មន្រ្តីកសិកម្មឃុំ៖ កសិករដាំបន្លែងាកមកពឹងផ្អែកលើវិទ្យាសាស្រ្ត ដោយមើលអាកាសធាតុជាសំខាន់

photo_2026-06-02_09-14-02

ដោយ រស្មី

ខេត្តសៀមរាប៖ ការផ្លាស់ប្តូរទម្លាប់របស់កសិករមួយចំនួនពីការធ្វើកសិកម្មតាមបែបប្រពៃណី មកពឹងផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យអាកាសធាតុ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយ ដើម្បីបង្កើនទិន្នផល កាត់បន្ថយការខូចខាត និងធានាបាននូវការផ្គត់ផ្គង់ទីផ្សារ។

កសិករបាននិងកំពុងធ្វើទំនើបកម្មការដាំដុះបន្លែរបស់ខ្លួនតាមរយៈមធ្យោបាយសំខាន់ៗ ដូចជាចេះមើលអាកាសធាតុតាមរយៈការមើលអែប (APP) នៃការព្យាករណ៍អាកាសធាតុ ឬសូម្បីតែការណែនាំអំពីការដាំដុះនោះបានជួយកសិករឱ្យធ្វើកសិកម្មមិនប្រឈមបញ្ហាដូចមុនទៀត។

លោក ឈុត វិឈាន មន្រ្តីកសិកម្មសង្កាត់ក្របីរៀល ខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់របស់លោកបានអនុវត្តតាមបច្ចេកវិទ្យាថ្មី ជាពិសេសតែងតែស្វែងយល់ពីការមើលអែប ទាំងទៅលើ ការធ្វើដំណាំកសិកម្មក្នុងនេះ​ មានទាំងការដាំបន្លែ និងចិញ្ចឹមសត្វទទួលបានលទ្ធផលល្អ។

មន្រ្តីជំនាញកសិកម្មរូបនេះ បានបញ្ជាក់ប្រាប់ទៀតថា ក្នុងចំណោមនេះ អែបកសិឧតុនិយមបានប្រាប់ទៅលើកម្រិតទឹកភ្លៀង ការបំផ្លាញពីសត្វល្អិត និងអ្វីផ្សេងៗទៀតដែលទាំងអស់នេះហើយបានជួយឱ្យកសិករមិនចាំបាច់ប្រឈមនឹងការដាំដុះបន្តទៀត។ ពិសេសនៅសង្កាត់របស់លោកដែលប្រជាកសិកចូលចិត្តដាំបន្លែស្លឹកសម្រាប់លក់ក្នុងនេះដូចជាស្ពៃ សាលាដ ស្ពៃក្រញាញ់ និងស្ពៃចង្កឹះជាដើម។

ដោយឡែកនៅសង្កាត់របស់លោកដោយសារតែមានផ្សារម្ល៉ោះហើយកសិករក៏អាចយកកសិផលរបស់គាត់លក់ និងក្រៅពីនេះក៏អាចយកកសិផលលក់ទៅកាន់ទីផ្សារខេត្តផ្សេងៗទៀតបានដោយឥតជួបបញ្ហាលំបាកដូចមុនទៀតឡើយ។

លោក ឈាត់ ប្រែក រស់នៅភូមិគោកដូង ឃុំក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាបដែលជាដាំបន្លែលក់ជិត១០ឆ្នាំមកនេះ មិនសូវទទួលជោគជ័យប៉ុន្មានទេពោលគឺបានត្រឹមតែអាចរកថវិការ គ្រាន់ដោះស្រាយជីពីព្រោះត្រូវប្រឈមនឹងសត្វល្អិតបំផ្លាញ និងគ្រោះរាំងស្ងួតធ្វើឱ្យដំណាំទទួលរងខូចខាត និងពេលខ្លះទៀតខាតដើមព្រោះតែដំណាំមិនល្អ។

ទោះបីយ៉ាងណា​ក្នុងរយៈពេលមួយទៅពីរឆ្នាំមកនេះ លោកចាប់ផ្តើមដាំដំណាំដោយប្រកាន់យកបច្ចេកទេស និងវិទ្យាសាស្រ្តថ្មីរួមផ្សំ ជាពិសេសការមើលអែប កសិឧតុនិយម ដែលបង្កើតឡើងដោយក្រសួងឧតុនិយម រួមទាំងដៃគូ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយទាំងការមើលអាកាសធាតុ និងសត្វល្អិតតាមតំបន់នីមួយៗធ្វើឱ្យការដាំដុះទទួលបានលទ្ធផលល្អ។

