អាម៉េរិកប្រកាសដាក់ពន្ធលើក្រុមហ៊ុននាំចូលបង្គាវៀតណាម ព្រោះលក់បង្ខូចតម្លៃទីផ្សារ

unnamed (1)

ហាណូយ៖ សហរដ្ឋអាម៉េរិកបានដាក់ពន្ធចំនួន៦,៧៦ភាគរយ ដល់១០,៧៦ភាគរយ ប្រឆាំងនឹងការលក់បង្ខូចតម្លៃទីផ្សារលើក្រុមហ៊ុននាំចេញបង្គាវៀតណាមចំនួនពីរ ខណៈក្រុមហ៊ុនចំនួន២៧ផ្សេងទៀតប្រឈមនឹងអត្រាជាប់ពន្ធ៧,៥៦ភាគរយ។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា​ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានចេញសារាចរណ៍របស់ខ្លួននៅក្នុងការត្រួតពិនិត្យផ្នែករដ្ឋបាលលើកទី២០ នៃពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃលើបង្គាបង្កកដែលនាំចូលពីប្រទេសវៀតណាម។

ការពិនិត្យឡើងវិញនេះ មានវិសាលភាពលើការនាំចេញ ដែលបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាម៉េរិក នៅចន្លោះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

ក្នុងអំឡុងពេលនៃការពិនិត្យឡើងវិញនេះ ក្រុមហ៊ុនវៀតណាមចំនួន២៩ បានដាក់ពាក្យសុំអត្រាពន្ធដាច់ដោយឡែក ហើយពាក្យស្នើសុំទាំងអស់ត្រូវបានទទួលយកដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។ ក្នុងចំណោមនោះ ក្រុមហ៊ុនវៀតណាមចំនួនពីរជាអ្នកជាប់កាតព្វកិច្ចសម្រាប់ការពិនិត្យលម្អិត។

តាមរយៈការរកឃើញបឋមនេះ ក្រុមហ៊ុនទាំងពីរទទួលបានពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃចំនួន៦,៧៦ភាគរយ និង១០,៧ភាគរយ។

ក្រុមហ៊ុនមួយត្រូវជាប់អត្រាពន្ធខ្ពស់ជាងនេះ បន្ទាប់ពីមិនបានផ្តល់ព័ត៌មានពេញលេញទាក់ទងនឹងសារធាតុគីមីមួយចំនួន ដែលជំរុញឱ្យនាយកដ្ឋានប្រើប្រាស់ទិន្នន័យមិនល្អក្នុងការគណនាថ្លៃដើមរបស់ខ្លួន។

ក្រុមហ៊ុនវៀតណាមចំនួន២៧ទៀត ដែលនៅសេសសល់ ត្រូវបានកំណត់អត្រាជាប់ពន្ធដាច់ដោយឡែក គឺ៧,៥៦ភាគរយ ឬស្មើនឹងកាតព្វកិច្ចជាមធ្យម ដែលបានកំណត់លើអ្នកជាប់កាតព្វកិច្ចឆ្លើយតបទាំងពីរ។

ក្រសួងពាណិជ្ជកម្មអាម៉េរិកក៏គ្រោងនឹងលុបចោលការពិនិត្យឡើងវិញសម្រាប់ក្រុមហ៊ុនវៀតណាមចំនួនប្រាំបីផងដែរ បន្ទាប់ពីបានកំណត់ថា ពួកគេមិនមានការនាំចេញក្នុងអំឡុងពេលពិនិត្យឡើងវិញឡើយ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចំនួន១៣២ ដែលខកខានមិនបានជាប់ចំណាត់ថ្នាក់អត្រាពន្ធដាច់ដោយឡែកនោះ នឹងបន្តប្រឈមនឹងអត្រាពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃនៅទូទាំងប្រទេសអាម៉េរិក​ ក្នុងអត្រាចំនួន២៥,៧៦ភាគរយ។

ភាគីពាក់ព័ន្ធអាចដាក់បញ្ចេញមតិយោបល់ប្រាប់ទៅក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងរយៈពេល២១ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹងចេញផ្សាយនៅសហពន្ធចុះបញ្ជី បន្ទាប់មកត្រូវដាក់តវ៉ាឡើងវិញក្នុងរយៈពេល៥ថ្ងៃបន្ទាប់។

