែបន្តប្រែប្រួលទៅតាមភូមិសាស្ត្រ ដោយ៧១ភាគរយនៃគ្រាប់ឆៅត្រូវបាននាំចេញទៅក្រៅប្រទេស។ ការកើនឡើងនៃចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ចំពោះអាហារសម្រន់ ដែលផលិតចេញពីរុក្ខជាតិ បានធ្វើឱ្យតម្រូវការគ្រាប់ស្វាយចន្ទីកើនឡើង៣៨ភាគរយ នៅចន្លោះឆ្នាំ២០២០ និង២០២៤។
លើសពីនេះ៥២ភាគរយ នៃអ្នកផលិតបានកែច្នៃគ្រាប់ស្វាយចន្ទីទៅជាផលិតផលនំប៉័ង បង្អែម និងផលិតផលជំនួសទឹកដោះគោ ដើម្បីពង្រឹងការនិយមចូលចិត្ត។
សហរដ្ឋអាម៉េរិកមានប្រមាណប្រាំបួនភាគរយនៃការនាំចូលគ្រាប់ស្វាយចន្ទីលើពិភពលោក ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីឆៅ។ ជាង ៧២ភាគរយនៃគ្រួសារអាម៉េរិកទិញគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ម្តងក្នុងមួយខែ ដោយគ្រាប់ស្វាយចន្ទីតំណាងឱ្យ ៣១ភាគរយ នៃការប្រើប្រាស់គ្រាប់ស្វាយចន្ទីសរុប។
គ្រាប់ស្វាយចន្ទីលីងឆ្អិនប្រភេទលេខ១ ប្រមាណ៤៤ភាគរយ ពេញនិយមក្នុងចំណោមអ្នកទិញ ដែលមានអាយុពី២៥ ទៅ៤៥ ឆ្នាំ ខណៈពេលផលិតផលស្វាយចន្ទីសរីរាង្គតំណាងមាន១៨ភាគរយ នៃតម្រូវការទីផ្សារក្នុងស្រុក។ ជាង ៦២ភាគរយ នៃការនាំចូលស្វាយចន្ទីរបស់សហរដ្ឋអាម៉េរិក មានប្រភពមកពីប្រទេសវៀតណាម និងឥណ្ឌា ហើយ២៧ភាគរយ ត្រូវបានប្រើប្រាស់ក្នុងសេវាកម្មម្ហូបអាហារ។ ទស្សនវិស័យទីផ្សារគ្រាប់ស្វាយចន្ទីឆៅសម្រាប់សហរដ្ឋអាម៉េរិក បង្ហាញឱ្យឃើញពីការកើនឡើងនៃតម្រូវការគ្រឿងផ្សំពីធម្មជាតិ ដែលជះឥទ្ធិពលដល់កំណើនចំនួន៤១ភាគរយ នៃការទិញគ្រាប់ស្វាយចន្ទីឆៅ និងគ្មានសារធាតុគីមី។
ការប្រែប្រួលតម្លៃកើតឡើងក្នុងឆ្នាំ២០២៤៖ ការនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាមបានធ្លាក់ចុះជាង១០ភាគរយ ដែលធ្វើឱ្យតម្លៃស្វាយចន្ទីកើនឡើងចំពេលមានការរឹតត្បិតការផ្គត់ផ្គង់ពីអាហ្វ្រិកខាងលិច។ តម្លៃគ្រាប់ស្វាយចន្ទីនាំចូលពីប្រទេសវៀតណាម បានកើនឡើងវិញដល់ទំហំទឹកប្រាក់ចំនួន៥ ៧៧៤,៦៤ដុល្លារ ក្នុងមួយតោនបើគិតត្រឹមខែសីហា ឆ្នាំ២០២៤ ដោយតម្លៃគ្រាប់ស្វាយចន្ទីឆៅមានប្រហែល១ ១៩១,១ដុល្លារ ក្នុងមួយតោន។
គំរូនៃការប្រើប្រាស់ ដែលបង្ហាញពីកំណើន៖ ទិន្នន័យរបស់អង្គារស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ការទទួលទានគ្រាប់ស្វាយចន្ទីក្នុងមនុស្សម្នាក់ បានកើនឡើងពី០,៤៨គីឡូក្រាម ក្នុងឆ្នាំ២០១៩ ដល់០,៥៤ គីឡូក្រាម ក្នុងឆ្នាំ២០២១។ សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារធំជាងគេរបស់ពិភពលោក បន្ទាប់មកគឺប្រទេសអាល្លឺម៉ង់ ហូឡង់ ចិន អេមីរ៉ាតអារ៉ាប់រួម និងចក្រភពអង់គ្លេស។ ជាពិសេស ប្រទេសអាល្លឺម៉ង់មានតម្រូវការខ្ពស់បំផុតតាមរដូវកាលរហូតដល់រដូវរងា សម្រាប់ការផលិតអាហារសម្រន់ និងការប្រើប្រាស់សម្រាប់ផលិតកម្មកែច្នៃ។
គំនិតផ្តួចផ្តើមកែច្នៃកំពុងវិវឌ្ឍន៍៖ ប្រទេសក្នុងទ្វីបអាហ្វ្រិកបាននាំចេញគ្រាប់ស្វាយចន្ទីស្ទើរតែទាំងអស់ជាគ្រាប់ឆៅរហូតដល់ឆ្នាំ២០១៩ ប៉ុន្តែគំនិតផ្តួចផ្តើមនៅឆ្នាំ២០២៤ របស់សម្ព័ន្ធស្វាយចន្ទីអាហ្វ្រិក មានគោលបំណងបង្កើនការកែច្នៃពីគ្រាប់ស្វាយចន្ទីឆៅទៅជាគ្រាប់ស្វាយកែច្នៃនៅក្នុងស្រុក ដោយមានការឧបត្ថម្ភធនពន្ធនៅប្រទេសកូតឌីវ័រ ដើម្បីកែច្នៃឱ្យបាន៥០ភាគរយនៃទិន្នផលស្វាយចន្ទីនៅឆ្នាំ២០២៦។ នៅមជ្ឈមណ្ឌលកែច្នៃរបស់ឥណ្ឌា មានសហគ្រាសជាង៦០០កន្លែងបានកែច្នៃគ្រាប់ស្វាយចន្ទីឆៅប្រមាណ៨០០ ០០០តោនជារៀងរាល់ឆ្នាំ ដើម្បីផលិតផលគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញ។
ជវភាពទីផ្សារគ្រាប់ស្វាយចន្ទី
តម្រូវការកើនឡើងសម្រាប់អាហារសម្រន់ និងគ្រឿងផ្សំ មានប្រភពពីរុក្ខជាតិ
ការផ្លាស់ប្តូរទៅរកអាហារសម្រន់មានសុខភាពល្អ កំពូងជំរុញឱ្យមានតម្រូវការគ្រាប់ស្វាយចន្ទីកាន់តែច្រើន។ នៅប្រទេសអាល្លឺម៉ង់ កំណើននៃការបរិភោគគ្រាប់ស្វាយចន្ទីរក្នុងរដូវរងា និងអ្នកប្រើប្រាស់ក្នុងឧស្សាហកម្ម ត្រូវការគ្រាប់ស្វាយចន្ទីកាន់តែច្រើនឡើងៗ សម្រាប់ធ្វើនំប៊ីសឃីត ការ៉េម និងប៊ឺស្វាយចន្ទី។ នៅសហរដ្ឋអាម៉េរិក បរិមាណកែច្នៃត្រូវការច្រើនជាងគេ ប្រហែលជិត៥០ភាគរយ គឺសម្រាប់ផលិតអាហារសម្រន់។ ប្រទេសឥណ្ឌាបានកែច្នៃគ្រាប់ស្វាយចន្ទីឆៅចំនួន៨០០ ០០០តោន ក្នុងឆ្នាំ២០២៣ តាមរយៈមជ្ឈមណ្ឌលកែច្នៃជាង៦០០កន្លែង។ ការនាំចេញរបស់ប្រទេសនីហ្សេរីយ៉ាបានឈានដល់បរិមាណ៤៦៨ ៦០១តោន ក្នុងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងលើការកែច្នៃបន្ថែមតម្លៃ។ កំណើននេះបង្ហាញពីតម្រូវការគ្រាប់ស្វាយចន្ទីរកាន់តែខ្លាំងទាំងផ្នែកលក់រាយ និងផ្នែកកែច្នៃជាម្ហូបអាហារ។