មានផ្ទៃដីដាំដុះប្រមាណបីហិកតា មានកូនបីនាក់ក្នុងបន្ទុក លោក ឈាត់ ប្រែក បានប្រាប់បន្ថែមថា ការដាំដុះបើមិនគិតគូរដល់ផ្នែកបច្ចេកទេស ការចេះមើលអាកាសធាតុ និងជាពិសេសការស្វែងយល់តាមរយៈអែប ដែលតែងតែបញ្ជាក់ប្រាប់ពីអាកាសធាតុ និងការបង្រៀនពីការដាំដុះដំណាំរបស់គម្រោងអង្គការក្រៅរដ្ឋាភិបាល ហើយរួមទាំងក្រសួងកសិកម្ម នឹងជួយឱ្យការដាំដុះទទួលលទ្ធផលល្អ មិនសូវប្រឈមដូចកាលពីមុន ដែលជាការដាំដុះបែបប្រពៃណីឡើយ។

ជាអ្នកធ្វើកសិកម្មដាំបន្លែ ហើយបានប្រកាន់យកការដាំដុះបែបសម័យថ្មីតាមលក្ខណៈបច្ចេកវិទ្យា, អ្នកស្រី តឹក ប៉ាយ ជាកសិកររស់នៅភូមិប្រម៉ា ឃុំក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានប្រាប់ថា មកដល់ពេលនេះ អ្នកស្រីបានយល់ជ្រួតជ្រាបច្បាស់អំពីការដាំដុះបែបថ្មី ហើយអ្វីដែលសំខាន់ត្រូវចេះមើលអាកាសធាតុ បញ្ហារាំងស្ងួត ព្យុះភ្លើង កម្តៅព្រះអាទិត្យ ពីព្រោះថា វានឹងជួយដល់ការដាំដុះបន្លែបានត្រូវតាមពេលវេលា និងផ្តល់ទិន្នផលខ្ពស់។

ក្រៅពីនេះការបង្រៀនតាមប្រព័ន្ធអែប ដែលបង្កើតឡើងដោយក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់កសិករដូចរូបអ្នកស្រី។ ជារៀងរាល់ថ្ងៃអ្នកស្រីតែងតែតាមដានមើលអែបចំនួនពីរជាទៀងទាត់ គឺអែបក្រសួងធនធានទឹក និងឧតុនិយម ដើម្បីមើលការព្យាករណ៍អំពីអាកាសធាតុ និងអែបពីគម្រោងគជ់ ដែលជាស្ថានីយកសិឧតុនិយមប្រចាំតាមខេត្តនីមួយៗជាដើម។

ជាកូនកសិករ រហូតមកដល់ពេលនេះ អ្នកស្រីនៅតែជាអ្នកធ្វើស្រែ និងដាំបន្លែលក់ជាអាជីព អ្នកស្រី តឹក ប៉ាយ បានចាត់ទុកថា ការធ្វើកសិកម្ម ពិតជាមុខរបរមួយរឹងមាំណាស់ពីព្រោះអ្នកស្រីពឹងផ្អែកទាំងស្រុងលើដំណាំកសិកម្ម និងចិញ្ចឹមសត្វ អាចចិញ្ចឹមគ្រួសារដោយស្រួល។ ដោយអ្នកស្រីអាចចិញ្ចឹមកូនៗដោយដាំដំណាំកសិកម្ម ធ្វើស្រែ ចិញ្ចឹមសត្វ ធ្វើឱ្យអ្នកស្រីអាចរកចំណូលបានគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ៕


2026-05-19 16.08.02
ឯកឧត្តមបណ្ឌិត កៅ ថាច​ ៖ អនាគតដ៏ល្អផូផង់របស់ក្មួយសិស្សានុសិស្ស​ ត្រូវតែងនិពន្ធដោយដៃខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ។ 

