កូរ៉េខាងជើងនាំចេញផលិតផលដំណាំដាំលើទឹក ទៅកាន់ទីផ្សារប្រទេសចិន

image_2026-05-25_09-39-25

ព្យុងយ៉ាង៖ ក្រុមហ៊ុនពាណិជ្ជកម្មរបស់កូរ៉េខាងជើងកំពុងប្រមូលព័ត៌មានយ៉ាងសកម្មអំពីអ្នកទិញនៅក្នុងប្រទេសចិន ចំពោះបន្លែ និងផ្លែឈើស្រស់ ដែលត្រូវបានផលិតនៅកសិដ្ឋានដ៏ធំមួយ នៅជិតព្រំដែនប្រទេសចិន។

កិច្ចខិតខំប្រឹងប្រែងនេះឆ្លុះបញ្ចាំងពីការជំរុញកាន់តែខ្លាំងក្នុងការធ្វើពិពិធកម្មការនាំចេញ និងការប្រមូលផ្តុំរូបិយប័ណ្ណបរទេស ខណៈពាណិជ្ជកម្មតាមព្រំដែនរវាងកូរ៉េខាងជើង និងចិន ចាប់ផ្តើមងើបឡើងវិញ ក្រោយពីជំងឺរាតត្បាត កូវីដ១៩។

សារព័ត៌មាន ដេលី អិនខេ (Daily NK) បានរាយការណ៍ថា អ្នកតំណាងក្រុមហ៊ុនពាណិជ្ជកម្មកូរ៉េខាងជើង បាននិងកំពុងទាក់ទងដៃគូពាណិជ្ជកម្មចិន ហើយបានបញ្ជាក់ថា ដំណាំដាំលើក្នុងកសិដ្ឋានផ្ទះសំណាញ់របស់កូរ៉េខាងជើង ពិតជាមិនមានប្រើថ្នាំសម្លាប់សត្វល្អិត ហើយបន្លែពិតជាមានបរិមាណច្រើន។ ផលិតផលនេះរួមមានស្លឹកកាញឹប, សាឡាត់, ឆៃថាវ, ស្ពៃបូគោ, ម្ទេស, ត្រសក់ផ្អ, ប៉េងប៉ោះ និងត្រសក់ស្រូវ។ វិធីសាស្រ្តទីផ្សារហាក់ដូចជាត្រូវបានក្រិតតាមតម្រូវការអ្នកប្រើប្រាស់ជនជាតិចិនសម្រាប់ផលិតផលគ្មានសារធាតុគីមី និងជាដំណាំសរីរាង្គ គ្មានថ្នាំសម្លាប់សត្វល្អិត ត្រូវទទួលបានតម្លៃខ្ពស់នៅក្នុងប្រទេសចិន។

ប្រទេសកូរ៉េខាងជើងបាននិងកំពុងពង្រីកការនាំចេញរបស់ខ្លួនលើសពីទំនិញបែបប្រពៃណីនាពេលកន្លងមក មានដូចជារ៉ែ និងអាហារសមុទ្រ។ ផលិតផលបន្លែ និងផ្លែឈើស្រស់ៗ ដាំនៅនៅតាមព្រំដែនផ្តល់នូវអត្ថប្រយោជន៍ខាងដឹកជញ្ជូន ដោយសារចម្ងាយផ្លូវខ្លីជាង និងមានសក្តានុពលកាន់តែប្រសើរសម្រាប់រក្សាភាពស្រស់។

កសិដ្ឋានផ្ទះកញ្ចក់ ដាំដំណាំលើទឹកនេះ ដែលបានបញ្ចប់ការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៦ គឺជាមជ្ឈមណ្ឌលកសិកម្មផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើង។ កសិដ្ឋាននេះលាតសន្ធឹងលើផ្ទៃដីប្រហែល៤,៥គីឡូម៉ែត្រការ៉េ នៅលើកោះមួយជាប់មាត់ទន្លេ យ៉ាលូ (Yalu) ដែលជាព្រំដែនជាមួយប្រទេសចិន។ កសិដ្ឋាននេះមានសំណង់ផ្ទះកញ្ចក់ជាង១ ១៥០ខ្នង រួមជាមួយនឹងកន្លែងស្តុកត្រជាក់ និងកន្លែងស្រាវជ្រាវ។

កសិដ្ឋានខាងលើត្រូវបានសាងសង់នៅក្នុងសមាជលើកទី៩ នៃគណបក្សពលករកូរ៉េ ដែលបានប្រព្រឹត្តទៅកាលពីខែកុម្ភៈ ឆ្នាំ២០២៦ និងត្រូវបានចាត់ទុកថា ជាសមិទ្ធផលស្នាដសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un)។ គណបក្សពលករកូរ៉េ បានរៀបចំសមាជបក្ស ដើម្បីកំណត់ទិសដៅគោលនយោបាយសំខាន់ៗ និងបង្ហាញពីសមិទ្ធផលរបស់រដ្ឋ។

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានប្រកាសជាសាធារណៈ ហើយចាត់ទុកកសិដ្ឋាននេះថា ជាគម្រោងធ្វើទំនើបកម្មកសិកម្ម ក្នុងគោលបំណងកែលម្អរបបអាហាររបស់ប្រជាជនកូរ៉េខាងជើងទូទៅ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ដៃគូពាណិជ្ជកម្មចិនមានភាពយឺតយ៉ាវក្នុងការប្តេជ្ញាចិត្តទិញផលិតផលបន្លែរបស់កូរ៉េខាងជើង ដោយសារពួកគេភាគច្រើនមានបទពិសោធន៍តិចតួចក្នុងការនាំចូលអាហារស្រស់ពីកូរ៉េខាងជើង ហើយលក្ខណៈងាយខូចនៃទំនិញ ធ្វើឱ្យគយប្រញាប់ផ្តល់ការអនុញ្ញាតនាំចូល និងលក់ចែកចាយឱ្យបានឆាប់រហ័ស។ ការផលិតស្រស់ៗដូចជាបន្លែ និងផ្លែឈើ ត្រូវតែដឹកពីកសិដ្ឋានទៅអ្នកទិញយ៉ាងយូរក្នុងរយៈពេលមួយ ឬពីរថ្ងៃ ដើម្បីរក្សាតម្លៃពាណិជ្ជកម្ម ហើយពាណិជ្ជករចិនត្រូវបានគេរាយការណ៍ថា មិនប្រាកដថា កូរ៉េខាងជើងអាចធានាបាននូវកម្រិតនៃប្រតិបត្តិការនោះទេ។

ប្រភពដដែលបានពន្យល់ពីកង្វល់នេះយ៉ាងច្បាស់ថា ផលិតផលស្រស់ៗ ដែលមានតម្លៃសមរម្យក្នុងបរិមាណច្រើន ត្រូវមានទីផ្សាររួចជាស្រេច នៅក្នុងប្រទេសចិន ប៉ុន្តែរឿងសំខាន់គឺថា តើកូរ៉េខាងជើងអាចដឹកជញ្ជូនឆ្លងកាត់ព្រំដែនដោយរលូន និងគ្មានការរំខានដែរឬទេ។ ការបិទព្រំដែនជាឯកតោភាគីជាបន្តបន្ទាប់ ហើយគយផ្អាកការងារភ្លាមៗ ដោយភាគីកូរ៉េខាងជើង បានកើតឡើងកាលពីអតីតកាល ហើយនៅតែជាប្រភពនៃការព្រួយបារម្ភសម្រាប់ដៃគូពាណិជ្ជកម្មចិន៕


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