ការរាំងស្ទះ៖ ការប្រែប្រួលនៃសង្វាក់ផ្គត់ផ្គង់ និងការពឹងផ្អែកលើការនាំចូល
តម្លៃគ្រាប់ស្វាយចន្ទីរបស់វៀតណាមបានកើនឡើងក្នុងឆ្នាំ២០២៤ បន្ទាប់ពីការនាំចូលគ្រាប់ស្វាយចន្ទីឆៅបានធ្លាក់ចុះ១០,៣៨ ឲភាគរយ មកនៅត្រឹមបរិមាណ១ ៩៥២ ៦៤៤តោន ក្នុងរយៈពេលប្រាំបីខែ។ ក្រុមហ៊ុនអ្នកកែច្នៃគ្រាប់ស្វាយចន្ទីរបស់ប្រទេសកូតឌីវ័រ ដែលរងផលប៉ះពាល់ដោយសារការកែច្នៃក្នុងស្រុកនៅមានកម្រិត បានទាមទារសំណងជាទឹកប្រាក់សរុបចំនួន៧,៥លានដុល្លារ បន្ទាប់ពីក្រុមហ៊ុនកែច្នៃចំនួនប្រាំបី បានក្ស័យធនចាប់តាំងពីឆ្នាំ២០២០។ ការឈប់នាំចេញ និងការប្រមូលផលគ្មានស្តង់ដារនៅអាហ្វ្រិកខាងលិច បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់វៀតណាម ដែលជំរុញឱ្យតម្លៃគ្រាប់ស្វាយចន្ទីកើនឡើងរហូតដល់៥ ៧៧៤,៦៤ដុល្លារ ក្នុងមួយតោន។ អ្នកនាំចេញនៅទ្វីបអាហ្វ្រិក នៅតែដឹកជញ្ជូនស្ទើរតែទាំងអស់នូវផលិតគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ដែលមានន័យថា ការបង្កើតតម្លៃបន្ថែមនៅមានកម្រិត និងងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលតម្លៃគ្រាប់ស្វាយចន្ទីឆៅ។
ពង្រីកឱកាស៖ បង្កើនការកែច្នៃក្នុងស្រុកនៅទ្វីបអាហ្វ្រិក
សម្ព័ន្ធស្វាយចន្ទីអាហ្វ្រិក បានប៉ាន់ប្រមាណថា ការកែច្នៃឱ្យបាន២៥ភាគរយ នៃទិន្នផលគ្រាប់ស្វាយចន្ទីឆៅ អាចរកប្រាក់ចំណូលបាន១០០លានដុល្លារ។ គោលដៅគាំទ្រនៅឆ្នាំ២០២៦ ក្រោមការឧបត្ថម្ភធនរបស់ប្រទេសកូតឌីវ័រ នឹងកែច្នៃឱ្យបាន៥០ភាករយនៃទិន្នផលស្វាយចន្ទីឆៅ ប្រមូលផលក្នុងឆ្នាំ២០២៣ ចំនួន៩០០ ០០០តោន ដែលបង្ហាញពីការគាំទ្រគោលនយោបាយសម្រាប់បង្កើតតម្លៃបន្ថែម។ ប្រទេសបង់ក្លាដែស ក្នុងឆ្នាំ២០២១ មានរោងចក្រកែច្នៃចំនួន១២ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានចំនួន៣០០តោន ក្នុងមួយឆ្នាំ ដោយមានផែនការបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីឆៅ ចំនួន៥ ០០០តោន ដើម្បីគាំទ្រដល់ការកែច្នៃសម្រាប់នាំចេញ។ មជ្ឈមណ្ឌលកែច្នៃគ្រាប់ស្វាយចន្ទីរបស់ប្រទេសឥណ្ឌា បាននាំមុខគេផ្នែកផលិតកម្មគ្រាប់ស្វាយចន្ទីនៅលើពិភពលោក ដោយកែច្នៃបានបរិមាណចំនួន៨០០ ០០០តោន។ គំនិតផ្តួចផ្តើមទាំងនេះ ពង្រីកទំហំទីផ្សារ ព្រមទាំងគាំទ្រប្រាក់ចំណូលនៅជនបទ និងកាត់បន្ថយការពឹងផ្អែកលើអ្នកកែច្នៃនៅទ្វីបអាស៊ី។
បញ្ហាប្រឈម៖ សម្ពាធតម្លៃ និងហានិភ័យនៃការក្ស័យធន
អ្នកកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកូតឌីវ័រ ដែលមានសមត្ថភាពអាចផលិតបាន៤១ ០០០តោន ក្នុងមួយឆ្នាំ បានព្រមានថា នៅដើមឆ្នាំ២០២៤ថា មានក្រុមហ៊ុនប្រាំបីបានក្ស័យធនតាំងពីឆ្នាំ២០២០ម្ល៉េះ ដោយសារការផ្គត់ផ្គង់វត្ថុធាតុដើមមិនល្អ ការកែច្នៃក្នុងស្រុកមានកម្រិត និងតម្លៃប្រកួតប្រជែងខ្លាំងពេក។ ប្រទេសនីហ្សេរីយ៉ា និងប្រទេសហ្គាណា ប្រឈមនឹងហានិភ័យស្រដៀងគ្នានេះដែរ។ បរិមាណនាំចូលគ្រាប់ស្វាយចន្ទីឆៅចូលទៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះ១០,៣៨ភាគរយ ខណៈការនាំចេញរបស់ប្រទេស អ៊ុយហ្គង់ដា និងប្រទេសកម្ពុជាបានកើនឡើង៣៤ភាគរយ ក្នុងការដឹកជញ្ជូនគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាម ដែលធ្វើឱ្យតម្លៃលែងមានស្ថិរភាព។ តាមរយៈតម្លៃស្វាយចន្ទីត្រឹម៥ ៧៧៤,៦៤ដុល្លារ ក្នុងមួយតោន គឺកើនឡើង២,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ និងតម្លៃគ្រាប់ស្វាយចន្ទីជាមធ្យម១ ១៩១,១៦ដុល្លារ ក្នុងមួយតោន។
ទីផ្សារគ្រាប់ស្វាយចន្ទីត្រូវបែងចែកជាចម្បងទៅតាមប្រភេទផលិតផល និងប្រភេទតម្រូវការរបស់អ្នកប្រើប្រាស់នីមួយៗ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រគ្រាប់ស្វាយចន្ទី។