ដោយ ផាន់ អាណា កណ្តាល៖ នាព្រឹកថ្ងៃសៅរិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជនស្រុក បានមានប្រសាសន៍ថា អនាគតរបស់ក្មួយសិស្សានុសិស្ស​ ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។ ពិធីសំណេះសំណាលប្រកបដោយដំបូន្មាន​ល្អ និងការលើកទឹកចិត្តនេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី និងលោក ចេង ឌីណា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១ ០៦៨នាក់។ ជាកិច្ចចាប់ផ្តើនៃពិធីសំណះសំណាលដ៏ស្រស់ស្រាយនេះ​​​ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ប្រាប់បេក្ខជនត្រៀមប្រឡងទាំងអស់ ឱ្យទុកវេលាខ្លះមុនចូលដល់ថ្ងៃប្រឡង​ដើម្បីថែរក្សាសុខភាព​ និងពង្រឹងស្មារតីកុំឱ្យភ័យខ្លាច​ ព្រមទាំងសាកល្បងធ្វើតេស្តភាពឆ្លាតវៃ​​ និងសេចក្តីក្លាហានរបស់ប្អូនៗ​ ក្មួយៗ​ ជាសិស្សានុសិស្យ​ របស់វិទ្យាល័យទាំងបី​ ។ ក្នុងវេលាដ៏រីករាយនេះមានសិស្សស្ត្រីម្នាក់មកពីវិទ្យាល័យពុកឫស្សី​ បានឡើងឆ្លើយសំណួររបស់ឯកឧត្តមបណ្ឌិតថា​ ដើម្បីប្រឡងឱ្យជាប់និងនិទ្ទេសល្អនាពេលខាងមុខដ៏ខ្លីនេះ​ គឺត្រូវរៀននិងរំលឹកមេរៀនឱ្យបាន​ជាប់លាប់ គេងឱ្យបានច្រើន […]

Screenshot 2026-07-24 094703
កសិករចិញ្ចឹមត្រីម្នាក់នៅខេត្តបាត់ដំបង​ អាចរកបានប្រាក់ចំណូល៤០លានរៀល ក្នុងមួយឆ្នាំ

ដោយ ឡុង សារេត បាត់ដំបង៖ ផ្នែកលើបទពិសោធន៍ចិញ្ចឹមត្រី បង្កាត់ពូជត្រី និងភ្ញាស់កូនត្រីពូជអស់រយៈពេលជាច្រើនឆ្នាំ កសិករម្នាក់ នៅខេត្តបាត់ដំបង អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសាររហូតដល់៤០លានរៀនក្នុងមួយឆ្នាំ ព្រមទាំងអាចពង្រីកអាជិវកម្មកាន់តែធំថែមទៀត។ កសិករឈ្មោះ ម៉ៅ ពេក អាយុ៦៤ឆ្នាំ រស់នៅភូមិទួលតាសុក ស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្កើនការជីកស្រះបន្ថែមចំនួនប្រាំពីរទៀត ដោយរំពឹងថា អាចរកប្រាក់ចំណូលបានកាន់តែច្រើននៅពេលស្រះចិញ្ចឹមត្រីរបស់លោកកើនដល់ចំនួន២៦ស្រះ។ លោកបានចាប់យកមុខរបរចិញ្ចឹមត្រីជាលក្ខណៈគ្រួសារជាមួយកសិករជាច្រើនផ្សេងទៀត នៅឆ្នាំ១៩៩៧ តាមរយៈអង្គការអភិវឌ្ឍន៍ភូមិ ចូលរួមផ្សព្វផ្សាយអំពីការចិញ្ចឹមត្រីដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល លោកក៏បានសាកល្បងចិញ្ចឹមត្រីដំបូងចំនួនពីរស្រះ សម្រាប់ទុកធ្វើជាម្ហូបប្រចាំគ្រួសារ ហើយបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់។ ជាក់ស្តែងឆ្នាំ២០១១ លោកបានក្លាយជាអ្នកបង្កាត់ពូជ និងភ្ញាស់កូនត្រីសម្រាប់ចែកចាយទៅតាមទីផ្សារ តួយ៉ាងក្នុងឆ្នាំ២០២៥កន្លងទៅនេះ លោកផលិតកូនត្រីទីឡាព្យ៉ាចម្រុះបានជាង១៨ម៉ឺនកូន, ត្រីទីឡាព្យាឈ្មោលបានជាង១៣ម៉ឺនកូន, ត្រីក្រាញ់បានជាង៦ម៉ឺនកូន និងត្រីអណ្តែងបានជាង៨ម៉ឺនកូន ដោយទទួលបានប្រាក់ចំណូលសរុប៣៨លានរៀល។ លោក ម៉ៅ ពេក បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០២៦នេះ លោកមានស្រះសម្រាប់ចិញ្ចឹមមេត្រីពូជ និងស្រះបំប៉នកូនត្រីចំនួន១៩ស្រះ ហើយកាលពីដើមឆ្នាំនេះ លោកបានបង្កើនការជីកស្រះបន្ថែមចំនួនប្រាំពីរថែមទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារនៅតាមតំបន់ ដោយរំពឹងថា និងទទួលបានប្រាក់ចំណូលកើនដល់៤០លានរៀល ក្នុងមួយឆ្នាំ។ ទាក់ទងនឹងតម្រូវការទីផ្សារ និងការបង្កាត់ភ្ញាស់កូនត្រីពូជកាលពីមុន និងពេលបច្ចុប្បន្ន, កសិករ […]