ភាគីពាក់ព័ន្ធនេះ ក៏អាចស្នើសុំបើកសវនាការក្នុងរយៈពេល៣០ថ្ងៃផងដែរ។ ក្រសួងពាណិជ្ជកម្មអាម៉េរិករំពឹងថា នឹងចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជំរុញឱ្យសមាគមអ្នកនាំចេញ និងអ្នកផលិតគ្រឿងសមុទ្រវៀតណាម និងធុរកិច្ចពាក់ព័ន្ធ បន្តសហការយ៉ាងពេញលេញក្នុងដំណើរការត្រួតពិនិត្យឡើងវិញរបស់សហរដ្ឋអាម៉េរិក ដើម្បីជៀសវាងការចាត់ទុកថា មិនមានកិច្ចសហប្រតិបត្តិការ និងទទួលរងនូវអត្រាពន្ធខ្ពស់មិនសមហេតុផល៕

 


704688777_1444106961092921_4271115376025566778_n
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងស្ថិតនៅឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ

ស្រុកស្នួល,ខេត្តក្រចេះ៖ ឯកឧត្ត មបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញុចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងដែលមានទីតាំង ស្ថិតនឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ចាប់ផ្តេីមពីការចិញ្ចឹមខ្នាតតូចឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់ខាងលើនេះ គឺបានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ “ដង្ខៅ ប៉ាង “ដែលសព្វថ្ងៃចិញ្ចឹមគោសាច់ប្រមាណ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ក្នុងនាមជាធនគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើស័យកសិកម្មជាធំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់កសិករខ្មែរយើង និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិតមិនទាន់គ្រប់តម្រូវការទីផ្សារនៅឡើយទេ៕

image_2026-05-22_09-36-40
ទិន្នផលផ្លែកៅឡាក់ចិនកើនឡើងច្រើន អាចជួយ​គាំទ្រ​ដល់​តម្លៃ​នាំចេញ​ខ្ពស់​ជាង​មុន

សានទុង៖ តំបន់ផលិតគ្រាប់កៅឡាក់ធំៗ នៅក្នុងប្រទេសចិនបានចូលដល់ដំណាក់កាលដ៏សំខាន់មួយនៃការលូតលាស់ប្រចាំឆ្នាំរបស់ខ្លួនក្នុងខេត្ត សានតុង (Shandong) ភាគខាងកើតប្រទេចិន ដែលជាធម្មតាចាប់ផ្តើមដាំដុះនៅពាក់កណ្តាល ឬចុងខែមេសា ដោយរដូវប្រមូលផលនៅដើមខែកញ្ញា និងដើមខែតុលា។ ក្រុមហ៊ុននាំចេញគ្រាប់កៅឡាក់ បានដឹកជញ្ជូន​ទៅកាន់​ប្រទេស និង​តំបន់​ជាង២០ រួមមាន​អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និង​អឺរ៉ុប ដោយ​មាន​បរិមាណ​នាំចេញ​ប្រចាំឆ្នាំ​លើសពី១០០កុងតឺន័រ​។ យោងតាមអ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន បានឱ្យដឹងថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​តំបន់​ដាំដុះសំខាន់ៗ ​ដូចជា​ខេត្ត​ហឺប៉ី និង​ខេត្ត​សានតុង​ ជាទូទៅមាន​អំណោយផល ដូចកាលឆ្នាំ២០២៥ ដោយសារមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ និង​អាកាសធាតុ​មាន​ស្ថិរភាព ធ្វើឱ្យផ្លែកៅឡាក់​ទុំ​មានជាតិផ្អែម និងមាន​​រសជាតិឆ្ញាញ់។ ជាលទ្ធផល ទិន្នផលគ្រាប់ផ្លែកៅឡាក់ ​បានកើនឡើង​គួរឱ្យកត់សម្គាល់ ​បើ​ធៀប​នឹង​ឆ្នាំ២០២៤ ទាំងគុណភាព និងបរិមាណ។ អ្នកគ្រប់គ្រងរូបនេះ បានចង្អុលបង្ហាញថា ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការកើនឡើងនៃទិន្នផលសមល្មមសម្រាប់ផ្គត់ផ្គង់ និងតម្រូវការក៏បានផ្លាស់ប្តូរផងដែរ។ ទោះបីជាតម្លៃទិញពីកសិដ្ឋាននៅរដូវប្រមូលផលនេះទទួលបានទិន្នផលខ្ពស់ជាងបន្តិច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ក៏ដោយ ក៏តម្រូវការរបស់អ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្នចំពោះសុខភាព។ ទីផ្សារផ្លែកៅឡាក់កំពុងបង្ហាញពីនិន្នាការច្បាស់លាស់នៃតម្រូវការគុណភាពខ្ពស់ ធ្វើ តម្លៃឡើងខ្ពស់ដែរ ដែលធ្វើឱ្យគម្លាតតម្លៃរវាងផ្លែកៅឡាក់គុណភាពខ្ពស់ និងផ្លែកៅស្តង់ដារកាន់តែធំឡើងៗ។ ចំណែកទាក់ទងនឹងការនាំចេញវិញ ជាទូទៅតម្លៃផ្លែ​កៅឡាក់​ចិន ​បានរក្សាលំនឹង​កើនឡើង​ជា​លំដាប់ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងមកនេះ។ ពាណិជ្ជករនាំចេញ […]