គ្រាប់ស្វាយចន្ទីមូល៖ គ្រាប់ស្វាយចន្ទីឆៅបង្កើតបានប្រហែល៤០ ទៅ៤៥ភាគរយនៃគ្រាប់ស្វាយចន្ទីកែច្នៃរបស់ពិភពលោក។ ប្រទេសវៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន៧៣០ ០០០តោន ក្នុងឆ្នាំ២០២៤។
ការបកសម្បាកគ្រាប់ស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទីមានចំនួន២០ភាគរយ នៃការកែច្នៃនាំចេញ ដែលទទួលបានការនិយមពេញចិត្តសម្រាប់ផលិតអាហារសម្រន់។
ស្វាយចន្ទីលីង៖ ស្វាយចន្ទីកំពុងកើនឡើងនៅក្នុងការលក់រាយ; អតិថិជនអាម៉េរិកជំរុញឱ្យមានការកើនឡើង៥០ភាគរយនៃកញ្ចប់អាហារសម្រន់លីងដែលនាំចូលពីមួយឆ្នាំទៅមួយឆ្នាំ។
គ្រាប់ស្វាយចន្ទីឆៅ៖ អ្នកកែច្នៃគ្រាប់ស្វាយចន្ទី នៅក្រុង កូល្លាម (Kollam) ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំគ្រាប់ស្វាយចន្ទីធំបំផុតរបស់ប្រទេសឥណ្ឌា បានស្រូបយកគ្រាប់ស្វាយចន្ទីឆៅចំនួន៨០០ ០០០តោន ក្នុងឆ្នាំ២០២៣។
គ្រាប់ស្វាយចន្ទីមានរសជាតិ៖ តម្រូវការគ្រាប់ស្វាយចន្ទី ដែលមានរសជាតិកែច្នៃបានកើនឡើង៣០ភាគរយ ក្នុងឆ្នាំ២០២៤ ក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប ទោះបីជាបរិមាណពិតប្រាកដនៅតែក្រោម១០០ ០០០តោនក៏ដោយ។
តាមរយៈមុខម្ហូប
អាហារសម្រន់៖ ជាង៦០ភាគរយនៃទិន្នផលគ្រាប់ស្វាយចន្ទី ត្រូវបានប្រើប្រាស់ក្នុងផលិតផលអាហារសម្រន់ ដូចជាប្រទេសអាល្លឺម៉ង់ ប្រើច្រើនជាងគេឈានដល់កម្រិតកំពូលតាមរដូវកាល។
បង្អែម៖ ហាងនំប៉័ង និងអ្នកផលិតសូកូឡា ប្រើប្រាស់គ្រាប់ស្វាយចន្ទីជាង២០០ ០០០តោន ក្នុងមួយឆ្នាំ ដោយសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប នាំចូលគ្រាប់ស្វាយចន្ទីចំនួនបីលានតោន។
ធ្វើម្ហូប៖ ប្រេងស្វាយចន្ទី និងទឹកដោះគោ កែច្នៃគ្រាប់ស្វាយចន្ទីមានប្រហែល១៥ភាគរយ ទូទាំងពិភពលោក។
គ្រឿងផ្សំ៖ ប៊ើ ទឹកជ្រលក់ និងទឹកដោះគោ ដែលផលិតពីគ្រាប់ស្វាយចន្ទី ត្រូវបានគេប៉ាន់ប្រមាណថា មានបរិមាណ១២០ ០០០ ទៅ១៥០ ០០០តោន ក្នុងមួយឆ្នាំ នៅក្នុងទម្រង់ឧស្សាហកម្មនៅទូទាំងសហភាពអឺរ៉ុប និងអាម៉េរិកខាងជើង។
ទស្សនវិស័យទីផ្សារគ្រាប់ស្វាយចន្ទី
តម្រូវការទីផ្សារគ្រាប់ស្វាយចន្ទីបានដាក់បន្ទុកយ៉ាងខ្លាំងទៅលើទ្វីបអាហ្វ្រិក និងអាស៊ី ដោយអាហ្វ្រិកផលិតគ្រាប់ស្វាយចន្ទីបាន៥៨ភាគរយនៃទិន្នផលសរុបជិត២,៣លានតោន ខណៈតំបន់អាហ្វ្រិកខាងលិចបានរួមចំណែក៤៤ភាគរយ និងទ្វីបអាស៊ីនាំចូលច្រើនជាងគេ ដែលនឹងឈានដល់១៦លានតោន នៅឆ្នាំ២០៣៥។
តំបន់អាម៉េរិកខាងជើង ដូចជាសហរដ្ឋអាម៉េរិកនៅតែជាប្រទេសប្រើប្រាស់គ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុត ដោយនាំចូលពីប្រទេសវៀតណាម កូតឌីវ័រ និងប្រទេសប្រេស៊ីល។ នៅឆ្នាំ២០២៣ សហរដ្ឋអាម៉េរិកបាននាំចូលគ្រាប់សា្វយចន្ទីជាងបីលានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន១៩,៣៩លានដុល្លារ នៃគ្រាប់ស្វាយចន្ទីស្រស់ ឬគ្រាប់ស្វាយចន្ទីស្ងួត។
ការប្រើប្រាស់របស់ឧស្សាហកម្មផលិតនំចំណី និងកែច្នៃម្ហូបអាហារ មានការកើនឡើង ដូច្នេះត្រមូវការសម្រាប់មនុស្សម្នាក់ៗ បានកើនឡើងពី០,៤គីឡូក្រាម ដល់០,៥៤គីឡូក្រាម នៅឆ្នាំ២០២១។ គ្រាន់តែក្រុមហ៊ុនលក់រាយមួយរបស់សហរដ្ឋអាម៉េរិក ឈ្មោះ កូស្កូ (Costco) ស្រូបយកគ្រាប់ស្វាយចន្ទីចំនួនជិត៥០ភាគរយ នៃការលក់រាយនៅឆ្នាំ២០២៥។ តម្រូវការគ្រាប់ស្វាយចន្ទី ដែលមានលាយរសជាតិ ដូចជានំបានកើនឡើងជាង២០ភាគរយ នៅឆ្នាំ២០២៤ ដែលឆ្លុះបញ្ចាំងពីនិន្នាការគិតគូរពីសុខភាព និងភាពងាយរកទិញបាន។
តំបន់អឺរ៉ុប ជាប់ចំណាត់ថ្នាក់ជាប្រទេសប្រើប្រាស់គ្រាប់ធញ្ញជាតិធំជាងគេទីបី។ ប្រទេសអាល្លឺម៉ង់នាំមុខគេ ដោយមានការប្រើប្រាស់តាមរដូវកាលខ្ពស់បំផុត នៅក្នុងរដូវរងា ខណៈការនាំចូលសរុប មានបរិមាណលើសពី២០០ ០០០តោនក្នុងមួយឆ្នាំ បន្ទាប់មានប្រទេសហូឡង់ និងចក្រភពអង់គ្លេស។ ការប្រើប្រាស់គ្រាប់ស្វាយចន្ទីសម្រាប់ឧស្សាហកម្មរួមមាន នំនំប័ង បង្អែម ប៊័រស្វាយចន្ទី និងផលិតផលជំនួសទឹកដោះគោ។ ក្រុមហ៊ុនផលិតអាហារ បានរាយការណ៍ពីការកើនឡើងនៃនំប៊ីស្គីត និងការ៉េម។ ក្នុងឆ្នាំ២០២៤ តម្រូវការគ្រាប់ស្វាយចន្ទីតាមបណ្តាហាងអាហារសម្រន់ នៅទូទាំងប្រទេសបារាំង និងអេស្ប៉ាញ បានកើនឡើងជាង២៥ភាគរយ ដោយស្រូបយកគ្រាប់ស្វាយចន្ទីសរុបជាង៧៥ ០០០តោន។