image_2025-11-19_07-39-18
រុស្ស៊ីប្រមូលផលផ្លែចេកជាលើកដំបូង ដាំក្នុងផ្ទះកញ្ចក់ស្ថិតនៅភាគខាងត្បូងប្រទេស

មូស្គូ៖ ផ្ទះកញ្ចក់ពិសោធន៍មួយកន្លែង នៅភាគខាងត្បូងប្រទេសរុស្ស៉ី បានប្រមូលផលផ្លែចេកជាលើកដំបូង ដោយក្នុងនោះមានដំណាំ២១ប្រភេទ ត្រូវបានដាំដោយប្រើកូនមានប្រភពមកពីប្រទេសវៀតណាម ចិន និងប្រទេសដទៃទៀត។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍លើផ្លែចេកដំបូងបង្ហាញថា វាសម្បូរទៅដោយប៉ូតាស្យូម និងម៉ាញ៉េស្យូម ហើយមិនមានថ្នាំសម្លាប់សត្វល្អិត ឬសារធាតុថ្នាំពុលឡើយ។ គម្រោងនេះស្ថិតក្រោមការឧបត្ថម្ភរបស់បណ្ឌិត្យសភាអភិវឌ្ឍន៍កសិកម្មដំណាំត្រូពិចរបស់រុស្ស៊ី។ ផ្ទះកញ្ចក់នេះបម្រើជាកន្លែងសាកល្បងថា តើការដាំដុះផ្លែឈើត្រូពិចអាចសម្រេចបានក្នុងលក្ខខណ្ឌអាកាសធាតុរុស្ស៊ីដែរឬទេ ដោយគ្រាប់ពូជត្រូវបាននាំចូលពីប្រទេសទូទាំងទ្វីបអាស៊ី ដើម្បីពង្រីកហ្សែននៃពូជដំណាំ ដែលកំពុងស្ថិតក្រោមការវាយតម្លៃ។ វិញ្ញាបនប័ត្រសុខភាពស្អាតពីការវិភាគរបស់មន្ទីរពិសោធន៍ បានបញ្ជាក់ថា ផ្លែចេកនេះស្របតាមស្តង់ដារសុវត្ថិភាព ដោយគ្មានសំណល់សារធាតុថ្នាំពុលសម្លាប់សត្វល្អិតឡើយ។ អាហារូបត្ថម្ភរបស់ផ្លែចេកដាំក្នុងផ្ទះកញ្ចក់នេះ គឺសម្បូរប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមសាងសង់ផ្ទះកញ្ចក់ដំបូងរបស់ខ្លួន សម្រាប់ការដាំដំំណាំចេកសាកល្បង ក្រោយពីទទួលបានការចាប់អារម្មណ៍ចំពោះផលិតផលផ្លែចេកក្នុងស្រុក​ កាលឆ្នាំ២០២៤ ហើយឥឡូវនេះ ការដាំសាកល្បងត្រូវបានផ្លាស់ប្តូរទៅដំណាក់កាលអនុវត្តជាក់ស្តែងតែម្តង។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ី​ កាលពីក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយបានដាក់បញ្ចូលផ្លែចេកនៅក្នុងបញ្ជីនៃផលិតផលកសិកម្មផ្លូវការរបស់ប្រទេសរុស្ស៊ី ដែលធ្វើឱ្យគម្រោងបែបនេះមានសិទ្ធិទទួលបានការគាំទ្រពីរដ្ឋ។ យោងតាមភ្នាក់ងារគយសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ីនាំចូលផ្លែចេកចំនួន១,៤៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុល្លារ។ អស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ ប្រទេសអេក្វាឌ័រ បានផ្គត់ផ្គង់ផ្លែចេកប្រហែល៦០ ទៅ៦៥ភាគរយនៃទីផ្សារផ្លែចេកក្នុងប្រទេសរុស្ស៊ី ខណៈប្រទេសកូស្តារីកា និងប្រទេសកូឡុំប៊ី មានចំណែកទីផ្សារពី១០ ទៅ១៦ភាគរយ។ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសរុស្ស៊ី​ ព្រោះសង្គ្រាមឈ្លានពានអ៊ុយក្រែន​ នៅដើមឆ្នាំ២០២២ ការដឹកជញ្ជូនផ្លែចេកនាំចូលទីផ្សាររុស្ស៊ី បានជួបបញ្ហាស្មុគស្មាញ […]