photo_2026-05-22_10-24-57
អូស្ត្រាលី និងកម្ពុជា ប្រកាសដាក់ឱ្យដំណើរការកម្មវិធីចម្បងស្តីពីភាពធន់នឹងអាកាសធាតុ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climate ដែលជាគំនិតផ្តួចផ្តើមចម្បងមួយ ក្នុងការគាំទ្រដល់អភិបាលកិច្ចទឹក ដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងប្រទេសកម្ពុជា។ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹក កសិកម្ម ជីវភាពរស់នៅ និងសហគមន៍នានានៅក្នុងប្រទេសកម្ពុជា។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនភាពធន់ទៅនឹងការជន់លិច គ្រោះរាំងស្ងួត និងការប្រែប្រួលលក្ខខណ្ឌអាកាសធាតុ។ ហេតុដូច្នេះហើយ តាមរយៈកម្មវិធី ACP4Climate ប្រទេសអូស្ត្រាលីនឹងជួយដល់ប្រទេសកម្ពុជាក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹក ការកែលម្អភាពធន់នឹងអាកាសធាតុ និងការលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងធនធានទឹក ដែលប្រកបដោយបរិយាបន្ន និងមានការចូលរួមពីសហគមន៍នៅក្នុងអាងទន្លេសំខាន់ៗ រួមមានអាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប។ តាមរយៈកម្មវិធីនេះ សហការជាមួយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា ដៃគូវិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងការសម្របសម្រួល និងគាំទ្រដល់ដំណោះស្រាយការគ្រប់គ្រងទឹកប្រកបដោយភាពធន់នឹងអាកាសធាតុ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា […]

Sree-6
ឆ្នាំនេះ កម្ពុជាត្រៀមនាំផ្លែទុរេន១០០០ទូកុងតឺន័រនាំចេញទៅប្រទេសចិន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សមាគមទុរេនកម្ពុជា បានថ្លែងថា សម្រាប់ឆ្នាំនេះ កម្ពុជាត្រៀមនាំចេញផ្លែទូរេនជាង១ ០០០ទូកុងតឺន័រ​ ក្នុងតម្លៃមួយសមរម្យសម្រាប់នាំចេញទៅកាន់ទីផ្សារនៃប្រទេសចិន ដោយមួយទូកុងតឺន័រ មានទម្ងន់ចាប់ពី១៨តោន ទៅ២០តោន។ លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជា លោក រឿន រតនា  បានប្រាប់ទូរទស្សន៍អនឡាញ ARDB នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះថា ប្រទេសចិន បានបញ្ជាទិញផ្លែទុរេនជាច្រើនទូកុងតឺន័រពីប្រទេសកម្ពុជា ប៉ុន្តែ កម្ពុជាមិនមានផ្លែទុរេនសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ឱ្យនោះទេ មានត្រឹមតែ១ ០០០ទូកុងតឺន័រ។ លោកថាផ្លែទុរេននៅកម្ពុជា គឺចែកចាយមិនបានគ្រប់មួយខេត្តរបស់ប្រទេសចិនោះទេ។ លោកសង្កត់ធ្ងន់ទៀតថា ចំពោះការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិននេះ បានលុះត្រាតែប្រជាកសិករអនុវត្តអនុវត្តកសិកម្មល្អ (Good Agricultural Practices – GAP)បានត្រឹមត្រូវតែប៉ុណ្ណោះ។ លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជារូបនេះ យល់ថា ការនាំផ្លែទុរេនកម្ពុជាចេញទៅកាន់ទីផ្សារនៃប្រទេសចិននេះ ក្នុងតម្លៃមួយសមរម្យ ដែលធ្វើឱ្យប្រជាកសិករសាទរយ៉ាងខ្លាំង។ ជាមួយគ្នានេះ ក្នុងនាមសមាគមលោកបានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ និងសាទរចំពោះប្រជាកសិករដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យមានផលិតផលជាតិអាចនាំចេញទៅកាន់ប្រទេសចិនបាន។ ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យពលរដ្ឋកម្ពុជាបន្តគាំទ្រផ្លែទុរេន ដែលជាផលិតផលកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងជាពិសេសកសិករ ដែលតែងតែនាំផ្លែទុរេនពីប្រទេសជិតខាង សូមមេត្តាបញ្ឈប់ការនាំចូល ដើម្បីឱ្យទុរេនកម្ពុជាមានតម្លៃសមរម្យ និងអាចនាំចេទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត។ […]

កាលវិភាគផ្សព្វផ្សាយ