តំបន់អាស៊ីប៉ាស៊ីហ្វិក មានបរិមាណគ្រាប់ស្វាយចន្ទីនៅលើពិភពលោកស្មើនឹងជាង២ភាគ៣។ ក្នុងខែមករា និងខែសីហា ឆ្នាំ២០២៤ ប្រទេសវៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីឆៅចំនួន៩៥២ ៦៤៤តោន ដែលទាបជាងឆ្នាំមុន១០ភាគរយ និងបានកែច្នៃជិត៩២ ៣៧៦តោន។ ការនាំចូលគ្រាប់ស្វាយចន្ទីរបស់ប្រទេសឥណ្ឌា មានជាមធ្យមចំនួន៥ ០០០តោន ក្នុងមួយឆ្នាំ ដោយប្រទេសបង់ក្លាដែស បាននាំចូលគ្រាប់ស្វាយចន្ទីឆៅចំនួន៥ ០០០តោនផងដែរ និងបានកែច្នៃគ្រាប់ស្វាយចន្ទីចំនួន៧០០តោន ក្នុងមួយឆ្នាំ។ ប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន បាននាំចូលគ្រាប់ស្វាយចន្ទីឆៅ និងគ្រាប់ស្វាចន្ទីកែច្នៃជាង៥០ ០០០តោន ក្នុងឆ្នាំ២០២៤។ តម្រូវការនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ីត្រូវបានគេព្យាករណ៍ថា នឹងឈានដល់បរិមាណគ្រាប់ស្វាយចន្ទីសរុបចំនួន១៦លានតោន នៅឆ្នាំ២០៣៤។
មជ្ឈិមបូព៌ា និងអាហ្វ្រិក ផលិតបាន៥៨ភាគរយនៃទិន្នផលគ្រាប់ស្វាយចន្ទីសរុប ក្នុងឆ្នាំ២០២២ រួមជាមួយនឹងប្រទេសកូតឌីវ័រ ចំនួន៩០០ ០០០តោន ប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់៤៦៨ ៦០១តោន ក្នុងឆ្នាំ២០២៣ និងប្រទេសហ្គាណា២០៣ ៨៤៤តោន បេនីន១១៥ ៥៥៧តោន និងបួគីណាហ្វាសូផលិតបានបរិមាណចំនួន១៤៣ ៩៦៥តោន។ ទ្វីបអាហ្រ្វិកនាំចេញគ្រាប់ស្វាយចន្ទីឆៅជាប្រវត្តិសាស្ត្រ ខណៈក្រុមហ៊ុនកែច្នៃរបស់ប្រទេសកូតឌីវ័រ ស្នើសុំសំណងចាទឹកប្រាក់ចំនួន៧,៥លានដុល្លារ បន្ទាប់ពីក្រុមហ៊ុនប្រាំបីបានក្ស័យធន ព្រមទាំងសុំឱ្យមានការឧបត្ថម្ភធនពីរដ្ឋាភិបាល។ ប្រទេសនីហ្សេរីយ៉ា និងហ្គាណា នាំចេញគ្រាប់ស្វាយចន្ទីចំនួន៤៥០ ០០០តោនក្នុងមួយឆ្នាំ ហើយជំរុញឱ្យមានការកែច្នៃក្នុងស្រុក។ ទីផ្សារនាំចូលនៅមជ្ឈិមបូព៌ា ដូចជាប្រទេសអេមីរ៉ាតអារ៉ាប់រួម ស្រូបយកចំនួន៣១លានតោន និងប្រទេសអារ៉ាប៊ីសាអូឌីតនាំចូលចំនួន៤,៥លានតោន ក្នុងឆ្នាំ២០២៣ ដែលបង្ហាញពីបរិមាណទិញកាន់តែកើនឡើងជាបន្តបន្ទាប់។
ឈ្មោះក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីល្អបំផុតទាំង១០
១- ក្រុមហ៊ុន អូឡាំអន្តរជាតិ របស់សិង្ហបុរី (Olam International of Singapore)
២- ក្រុមហ៊ុន បារី កាល្លេប៊ូត របស់ស្វីស (Barry Callebaut of Switzerland)
៣- ក្រុមហ៊ុន រ៉េដ រីវើ ហ្វូដ របស់អាម៉េរិក (Red River Foods Inc. of USA)
៤- ក្រុមហ៊ុន ម៉ារីយ៉ានី ណាត់ របស់អាម៉េរិក (Mariani Nut Company of USA)
៥- ក្រុមហ៊ុន ឌីយ៉ាម៉ង់ ហ្វូដ របស់អាម៉េរិក (Diamond Foods of USA)
៦- ក្រុមហ៊ុន វ៉ន់ឌឹហ្វូល របស់អាម៉េរិក (Wonderful Company of USA)
៧- ក្រុមហ៊ុន ស្នែក សាហាលី របស់អាម៉េរិក (Sahale Snacks of USA)
៨- ក្រុមហ៊ុន អ៊ីនធឹស្នែក គ្រុប របស់អាល្លឺម៉ង់ (Intersnack Group of Germany)
៩- ក្រុមហ៊ុន ឡូរ៉េន ស្នែក វើល (Lorenz Bahlsen Snack-World of Germany)
១០- ក្រុមហ៊ុន ប៊្លូ ឌីយ៉ាម៉ង់ គ្រោវើ របស់អាម៉េរិក (Blue Diamond Growers of USA)
ក្រុមហ៊ុន អូឡាំអន្តរជាតិ របស់សិង្ហបុរី គ្រប់គ្រងចំណែកទីផ្សារឈានមុខគេ១២ភាគរយនៃការនាំចេញគ្រាប់ស្វាយចន្ទីនៅលើពិភពលោក ដោយបានទិញគ្រាប់ស្វាយចន្ទីចំនួន៣៥០ ០០០តោន ក្នុងមួយឆ្នាំ តាមរយៈបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសវៀតណាម និងប្រទេសកូតឌីវ័រ។ ចំណែកក្រុមហ៊ុន ប៊្លូ ឌីយ៉ាម៉ង់ គ្រោវើ របស់អាម៉េរិក កាន់កាប់ចំណែកទីផ្សារប្រមាណប្រាំបីភាគរយ នៃការលក់រាយទំនិញមានម៉ាកយីហោ និងការលក់គ្រាប់ស្វាយចន្ទីបែបឧស្សាហកម្ម ដោយកែច្នៃបានចំនួន២៥០ ០០០តោនជារៀងរាល់ឆ្នាំសម្រាប់ផ្គត់ផ្គង់ទីផ្សារអាម៉េរិកខាងជើង។
វិភាគលើការវិនិយោគ និងកាលានុវត្តភាព