images (2)
ច្រករបៀងផ្លូវដែកកាត់បន្ថយថ្លៃដើមសម្រាប់ការនាំចេញផ្លែចេកពីឡាវ ទៅចិន

ឆុងឈីង៖ មន្ត្រីគយចិន បានឱ្យដឹងថា​ ផ្លែចេកជាង២ ០០០តោនត្រូវបានដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ទីក្រុងឆុងឈីង (Chongqing) ប្រទេសចិន តាមរយៈច្រករបៀងពាណិជ្ជកម្មតាមផ្លូវគោកអន្តរជាតិថ្មី ចាប់តាំងពីការបើកដំណើរការសេវាកម្មខ្សែសង្វាក់ត្រជាក់តាមផ្លូវដែក នៅចុងខែមករា ឆ្នាំ២០២៦។ សេវាកម្មផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនផ្លែចេកដោយផ្ទាល់ពីប្រទេសឡាវទៅកាន់កំពង់ផែរបស់ទីក្រុង ឆុងឈីង តាមរយៈផ្លូវដែកចិន-ឡាវ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងការដាក់ឱ្យនៅដាច់ដោយឡែក មុនពេលចែកចាយទៅកាន់ទីផ្សារ។ សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក បានដើរតួនាទីជំនួសប្រព័ន្ធដឹកជញ្ជូនតាមរថយន្តដឹកទំនិញ ដោយកាត់បន្ថយការគ្រប់គ្រង ការពន្យារពេលនៅព្រំដែន និងខូចគុណភាពផ្លែចេក។ យោងតាមអគ្គនាយករងនៃច្រករបៀងពាណិជ្ជកម្មតាមផ្លូវគោក និងសមុទ្រអន្តរជាតិ នៅក្នុងខេត្តឆុងឈីង បានឱ្យដឹងថា សេវាកម្មដឹកជញ្ជូនតាមរថភ្លើងនេះ បានកាត់បន្ថយថ្លៃដើមប្រហែល១៨ភាគរយ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក។ ចំណែកប្រធានក្រុមហ៊ុនគ្រប់គ្រងឃ្លាំងស្តុក បាននិយាយថា ផ្លែចេកចែកចាយចេញពីទីក្រុងឆុងឈីង ឥឡូវនេះអាចចូលទៅដល់ទីផ្សារក្នុងចម្ងាយផ្លូវ១ ០០០គីឡូម៉ែត្រ ដោយប្រើរយៈពេល២៤ម៉ោង។ រីឯប្រធានក្រុមហ៊ុនដឹកជញ្ជូនវិញ បាននិយាយថា ថ្លៃដឹកជញ្ជូនផ្លែឈើពីបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍បានធ្លាក់ចុះពី១០ ទៅ១៥ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជួយកាត់បន្ថយថ្លៃដើមសម្រាប់អ្នកប្រើប្រាស់។ ទំហំពាណិជ្ជកម្មក៏បានកើនឡើងតាមរយៈសេវាកម្មដឹកជញ្ជូនថ្មីនេះដែរ ដោយបាននាំចូលផលិតផលកសិកម្មចំនួន៤៧៦លាន គីឡូក្រាម នៅត្រីមាសទី១ ឆ្នាំ២០២៦ គឺកើនឡើងជាង១៤៥ភាគរយ បើធៀបនឹងឆ្នាំមុន។ គិតពីចន្លោះខែមករា និងមេសា ផ្លែចេកឡាវចំនួន៣១០ទូកុងតឹន័រ បានមកដល់ក្រុងឆុងឈីង តាមរយៈផ្លូវដែកចិន-ឡាវ […]

កាលវិភាគផ្សព្វផ្សាយ