រំហូរវិនិយោគចូលទៅក្នុងទីផ្សារស្វាយចន្ទីកំពុងមានវិសាលភាពកាន់តែធំ ដោយផ្តោតលើការផ្គត់ផ្គង់សម្រាប់ចែកចាយបន្ត និងកែច្នៃបង្កើនតម្លៃបន្ថែម។ ផលិតកម្មស្វាយចន្ទីឆៅរបស់អាហ្រ្វិក មានចំនួនជិត២,៣លានតោន ក្នុងឆ្នាំ២០២២ ឬប្រហែលនឹង៥៨ភាគរយនៃទិន្នផលសរុបលើសកលលោក ដែលដំបូងឡើយផ្តល់នូវការនាំចេញក្នុងតម្លៃទាប។ ចាប់តាំងពីពេលនោះមក វិនិយោគិនបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធកែច្នៃ តាមគោលដៅរបស់កូតឌីវ័រ ក្នុងការកែច្នៃបានចំនួន៤៥០ ០០០តោន នៅឆ្នាំ២០២៦ ដោយឆ្លុះបញ្ចាំងពីការលើកលែងពន្ធ និងការលើកទឹកចិត្តតាមរយៈឧបត្ថម្ភធន។
ទុនវិនិយោគឯកជន និងវិនិយោគិនពាណិជ្ជកម្មអន្តរជាតិ កំពុងចាក់បញ្ចូលទុនវិនិយោគចំនួន៥០ ដល់១០០លានដុល្លារ ទៅក្នុងមជ្ឈមណ្ឌលស្វាយចន្ទី ដូចជា ហ្គាណាខាងកើត បួគីណាហ្វាសូ និងនីហ្សេរីយ៉ា។ មូលនិធិទាំងនេះគាំទ្រដល់រោងចក្រកែច្នៃដោយប្រើម៉ាស៊ីន ដែលមានគោលបំណងផ្លាស់ប្តូរទិន្នផល២៥ ដល់៥០ភាគរយ ពីក្នុងសម្បកទៅជាខឺណែល ដើម្បីចាប់យកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារប្រមាណ១០០ ០០០លានដុល្លារ នៅតាមជនបទនៃតំបន់អាហ្វ្រិកខាងលិច។ វៀតណាមនៅតែជាប្រភពថាមពលនៃការកែច្នៃ ខឺណែលសកល៖ ក្នុងឆ្នាំ២០២៤ វៀតណាមបានកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៧៣០ ០០០តោន សម្រាប់ការនាំចេញ ដែលតំណាងឱ្យជាង៨០ភាគរយនៃការនាំចេញគ្រាប់ស្វាយចន្ទីបករួច។ ការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម រួមមាន ការកែលម្អខ្សែសង្វាក់បកសម្បក លីង និងឧបករណ៍តម្រៀបគ្រាប់ តាមស្តង់ដារ ISO ដែលមានតម្លៃប្រហែល២០០លានដុល្លារ នៅចន្លោះឆ្នាំ២០២២-២០២៤។ អាជីវកម្មគ្រាប់ស្វាយចន្ទីបករួច មានភាពរឹងមាំជាងពាណិជ្ជកម្មសណ្តែកឆៅ។
ឥណ្ឌាបានកែច្នៃគ្រាប់ឆៅចំនួន៨០០ ០០០តោន តាមរយៈមជ្ឈមណ្ឌលជាង៦០០កន្លែង ដោយពង្រឹងតួនាទីរបស់ឥណ្ឌាក្នុងការផ្គត់ផ្គង់ភស្តុភារកម្មគ្រាប់។ វិនិយោគិនអន្តរជាតិបានគាំទ្រកម្មវិធីទំនើបកម្មចំនួន១៨០លានដុល្លារ ដើម្បីធ្វើស្វ័យប្រវត្តិកម្មប្រតិបត្តិការបក និងសម្ងួត ដោយមានគោលបំណងបង្កើនទិន្នផលប្រចាំឆ្នាំ២០ភាគរយ។
ទិន្នផលផ្លែឈើឆៅចំនួន១ ៥០០តោន របស់ប្រទេសបង់ក្លាដែស ដែលត្រូវបានកែច្នៃជាគ្រាប់ចំនួន ៣០០ តោន មានវិសាលភាពក្នុងការពង្រីក។ រដ្ឋាភិបាល តាមរយៈគំនិតផ្តួចផ្តើមការចែកចាយកូនឈើដោយការឧបត្ថម្ភធន និងរោងចក្រ មានគោលបំណងបង្កើនសមត្ថភាពកែច្នៃដល់រោងចក្រចំនួន២ ០០០តោន នៅឆ្នាំ២០២៥ ដែលគាំទ្រដល់ការនាំចូលគ្រាប់ឆៅចំនួន៥ ០០ តោន សម្រាប់ការនាំចេញឡើងវិញ។
វិនិយោគិនក៏គួរតែតាមដានហានិភ័យនៃការផ្គត់ផ្គង់ផងដែរ៖ ការនាំចូលគ្រាប់ស្វាយចន្ទីឆៅនៅប្រទេសវៀតណាមបានធ្លាក់ចុះ១០,៣៨ភាគរយ នៅដើមឆ្នាំ២០២៤ ខណៈតម្លៃគ្រាប់ស្វាយចន្ទីបានឡើងដល់៥ ៧៧៤,៦៤ដុល្លារ ក្នុងមួយតោន។ យុទ្ធសាស្ត្រ កែសម្រួល តាមរយៈកិច្ចសន្យានៅពេលខាងមុខ និងការធ្វើពិពិធកម្មភូមិសាស្ត្រ ឧទាហរណ៍ ការស្វែងរកប្រភពពីទិន្នផលនាំចេញចំនួន៨១៨ ០០០តោន របស់កម្ពុជាក្នុងឆ្នាំ២០២៤ អាចកាត់បន្ថយការប្រែប្រួលបាន។
ការអភិវឌ្ឍផលិតផលថ្មីៗនៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីកំពុងមានសន្ទុះ ដោយសារការកើនឡើងនៃតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់អាហារដែលមានមូលដ្ឋានលើរុក្ខជាតិ ប្រូតេអ៊ីនខ្ពស់ និងអាហារដែលមានមុខងារនៅទូទាំងទីផ្សារពិភពលោក។ នៅប្រទេសវៀតណាម អ្នកនាំចេញបានណែនាំឈីស និងយ៉ាអួរដែលមានមូលដ្ឋានលើស្វាយចន្ទីក្នុងឆ្នាំ២០២៤ ដោយអ្នកកែច្នៃឈានមុខគេចំនួន៣ បានរាយការណ៍ពីទិន្នផលប្រចាំខែរួមគ្នាចំនួន៥០តោន សម្រាប់ជម្រើសទឹកដោះគោដែលមានមូលដ្ឋានលើរុក្ខជាតិទាំងនេះ។ ផលិតផលទាំងនេះមានរួចហើយនៅក្នុងខ្សែសង្វាក់ចែកចាយចំនួន៥ នៅទូទាំងប្រទេសអាល្លឺម៉ង់ ហូឡង់ និងប្រទេសបារាំង ដោយផ្តោតលើអ្នកប្រើប្រាស់គ្រាប់ស្វាយចន្ទីសរីរាង្គ និង lactose-intolerant។
ក្រុមហ៊ុនកែច្នៃស្វាយចន្ទី របស់ប្រទេសឥណ្ឌា បានបង្កើតរបារស្វាយចន្ទីដែលមានប្រូតេអ៊ីនខ្ពស់ ដោយប្រើប្រាស់គ្រាប់ស្វាយចន្ទីបំបែក ដោយបំប្លែងគ្រាប់ស្វាយចន្ទីចំនួន១ ៥០០តោន ទៅជារបារអាហារសម្រន់ ដែលមានតម្លៃបន្ថែមក្នុងឆ្នាំ២០២៤ ជាមួយនឹងការលក់ប្រចាំខែជាង២០០ ០០០គ្រឿង នៅតាមខ្សែច្រវាក់លក់រាយក្នុងទីក្រុង។
នៅប្រទេសបង់ក្លាដែស គំនិតផ្តួចផ្តើមស្វាយចន្ទី ដែលគាំទ្រដោយរដ្ឋាភិបាល បានជួយសម្រួលដល់មជ្ឈមណ្ឌលនវានុវត្តន៍ខ្នាតតូច ក្នុងការផលិតគ្រាប់ស្វាយចន្ទី បន្ថែមរសជាតិ និងគ្រាប់លីង ដើម្បីបង្កើនតម្រូវការក្នុងស្រុក និងនាំចេញ។ នៅទូទាំងពិភពលោក គ្រាប់ស្វាយចបន្ថែមរសជាតិ កំពុងទទួលបានការចាប់អារម្មណ៍ ដោយមានការនាំចេញជាង៥០ ០០០ តោន ក្នុងឆ្នាំ២០២៣-២០២៤ ដែលនាំមុខគេដោយប្រទេសវៀតណាម និងប្រទេសឥណ្ឌា។
ផលិតផលស្វាយចន្ទី ដែលមានការបញ្ជាក់ពីសរីរាង្គ និងបន្លែ កំពុងពង្រីកវិសាលភាព ដោយទិន្នផលគ្រាប់ស្វាយចន្ទីជាង១២០ ០០០តោន ត្រូវបានបញ្ជាក់រវាងអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងលិច ក្នុងឆ្នាំ២០២៣-២០២៤ ដែលឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៅអឺរ៉ុប និងអាម៉េរិកខាងជើង។ ក្រុមហ៊ុន ប៊្លូ ឌីយ៉ាម៉ង់ គ្រោវើ បានដាក់លក់ប៊ឺរស្វាយចន្ទី ដែលមានរសជាតិឈ្ងុយឆ្ងាញ់នៅលើទីផ្សារសហរដ្ឋអាម៉េរិក នៅដើមឆ្នាំ២០២៤ ដោយដាក់លក់ក្នុងទម្ងន់១៥០ក្រាម។ ចំណែកឯប្រូតេអ៊ីនស្វាយចន្ទី ក៏កំពុងលេចចេញជារូបរាងផងដែរ គម្រោងសាកល្បងនៅប្រទេសឥណ្ឌា បានចាប់ផ្តើមផលិតបានប្រាំតោនក្នុងមួយខែ នៅចុងឆ្នាំ២០២៣ ដោយការនាំចេញផ្តោតលើក្រុមហ៊ុនផលិតអាហារបំប៉ននៅសហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់។
លើសពីនេះទៅទៀត ការវេចខ្ចប់តាមកូដ QR ដែលត្រូវបានដាក់ឱ្យដំណើរការដោយអ្នកកែច្នៃចំនួនប្រាំពីរនៅទូទាំងប្រទេសវៀតណាម និងហ្គាណាក្នុងឆ្នាំ២០២៤ បានអនុញ្ញាតឱ្យមានកញ្ចប់ជាង១៥០ ០០០ ដើម្បីផ្តល់តម្លាភាពដល់អ្នកប្រើប្រាស់ពីកសិដ្ឋាន ដល់ធ្នើតាំងលក់។ អ្នកផលិតនៅអាហ្រ្វិក រួមទាំងប្រទេសនៅកូតឌីវ័រ និងបួគីណាហ្វាសូ ក៏បានបង្កើតការកែច្នៃសម្រាប់សុខភាព ដែលមានមុខងាររួមបញ្ចូលគ្នានូវគ្រាប់ស្វាយចន្ទី និងគ្រាប់ផ្លែឈើ បៅបាប (Baobab ផ្សំជាមួយទឹកឃ្មុំ ដោយមានការលក់ចំនួន២០ ០០០គីឡូក្រាម ក្នុងឆ្នាំ២០២៤ តាមរយៈអ្នកលក់រាយក្នុងតំបន់។ ទម្រង់ផលិតផលចម្រុះទាំងនេះមិនត្រឹមតែបង្កើនប្រាក់ចំណូលពីការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្នែកអ្នកប្រើប្រាស់ថ្មីនៅក្នុងប្រភេទអាហារសម្រន់ដែលមានមុខងារ ស្លាកសញ្ញាស្អាត និងមានគុណភាពខ្ពស់។ នៅពេលដែលអ្នកប្រើប្រាស់ទូទាំងពិភពលោកស្វែងរកអាហារសម្រន់ដែលមានសុខភាពល្អ មាននិរន្តរភាព និងសម្បូរប្រូតេអ៊ីន ការច្នៃប្រឌិតគ្រាប់ស្វាយចន្ទីកំពុងផ្លាស់ប្តូរពីគ្រាប់ទំនិញទៅជាទម្រង់ម៉ាក វិញ្ញាបនបត្រ និងពហុមុខងារតាមមាត្រដ្ឋាន។
ការអភិវឌ្ឍថ្មីៗចំនួនប្រាំចំណុច
១- ប្រទេសវៀតណាមមានបរិមាណនាំចេញគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤ ចំនួន៧២៤ ០០០តោន ដោយ២៦,៦ភាគរយនាំចូលទីផ្សារសហរដ្ឋអាម៉េរិក។ ចំណែកការនាំចូលគ្រាប់ស្វាយចន្ទីរបស់សហរដ្ឋអាម៉េរិក បានឈានដល់១៩២ ២០០តោន ឬស្មើ២១,៣ភាគរយ នៃបរិមាណ និង៣០,៣ភាគរយ នៃតម្លៃកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
២- ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីទាំងសម្បកធ្លាក់ចុះ ខណៈបរិមាណនាំចូលរបស់វៀតណាមក៏បានធ្លាក់ចុះ១០,៣៨ភាគរយ មកនៅត្រឹម១ ៩៥២ ៦៤៤តោន ក្នុងខែមករា – សីហា ឆ្នាំ២០២៤។ ចំណែកការនាំចូលគ្រាប់ស្វាយចន្ទីបករួច បានកើនឡើង៣៣,២៧ភាគរយ ក្នុងបរិមាណ៩២ ៣៧៦តោន។
៣- ការឡើងតម្លៃគ្រាប់ស្វាយចន្ទីបករួច បានកើនដល់៥ ៧៧៤,៦៤ដុល្លារ ក្នុងមួយតោន នៅពាក់កណ្តាលឆ្នាំ២០២៤ ចំណែកតម្លៃគ្រាប់ស្វាយចន្ទីទាំងសម្បកមានតម្លៃជាមធ្យម១ ១៩១,១៦ដុល្លារ ក្នុងមួយតោន។
៤- ការជំរុញការកែច្នៃនៅទ្វីបអាហ្រ្វិក ដូចជាប្រទេសកូតឌីវ័រ បានគ្រោងការឧបត្ថម្ភធន ដែលនឹងអនុញ្ញាតឱ្យមានការកែច្នៃក្នុងស្រុកចំនួន៥០ភាគរយ នៅឆ្នាំ២០២៦។ អ្នកកែច្នៃបានទាមទារសំណងជាទឹកប្រាក់ចំនួន៧,៥លានដុល្លារ បន្ទាប់ពីមានការក្ស័យធនរោងចក្រកែច្នៃចំនួនប្រាំបី ចាប់តាំងពីឆ្នាំ២០២០។
៥- ការកើនឡើងនៃវិញ្ញាបនប័ត្រសរីរាង្គ (Vegan Certification) លើទិន្នផលគ្រាប់ស្វាយចន្ទីបករួច ជាង១២០ ០០០តោន នៅទូទាំងអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងលិច បានទទួលវិញ្ញាបនប័ត្រសរីរាង្គ ក្នុងឆ្នាំ២០២៣-២០២៤។
របាយការណ៍ស្តីពីទីផ្សារគ្រាប់ស្វាយចន្ទី
របាយការណ៍ស្ដីពីទីផ្សារគ្រាប់ស្វាយចន្ទី ផ្តល់នូវទិដ្ឋភាពទូទៅគ្រប់ជ្រុងជ្រោយនៃផលិតកម្មសកល សក្ដានុពលពាណិជ្ជកម្ម ការបែងចែក ការបែងចែកក្នុងតំបន់ និន្នាការវិនិយោគ សកម្មភាពនវានុវត្តន៍ និងការវិវឌ្ឍថ្មីៗ ដែលគាំទ្រដោយទិន្នន័យបរិមាណ និងវាយតម្លៃបរិមាណផលិតកម្មសកលឆ្នាំ២០២៣ សរុបចំនួន៣ ៩៣៤ ៨៣៩តោន នាំមុខគេដោយប្រទេសកូតឌីវ័រ ចំនួន១ ០៤៤ ៤៥០តោន ឥណ្ឌា ចំនួន៧៨២ ០០០តោន និងវៀតណាម ចំនឍួន៣៤៧ ៦៣៥ តោន។ ទ្វីបអាហ្រ្វិកមានចំណែក៥៨ភាគរយនៃទិន្នផលគ្រាប់ស្វាយចន្ទីទាំងសម្បកពិភពលោក ក្នុងនោះប្រទេសនីហ្សេរីយ៉ា មានចំនួន៤៦៨ ៦០១តោន និងប្រទេសបេនីន ចំនួន២០៣ ៨៤៤តោន។
របាយការណ៍នេះ បានវាយតម្លៃពីតួនាទីដ៏សំខាន់របស់វៀតណាម ក្នុងនាមជាអ្នកកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី ដោយបាននាំចេញចំនួន៧៣០ ០០០តោន ក្នុងឆ្នាំ២០២៤ ដែលស្មើនឹងជាង៨០ភាគរយនៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់ពិភពលោក ហើយក៏បាននាំចូលគ្រាប់ស្វាយចន្ទីទាំងសំបកចំនួន៩៥២ ៦៤៤តោន ក្នុងរយៈពេលត្រឹមតែប្រាំបីខែដំបូងនៃឆ្នាំ២០២៤។ ក្នុងនោះ ក៏មានទិន្នន័យតម្លៃគ្រាប់ស្វាយចន្ទីទាំងសម្បក គឺ១ ១៩១,១៦ដុល្លារ ក្នុងមួយតោន និងតម្លៃគ្រាប់ស្វាយចន្ទីបករួច ដែលមានតម្លៃខ្ពស់បំផុត គឺ៥ ៧៧៤,៦៤ ដុល្លារ ក្នុងមួយតោន ក្នុងឆ្នាំ២០២៤។ ការបែងចែកតាមប្រភេទផលិតផលរបស់ទីផ្សារមានលក្ខណៈលម្អិត រួមមាន ប្រភេទគ្រាប់ទាំងមូល ប្រភេទគ្រាប់បំបែក ប្រភេទគ្រាប់លីងឆ្អិន ប្រភេទគ្រាប់ឆៅ និងប្រភេទគ្រាប់ថែមរសជាតិ ដែលប្រភេទនីមួយៗមានបរិមាណនាំចេញ និងប្រើប្រាស់ច្រើន ដូចជាប្រភេទគ្រាប់លីង និងប្រភេទរសជាតិ ដែលមានចំនួន៥០ ០០០តោន នៅក្នុងទីផ្សារអឺរ៉ុប។ តាមកម្មវិធីវិភាគការប្រើប្រាស់ជាអាហារសម្រន់ បង្អែម ការចម្អិនជាម្ហូបអាហារ និងគ្រឿងផ្សំអាហារ ដោយកត់សម្គាល់ថា ទិន្នផលគ្រាប់ស្វាយចន្ទីជាង៦០ ភាគរយ បានចូលទៅក្នុងការផលិតជាអាហារសម្រន់ ហើយចន្លោះពី១២០ ០០០តោន ទៅ១៥០ ០០០តោន ត្រូវបានប្រើប្រាស់ក្នុងការកែច្នៃជាអាហារជារៀងរាល់ឆ្នាំ។
ចំពោះចក្ខុវិស័យតំបន់ក៏ត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ ដោយកំណត់យកសហរដ្ឋអាម៉េរិក ជាអ្នកប្រើប្រាស់ធំជាងគេដែលមានការនាំចូលចំនួនបីលានតោន ក្នុងឆ្នាំ២០២៣ អាល្លឺម៉ង់ ជាអ្នកនាំចូលសំខាន់របស់អឺរ៉ុប ក្នុងអំឡុងពេលរដូវរងា និងអាស៊ីប៉ាស៊ីហ្វិក ជាតំបន់អ្នកប្រើប្រាស់កើនឡើងយ៉ាងឆាប់រហ័ស ដែលត្រូវបានព្យាករណ៍ថា នឹងឈានដល់តម្រូវការគ្រាប់ស្វាយចន្ទីចំនួន១៦លានតោន នៅឆ្នាំ២០៣៥។ ផ្នែកមជ្ឈិមបូព៌ា និងអាហ្វ្រិក បង្ហាញពីនិន្នាការសំខាន់ៗ ដូចជាគំនិតផ្តួចផ្តើមរបស់ប្រទេសកូតឌីវ័រ ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីឆៅឱ្យបាន៥០ភាគរយ នៅឆ្នាំ២០២៦ និងការកើនឡើងការនាំចូលរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម មានជាង៣១តោន។
ការវិភាគរបស់ក្រុមហ៊ុន អូឡាំអន្តរជាតិ របស់សិង្ហបុរី និងក្រុមហ៊ុន ប៊្លូ ឌីយ៉ាម៉ង់ គ្រោវើ ត្រូវបានគេកំណត់ថា ជាក្រុមហ៊ុនឈានមុខគេ ដោយផ្អែកលើចំណែកទីផ្សារប្រមាណ១២ភាគរយ និងប្រាំបីភាគរយ ដោយក្រុមហ៊ុន អូឡាំអន្តរជាតិ របស់សិង្ហបុរី នាំចេញជាង៣៥០ ០០០តោន ក្នុងមួយឆ្នាំ។ របាយការណ៍នេះ ក៏បានសិក្សាបន្ថែមទៀតអំពីចលនាវិនិយោគដែលមានទឹកប្រាក់សរុបជាង១០០លានដុល្លារ នៅទ្វីបនៅអាហ្វ្រិក និង២០០លានដុល្លារ នៅវៀតណាម ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរោងចក្របកសម្បក ជ្រើសរើសគ្រាប់ និងលីងឱ្យឆ្អិន។
តំណាងក្រុមហ៊ុនអូឡាំអន្តរជាតិ ជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី
កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ហ្គាវរ៉ាវ ប៉ាទីល (Gaurav Patil) អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន អូឡាំ ហ្វូដ អ៊ីនគ្រីឌៀន (Olam Food Ingredients – OFI) ប្រចាំប្រទេសវៀតណាម និងគណៈប្រតិភូ ជួបពិភាក្សាជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងស្វែងរកឱកាសពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
ក្នុងជំនួបនេះ លោក លោក ហ្គាវរ៉ាវ ប៉ាទីល បានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីថា ក្រុមហ៊ុន អូឡាំ ហ្វូដ អ៊ីនគ្រីឌៀន ប្រចាំប្រទេសវៀតណាម គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អូឡាំ គ្រុប (Olam Group) ដែលជាក្រុមហ៊ុនដ៏ធំមួយ មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងមានប្រតិបត្តិការជាង៦០ប្រទេស ដោយមានជំនាញអាជីវកម្មផ្នែកម្ហូបអាហារ និងកសិពាណិជ្ជកម្មឈានមុខគេ ដែលបានផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងពិភពលោក។
បន្ថែមពីនេះ ក្រុមហ៊ុន អូឡាំ គ្រុប ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន អូឡាំ អៅស្ប៉ែន កម្ពុជា (Olam Outspan Cambodia) នៅកម្ពុជាផងដែរ តាំងពីឆ្នាំ២០១៧ ក្នុងទិសដៅបន្តជំរុញ និងពង្រីកវិសាលភាពវិនិយោគបន្ថែមទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា និងដំណាំសក្តានុពលរបស់កម្ពុជាផ្សេងទៀត រួមមាន ផ្ឡែស្វាយ ទុរេន និងផ្ឡែម្នាស់ជាដើម។
លោកបានបន្ថែមថា ដោយពិនិត្យឃើញអំពីសក្តានុពលដ៏សម្បូរបែបនៅកម្ពុជា ជាមួយនឹងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយ ក្រុមហ៊ុនរបស់លោកមានបំណងពង្រីកការវិនិយោគបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទីនេះផ្ទាល់ ព្រមទាំងបានស្នើសុំពង្រឹងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការអំណោយផល ដើម្បីជំរុញការកែច្នៃផលិតផលសក្តានុពលកម្ពុជាឱ្យកាន់តែសម្បូរបែបជាបន្តបន្ទាប់នាពេលអនាគតផងដែរ។
ក្នុងជំនួបនៅទីស្តីការក្រសួងពាណិជ្ជកម្មនេះ លោកជំទាវរដ្ឋមន្ត្រី បានគាំទ្រទំនុកចិត្តក្នុងការវិនិយោគ និងពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា និងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការលើកកម្ពស់ ជំរុញ និងអភិវឌ្ឍវិស័យកែច្នៃស្វាយចន្ទីកម្ពុជា និងផលិតផលសក្តានុពលផ្សេងទៀត ដើម្បីបង្កើតឱកាសក្នុងស្រុក និងបង្កើនតម្លៃបន្ថែមមុននឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ការអភិវឌ្ឍថ្មីៗចំនួនប្រាំចំណុចខាងលើនេះ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ក៏ត្រូវបានបង្ហាញផងដែរ ពីអត្រានាំចេញរបស់វៀតណាម ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ សំណើឧបត្ថម្ភធនរបស់អាហ្រ្វិក និងការពង្រីកវិញ្ញាបនបត្រសរីរាង្គ។ ជារួម របាយការណ៍នេះក៏ផ្តល់នូវការវិភាគស៊ីជម្រៅ និងទាន់ពេលវេលា អំពីគ្រប់ទិដ្ឋភាពនៃទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក។
ចំណែកនៅឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាគ្រោងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូងនៃផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ៤០០ លានដុល្លារ។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ៣៥លានដុល្លារ ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារ នាពេលអនាគត។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានចាត់ទុកជាសញ្ញាវិជ្ជមានដ៏ល្អមួយនៅក្នុងវិស័យស្វាយចន្ទី ហើយលោកបានសង្កេតឃើញមានក្រុមហ៊ុនជាច្រើនបានសម្រុកចូលមកទិញគ្រាប់ស្វាយចន្ទីពីកសិករ ខណៈដែលកម្ពុជាកំពុងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
បច្ចុប្បន្នមានក្រុមហ៊ុនឥណ្ឌា ចិន និងវៀតណាមបានចូលមកទិញគ្រាប់ស្វាយចន្ទីនេះ បានធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជាឡើងថ្លៃខ្ពស់។ ជាក់ស្តែនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ គ្រាប់ស្វាយចន្ទីឡើងថ្លៃដល់៧ ៤០០រៀល ខណៈពេលនៅឆ្នាំ២០២៥ កសិករលក់បានថ្លៃត្រឹមតែ៥ ៤០០រៀល ក្នុងមួយគីឡូគ្រាម៕ (ផាន់ អាណា)






















